អាចថាជារឿងកម្រមួយទៀតករណីដែលអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យតាំងពីខែវិច្ឆិកា ២០២១ រង់ចាំការបរិច្ចាគបេះដូង ដើម្បីវះកាត់ផ្លាស់ប្ដូរ(បេះដូង) ឲ្យផុតពីគ្រោះថ្នាក់ដល់អាយុជីវិត លុះមកដល់ដើមសប្ដាហ៍នេះ ក្រោយមានអ្នកបរិច្ចាគលះបង់អវយវៈដ៏សំខាន់ហើយ ស្រាប់តែក្រុមគ្រូពេទ្យបដិសេធមិនព្រមវះកាត់ឲ្យ។ តើមានរឿងអ្វីនៅពីក្រោយបញ្ហានេះ?
ចម្លើយខ្លីគឺ អ្នកជំងឺវ័យ ៣១ឆ្នាំ DJ Ferguson មិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងមួយចំនួនដែលជាលក្ខខណ្ឌទាមទារដាច់ខាតពីភាគីមន្ទីរពេទ្យជាពិសេសវ៉ាក់សាំងប្រឆាំងកូវីដ១៩។
ក្រុមគ្រួសារ Ferguson រៀបរាប់ថា “គាត់ស្ថិតនៅលេខរៀងដែលទទួលបានការបរិច្ចាគបេះដូងពីវិបសាយ GoGundMe ព្រោះគាត់មានជំងឺបេះដូងតំណពូជ សួតមានដក់ឈាមនិងទឹក ដែលទាមទារការវះកាត់ប្ដូរបេះដូង តែដោយសារគាត់អត់ទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនគ្រប់លក្ខខណ្ឌចែងរបស់មន្ទីរពេទ្យ ទើបអត់មិនទទួលបានការវះកាត់ដ៏សំខាន់នេះ“។
អាន៖
- Congenital Heart Disease (ជំងឺបេះដូងពីកំណើត)
- នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់
- ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត
- ស្វែងយល់ពីជំងឺបេះដូងច្រើនទៀត
រាល់ការវះកាត់ប្ដូរសរីរាង្គ គ្រប់អ្នកជំងឺទាំងអស់ដាច់ខាតត្រូវចាក់វ៉ាក់សាំងចាំបាច់មួយចំនួនដូចជា កូវីដ១៩ គ្រុនផ្ដាសាយនានា និងរលាកថ្លើមប្រភេទបេ។ ហេតុអ្វីត្រូវចាក់? អ្នកជំងឺអាចស្លាប់បាន។ វ៉ាក់សាំងទាំងនោះជួយបង្កើនឱកាសខ្ពស់ក្នុងការវះកាត់ដោយជោគជ័យ និងក្រោយវះកាត់អ្នកជំងឺអាចរស់រានបាន។ ឆ្លើយតបនឹងបញ្ហានេះភាគីមន្ទីរពេទ្យស្ថិតនៅបូស្តុនពន្យល់ដូច្នេះ ព្រោះរាល់ឈ្មោះវ៉ាក់សាំងរាយនាមខាងលើជាការកំណត់របស់មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រងនិងការពារជំងឺ (CDC)។
“បើអ្នកជំងឺអត់បានចាក់វ៉ាក់សាំងប៉ុន្មានមុខអស់នេះទេ ខាងមន្ទីរពេទ្យនឹងលុបឈ្មោះគាត់ចេញពីបញ្ជីរង់ចាំទទួលការបរិច្ចាគសរីរាង្គដើម្បីវះកាត់ ហើយខាងយើងព្យាយាមគ្រប់បែបយ៉ាងដើម្បីផ្ដល់សរីរាង្គ ដែលជាចំណែកដ៏កម្រឲ្យទាន់ពេលវេលា ដើម្បីពង្រីកឱកាសរស់រានអ្នកជំងឺឲ្យកាន់តែធំអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន ព្រោះ CDC តម្រូវដូច្នេះ។” មន្ទីរពេទ្យបកស្រាយបន្ថែម។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ងាកមកឪពុករបស់ Fergusion ឯណេះវិញបញ្ជាក់ថា ការដែលកូននិងគ្រួសារអត់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រោះក្រុមគ្រួសារលោកអត់ជឿសោះលើសមត្ថភាពវ៉ាក់សាំងទាំងអស់នោះ។ តាមពិតមិនមែនតែគ្រួសាររបស់ Fergusion ទេដែលបដិសេធមិនព្រមទៅចាក់វ៉ាក់សាំងកូវូដ១៩ ពលរដ្ឋអាមេរិក និងអឺរ៉ុបមួយចំនួនមានផ្នត់គំនិតថា ចាក់ធ្វើអី បើនៅឆ្លងដដែល ឬអ្នកខ្លះមិនទុកចិត្តពីសុក្រឹតភាពរបស់វ៉ាក់សាំង ក្រែងមានផលអាក្រក់ប៉ះពាល់ដល់អាយុជីវិតគេដោយប្រការណាមួយទោះភាគរយតិចតួចកម្រិតណាក៏ដោយ។
នៅចាំបានថា អាមេរិកទើបប្រកាសជោគជ័យក្នុងការវះកាត់ប្ដូរបេះដូងជ្រូកដោយការបម្លែងហ្សែន ឲ្យអ្នកជំងឺដែលមានជំងឺបេះដូងឡើងកម្ដៅ កាលពីដើមខែ មករានេះ ដោយជោគជ័យ ព្រោះបើតាមតួលេខអ្នកជំងឺដែលរង់ចាំទទួលការបរិច្ចាគសរីរាង្គមកវះកាត់មានជាង ១០ម៉ឺននាក់ឯណោះ បើផ្អែកទៅតាមវិបសាយ GoFundme។ អ្នកជំងឺខ្លះក៏ស្លាប់ព្រោះរង់ចាំច្រើនឆ្នាំ ស៊ូទ្រាំនឹងជំងឺមិនបាន។ អ្នកខ្លះរង់ចាំដល់ទៅ ៥ឆ្នាំ ទម្រាំបានវះកាត់ដោយជោគជ័យរួចផុតជីវិតមកវិញ ប៉ុន្តែករណីអ្នកជំងឺមានកូន២នាក់ក្នុងបន្ទុកវ័យ ៣១ឆ្នាំ Fergusion ខាងលើ រង់ចាំទើបជាង ២ខែ ដល់លេខរៀងទទួលសរីរាង្គបេះដូងមកវះកាត់ទៅហើយ បែរជាមិនបំពេញលក្ខខណ្ឌគ្រប់គ្រាន់របស់ CDC និងមន្ទីរពេទ្យទៅវិញ។ តើស្ថានភាពជំងឺ និងអាយុជីវិតរបស់អ្នកជំងឺរូបនេះនឹងទៅជាយ៉ាងណា?
អាន៖
- បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?
- ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ
- សញ្ញាព្រមានទាំង៧ បញ្ជាក់ថាបេះដូងដំណើរការមិនប្រក្រតី
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- បេះដូងសំខាន់! នេះតិចនិកថែរក្សាសុខភាពបេះដូងសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេង
- គ្រោះថ្នាក់ណាស់! ត្រូវដឹង អីខ្លះជាកត្តាប្រឈមកើតជំងឺបេះដូង?
- មានបញ្ហាបេះដូង ត្រូវប្រយ័ត្នបំផុតអំឡុងសមរភូមិលើគ្រែ
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- បន្ថយហានិភ័យជំងឺបេះដូង ក្រោយអស់រដូវតាមតិចនិកនេះ
- ទម្លាប់ទាំង៥នេះ អាចបំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
[embed-health-tool-bmi]