ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល

    ភស្តុតាងបញ្ជាក់ថា​អ្នកជាពីវីរុស COVID-19 មានអង់ទីករការពារ​ខ្លួន​នៅស្រពេចស្រពិល

    រដ្ឋាភិបាលប្រទេស​មួយ​ចំនួន​កំពុង​ប្រញាប់​ធ្វើ​តេស្ដ​ឈាម​ និង​សារធាតុរាវ​ក្នុង​រាងកាយ​រក​អង់ទីករ​ទៅ​លើ​អ្នក​ឆ្លង​វីរុស COVID-19 ដើម្បី​ដឹង​ថា​តើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉េច​ដើម្បី​ប្រឆាំង​នឹង​វីរុស​នេះ។

    ការធ្វើតេស្ត​រកអង់ទីករនេះ​គឺធ្វើឡើង​ដើម្បី​រក​មើលថា​អ្នក​ឆ្លង​វីរុស​COVID-19 ក្រោយពេលជាសះស្បើយ​រួច​ហើយ តើ​អ្នកទាំងនោះមានអង់ទីករអាច​ឆ្លើយតបប្រឆាំងវីរុសនេះឬយ៉ាងណា។ ក្នុង​ទ្រឹស្តីនេះ អ្នកដែលជា​សះស្បើយពីការ​ឆ្លងវីរុសកូវីដ១៩ ​អាច​នឹង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ដែល​អាច​ប្រ​ឆាំងនឹង​​វីរុសCOVID-19 បាន។​​

    ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី​១៧​ ខែមេសា​ថា ​បច្ចុប្បន្ន​នៅ​មិន​ទាន់​ភស្តុតាង​គ្រប់គ្រាន់​ដែល​ថា​អ្នក​ឆ្លង​វីរុស COVID-19 ក្រោយ​ជា​សះស្បើយ​មាន​អង់ទីករ​ប្រឆាំង​នឹង​វីរុស​នេះ​ទេ។

    លោកស្រី Maria Van Kerkhove វេជ្ជបណ្ឌិតប្រចាំ​អង្គការ​សុខភាព​ពិភាពលោក ក៏​បាន​សម្គាល់​ថា​ប្រទេស​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ប្រើ​ការ​តេស្ដ​ឈាម និង​សារធាតុ​រាវ​ក្នុង​រាងកាយរហ័ស​ដោយ​ថា​តេស្ដ​អាច​ចាប់​នូវ​អ្វី​ដែល​ពួក​គេ​គិតថា​ជា​អង់ទីករ​ប្រឆាំង​នឹង​វីរុសបាន។ អ្នក​ស្រី​បញ្ជាក់​ថា​តេស្ត​នេះ​គឺ​អាច​មើល​កម្រិត​អង់ទីករ ប៉ុន្តែ​មិន​មាន​ន័យ​ថា​អ្នក​ដែល​មាន​អង់ទីករ​អាច​នឹង​មិន​ឆ្លង​ទៀត​នោះទេ។

    ប្រទេស​ដែល​ខំស្វះស្វែង​ចំពោះរឿងនេះ​មាន​ដូចជា នៅ​ប្រទេស​អង់គ្លេស​ រដ្ឋាភិបាល​បាន​ទិញ​ឧបករណ៍​តេស្ដ​នេះ​ចំនួន ៣,៥លាន ​​ហើយ​នឹង​កំពុង​រៀបចំ​ធ្វើតេស្ដ​នេះ។ រីឯ​នៅ​សហរដ្ឋអាមេរិក​វិញ​ក៏​ណែនាំ​ឲ្យ​រដ្ឋ​ខ្លួន​ធ្វើ​តេស្ត​នេះ​ដែរ។ ចំណែក​ឯ​នៅ​ប្រទេសកូរ៉េខាងត្បូង​ដែល​មាន​អ្នក​ជាសះស្បើយ​ហើយ​ឆ្លង​វីរុស​នេះ​ឡើងវិញ​ ១៦៣​នាក់​ក៏​កំពុង​ធ្វើ​តេស្ត និង​សិក្សា​លម្អិត​ទៅ​លើ​បញ្ហា​នេះ។

    គិត​មក​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភព​លោក​មាន​ ២ ៣៩៦ ៦១២ករណី ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ៦២៣ ១៣៥នាក់ និង​អ្នក​ស្លាប់ ១៦៤ ៥៣៤នាក់។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.techtimes.com/articles/248962/20200418/coronavirus-antibody-test-serology-test-who.htm

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 20/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត