នៅស្រុកគេ រឿងលក់ឡេ ឬគ្រឿងសម្អាងអនឡាញ គ្មានប្រភព ឬការអនុញ្ញាតិត្រឹមត្រូវ អត់បានទេ អាជ្ញាធរច្បាស់ជាចុះរឹបអូស និងចាត់វិធានការផ្លូវច្បាប់ ទាំងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ហើយជាក់ស្ដែង ដូចតារា នៅថៃនេះស្រាប់។
នៅស្រុកគេ រឿងលក់ឡេ ឬគ្រឿងសម្អាងអនឡាញ គ្មានប្រភព ឬការអនុញ្ញាតិត្រឹមត្រូវ អត់បានទេ អាជ្ញាធរច្បាស់ជាចុះរឹបអូស និងចាត់វិធានការផ្លូវច្បាប់ ទាំងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ហើយជាក់ស្ដែង ដូចតារា នៅថៃនេះស្រាប់។
នៅថៃ រដ្ឋបាលចំណីអាហារ និងឱសថ រៀបចំចាត់វិធានការផ្លូវច្បាប់លើតារា និងអ្នកផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញ ៣៧នាក់ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត នៃផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុន Magic Skin Co.។ ពេលនេះ ប៉ូលិសកោះហៅតារា ១៣នាក់ ក្នុងចំណោមតារាទាំង ៣៧នាក់ ឲ្យចូលទៅបំភ្លឺពីថ្ងៃទី១១-១៣ ខែមិថុនា ២០១៩។
លោកឧត្តមសេនីយ៍ Wirachai Songmetta អគ្គមេបញ្ជាការរងប៉ូលិសថៃ បញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឱសថ បានចោទប្រកាន់តារាទាំង ១៣នាក់ ជាផ្លូវការហើយ លើការរំលោភច្បាប់ស្ដីពីគ្រឿងសម្អាង និងអាហារ ដោយដើរតួនាទីផ្សព្វផ្សាយភូតកុហកពីផលិតផលគ្រឿងសម្អាង និងអាហារ។ តារាទាំង ១៣នាក់នេះ ប្រឈមនឹងការជាប់ពន្ធនាគារ។
លោក Praphon Angtrakul ទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថ បញ្ជាក់ថា រដ្ឋបាល ក៏នឹងចាត់វិធានការដូចគ្នា លើតារា ២៤នាក់ផ្សេងទៀតផងដែរ។ លោកបន្ដថា រដ្ឋបាល ហាមការផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ ហើយគ្មានគ្រឿងសម្អាងណា អាចកែប្រែស្បែកជាអចិន្ត្រៃយ៍នោះទេ។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា នៅថៃ បើផ្សព្វផ្សាយផលិតផលអាហារ ដោយភូតកុហក ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យប្រាក់ ៣ម៉ឺនបាត (ជិត ១ពាន់ដុល្លារ) ចំណែកការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង ដោយភូតកុហក ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និងពិន័យជាប្រាក់ ១០ម៉ឺនបាត (ជិត ៣.២០០ដុល្លារ)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕