ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

Hypercalcemia (លើសជាតិកាល់ស្យ៉ូមក្នុងឈាម)

និយមន័យ ១‑ អ្វី​ជា​ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម? ជំងឺ​លើស​ជាតិ​កាល់ស្យ៉ូម​ក្នុង​ឈាម សំដៅ​លើ​ការ​កើន​ឡើង​កំហាប់​កាល់ស្យ៉ូម​ច្រើន​ក្នុង​ឈាម។ កាល់ស្យ៉ូម ​ជា​អ៊ីយ៉ុង​ចាំ​បា​ច់​សម្រាប់​ដំណើរ​ការ​មុខ​ងារ​ធម្មតា​របស់​សរីរាង្គ កោសិកា សាច់ដុំ និង​សរសៃ​ប្រសាទ និង​សំខាន់​សម្រាប់​កំណក​ឈាម ​និង​សុខភាព​ឆ្អឹង។ តែ​បើ​មាន​ក្នុង​ឈាម​ច្រើន​ពេក អាច​បង្ក​ជា​បញ្ហា​ដូចគ្នា ​ធ្វើឲ្យកោសិកា​ ឬ​រាងកាយ​យើង​មិន​អាច​បំពេញ​មុខ​ងារ​ធម្មតា​បាន ​អាច​ប៉ះ​បាល់​ដល់​ជីវិតទៀត​ផង។ ២‑ ​កើត​មាន​ញឹកញាប់​ដែរ​ទេ? បញ្ហា​នេះ​មិន​មាន​ញឹក​ញាប់​ទេ យ៉ាង​ណា​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជំងឺ​នេះ ​អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ឡើយ​ បើ​កម្រិត​កាល់ស្យ៉ូម​ក្នុង​ឈាម​ឡើង​បន្តិច​បន្តួច​នោះ។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ យើង​អាច​នឹង​ប្រទះ​អាការៈ​ធ្ងន់​ធ្ងរ​ដូចជា៖ – តម្រង​នោម​ធ្វើ​ការ​កាន់​តែ​ច្រើន​ដើម្បី​ចម្រោះជាតិ​កាល់ស្យ៉ូម​ចេញ​ពី​រាង​កាយ អាចនាំឲ្យយើង​ស្រេក​ទឹក ​និង​បត់​ជើង​តូច​ច្រើន​ជាង​មុន។ – ប្រព័ន្ធ​រំលាយ​អាហារ​មាន ក្រពះ ពោះ​វៀន សុទ្ធតែ​រង​ផលប៉ះ​ពាល់​ដូចជា ឆ្អល់​ពោះ ក្អួត ចង្អោរ និង​ទល់​លាមក​ជាដើម។ – កាល់​ស្យ៉ូម​លើស​ទាំងអស់​អាច​ត្រូវ​បំបែក ​ឬ​ដក​ចេញ​ពី​ឆ្អឹង ​ធ្វើ​ឲ្យ​ឆ្អឹងចុះ​ខ្សោយ​ ជា​ហេតុ​បណ្តាល​ឲ្យ​ចុក​ឆ្អឹង ខ្សោយ​សាច់​ដុំ និង​បាក់​ទឹក​ចិត្ត។ – វង្វេង​វង្វាន់ អស់​កម្លាំង ល្ហិតល្ហៃ និងកាន់​បាក់​ទឹក​ចិត្ត ដោយ​សារ​ជះឥទ្ធិពល​ដល់​មុខ​ងារខួរ​ក្បាល។ ក្នុង​ករណី​កម្រ ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​បេះដូង​ ធ្វើ​ឲ្យ​ញ័រ​ទ្រូង ​សន្លប់ និង​ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់​ជាដើម។ បញ្ហា​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​ជាអ្នក​មាន​ការ​មន្ទិល​សង្ស័យ​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤- […]


ជំងឺលើសសម្ពាធឈាម

វិធីមានប្រសិទ្ធភាពបំផុតការពារលើសឈាមពេលពពោះ

ស្រីៗគ្នាយើង​ធ្លាប់​ពពោះ យល់​អារម្មណ៍​នេះ​ច្បាស់​ជាងគេ ព្រោះកំពុងពពោះ​ថាវា​ពិបាក​ម្យ៉ាង​ហើយ ស្រាប់​តែសុខៗ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ថែមទៀត កាន់តែ​ពិបាកមួយកម្រិត​ទៀត មិនអ៊ីចឹង? ឈប់បារម្ភ​ទៅ​គ្នា​យើង "Hello គ្រូពេទ្យ" មានវិធី​ការពារពិសេស​ចង់ណែនាំ។ លើស​ឈាម​ពេល​ពពោះ (Gestational hypertension) សំដៅ​លើ​ស្ថានភាព​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ស្រាប់​តែ​ឡើង​សម្ពាធ​ឈាម បន្ទាប់​ពីបេប៊ី​ក្នុង​ផ្ទៃ​មាន​អាយុ ២០ សប្ដាហ៍​ឡើង។ ទោះ​បី ស្ថាន​ភាព​នេះ​តែ​កើត​ជា​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន កើត​ជំងឹ​នេះ អាច​រង​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន។ កត្តា​ហានិភ័យ​ខ្ពស់​លើ​ស្រីៗ​កំពុង​ពពោះ - ទើប​ពពោះ​ដំបូង - អាយុ​ក្រោម ២០ឆ្នាំ ឬ​ចាស់​ជាង ៤០ឆ្នាំ - ពពោះ​កូន​ច្រើន - បង​ស្រី ឬ​ម៉ាក់​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពេល​ពពោះ - ធាត់​លើស​គីឡូ មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​តម្រង​នោម មុន​មាន​ទៃ​ពោះ។ ទោះ​គ្មាន​វិធី​បង្ការ​ពិត​ប្រាកដ​ក៏​ដោយ តែ​អាច​ព្យាយាម​សាកល្បង​វិធី​នេះ​បាន ១- តាមដានជាមួយពេទ្យ អំឡុង​មាន​ផ្ទៃ​ពោះ ហើយ​សង្ស័យ​មាន​ជំងឺ​នេះ សូម​ប្រញាប់​ទៅ​ជួប​ពេទ្យ​រាល់​ការ​ណាត់ ព្រោះ​បើ​ពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​មាន​បញ្ហា​កាន់​តែ​លឿន នោះ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ងាយ​ជោគ​ជ័យ។ សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​ពី​វិធី​គ្រប់គ្រង​សម្ពាធ​ឈាម។ ២- ញ៉ាំវីតាមីន ទទួល​បាន​វីតាមីន​គ្រប់គ្រាន់​ជួយ​ឲ្យ​បេប៊ី​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ ហើយ​សុខភាព​ទាំង​ម៉ាក់ៗ​ និង​អូនៗ​ក៏​ល្អ​ដូចគ្នា។ អាស៊ីដ​ហ្វូលីក (Folic acid) និង​កាល់ស្យូម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​លើស សម្ពាធ​ឈាម​ពេល​ពពោះ​បាន។ ៣- របបអាហារល្អ ពិភាក្សា​ជាមួយ​ពេទ្យ​ពី​ទម្ងន់​ដែល​សក្តិសម​សម្រាប់​យើង និង​កម្រិត​អំបិល (ជាតិប្រៃ) គួរ​ញុំា។ […]


ជំងឺលើសសម្ពាធឈាម

មានបញ្ហាលើសឈាមហើយក៏មានផ្ទៃ​ពោះទៀត ត្រូវចេះវិធីការពារទាំងនេះ

នែ៎! ស្រីៗ​គ្នា​យើង ប្រយ័ត្ន​ផង បើ​មាន​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ ហើយ​មាន​ផ្ទៃ​ពោះ អត់​ចេះ​ការពារ​សុខភាព អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទាំង​​ម៉ាក់ៗ និង​បេប៊ី។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ អត្ថបទ "Hello គ្រូពេទ្យ" មួយនេះ​អាច​ជួយ​បង្ការ​បញ្ហា​ គេច​ផុត​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពេល​ពពោះ​បាន។ នៅ​ពេល​សម្ពាធ​ឈាម​កើន​ដល់ ១៤០/៩០ មិល្លីម៉ែត្រ​បារ៉ត ឬ​ខ្ពស់​ជាង​នេះ មាន​ន័យ​ថា​យើង​មាន​ជំងឺ​លើស​ឈាម។ ទោះ​យ៉ាង​ណា ស្រីៗ​គ្នា​យើង​មាន​ជំងឺ​នេះ​ភាគ​ច្រើន នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​ យក​អូនៗ​ថ្លោស​គួរ​ឲ្យ​ខ្នាញ់​បាន​ គ្រាន់​តែផល​ប៉ះ​ពាល់​ខ្លះៗ។ ពិសេស​អំឡុងពេល​ពពោះ ជំងឺ​លើស​ឈាម​អាច​នឹង​លេច​ឡើង នាំឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង នៅ​មុន​សប្តាហ៍​ទី ២០ នៃ​គភ៌ ឬ​ក្រោយ​សម្រាល​បេប៊ី ១២ សប្តាហ៍។ វិធី​សាស្ត្រ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​រ៉ាំរ៉ៃ​ពេល​ពពោះ ទោះមិន​អាច​ព្យាបាល​ជំងឺ​នេះ​ជា​ដាច់បាន យើង​នៅ​តែ​អាច​គ្រប់​គ្រង​ជំងឺ​នេះ​ពេល​មាន​ផ្ទៃពោះ​បាន តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖ - ជួប​ពេទ្យ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់ - កុំ​ជក់​បារី ផឹកស្រា ឬ​លេប​ថ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពេទ្យ - តាមដាន​គីឡូ​​កុំ​ឲ្យ​លើស​ពី​គីឡូ​ដែល​ពេទ្យ​​​កំណត់ - កុំ​ស្រ្តេស​ច្រើន ទោះ​រវល់​​ការងារ ឬ​មាន​ក្មេងៗ​ត្រូវ​មើល​ក៏ដោយ គួរ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ទៅ - ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព និង​កុំ​ញ៉ាំ​ប្រៃពេក ព្រោះ​វា​មាន​​ជាតិ​សូដ្យូម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង - ធ្វើ​សកម្មភាព​ឲ្យ​​ច្រើន លើក​លែង​តែ​ស្រីៗ​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ទើប​ពេទ្យ​ឲ្យ​​សម្រាក - ដើរ ឬ​ហែល​ទឹក ៤-៥ ដង​ក្នុង​មួយ​សប្តាហ៍ ទើប​ល្អ​សម្រាប់​ម៉ាក់ […]


ជំងឺលើសសម្ពាធឈាម

ចង់​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ ត្រូវ​ដឹង​ថ្នាំ​ប្រភេទ​ណា​មាន​ប្រសិទ្ធ​ភាព

ដូច​គ្នា​យើង​ដឹង​ស្រាប់! លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ពី​មុន​ធ្លាប់​កើត​លើ​ចាស់ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​កុំ​ថា​ចាស់ ក្មេងៗ វ័យ​ជាង ២០-៣០ ឆ្នាំ​ក៏​កើត​ដែរ។ អ៊ីចឹង​គួរ​ប្រយ័ត្ន​បន្តិច ពិសេស​រឿង​ញ៉ាំ​ចំណី និង​ឡើង​គីឡូ ប៉ុន្តែ​បើ​កើត​ហើយ​ក៏​មិន​ចាំ​បាច់​ស្លន់​ស្លោរ​ដែរ ត្រូវ​ដឹង​វិធី​គ្រប់​គ្រង​ស្ថាន​ភាព​ឈឺ​វិញ ជួយ​ឲ្យ​យើង​រស់​សប្បាយ​រីករាយ​ដដែល​ទេ។ “Hello គ្រូពេទ្យ” ពេល​នេះ​ចង់​ណែ​នាំ​គ្នា​យើង ក៏​ដូច​ម៉ាក់​ប៉ា អ៊ុំៗ​យើង ពី​ប្រភេទ​ថ្នាំព្យាបាលលើស​ឈាម​ជម្រើស​ផ្សេង​ទៀត មិន​សូវ​មាន​អ្ន​កដឹង ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​យើង​បាន​ល្អ។ ពពួក​ថ្នាំ​បញ្ចុះ​ឈាម ដូច​ជា​ពពួក Beta-blockers, Angiotensin II receptor blockers, Calcium channel blockers និង ACE inhibitors ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​ជម្រើស​ទី ១​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម។ ដោយ​ឡែក​ក្រៅ​ពី​នេះ នៅ​មាន​ថ្នាំ​មួយ​ចំនួន​ទៀត ​គេ​អាច​ប្រើ​អម​ជាមួយ ឬ​ប្រើ​ជំនួស​ពេល​ថ្នាំ​ជម្រើស​ទី ១ មិន​មាន​ប្រសិទ្ធភាព។ យើង​ហៅ​ថា ថ្នាំ​ជម្រើស​ទី២។ ១- ប្រភេទថ្នាំជម្រើសទី២ ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ជម្រើស​ទី ២ ដែល​មាន​ប្រសិទ្ធ​ខ្ពស់ ដូច​ជា ​ពពួក​ថ្នាំ Alpha-adrenergic​ blockers​(Alpha-blockers) ថ្នាំ Central Agonists […]


ជំងឺលើសសម្ពាធឈាម

បើ​លើស​ឈាម ​គួរ​ព្យាបាល​បែបណា?

សម័យ​នេះ​ ខុសពី​សម័យ​មុន ជំងឺ​ក៏​វិវត្ត​ទៅ​តាម​សម័យ​កាល​ដូច​គ្នា ពិសេស​លើសឈាម​ដែល​ធ្លាប់​តែ​ស្គាល់ជា​ជំងឺ​មនុស្ស​ចាស់ ពេល​នេះ​ក្មេងៗ​ពេញ​កម្លាំង​ក៏​កើត​ដែរ។ ព្យាបាល​ជំងឺ​លើស​ឈាម​ មាន​ច្រើន​វិធីសាស្ត្រ ដូចជា ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ ការ​ប្រើ​ថ្នាំ​ពេទ្យ កត្តា​អាយុ និង​ស្ថានភាព​អ្នក​ជំងឺ សុទ្ធ​តែ​សំខាន់។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ពេទ្យ​អាច​ឲ្យ​យើង​ប្រើ​ថ្នាំ​មាន​ប្រសិទ្ធភាព​មួយចំនួន​ដូចជា៖ ១- ថ្នាំបញ្ចុះទឹកនោមប្រភេទ Thiazide ថ្នាំ​នេះជួយ​ឲ្យ​សម្ពាធ​ឈាម​យើង​​ថយ​ចុះ តាម​ការ​បញ្ចុះ​ជាតិ​ទឹក និង​អំបិល តាម​តម្រង​នោម ព្រោះ​ថ្នាំ​នេះអាច​ជួយ​ឲ្យ​យើង​នោម​ច្រើន។ ២- ពពួកថ្នាំផ្សេងទៀត - Aldosterone antagonists ក៏​ជួយ​បន្ថយ​ការ​បឺត​ទុក​អំបិល ​និងទឹក។ - ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers មាន​នាទី​ជួយ​ពង្រីក​សរសៃ​ឈាម និង​បន្ថយ​ចង្វាក់​បេះដូង។ Acebutolol (Sectral)​ និង​ Atenolol (Tenormin) ស្ថិត​ក្នុង​ក្រុម​ថ្នាំ Beta blockers ត្រូវ​គេ​ប្រើ​ញឹកញាប់ ជាង​ថ្នាំ​ផ្សេងៗ​ទៀត។ ពពួក​ថ្នាំ Beta blockers គួរ​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង ​ដើម្បីឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ - ពពួកថ្នាំ Angiotensin-converting enzyme (ACE) inhibitors ក៏​អាច​ប្រើ​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ដែរ។ ថ្នាំ​នេះ​ជួយការពារ កុំ​ឲ្យ​ស្ទះ​ក្នុង​សរសៃ​ឈាម ដោយ​ពង្រីក​សរសៃ​ឈាម​ឲ្យ​ធំ។ […]


ជំងឺលើសសម្ពាធឈាម

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។ ១- ជំងឺលើសឈាម លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។ ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។ [embed-health-tool-heart-rate] សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ […]


ជំងឺលើសសម្ពាធឈាម

Home Blood Glucose Test (តេស្តជាតិស្ករនៅផ្ទះ)

និយមន័យ ១- អ្វី​ជា​ការធ្វើ​តេស្ត​ជាតិស្ករ​នៅ​ផ្ទះ? ​តេស្ត​ជាតិ​ស្ករ​នៅ​ផ្ទះ ​គឺ​ដើម្បី​វាស់​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ ដោយ​ប្រើម៉ាស៊ីនតេស្ត​អាច​យក​តាម​ខ្លួនតូច​មួយ ពិសេស​សម្រាប់​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​ ទាំង​ប្រភេទ​ ១ និង​ប្រភេទ ២។ គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​ចំនួន​គួរ​ពិនិត្យ ហើយ​ការ​ពិតទៅ​ចំនួន​​ពិនិត្យ អាស្រ័យ​លើការ​ព្យាបាល​ សុខភាព ស្ថានភាពជំងឺ​ទឹកនោម​ផ្អែម​យើងផ្ទាល់។ គ្នាយើង​​កើត​ទឹក​នោម​ផ្អែម ព្យាបាល​ដោយ​ចាក់អាំងសុយលីន​ ​ទាមទារ​ឲ្យពិនិត្យ​ញឹកញាប់។ បើ​ព្យាបាល​ដោយ​កម្រចាក់ ឬមិន​ចាក់​អាំងសុយលីន​ទេ​នោះ​ តេស្ត​ជាតិ​ស្ករ​នេះ អាច​ជួយ​យើង​ដឹង​ថា​រាងកាយ​ មាន​កម្រិត​ជាតិ​ស្ករ​ប្រែប្រួល​បែប​ណា​ពេល​ញ៉ាំ​អាហារ ពេល​ឈឺ កំពុង​ស្ត្រេស​​ ពេល​ហាត់​ប្រាណ ​ប្រើប្រាស់​ថ្នាំ​ និងពេល​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត។ ឧបករណ៍​វាស់​ជាតិ​ស្ករ​មួយ​ចំនួន អាច​រក្សា​ទិន្នន័យ​ជាតិស្ករបាន​យ៉ាង​ច្រើន ​ជួយ​យើង​តាម​ដាន ប្រៀប​ធៀប​ទិន្នន័យ​ពីមុនៗ និងអាច​ព្យាករណ៍​ពី​កម្រិត​ជាតិស្ករ​ក្នុង​ពេល​ជាក់​លាក់ និង​អាច​កត់​សម្គាល់​ពេល​មាន​ការ​ផ្លាស់​ប្តូរអ្វី​មួយ។ ទិន្នន័យ​ទាំងនោះ អាច​បញ្ជូល​ទៅ​ក្នុង​កុំព្យូទ័រ​ហើយ​បម្លែង​ជា​ក្រាហ្វិក កាន់តែងាយ​ស្រួល​វិភាគ។ ឧបរណ៍​វាស់​ជាតិ​ស្ករថ្មីៗ និង​ទំនើប​នា​ពេល​បច្ចុប្បន្ន ​អា​ចភ្ជាប់​ជាមួយ​ម៉ាស៊ីន​ចាក់​អាំងសុយលីន​ ប្រើ​សម្រាប់​បាញ់​បញ្ជូល​អាំងសុយលីន​​ ជួយ​កំណត់​កម្រិត​អាំងសុយលីន​ ​ត្រូវ​ចាក់ពេញ​មួយ​ថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​ជាតិស្ករ​នៅផ្ទះ?​ គ្រូពេទ្យ​អាចណែនាំ​យើង ​តើគួរ​តែធ្វើ​តេស្តនេះ​ប៉ុន្នាន​ដងក្នុង​១ថ្ងៃ។ ជាទូទៅចំនួនធ្វើ​តេស្ត​ អាស្រ័យ​តាម​ប្រភេទជំងឺ​ទឹកនោម​ផ្អែម និង​ផែនការ​ព្យាបាល​យើង​ផ្ទាល់។​ – ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី ១៖ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យធ្វើ​តេស្ត ៤-៨ ដង/​ថ្ងៃ។ គួរ​ធ្វើ​តេស្ត​មុន​ពេល​ញ៉ាំ​បាយ […]


ជំងឺលើសសម្ពាធឈាម

Glucose Tolerance Test (តេស្តជាតិស្ករដោយផឹក​សារធាតុផ្អែម)

និយមន័យ ១- អ្វី​ទៅ​ជា Glucose Tolerance​ Test? គឺជា​ទម្រង់​តេស្ត Oral Glucose Tolerance Test (តេស្ត​ជាតិស្ករ​ក្នុង​ឈាមដោយ​ផឹក​ជាតិ​ស្ករ) ធ្វើឡើង​ដើម្បី​វាស់នូវ​សមត្ថភាព​សារពាង្គកាយ​ប្រើប្រាស់​ជាតិ​ស្ករ​ផលិត​ជា​ថាមពល។ តេស្តនេះ អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ អ្នកបម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​កើត​ជំងឺ​ទឹក​នោមផ្អែមរួច ហើយ​ភាគ​ច្រើន​ដើម្បីរក​មើល​ជំងឺ​ទឹក​នោមផ្អែម​ពេល​ពពោះ។ ​២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​នេះ? ​ជាទូទៅ​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យធ្វើ​តេស្ត​នេះ ដើម្បី​រកមើល​ជំងឺទឹក​នោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន ធ្វើ​តេស្ត​នេះ​នៅ​ចន្លោះ​សប្តាហ៍​ទី ២៤-២៨ នៃគភ៌។ តេស្តនេះ​ក៏​ណែនាំ​សម្រាប់​មនុស្ស​ពេញវ័យ សង្ស័យ​មាន​ជំងឺទឹក​នោម​ផ្អែម​ដូចគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ស្វែងយល់មុនធ្វើតេស្ត ៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត? ទោះបី ជា​ធម្មតា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ ក្រោយ​សម្រាល​បេប៊ី​ក្តី ប៉ុន្តែ​យើង​នៅ​អាច​ប្រឈម​កើត​ជំងឺទឹក​នោមផ្អែម​ប្រភេទទី ២​ នៅ​ពេល​យើង​​មាន​ផ្ទៃពោះ​ម្តង​ទៀត។ ហេតុនេះ​គួរ​តាម​ដាន​ តាមរយៈ​ធ្វើ​តេស្តនេះ ៦-១២ សប្តាហ៍ ​បន្ទាប់​ពីសម្រាល​​ ឬ​បន្ទាប់​ពី​ផ្តាច់​ដោះ​បេប៊ី។​ ទោះលទ្ធ​ផល​ធម្មតា​ក្តី យើង​នៅ​តែ​ត្រូវ​តាម​ដាន​រៀងរាល់​ ៣ ឆ្នាំម្តង។ ដំណើរការធ្វើតេស្ត ៤- គួរ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​ធ្វើ​តេស្ត? ​ញ៉ាំ​អាហារ​ធម្មតា​មុនពេល​ធ្វើតេស្ត ៤-៥ ថ្ងៃ​ ​បើ​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ គួរ​ប្រាប់​គ្រូពេទ្យ​ ព្រោះ​វាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល។ មុនពេល​ធ្វើតេស្ត​ ៨ម៉ោង​ ហាម​ញ៉ាំ​អ្វី​ទាំង​អស់ […]


ជំងឺលើសសម្ពាធឈាម

ម៉េចបាន​ញ៉ាំអី​ក្ដៅៗ ឬត្រជាក់ៗ ធ្មេញចេះ​តែស្រៀវឈឺ?

ញ៉ាំស្អីត្រជាក់ៗ គ្នាយើងមានអារម្មណ៍ឈឺធ្មេញ ដែរអត់? សូម្បីតែរបស់ក្តៅៗ ក៏ឈឺធ្មេញដែរ។ បើចង់ដឹងហេតុផល ស្ដាប់ “Hello គ្រូពេទ្យ” រៀបរាប់ខាងក្រោម។ ១- មូលហេតុនាំឲ្យធ្មេញស្រៀវ មានហេតុផលជាច្រើននាំឲ្យគ្នាធ្មេញយើងហៀមឈឺ។ អាចចាប់ផ្តើមពីធ្មេញមួយ ឬច្រើន ដោយសារស្ថានភាពឫសធ្មេញកំពុងលៀនចំហមុខ។ ទូទៅ គេហៅថាជាស្រទាប់សាច់ភ្លុកនៃធ្មេញ (dentin) មានទីតាំងស្ថិតនៅក្រោមជាលិកាអញ្ចាញ។ វាមានផ្ទុកកូនបំពង់មីក្រូទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈកូនបំពង់នីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាធ្មេញឧស្សាហ៍កើត ដូចជា ខើចអញ្ចាញធ្មេញ និងសឹកកាចាធ្មេញ គឺជាបញ្ហាចម្បង ព្រោះវាបណ្តាលឲ្យកូនបំពង់ទាំងនោះនៅលៀនចំហមុខ ខណៈស្រទាប់សាច់ភ្លុកនៃធ្មេញនោះ គ្មានការការពារដោយសារអញ្ចាញធ្មេញខើច ដុស​ធ្មេញ​ខ្លាំង​ពេក សង្កៀតធ្មេញ និងញ៉ាំ ឬផឹក​របស់​មាន​ជាតិ​អាស៊ីដច្រើន។ ២- ដុសធ្មេញខ្លាំងៗពេក “ត្រដុសធ្មេញខ្លាំងៗ ជាហេតុនាំឲ្យសឹករេចរឹលជាលិកាអញ្ចាញ និងស្រទាប់កាចាធ្មេញ បន្សល់ទុកកូនបំពង់ស្រទាប់សាច់ភ្លុកធ្មេញនីមួយៗងាយរងគ្រោះ ពេលមានអ្វីមួយប៉ះពាល់វា ទាំងធាតុក្តៅ ត្រជាក់ ទន់ និងរឹង"។ នេះយោង​តាម​ទន្តពេទ្យ Mark S. Wolff ឯកទេសវះកាត់ធ្មេញ និងជាសាស្ត្រាចារ្យ និងប្រធានកម្មវិធីសិក្សាអំពីប្រហោងធ្មេញ និងការថែទាំ នៅ​មហាវិទ្យាល័យ​ទន្តសាស្ត្រ​របស់សាកលវិទ្យាល័យញូវយ៉ក។ ៣- ភេសជ្ជៈមានជាតិអាស៊ីដ ភេសជ្ជៈ ជាធម្មតាយើងនាំគ្នាញ៉ាំអាចមានឥទ្ធិពលលើធ្មេញ ជាពិសេសភេសជ្ជៈមានជាតិអាស៊ីដខ្ពស់ ដូចជា ទឹកសូដាបន្ថែមរសជាតិ (soda pop) […]


ជំងឺលើសសម្ពាធឈាម

ម៉ាក់ប៉ាទើប​វះ​កាត់​បេះដូង ត្រូវដឹងពី​របៀប​មើល​ថែគាត់ផង

ភាព​សោកសៅ​ច្បាស់​ជា​ចៀស​មិន​ផុត​ទេ ពេលមនុស្ស​ជាទី​ស្រលាញ់ ឬ​សមាជិក​គ្រួសារ ម៉ាក់ប៉ា អ៊ំៗ យើងមាន​ជំងឺ​បេះដូង ត្រូវ​វះកាត់​នោះ អារម្មណ៍​នេះ​គ្រាន់​តែ​គិត​ក៏​ពិបាក​ចិត្ត​ដែរ។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា អ្វី​បម្រុង​កើត​គង់​តែ​កើត អ្វី​ចាំ​បាច់ ​គួរ​ត្រៀម​ខ្លួន​បែប​ណា​​ជួយ​ពួក​គាត់​ក្រោយ​វះ​កាត់។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹង​ប្រាប់​វិធីសាស្ត្រ​ពិសេស​មួយ​ចំនួន​មើល​ថែ​មនុស្ស​ជាទី​ស្រលាញ់ ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​បន្ត​ជីវិត​ដោយ​សប្បាយ​រីករាយ។ ១- ជួយការងារប្រចាំថ្ងៃ គ្នា​យើង និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ការងារ​ធ្វើ​ផ្ទាល់​ខ្លួន​ត្រូវ​ធ្វើ​ជា​ប្រចាំ ដោយ​ឡែក​សម្រាប់​គ្នា​យើង​មាន​ជំងឺ ​អាច​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង​ត្រឹម​មួយផ្នែក​ប៉ុណ្ណោះ ​មួយ​ផ្នែក​ទៀត ​ច្បាស់​ណាស់​ត្រូវការ​ពឹង​ពាក់អ្នក​ផ្សេង ​​ទោះតិច​ក្តី​ច្រើន​ក្តី។ ហើយ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន យើង​គួរ​ធ្វើ​ជំនួស​ប្រពន្ធ ម៉ាក់ប៉ា បងប្អូន ទើប​វះកាត់​បេះដូង​រួច មាន​ដូច​ជា៖ - សម្អាត​ផ្ទះ - រៀប​ចំថ្នាំ​​ - វាស់​សីតុណ្ហ​ភាព - ទៅទិញ​ម្ហូប​ ធ្វើ​ម្ហូប - ជួយ​ជូន​ឡើង​ជណ្តើរ - តាម​ដាន​សា្ថន​ភាព​ជំងឺ - បើកបរ​ជូន​ទៅ​ណា​ទៅ​ណី។ ២- ជួយលើកទឹកចិត្ត កម្លាំង​ចិត្ត ជា​កត្តា​សំខាន់​បំផុត ​បំផុស​ឲ្យ​យើង​ចេះ​តស៊ូ ពុះពារ​ឧបសគ្គ អំឡុង​ពេល​នេះ ​យើង​ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​ក្នុង​គ្រួសារ អ្វី​យើង​គួរ​ធ្វើ​រួម​មាន៖ - លើក​ទឹក​ចិត្ត​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់ប៉ា បងប្អូន មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្តងៗ។ - លើក​ទឹក​ចិត្ត និង​ជួយ (បើចាំបាច់) តឿន​ឲ្យ​​​ហាត់​ប្រាណ​ស្រាលៗ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ