វេជ្ជសាស្រ្តកាន់តែជឿនលឿន ហើយពិសេសវិធីសាស្រ្តព្យាបាល និងបង្ការការពារថ្មីៗ ពីជំងឺមហារីកក៏កាន់តែមានច្រើន ខណៈលោកវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក បានកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងមហារីក ទៅលើសត្វឆ្កែ។
វេជ្ជសាស្រ្តកាន់តែជឿនលឿន ហើយពិសេសវិធីសាស្រ្តព្យាបាល និងបង្ការការពារថ្មីៗ ពីជំងឺមហារីកក៏កាន់តែមានច្រើន ខណៈលោកវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក បានកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងមហារីក ទៅលើសត្វឆ្កែ។
លោកវេជ្ជបណ្ឌិត និងសាស្រ្តាចារ្យ Stephen Johnston ជាអ្នកជំនាញសិក្សាលើជំងឺមហារីក មកពីសាកលវិទ្យាល័យរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្មីៗនេះ កំពុងអនុវត្តការតេស្តសាកល្បងវ៉ាក់សាំងមហារីកទៅលើសត្វឆ្កែ ដែលបានការស្ម័គ្រចិត្តពីម្ចាស់វាជាច្រើននៅទូទាំងរដ្ឋ។ ហេតុផលចម្បងដែលត្រូវតេស្តសាកល្បងបែបនេះ ក៏ព្រោះរយៈពេលរស់នៅរបស់ឆ្កែ អាចឲ្យលោកដឹងពីលទ្ធផលស្រាវជ្រាវពីប្រសិទ្ធភាពថ្នាំវ៉ាក់សាំង ត្រឹមចន្លោះពី ៣-៥ ឆ្នាំ ដែលការអនុវត្តបែបនេះលើមនុស្ស គឺត្រូវការពេល ១០-៣០ ឆ្នាំ និងត្រូវឆ្លងកាត់ការព្រមព្រៀងស្ម័គ្រចិត្តច្រើនដំណាក់កាល។
ចំពោះវ៉ាក់សាំងមហារីកនេះ ដំណើរការរបស់វា នឹងបង្រៀនប្រព័ន្ធស៊ាំក្នុងរាងកាយឲ្យស្គាល់ពីការវិវត្តផ្សេងៗក្នុងរាងកាយភ្លាមៗ ដូចនេះវាអាចកម្ចាត់ការប្រែប្រួលភ្លាមនោះបាន ពោលគឺអាចឲ្យប្រព័ន្ធប្រយុទ្ធនឹងការវិវត្តមហារីកភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖
យ៉ាងណាមិញ បើតាមលោកវេជ្ជបណ្ឌិត Stephen Johnston បានប្រាប់សារព័ត៌មាន CNN ថា លទ្ធផលរំពឹងទុករបស់លោក នឹងមាន ៣ គឺ ទី១ ថ្នាំវ៉ាក់សាំង នឹងកាត់បន្ថយហានិភ័យមហារីកដែលកើតឡើង ទី២ វាអាចពន្យារពេលការកើតមហារីករបស់សត្វឆ្កែបាន និងទី៣ គឺថ្នាំវ៉ាក់សាំងនោះ នឹងគ្មានដំណើរការ ឬប្រសិទ្ធភាពអ្វីទាំងអស់។ ដូចនេះ ទាំងលោក វេជ្ជបណ្ឌិត Stephen Johnston និងក្រុមការងារស្រាវជ្រាវ និងអ្នកឧបត្ថម្ភការស្រាវជ្រាវទាំងអស់ ក៏កំពុងអ៊ុតចាំមើលលទ្ធផលដូចគ្នាផងដែរ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕