សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ហោះហើរសុខៗបែរជាឈឺពោះឆ្លងទន្លេលើអាកាសជាង ៩គីឡូម៉ែត្រពីដី

ស្ត្រី​ពពោះ​ស្បែក​ខ្មៅ​ជនជាតិ​ហ្គាណា ធ្វើ​ដំណើរ​ពី​ប្រទេស​ខ្លួន​ឆ្ពោះ​ទៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន ម្សិលមិញ ហើយកាលវិភាគត្រូវ​​សម្រាល​ចុង​ខែ កុម្ភៈ​នេះ​ឯណោះ តែ​មិន​នឹក​ស្មាន​ណា បែរ​ជា​មក​ឆ្លង​ ទន្លេ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​បែប​នេះ​សោះ។ ការបង្កើត​កូន​លើអាកាសដោយ​ជោគជ័យ​ក្រោយ​ពី​ការ​ជួយ​ពី​​​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​លើ​យន្តហោះ​បាន​ឲ្យ​ដឹង​ថា "អត់​នឹក​ស្មាន​ថា​ឈឺពោះ​កើត​កូន​ពាក់​កណ្ដាល​ផ្លូវ​អី​ពេល​នេះ​ទេ ព្រោះ​ដល់​ចុង​ខែ​អី បាន​ដល់​ថ្ងៃ​សម្រាល"។ គណនាថ្ងៃសម្រាលកូន គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិត​ដឹកនាំ​ការ​បង្កើត​កូន​ដល់​ស្ត្រី​ខាង​លើ​ដោយ​ឥត​គ្រោង​ទុក​ក្នុង​ជើង​ហោះហើរ​នោះ​លោក Stetphen Ansah-Addo បាន​ពន្យល់​ពី​ហេតុការណ៍​នេះ​ថា លោក​ទទួល​ជំនួយ​ពី​គិលានុបដ្ឋាយិកា​ ២រូប​ទៀត។ បន្ទប់​សម្រាប់​វះកាត់​សម្រាល​គឺ​នៅ​ប្លុក​កៅអី​ថ្នាក់​ជំនួញ (Business Class) ដោយ​ក្រាល​ភួយ ក្រោយ​កន្សែង​ពោះ​គោ​តាម​ហ្នឹង។ ស្បូន​ចាប់​ផ្ដើម​កន្ទ្រាក់​ខ្លាំង។ ការ​ឈឺ​ពោះ ប្រហែល ១ម៉ោង ពេទ្យ​ជួយ​រុញ​ពីរ​បី​ដង ទារក​ដែល​មាន​សុខភាព​ល្អ​ក៏​ស្រែកយំ​ឡើង “ខ្ញុំ​សឹង​មិន​ជឿ​ថា​រឿង​ចឹង​កើត​ឡើង​ហើយ​យើង​ជួយ​ជោគជ័យ តែ​អ្វី​ដែល​ត្រូវ​ស្មិងស្មាធិ៍​ពេល​នោះ​គឺ​ផ្ដោត​អារម្មណ៍យកចិត្តទុកដាក់"។ លោក​បន្ត​ថា "ការ​ជួយ​ដ៏​សំខាន់ ជំនួយ​ដែល​ផ្លាស់ប្ដូរ​អាយុ​ជីវិត អ្នក​ដែល​ត្រូវ​ការ​បំផុត ជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ ជា​ជំនាញ​ដែល​យើង​ចាយ​ពេល​នៅ​សាលា​មិន​អាសាបង់"។ ជើង​ហោះ​ហើរ United Airlines ​របស់​ស្ត្រី​ដែល​ឆ្លង​ទន្លេ​លើ​អាកាស​ពី​ប្រទេស​ហ្គាណា សំដៅ​វាស៊ីនតោន សហរដ្ឋអាមេរិក​នេះ មាន​កម្ពស់ ៣ម៉ឺន​ហ្វីត (ជាង ៩ពាន់​ម៉ែត្រ​ពី​ដី) ហើយ​ចំណាយ​ពេល​ជិត ១២ម៉ោង​ទម្រាំ​ដល់ តែ​ស្រាប់​តែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​មាន​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់​នេះ​កើត​ឡើង​ទៅ​វិញ។ ក្រោយ​សង្គ្រោះ​ទាំង​ម្ដាយ​ទាំង​កូន សម្រាល​ដោយ​ជោគជ័យ​និង​សុខភាព​ល្អ​ទាំង​អស់​គ្នា មាន​ការ​សាទរ​ជា​ច្រើន​បូករួម​ទាំង​អ្នក​ដំណើរ​ មហាជន​ក្រោយ​ក្រុមហ៊ុន​បញ្ចេញ​ព័ត៌មាន និង​ក្រុមហ៊ុន​អាកាសចរណ៍​ដូចគ្នា។ នេះ​មិន​មែន​ជា​ការ​សម្រាល​ដោយ​ចៃដន្យ​លើ​អាកាស​លើក​ទី​១ ទេ ជាក់ស្ដែង​កាល​ពី​ខែ មេសា ២០២១ […]


ព័ត៌មាន

អ្នកវិទ្យាសាស្រ្តវះកាត់ប្ដូរតម្រងនោមមនុស្ស ដាក់​តម្រង​នោម​ជ្រូកបានជោគជ័យ

ក្រុម​អ្នក​វិទ្យាស្ត្រ​បាន​វះកាត់​ប្ដូរ​តម្រង​នោម​មនុស្ស​ដាក់​ជំនួស​ដោយ​​តម្រង​នោម​ជ្រូក​បាន​យ៉ាង​ជោគ​ជ័យ​ ដោយ​ថា​ក្រោយ​វះកាត់​ប្ដូរ​រួចហើយ តម្រង​នោម​ទាំង​ពីរ​បាន​ពី​ជ្រូក​ចិញ្ចឹម​បែប​បំប្លែង​ហ្សែន​ នេះ បាន​ដំណើរ​ការ​ជា​ប្រក្រតី​ ក្នុង​អំឡុង​ពេល​ពិសោធន៍​។ ការពិសោធន៍​នេះ បាន​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​ម្នាក់ និង​ក៏​ជា​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​សរីរាង្គ​ផង​ដែរ ហើយ​ការ​ពិសោធន៍​នេះ​ក៏​បាន​ការ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​អ្នក​ជំងឺ​​ដែរ​។ គណនា BMI គណនា BMR អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាលសំដៅ​ដល់​អ្នកជំងឺ​ដែល​អាច​រស់​រាន​មាន​ជីវិត​បាន​ដោយសារ​ម៉ាស៊ីន​ជំនួយ ហើយ​ខួរ​ក្បាល​មិន​មាន​ដំណើរ​ការ​ទៀត​នោះ​ទេ។ ការណ៍​នេះ​មាន​ន័យ​ថា​អ្នក​ជំងឺ​មិន​អាច​ដឹង​ខ្លួន​វិញ​បាន​ដែរ ហើយក៏​មិន​អាច​ដក​ដង្ហើម​ដោយ​គ្មាន​ម៉ាស៊ីន​ជំនួយ​ដែរ។ តាម​ច្បាប់​នៅ​ប្រទេស​មួយ​ចំនួន​ អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​ ត្រូវ​គេ​កំណត់​ថា​ជា​មនុស្ស​ស្លាប់​។ ​លទ្ធផល​នៃ​ការ​ពិសោធន៍​នេះ បាន​ចុះ​ផ្សាយ​ក្នុង American Journal of Transplantationកាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២២។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​មាន​បំណង​ធ្វើ​ការ​ពិសោធន៍​លើ​អ្នក​ជំងឺ​ធម្មតា​ផង​ដែរ ប៉ុន្តែ​ជា​ជំហាន​ដំបូង​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ ត្រូវ​ធ្វើ​លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល​សិន​ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិ​ភាព និង​ស្រាយ​ចម្ងល់​មួយ​ចំនួន​បាន​។ ក្រុម​អ្នក​វិទ្យាសាស្រ្តបាន​តាម​ដាន​លើ​អាការៈ​របស់​អ្នក​ទទួលការ​ផ្លាស់​ប្ដូរ​តម្រង​នោម​នេះ​ជាច្រើន​ចំណុច ដូច​ជា​ថា​តើ​មាន​ប្រតិកម្ម​របស់​រាង​កាយ​មិន​ទទួល​យក​តម្រង​នោម​ជ្រូក​នេះ​ឬ​អត់​(ផ្សាំ​បរាជ័យ)​ មាន​ឆ្លង​វីរុស​ៗ​ផ្សេង​ៗ​ដែរ​ទេ និង​ក៏​ដូច​ជា​ផល​រំខាន​ដែល​អាច​កើត​ឡើង​ក្នុង​ដំណើរ​ការ​ប្ដូរ​តម្រង​នោម​ជ្រូក​ មក​មនុស្ស​។​ ​ ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ក្រុម​វេជ្ជបណ្ឌិត ក៏​បាន​ធ្វើ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ លើ​អ្នក​ជំងឺ​ស្លាប់​ខួរ​ក្បាល តែ​កាល​នោះ​ធ្វើ​តែ​លើ​តម្រង​នោម​ម្ខាង និង​មិន​បាន​ដាក់​ចូល​ក្នុង​ខ្លួន​មនុស្ស​ដូច​ពេល​នេះ​ទេ ហើយ​ក៏​ឃើញ​ថា​តម្រង​នោម​បាន​ដំណើរ​ការ​ធម្មតា​ក្នុង​រយៈពេល​ពិសោធន៍​៥៤​ម៉ោង​។​ បើ​តាម​ការ​ពិសោធន៍ តម្រង​នោម​អាច​ចម្រោះ​ជាតិ​ពុល​ពី​ក្នុង​ឈាម​ និង​ផលិត​ទឹក​នោម​បាន​ដោយ​មិន​មាន​សញ្ញា​ពី​ការ​ផ្សាំ​បរាជ័យ​ឡើង​។ តម្រង​នោម​ជ្រូក​ដែល​យក​មក​ប្រើ​ជំនួស​តម្រង​នោម​មនុស្ស​នេះ​ គឺ​បាន​ពី​ជ្រូក​ដែល​ក្រុម​ហ៊ុន​ចិញ្ចឹម​តាម​បែប​បំប្លែង​ហ្សែន។ ដូច​គ្នា​ដែរ កាល​ពី​ដើម​ខែ​មករា នេះក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​ប្រកាស​ពី​ភាព​ជោគ​ជ័យ​លើ​ការ​ពិសោធន៍​ផ្លាស់​ប្ដូរ​បេះ​ដូង​មនុស្ស ជំនួស​ដោយ​បេះ​ដូង​ជ្រូក​នេះ​ផង​ដែរ​។ អត្ថបទគួរ​អាន៖  ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម […]


ព័ត៌មាន

ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ

អាច​ថា​ជា​រឿង​កម្រ​មួយ​ទៀត​ករណី​ដែល​អ្នក​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​តាំង​ពី​ខែ​វិច្ឆិកា ២០២១ រង់ចាំ​ការ​បរិច្ចាគ​បេះដូង ដើម្បី​វះកាត់​​ផ្លាស់ប្ដូរ​(បេះដូង) ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត លុះ​មក​ដល់​ដើម​សប្ដាហ៍​នេះ ក្រោយ​មាន​អ្នក​បរិច្ចាគ​លះបង់​អវយវៈ​ដ៏​សំខាន់​ហើយ ស្រាប់​តែ​ក្រុម​គ្រូពេទ្យ​បដិសេធ​មិន​ព្រម​វះកាត់​ឲ្យ។ តើ​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​បញ្ហា​នេះ? ចម្លើយ​ខ្លី​គឺ អ្នក​ជំងឺ​វ័យ ៣១ឆ្នាំ​ DJ Ferguson មិន​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​ឆ្លង​មួយ​ចំនួន​ដែល​ជា​លក្ខខណ្ឌ​ទាមទារ​ដាច់​ខាត​ពី​ភាគី​មន្ទីរពេទ្យ​ជា​ពិសេស​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩។ ក្រុម​គ្រួសារ​ Ferguson រៀបរាប់​ថា "គាត់​ស្ថិត​នៅ​លេខរៀង​ដែល​ទទួល​បាន​ការ​បរិច្ចាគ​បេះដូង​ពី​វិបសាយ GoGundMe ព្រោះ​គាត់​មាន​​ជំងឺ​បេះដូង​តំណពូជ សួត​មាន​ដក់​ឈាម​និង​ទឹក ដែល​ទាមទារ​ការ​វះកាត់​ប្ដូរ​បេះដូង តែ​ដោយ​សារ​គាត់​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ មិន​គ្រប់​លក្ខខណ្ឌ​ចែង​របស់​មន្ទីរពេទ្យ ទើប​អត់​មិន​ទទួល​បាន​ការ​វះកាត់​ដ៏​សំខាន់​នេះ"។ អាន៖ Congenital Heart Disease (ជំងឺបេះដូងពីកំណើត) នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត ស្វែងយល់ពីជំងឺបេះដូងច្រើនទៀត     រាល់​ការ​វះកាត់​ប្ដូរ​សរីរាង្គ​ គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ដាច់ខាត​ត្រូវ​ចាក់​វ៉ាក់សាំង​ចាំបាច់​មួយ​ចំនួន​ដូចជា កូវីដ១៩ គ្រុន​ផ្ដាសាយ​នានា និង​រលាក​ថ្លើម​ប្រភេទបេ។ ហេតុ​អ្វី​ត្រូវ​ចាក់? អ្នក​ជំងឺ​អាច​ស្លាប់​បាន។ វ៉ាក់សាំង​ទាំង​នោះ​ជួយ​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ការ​វះកាត់​ដោយ​ជោគជ័យ និង​ក្រោយ​វះកាត់​អ្នក​ជំងឺ​អាច​រស់​រាន​បាន។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ភាគី​មន្ទីរពេទ្យ​ស្ថិត​នៅ​បូស្តុន​ពន្យល់​ដូច្នេះ ព្រោះ​រាល់​ឈ្មោះ​វ៉ាក់សាំង​រាយ​នាម​ខាង​លើ​ជា​ការ​កំណត់​របស់​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការ​គ្រប់គ្រង​និង​ការពារ​ជំងឺ (CDC)។ “បើ​អ្នក​ជំងឺ​អត់​បាន​ចាក់​វ៉ាក់សាំង​ប៉ុន្មាន​មុខ​អស់​នេះ​ទេ ខាង​មន្ទីរពេទ្យ​នឹង​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​រង់ចាំ​ទទួល​ការ​បរិច្ចាគ​សរីរាង្គ​ដើម្បី​វះកាត់ ហើយ​ខាង​យើង​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​ផ្ដល់​សរីរាង្គ ដែល​ជា​ចំណែក​ដ៏​កម្រ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ពង្រីក​ឱកាស​រស់រាន​អ្នក​ជំងឺ​ឲ្យ​កាន់​តែ​ធំ​អស់​ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ CDC តម្រូវ​ដូច្នេះ។" […]


ចំណេះដឹងទូទៅ

តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឱ្យសល់ថ្នាំសម្លាប់សត្វល្អិត

ទំពាំងបាយជូរជាផ្លែឈើដែលស្ថិតក្នុងប្រភេទផលិតផលដែលមានកំហាប់ថ្នាំ​សម្លាប់សត្វល្អិតខ្ពស់។ ប្រសិនបើយើងលាងសម្អាតមិនបានស្អាតត្រឹមត្រូវទេ ថ្នាំ​សម្លាប់​សត្វ​ល្អិត​អាច​នៅ​ជាប់​នឹង​ផ្លែ​ទំពាំងបាយជូរ ពេលយើងញុំាទៅអាចប៉ះពាល់ដល់ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ។ យើងគួរលាង​សម្អាត​​ផ្លែ​ទំពាំងបាយជូរ​បែបណា​ទើប​ស្អាត​ល្អ? សារធាតុពណ៌សនៅលើទំពាំងបាយជូ (និងប៊្លូបឺរី) មិន​មែន​ជា​សារធាតុ​ពុល ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទេ តែជាក្រមួនដែលផលិតដោយដើមទំពាំងបាយជូរ ហើយដើរតួជា​របាំង​ការពារ​សត្វល្អិត បាក់តេរី និងការពារផ្លែទំពាំងបាយ​ជូរ​ឱ្យនៅស្រស់ល្អ។ យើងអាចញុំាទាំងក្រមួននៅលើសំបកផ្លែទំពាំងបាយជូរបាន ប៉ុន្តែក្រមួនទាំងនេះ​អាច​មាន​រសជាតិ​ចត់បន្តិចបន្តួច ដូច្នេះភាគច្រើនយើងចូលចិត្ត​លាង​វាចេញ។ ខាងក្រោមនេះជាតិចនិច ៣ យ៉ាងដែលយើងអាចលាងសម្អាតផ្លែទំពាំងបាយ​ជូរបាន៖ ១. លាងជាមួយទឹកស្អាត មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទី។ ការ​លាង​បែបនេះអាចកម្ចាត់បាក់តេរីនៅលើផ្លែទំពាំងបាយជូរបាន​ប្រហែល ៨៥% ហើយ​ក៏អាចលាងជម្រះថ្នាំសំលាប់សត្វល្អិតបានដែរ។ បន្ទាប់មកដាក់ចានដែកត្រាំផ្លែទំពាំងបាយជូរជាមួយទឹកពី ៥ ទៅ ១០ នាទី​​ដើម្បី​កម្ចាត់​បាក់តេរី និងថ្នាំសម្អាប់សត្វល្អិតបន្ថែម។ យើងគួរចៀសវាងត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ ព្រោះអាចបណ្តាល​​ឆ្លង​បាក់តេរី និងអាចបង្កជាជំងឺ។ ប្រសិនបើយើងចង់ត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ យើងត្រូវលាង​ឡាប៊ូ​លាង​ចាន​ឱ្យស្អាតជាមុនសិន។ បន្ទាប់​មក​យើងចាក់ទឹកចេញ ហើយលាងទំពាំងបាយជូរម្តងទៀត រួចបេះទំពាំង​​បាយជូរ​ដែល​ខូច ឬរលួយចេញ ហើយទុកឱ្យទំពាំងបាយជូរស្រក់ទឹករហូតដល់ស្ងួត។ ២. ត្រាំក្នុងទឹកលាយទឹកខ្មេះ យើងត្រូវត្រាំផ្លែទំពាំងបាយជូរក្នុងទឹក ៣ ភាគ ជាមួយទឹកខ្មេះ ១ ភាគ​ប្រហែល ៥ ទៅ ១០ នាទី។ ការត្រាំបែបនេះអាចដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្លាប់សត្វល្អិតបាន​ប្រហែល​ ៩៨% ។ បន្ទាប់មក​លាង​ជម្រះផ្លែ​ទំពាំងបាយជូរក្រោមទឹករ៉ូប៊ីណេ​រយៈពេល ១ នាទី​ដើម្បី​លាង​សម្អាត​បាក់តេរី ថ្នាំសម្លាប់សត្វល្អិត និងទឹកខ្មេះដែលនៅ​សេស​សល់ […]


ព័ត៌មាន

សុំទឹកកាម! ចុងក្រោយបង្កើតកូនហើយប្ដឹងទារសំណងរាប់លានដុល្លារ

មាន​ករណី​ប្ដឹងផ្ដល់​ដ៏​កម្រ​មួយ​កើត​ឡើង​នៅ​ជប៉ុន រហូត​ដល់​តុលាការ​ប្រទេស​ជឿនលឿន​មួយ​នេះ​អះអាង​ថា​ជា​បណ្ដឹង​ដំបូង​បំផុត​មិន​ធ្លាប់មាន គឺ​ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាមទារ​ម្ចាស់​មេជីវិត​ឈ្មោល(ភាគីទី៣)​ដែល​ត្រូវ​ជា​កូន​របស់​នាង​ជិត ៣លាន​ដុល្លារ​អាមេរិក។ ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​សឹង​មិន​គួរ​ឲ្យ​ជឿ​នេះ ក្រោយ​នាង​ផ្ដល់​កំណើត​កូន​ទី២ ​ដោយ​សារ​ទឹកកាម​បុរស​រូប​នោះ​ក្រោយ​រួម​ដំណេក​បាន​១០ដង បែរ​ជា​(កូន) មាន​សតិ​មិន​គ្រប់ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ដូច​ក្មេង​ដទៃ។ ក្រោយ​មក​ក៏​ស៉ើប​ដឹង​ថា​ម្ចាស់​ជំនួយ​មេជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើត​ជា​ជន​បោសប្រាស់​ កុហក​ពី​​សញ្ជាតិ​ពិត ប្រវត្តិ​គ្រួសារ​និង​ការ​អប់រំ។ មុន​នាង​ព្រម​ទទួល​យក​មេជីវិត​ឈ្មោល ហើយ​បន្ត​ទៅ​ដេក​ជាមួយ​បុរស​ម្ចាស់​ជំនួយ​នេះ គឺ​ដោយ​សារ​ប្ដី​របស់​នាង​អសមត្ថភាព​ផ្លូវភេទ ឬ​មាន​ជំងឺ​តំណពូជ ក្រោយ​ផ្ដល់​កំណើត​ដល់​កូន​ដំបូង​រួច ប៉ុន្តែ​អ្នក​ទាំង​២ ចង់​បាន​កូន​ម្នាក់​ទៀត។ បុរស​ជា​ប្ដី​ក៏​ព្រម​ឲ្យ​ប្រពន្ធ​ខ្លួន​ទទួល​យក​ជំនួយ​មេជីវិត (រួមដំណេក​ជាមួយ​ជនទី៣) ដើម្បី​បំពេញ​បំណង។ ការ​ចង់​បាន​កូន​មិន​លំបាក​ទេ​នៅ​ជប៉ុន​ប្រសិន​បើ​ដៃគូ​មាន​បញ្ហា​សុខភាព ឬ​អសមត្ថភាព​មិន​អាច​បង្ក​កំណើត​បាន​ព្រោះ គេ​(ជប៉ុន) មាន​បណ្ដាញ​សង្គម​បរិច្ចាគ​មេជីវិត (ញី/ឈ្មោល) ដ៏​ល្បី​នៅ​ប្រទេស​នេះ​គឺ SNS។  កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ក្នុង​ពាក្យ​បណ្ដឹង​បាន​រៀបរាប់​ថា មុន​ស៊ី​ជម្រៅ​ដើម​បណ្ដឹង​ជា​ស្ត្រី​ខាង​លើ​អះអាង​ថា ដោយ​ចង់​បាន​កូន​មួយ​ទៀត ទើប​នាង​និង​ប្ដី​ព្យាយាម​ស្វែងយល់​អ្នក​ផ្ដល់​មេជីវិត(ទឹកកកាម) តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​នៅ​ជប៉ុន​ឈ្មោះ​ថា SNS។ ប៉ុន្តែ​ការ​ដែល​ស្គាល់​បែប​អន​ឡាញ​នេះ អ្វី​ដែល​បុរស​ម្ចាស់​មេជីវិត​បញ្ជាក់​អត្តសញ្ញាណ​ថា​ខ្លួន​ជា​ជនជាតិ​ជប៉ុន បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ក្យូតូ ហើយ​នៅ​លីវ​មិន​មាន​ប្រពន្ធ ឬ​មិន​មានដៃគូ​ស្នេហា​ឡើយ។ ផ្ទុយ​ទៅ​វិញ ព័ត៌មាន​ទាំង​នោះ​បែរ​ខុស​ការ​ពិត ព្រោះ​បុរស​នោះ​ជា​ជនជាតិ​ចិន បញ្ចប់​ថ្នាក់​ឧត្តម​នៅ​ប្រទេស​ចិន ហើយ​ថែម​ទាំង​មាន​គ្រួសារ​ប្រពន្ធ​ថែមទៀត។ ក្រោយ​ព្រមព្រៀង​ទទួល​មេជីវិត​បង្ក​កំណើត​កូនទី២​តាម​បំណងប្រាថ្នា​កាល​ពី​ខែ មិថុនា ២០១៩ ក្រោយ​រួម​សង្វាស​បាន ១០ដង។ អ្វី​ដែល​ខក​ចិត្ត​បំផុត​របស់​អ្នក​ទាំង​២ គឺ​កូន​ដែល​កើត​មក​ដោយ​មេជីវិត​ បែរ​ជា​មាន​បញ្ហា​សតិ​អារម្មណ៍ ស្មារតី​មិន​ប្រក្រតី​ដូច​ក្មេង​ឯទៀត […]


ព័ត៌មាន

ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ

បុរស​វ័យ ៥៧ឆ្នាំម្នាក់ មាន​ជំងឺ​​ប្រែប្រួល​កម្ដៅ​បេះដូង​ដែលទាមទារ​ការព្យាបាល ហើយ​​ការវះកាត់​ផ្លាស់ប្ដូរ​​ដាក់​បេះដូង​ជ្រូក​ជា​ជម្រើស​តែ​មួយ​គត់​នាពេល​បច្ចុប្បន្ន។ ជា​លទ្ធផល​ដ៏​អំណរ ក្រោយ​ការ​វះកាត់​ ៣ថ្ងៃ ស្ថានភាព​សុខភាព​បុរស​​អាមេរិក​ខាងលើ​មិនមាន​បញ្ហា ប៉ុន្តែ​ស្ថិត​ក្នុង​ការ​តាមដានក្នុង​កម្រិត​ខ្ពស់​បំផុត ដែលទើបប្រកាស​មុន​នេះ​ប៉ុន្មានម៉ោង។ ផ្ដល់​បទសម្ភាសន៍​មុន​វះកាត់​បុរស​ចំណាស់ David Bennett ប្រាប់​CNN ថា "នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនទាន់ចង់ស្លាប់ទេ ... អ៊ីចឹង​មាន​តែ​ប្រថុយ​ធ្វើ ឬ​សុខចិត្តដេក​ស្លាប់...”។ ទោះ​ជា​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុមគ្រូពេទ្យ​នៅ​បន្ត​យក​ចិត្ត​ទុកដាក់​តាមដាន​សុខភាព​របស់​ បុរស​ដំបូង​បង្អស់​លើ​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​អវយវៈ​របស់​ជ្រូក​ច្រើន​សប្ដាហ៍​ទៀត លើ​បញ្ហា "ប្រព័ន្ធភាពស៊ាំ" ឬ​"បញ្ហា​ដែល​អាច​កើត​មាន​ផ្សេងទៀត" ពីព្រោះ​ថា​ដំណើរការ​នៃ​ការ​វះកាត់​នេះ មិនមែន​ដាក់​បេះដូងជ្រូក​ចូលរាងកាយ​ជំនួសឆៅៗទេ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិសោធន៍​និង​បាន​ដក​ហ្សែន​មួយចំនួន​ពី​បេះដូង​ជ្រូក​ចេញ ដើម្បី​បន្ស៊ាំ​ឲ្យ​ស្គាល់ហ្សែន​ក្នុង​​រាងកាយ​មនុស្ស​ដើម្បី​ដំណើរការ​បាន។ រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ លាយឡំ​នឹង​លទ្ធផល​វិជ្ជមាន យ៉ាងណា​មិញ​លោកសាស្ត្រាចារ្យ​ជីវសាស្ត្រ Art Caplan ប្រចាំ​សាកលវិទ្យាល័យ​ញីវយ៉ក​បាន​សម្ដែង​ក្ដីសាទរ​ក្នុង​ដំណើរការ​វះកាត់​របស់ Bennett “យើង​មិន​ទាន់​ធានា​ថា គាត់​មិន​អាច​ស្លាប់​ពី​ការ​វះកាត់​នេះ​នៅឡើយ​ទេ ម្យ៉ាង​សុខភាព​រាងកាយ​របស់​គាត់​អាច​ថា​ម៉ាំមួន​ល្អ​ច្រើន​ខែ​មុន​វះកាត់។ ដូច្នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​លឿន​ពេក​ថា ការ​វះកាត់​នេះ​ជោគជ័យ​ទាំង​ស្រុង​បាន​នៅ​ឡើយ​ទេ"។ គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ២០២១​កន្លង​ទៅ ការ​វះកាត់សាកល្បង​ប្ដូរ​ក្រលៀន​ជ្រូក​នៅ​ញីវយ៉ក​ដូចគ្នា ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ក្ដីសង្ឃឹមខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អវៈយវៈ​ជ្រូក​មិន​ថា ក្រលៀន បេះដូង និង​ផ្នែក​ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ការ​បរិច្ចាគ ឬ​គ្រឿង​បន្លាស់​រាងកាយ​មនុស្ស​ទៅ​មនុស្ស​មិន​មែន​ជា​រឿង​បើកចំហ ឬ​ជា​រឿង​ខុសច្បាប់(អាច​ជួញដូរ)។ តួលេខ​ពី​រដ្ឋបាលសុខាភិបាល​​អាមេរិក​ផ្នែក​បរិច្ចាគ​អវៈយវៈ​បាន​ចង្អុល​បង្ហាញ​ថា អ្នក​ជំងឺ​ហោចណាស់ ១៧នាក់​ស្លាប់​រាល់​ថ្ងៃ ពី​ក្នុង​ចំណោម​បណ្ដា​អ្នក​ជំងឺ​១០៦ ៦៥៧នាក់ ​ដែល​ដេក​រង់ចាំ​អវៈយវៈ​ផ្លាស់ប្ដូរ​ពី​ការ​បរិច្ចាគ។ ចាំមើល៍​ថា​តើ​ស្ថានភាព​សុខភាព​របស់​ […]


ចំណេះដឹងទូទៅ

អេឡិចត្រូលីតជាអ្វី? ពេលបាត់បង់គួរធ្វើម៉េច?

អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើន​ថាមពល​ឱ្យរាងកាយយើង។ យើងអាចបាត់បង់​អេឡិចត្រូលីត​​​​​តាមរយៈ​ការបែកញើស​ច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញ​អេឡិចត្រូលីត​ឡើងវិញ? អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាម និងសារធាតុរាវ​ក្នុង​រាងកាយ​របស់យើង។ នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីត យើងនឹងវិលមុខ អស់កម្លាំង ថប់បារម្ភ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេង សម្ពាធឈាមចុះទាប ឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹង ជាដើម។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ខាងក្រោមនេះជាអាហារមួយចំនួនដែលយើងអាចញុំាដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ៖ ១. ទឹកដូង ទឹកដូងមួយពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៦០០​ មិល្លីក្រាម សូដ្យូម ២៥២ មិល្លីក្រាម និងមានជាតិស្ករធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការបំពេញថាមពល និង​អេឡិចត្រូលីត​ដែលយើងបាត់បង់ក្រោយពេលបែកញើស​ច្រើន។ ២. ទំពាំងបាយជូរក្រៀម ទំពាំងបាយជូរក្រៀមផ្ទុកទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម ដែលជា​ជម្រើស​ងាយស្រួលក្នុងការបំពេញអេឡិចត្រូលីតឡើងវិញ ប៉ុន្តែយើង​​មិនត្រូវ​ញុំាច្រើន​ពេកទេ។ ៣. ឪឡឹក ឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗដូចជា ស្ករធម្មជាតិ ប៉ូតាស្យូម និងទឹក។ យើង​អាចញុំាឪឡឹកដើម្បីបង្កើនថាមពល និងអេឡិចត្រូលីត។ ៤. អាហារសម្បូរជាតិកាល់ស្យូម យើងអាចបង្កើនកម្រិតជាតិកាល់ស្យូមដោយការញ៉ាំអាហារដូចជា ទឹកដោះគោ ទឹក​ដោះ​គោជូរ (យ៉ាអួ) ឈីស […]


ចំណេះដឹងទូទៅ

ហេតុផល ១០យ៉ាង ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ

ពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចជា ដំឡូងបំពង ឬនំកញ្ចប់ជាខ្លាំង ដែលមាន​ន័យ​ថារាងកាយយើងត្រូវការអំបិល (សូដ្យូម) បន្ថែមហើយ។ ហេតុអ្វីបានជាពេល​ខ្លះយើង​ចង់ញុំាអាហារប្រៃៗដូចនេះ? មានហេតុផលជា​ច្រើន​ដែល​ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ៖ ១. ខ្វះជាតិទឹក នៅពេលរាងកាយយើងខ្វះជាតិទឹក ខួរក្បាលយើងនឹងបញ្ជូន​សញ្ញាឱ្យយើង​ចង់ញុំា​អាហារប្រៃៗដើម្បីឱ្យយើងញុំាទឹក។ អាការៈ​មួយ ចំនួនដែលបង្ហាញ​ថារាងកាយ​យើង​ខ្វះជាតិទឹកមាន​ដូច​ជា​ ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំជាដើម។ ២. បែកញើសច្រើន ពេលយើងបែកញើសច្រើន យើងនឹងបាត់បង់ជាតិទឹក​​ និងសារធាតុ​សូដ្យូម​ច្រើនដែល​ធ្វើឱ្យរាងកាយយើងត្រូវ​ការ​អាហារមាន​ជាតិ​ប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។ ៣. ទម្លាប់ញុំាអាហារប្រៃៗ ប្រសិនបើយើងចូលចិត្តញុំាអាហារប្រៃៗ រាងកាយយើងនឹងចង់ញុំាអាហារប្រៃៗទៀត ព្រោះជាទម្លាប់។ ប្រសិនបើយើងកាត់បន្ថយការញុំាអាហារប្រៃៗ យូរៗទៅរាងកាយ​យើង​នឹងសុំានឹងការញុំាអាហារមិនសូវប្រៃ ឬសាបហើយ។ ៤. ខ្សោយក្រពេញលើតម្រងនោម ប្រសិនបើយើងខ្សោយក្រពេញលើតម្រងនោម រាងកាយយើងមិនអាច​ផលិតអ័រម៉ូន​មួយ​ចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រង​តុល្យភាព​ជាតិទឹក និងសូដ្យូមក្នុងខ្លួនយើងដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃ។ ៥. មានភាពតានតឹង នៅពេលយើងស្ត្រេស រាងកាយយើងនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើង​ចង់ញុំាអាហារច្រើន ដើម្បីឱ្យអារម្មណ៍យើងធូរស្រាល ហើយ​ជាទូទៅ អាហារដែល​មាន​ជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ ​និងធ្វើឱ្យសប្បាយចិត្ត។ ៦. គេងមិនគ្រប់គ្រាន់ ការ​គេង​មិន​បាន​គ្រប់គ្រាន់ធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនដែល​ធ្វើ​ឱ្យយើងមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង និងចង់ញុំាអាហារច្រើន។ ជាលទ្ធផល​យើង​ចង់ញុំាអាហារ​ដែល​ធ្វើ​ឱ្យយើងសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។ ៧. មានជំងឺ Bartter ជំងឺ Bartter ជាជំងឺតម្រងនោម […]


ព័ត៌មាន

FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​វីរុស​HIV ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ​។ ​ថ្នាំ​ប្រភេទចាក់​នេះ ​អាច​ត្រូវ​​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​បាន​សម្រាប់​តែ​អ្នក​តេស្ដ​អវិជ្ជមាន​វីរុស​HIV ប៉ុណ្ណោះ​។ FDA អាមេរិក​សង្ឃឹម​ថា​ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​នេះ​នឹង​កាត់បន្ថយ​ការ​ឆ្លង​វីរុស ​HIV នៅ​សហរដ្ឋអាមេរិក។ ថ្នាំ​ចាក់​នេះ បើ​តាម​FDA ​ត្រូវ​ចាក់​ដំបូង​ចំនួន​ពីរ​ដូស ដោយ​រំលង​ពេល​មួយ​ខែ​ពី​គ្នា និង​ក្រោយៗ​មក​ទៀត​ត្រូវ​ចាក់​​រាល់​ពីរ​ខែ​ម្ដង​។ ដោយ​កាល​កន្លង​មក​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​HIV បាន​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ ដែល​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​នេះ មន្ត្រី​សុខាភិបាល​ថា​ជា​ការ​ពិបាក​មួយ​។ ថ្នាំ​ចាក់​នេះ​អាច​នឹង​ត្រូវ​ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ២០២២ និង​តម្លៃ​វិញ​ប្រហែល​ ៣ ៧០០​ដុល្លារ​ក្នុង​មួយ​ដូស​​។ ចំពោះ​ប្រសិទ្ធ​ភាព​វិញ​អាច​មាន​ចន្លោះ​ពី​ ៦៩​ភាគរយ ទៅ​ដល់​ជាង​ ៩០​ភាគ​រយ អាស្រ័យ​លើ​ប្រភេទ​នៃ​បុគ្គល​ដែល​ងាយ​ប្រឈម​នឹង​វីរុស HIV ដូច​ជា​​បុរស​រួម​ភេទ​ជាមួយ​បុរស ជាដើម​។ ថ្នាំ​ចាក់​នេះ​​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល ឈឺ​សាច់ដុំ​តិច​តួច​ អស់​កម្លាំង ឈឺ​ខ្នង និង​ឡើង​រមាស់​ជាដើម​។


ព័ត៌មាន

គួរទិញថ្នាំពន្យារកំណើតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ស្តី​ពី​ការ​ចរាចរ​នាំចូល​ថ្នាំពន្យារ​កំណើត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​។ ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ​មិន​មាន​ស្លាក​លេខ​ដែល​បង្ហាញ​ពី​លេខ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។ ផលិតផល​ក្លែងក្លាយ​នោះ​គឺ​ស្រដៀង​ទៅ​នឹង​ផលិតផល​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ​នៅ​​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ខុស​គ្នា​ខ្លះៗ​ដែល​អ្នក​ទិញ​​អាច​រក​មើល​បាន​។ ដើម្បី​ជៀស​វាង​ការ​ទិញ​ ឬ​ប្រើប្រាស់​ផលិតផល​ពន្យារកំណើត​ក្លែងក្លាយ​បងប្អូន​ទាំងអស់​គ្នា​គួរ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​។ ទីមួយ ​ផលិត​ផល​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ និង​មាន​ស្លាក​សញ្ញា​សម្គាល់​ចែក​ចាយ ​និង​លេខ​ចុះ​លេខ​បញ្ជិកា​នៅ​លើ​ប្រអប់​។ វិធី​មួយ​ទៀត​ដើម្បី​កំណត់​សម្គាល់​គឺ​ផលិតផល​ពិត​ប្រាកដ​មាន​ភ្ជាប់​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ខណៈ​ដែល​ផលិតផល​ក្លែងក្លាយ​ច្រើន​តែ​មាន​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ផ្សេង​ៗ​ទៀត​។ មនុស្ស​គ្រប់​រូប​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ផលិត​ផល​ក្លែងក្លាយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​។ មិន​ត្រឹម​តែ​វេជ្ជបណ្ឌិត ​និង​ឱសថការី​អាច​ចូល​រួម​ក្នុង​ការទប់​ស្កាត់​បញ្ហា​នេះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏អាច​រាយការណ៍​ករណី​សង្ស័យ​នៃ​ផលិតផល​ខុសច្បាប់​ និង​ក្លែងក្លាយ​ផង​ដែរ​។ ឱសថ​ស្ថាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លុប​បំបាត់​ឱសថ​ខុស​ច្បាប់ ​និង​ក្លែង​ក្លាយ​ពី​ការ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។ ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ ​និង​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថ​នាំ​ចូល​ខុសច្បាប់​ និង​ក្លែង​ក្លាយ​ ដើម្បី​សុវត្ថិ​ភាព​សុខ​ភាព​សាធារណៈ​។ គ្រប់​ៗ​គ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​ករណី​ដែល​សង្ស័យ​អំពី​ឱសថ​ខុស​ច្បាប់ ​និង​ឱសថ​ក្លែង​ក្លាយ​មក​កាន់​នាយកដ្ឋាន​ចំណីអាហារ និងឱសថ តាមរយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ទាំង​នេះ៖​ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស