ជំងឺលើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម - ឬ​ហៅ​ថា​ជំងឺ​លើស​ឈាម។ ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​លើស​(សម្ពាធ)​ឈាម ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺ​រ៉ាំរ៉ៃ​ប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺលើសសម្ពាធឈាម

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក ជំងឺលើសសម្ពាធឈាម

ជំងឺលើសសម្ពាធឈាម

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បញ្ហា​ខូច​តម្រង​នោម​មិន​សូវ​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ពេល​នៅ​ដំណាក់កាល​ដំបូង​ៗ ហើយ​ថែម​ទាំង​មិន​ដឹង​សកម្មភាព​ប្រចាំថ្ងៃ និង​ចំណី​អាហារ​ណា​ដែល​បាន​ចូល​​ទៅ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​ដ៏​សំខាន់​នេះ​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ​យើង​ត្រូវ​អនុវត្តន៍​ដូច​ខាងក្រោម៖ - ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ - ឆែក​ជាតិ​ស្ករ​យ៉ាងហោចណាស់ ៣ ទៅ ៦ ខែ​ម្ដង សម្រាប់​អ្នក​មាន​សុខភាព​ធម្មតា - ឧស្សាហ៍​វាស់​សំពាធឈាម - ចៀសវាង​បរិភោគ​អាហារ​ខ្លោច អាហារ​អាំង​ញឹកញាប់ - ចៀសវាង​ភេសជ្ជៈ​ផ្អែម​ៗ​ច្រើន - កុំ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ញឹកញាប់ - កុំ​ជក់​បារី ផឹក​ស្រា ច្រើន - បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​សម្បូរ​បែប - បន្ថយ​ញ៉ាំ​ប្រៃ - ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ​ល្អ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា តម្រង​នោម ដែល​ខ្មែរ​យើង​ភាគច្រើន​ហៅ​ថា ក្រលៀន​នោះ​មាន​តួនាទី​ចម្រោះ​សារជាតិ​ក្នុង​ឈាម កម្ចាត់​កាក​សំណល់​គ្រោះថ្នាក់ និង​សារធាតុ​រាវ​លើស​ពី​តម្រូវ​ការ​នៅ​ក្នុង​ប្លោក​នោម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​បែងចែក​ឲ្យ​ចរន្ត​ឈាម​រត់​សព្វ​ពេញ​រាងកាយ។ សំណួរ​សួរ​ថា តើ​នៅ​ពេល​ខូច​តម្រង​នោម រាងកាយ​មាន​អ្វី​កើត​ឡើង? នៅ​ពេល​ខូច​តម្រង​នោម​ឈប់​ដំណើរការ​សម្អាត និង​ចម្រោះ​ឈាម កាក​សំណល់​នឹង​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន ជាតិ​ពុល​កើន​ឡើង ហើយ​ចុងក្រោយ​ខូច​ដល់​កោសិកា ជាលិកា និង​សរីរៈ​នៃ​រាងកាយ។


ជំងឺលើសសម្ពាធឈាម

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​មនុស្ស​ជាច្រើន​តែង​តែ​ជួប​ប្រទះ​អាការៈ​ស្ងាប បើ​ទោះ​ជា​គេង​បាន​ច្រើន​ហើយ​ក៏​ដោយ តើ​នោះ​មកពី​បញ្ហា​អ្វី​ទៅ ទើប​ចេះ​តែ​ស្ងាបមិនឈប់ ហើយ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​កំប៉ុងផ្អែមៗដែល​ជួយ​ឲ្យ​ស្វាង​ជា​ដំណោះ​ស្រាយ​ល្អ ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អាការៈ​ងុយ​គេង​ទាំង​ដែល​គេង​ឆ្អែត​ហើយ​នោះ​មកពី​មូលហេតុ​ផ្សេង​ច្រើន។ លោក​បន្ត​ទៀត មាន​ថ្នាំ​មួយ​ចំនួន​ធ្វើឲ្យ​យើង​ស្ងាប​ផង​ដែរ​ដូចជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​​ទឹកចិត្ត និង​ថ្នាំ​សសៃ​ប្រសាទ​ជាដើម។ មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ក៏​បណ្ដាល​ឲ្យ​ស្ងាប​ផង​ដែរ ព្រោះ​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក បរិមាណ​ឈាម​របស់​យើង​នឹង​ធ្លាក់​ចុះ។ ជា​ទូទៅ​ឈាម​គឺជា​អ្នក​បញ្ជូន​អុកស៊ីសែនទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ​នៃ​រាងកាយ​រួម​មាន​ទាំង​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​បរិមាណ​ឈាម​ចុះ​ទាប មិន​អាច​បញ្ជូន​អុកស៊ីសែ​នគ្រប់គ្រាន់​ទៅ​កាន់​ខួរ និង​រាងកាយ​យើង​បាន​នោះ​ទេ ហើយ​វា​ក៏​ធ្វើឲ្យ​រាងកាយ​គ្មាន​កម្លាំង​កំហែង ស្ងាប និង​ងងុយ​ដេក​តែ​ម្ដង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បកស្រាយ​បន្ត​ទៀត​ថា មកពី​អាការៈ​ខ្វះ​ឈាម ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំង​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ស្ងាប ហើយ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ស្ងាប​មិន​ឈប់​ទោះ​ជា​គេង​ស្កប់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់លាស់។ ចំពោះ​ដំណោះស្រាយ​ពេល​ស្ងាប​ងុយ​គេង ដោយ​ទៅ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ដើម្បី​ឲ្យ​ស្វាង​មិនល្អ​ចំពោះ​សុខភាព​ឡើយ។ ផឹកភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់​សកម្មភាព pineal gland ដែល pineal gland នេះ មាន​តួនាទី​ផលិត​មេឡាតូនីន​ធ្វើឲ្យ​ងងុយ​ដេក។ […]


ជំងឺលើសសម្ពាធឈាម

បើ​ច្រឡំលេប​ស្ករ​កៅស៊ូចូល​ពោះ តើអាច​​មាន​គ្រោះថ្នាក់​ឬអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ រាល់​ថ្ងៃនេះ​ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​ ជ្រើស​រើស​​ការ​ទំពា​ស្ករ​កៅ​ស៊ូ​ដើម្បី​បំបាត់​ការ​អផ្សុក​មាត់ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ បំបាត់​ក្លិន​មាត់ជាដើម​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា ការ​លេប​ស្ករ​កៅស៊ូ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​បាន តើ​នេះ ជា​ការ​ពិត​ឬ ទេ? អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ពន្យល់​ពី​ចម្ងល់​នេះ ឲ្យ​គ្នា​យើង​បាន​ដឹង​។ ១- តើ​ស្ករកៅស៊ូជា​អ្វី? ស្ករ​កៅស៊ូ គឺ​ធ្វើ​ឡើង​ដោយ​ជាតិ​កៅស៊ូទន់​ដើម្បី​ទំពា ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លេប​នោះ​ទេ។ សារធាតុផ្សំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ករកៅ​ស៊ូ​រួម​មានជាតិ​កៅស៊ូ (Gum) Resin (ជាតិ​ជ័រ​ទឹក​ច្រើន​យក​ចេញ​ពី រុក្ខជាតិ) សារធាតុ​បំពេញ​បន្ថែម (ដូច​ជា​កាល់ស្យូម​កាបូណាត​ជាដើម) សារធាតុ​រក្សា​គុណភាព (Preservatives) សារធាតុ​ធ្វើ​ឲ្យ​ទន់ សារធាតុ​ផ្អែម និង​សារធាតុ​ផ្ដល់​ក្លិន។ រាល់​សារធាតុ​ផ្សំ​របស់​ស្ករ​កៅស៊ូ គឺ​ស្ថិត​ក្នុង​កម្រិត​ម្ហូប​អាហារ​ ហើយ​អាច​ឲ្យ​មនុស្ស​ញ៉ាំ​បានដោយ​មាន​សុវត្ថិភាព។ ២- តើ​លេប​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ឬទេ? ទោះ​បី​ជា​ស្ករ​កៅស៊ូ​ធ្វើ​ឡើង​ដើម្បី​ត្រឹម​តែ​ទំពា ​និង​មិន​តម្រូវ​ឲ្យ​លេប​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ​បើ​ច្រឡំ​ជា​លេប​វា​នោះ។ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ការ​លេប​ស្ករ​កៅ​ស៊ូ​ចូល​ក្នុង​ពោះ វា​នឹង​ចំណាយ​ពេល​យ៉ាង​ហោច ៧​ឆ្នាំ ទើប​អាច​ធ្វើ​ឲ្យ​វា​រំលាយ​អស់ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ពិត​នោះ​ទេ។ ជា​ការ​ពិត​ដែល​ក្រពះ​យើង​មិន​អាច​រំលាយ​ស្ករ​កៅស៊ូ​បាន ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​លេប​ចូល​នោះ ក៏​មិន​អាច​ស្ថិត​នៅ​ក្នុង​ពោះ​យូរ​ដែរ វា​នឹង​មាន​ចលនា​ដូច​អាហារ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ហើយ​នឹង​ចេញ​មក​ក្រៅ​តាម​លាមក។ ក្នុង​ករណី​កម្រ​ចំពោះ​ក្មេង​តូច ដែល​លេប​ចូល​ពោះ​ក្នុង​បរិមាណ​ស្ករ​កៅស៊ូ​ច្រើន […]


ជំងឺលើសសម្ពាធឈាម

កើតជំងឺលើសសម្ពាធឈាម បណ្ដាលឲ្យប៉ះពាល់សរីរាង្គប៉ុន្មាននេះ

ជំងឺ​លើស​សម្ពាធ​ឈាម​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​យើង ដែល​ជា​ទូទៅ​វា​ជា​មូលហេតុ​ចម្បង​ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជួប​គ្រូពេទ្យ។ ជំងឺ​នេះ​អាច​បង្ក​នូវ​ផល​វិបាក​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បេះដូង សរសៃ​ឈាម និង​តម្រង​នោម។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ផល​ប៉ះពាល់​លើ​បេះដូង ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​កំណក​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង។ ជំងឺ​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​បេះ​ដូង​ឡើង​ក្រាស់ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​សាច់​ដុំ​បេះដូង​ត្រូវ​ការ​អុកស៊ីសែន​លើស​ពី​ធម្មតា ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់ធ្ងរ។ អ្នក​ជំងឺ​នឹង​បង្ហាញ​រោគ​សញ្ញា​ខ្លះៗ​ដូចជា៖ - ឈឺ​ទ្រូង​ចាក់​ទៅ ក ឬ​ដើម​ដៃ​ឆ្វេង - ហត់​នៅ​ពេល​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ ឬ​ក៏​ហត់​នៅ​ពេល​សម្រាក។ ផល​ប៉ះពាល់​សរសៃឈាម ជំងឺ​លើស​សម្ពាធ​ឈាម​បង្ក​ឲ្យ​មានខ្លាញ់​កក​នៅ​ក្នុង​សរសៃ​ឈាម សរសៃ​ឈាម​រីក​ប៉ោង​ធំ បែក​សរសៃ​ឈាម​ធំ ស្ទះ​សរសៃ​ឈាម​នៅ​ជើង ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ពិបាក​ដើរ ឬ​ដើរ​មិន​បាន​យូរ។ ផល​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល ឬ​បែក​សរសៃ​ឈាម​នៅ​ខួរក្បាល ដែល​អ្នក​ជំងឺ​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ទន់​ដៃ​ទន់​ជើង ឬ​មួយ​ចំហៀង​ខ្លួន និយាយ​មិន​ច្បាស់ ឈឺ​ក្បាល និង​បាត់​បង់​ស្មារតី។ ផល​ប៉ះពាល់​តម្រងនោម ជំងឺ​លើស​សម្ពាធ​ឈាម អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រងនោម ដែល​ធ្វើ​ឲ្យ​មាន​ជាតិ​សាច់​ចេញ​តាម​ទឹក​នោម (ទឹក​នោម​ប្រៃ) ដោយ​សារ​តែ​ផល​ប៉ះពាល់​ទៅ​លើ​សរសៃ​ឈាម​តម្រងនោម ហើយ​ធ្វើ​ឲ្យលើស​សម្ពាធ​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ ដែល​រោគ​សញ្ញា​ស្ដែង​ចេញ​មាន​ដូច​ជា ហើម​ជើង​ទាំង​សង​ខាង ​ហើម​មុខ ពិសេស​ត្របក​ភ្នែក។ ក្រៅ​ពី​នេះ ជំងឺ​លើស​សម្ពាធ​ឈាម ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ភ្នែក ដែល​បណ្ដាល​ឲ្យ​គំហើញ​របស់​ភ្នែក​មាន​ការ​ធ្លាក់​ចុះ ឬ​ធ្ងន់ធ្ងរ​រហូត​ដល់​មើល​មិន​ឃើញ។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ផល​ពិបាក​ទាំង​នេះ អាច​បង្ការ​បាន​ដោយ​តម្រូវ​ឲ្យ​អ្នក​ជំងឺ៖ - លេប​ថ្នាំ​តាម​វេជ្ជបញ្ជា - តាម​ដាន​សុខភាពតាម​ការ​ណាត់​ជួយ​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ជាប់​លាប់ - ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដូច​ជា ការ​តម​ញ៉ាំ​ប្រៃ […]


ជំងឺលើសសម្ពាធឈាម

អ្នកលើសឈាម គួរចៀសវាង ឬកម្រិតការញ៉ាំអាហារ ៣មុខនេះ

មានជំងឺលើសឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗ​មិន​ខាន​ ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថា អាហារ ៣ប្រភេទនេះ គ្នាយើង​មាន​ជំងឺ​លើស​ឈាម​​ចៀសបានក៏គួរ​ចៀសដែរ​ទៅ។ ១- អាហារមានជាតិសូដ្យូម (អំបិល)ខ្ពស់​ នៅពេលយើងសម្រេចចិត្តចេញទៅញ៉ាំអាហារនៅខាងក្រៅ គួរសួរខ្លួនយើងថា អាហារទាំងនោះរសជាតិដិតខ្លាំងល្អដូចជាអាហារក្នុងផ្ទះយើងអត់? គួរតែចំណាយប្រាក់ញ៉ាំដែរទេ? ហើយក៏គួរតែចាំដែរ​ថា ពេលញ៉ាំអ្វី​នៅខាងក្រៅ គួរញ៉ាំស៊ុប ទឹកជ្រលក់ ឬអាហារក្រែមបន្តិចបន្តួចបានហើយ។ យ៉ាងណា ត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនេះ មានផ្ទុកជាតិសូដ្យូមយ៉ាងច្រើន ជាក់ស្តែងសណ្តែកកំប៉ុង មានផ្ទុកជាតិសូដ្យូមច្រើនជាង ៥០០មិល្លីក្រាមក្នុងមួយកំប៉ុង។ យ៉ាងណា ក៏នៅមានអាហារកំប៉ុងមួយចំនួន មានផ្ទុកជាតិសូដ្យូមតិចតួចដូចគ្នា។ គ្នាយើងអាចមើលទៅលើកំប៉ុងអាហារទាំងនោះ ស្វែងរកសញ្ញាដែលបញ្ជាក់ថា​មានសុវត្ថិភាព និង​ជួយសុខភាពយើងល្អ។ ជាមួយគ្នានេះ ស៊ុបសណ្តែកក្រហមកក និងទឹកដោះគោសម្លាប់មេរោគរួច អាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាស្សេ (ឆ្អិនស្រាប់) សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។ នៅពេលយើង​ញ៉ាំសារធាតុនេះច្រើន នឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់ នាំឲ្យកើនហានិភ័យសុខភាពជាច្រើន ពិសេសជំងឺសរសៃឈាមបេះដូងតែម្តង។ អត្ថបទពាក់ព័ន្ធ៖ លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់? ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម […]


ជំងឺលើសសម្ពាធឈាម

ថ្នាំជាអាវុធមុខ ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់

ចំណេះដឹង​អំពី​ការ​ប្រើប្រាស់ និង​ទុក​ដាក់​ថ្នាំ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​ធ្វេសប្រហែស​អាច​នាំ​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ឯង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ថា​ដោយ​មើល​ឃើញ​ពី​របៀប​ទិញ លក់​ថ្នាំ​លើ​ទីផ្សារ​នៅ​មាន​ភាព​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ខ្លះ​ៗ អ្នក​ជំងឺ​មួយ​ចំនួន​អាចទិញ​ថ្នាំ​លេបតាម​ចិត្ត​ឯង​គ្មាន​ការ​ប្រឹក្សា និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជាមុន​នោះ លោកក៏​បាន​ណែនាំ​ពី​គន្លឹះ​សំខាន់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ និង​សុវត្ថិភាព។ - មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជានោះទេ តែប្រសិន​បើ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​ចាំបាច់វេជ្ជបញ្ជា (OTC) សូមពិនិត្យ​មើល​ និង​ស្ដាប់​ការ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ - ត្រូវ​មើល​កាល​បរិច្ឆេទ​លើ​សំបក​ថ្នាំ ទី​កន្លែង​ផលិត និង​លេខ​បញ្ជី​ការ - ត្រូវ​ដឹង​ថា​ខ្លួនឯង​មាន​ប្រវត្តិ​ប្រតិកម្ម​ថ្នាំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ឬ​ទេ - គួរ​ប្រើប្រាស់​ថ្នាំ​តាម​កាល​កំណត់ មិន​ត្រូវ​បញ្ឈប់​ដោយ​ចិត្ត​ឯង​នោះ​ទេ - ត្រូវ​ស្គាល់​ប្រភេទ និង​កម្រិត​ថ្នាំ​ឲ្យ​ច្បាស់ ​ចំពោះ​ថ្នាំ​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ (ឧទាហរណ៍ ថ្នាំ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម..) - ត្រូវ​ចេះ​សង្កេត​ថា ក្រោយ​ប្រើ​ហើយ​តើ​អាការៈ​ប្រសើរ​ឡើង ឬ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ - មិន​ត្រូវ​បន្ថយ ឬ​បន្ថែម​កម្រិត​ថ្នាំ​ដោយ​ចិត្ត​ឯង​នោះ​ទេ - ពុំ​គួរ​ប្រើ​ថ្នាំ​ដែល​រួម​បញ្ចូល​គ្នា​ច្រើន​មុខ (ឧទាហរណ៍​ថ្នាំ​ផ្សំ) លើកលែង​តែ​មាន​វេជ្ជបញ្ជា - ត្រូវ​ប្រាប់​គ្រូពេទ្យ​ករណី​ប្រើ​ថ្នាំ​បន្ថែម​លើ​ថ្នាំ​ប្រចាំ​ថ្ងៃ - ថ្នាំ​ប្រើ​ប្រចាំ​ថ្ងៃ​គួរ​ដាក់​ជាប់​ខ្លួន​ជានិច្ច (ឧទាហរណ៍​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម បេះដូង..) - មិន​គួរ​លេប​ថ្នាំ​ជាមួយ​នឹងស្រា កាហ្វេ តែ ទឹកដោះគោ ទឹក​ផ្លែឈើ...គឺ​ត្រូវ​លេប​ជាមួយ​នឹង​ទឹក​ស​តែ​មួយ​មុខ​គត់។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ក្រោយ​ប្រើ​ថ្នាំ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រាគ ក្អួត ឡើង​កន្ទួល​រមាស់ កន្ទាលត្រអាក ហើមមុខ​បបូរមាត់ អណ្ដាត និងបំពង់ក​ […]


ជំងឺលើសសម្ពាធឈាម

ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

ការ​ព្យួរ​សេរ៉ូម​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា​ជំងឺ​ស្រាល ​ធ្ងន់ ក្មេង​ឈឺ ឬ​មនុស្ស​ចាស់​ឈឺ​នោះ​ទេ។ ពេល​ឈឺ តើ​ការ​ព្យួរ​សេរ៉ូម​ជួយ​បាន​អ្វីខ្លះ? ការ​ព្យួរ​សេរ៉ូម​ពិត​ជា​ចាំបាច់​គ្រប់​ស្ថានភាព​ជំងឺ​មែន​ទេ? បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល សេរ៉ូម​ជាល្បាយ​សូលុយស្យុង​ផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​ ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ។ ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ការ​ដែល​សេរ៉ូម​ពេញ​និយម អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោង​សេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។ ចំណែក​លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹក​សេរ៉ូម​មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ សេរ៉ូម​គ្រាន់​តែ​ជា​ទឹក​ធម្មតា ដែល​គេ​សម្អាត​ឲ្យ​អស់​មេរោគ ហើយ​លាយ​ជាមួយ​ស្ករ ឬ​អំបិល ដែលអាច​នៅ​ជាមួយ​ឈាម​បាន​តែ​ប៉ុណ្ណោះ។ “ខ្ញុំ​ជា​គ្រូពេទ្យ ខ្ញុំ​សូម​ប្រាប់​ថា ទឹក​សេរ៉ូម ដែល​បង​ប្អូន​កូន​ក្មួយ​ខំ​ព្យួររ​ណេង​រណោង រួច​ជិះ​ម៉ូតូ​ពេញ​ថ្នល់​នោះ មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ។ បើ​អាច​ផឹក​បាន ផឹក​ទៅ! មិន​បាច់​ព្យួរ​សេរ៉ូម​នាំ​គ្រោះថ្នាក់​អី​ទេ!"។


ជំងឺលើសសម្ពាធឈាម

ធ្លាប់តែឮជំងឺលើសឈាម ចុះជំងឺ​បម្រុងលើសសម្ពាធឈាមម៉េចវិញ? ការពារដោយវិធីណា?

គ្នាយើង​ធ្លាប់​ឮ​ពី​ជំងឺ​លើសឈាម​ហើយ ប៉ុន្តែ​ធ្លាប់​ដឹង​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​ទេ? ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម (Prehypertension)​ បង្កជា​ឱកាស​ខ្ពស់​​ក្នុង​ការ​វិវត្ត​ទៅ​ជា​​ជំងឺ​លើស​ឈាម​។  ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​គឺ​ជា​ស្ថានភាព​សម្ពាធ​ឈាម​​ខ្ពស់​ជាង​កម្រិត​ធម្មតា​ដែល​ស្ថានភាពនេះ​មាន​ចាប់ពី​ ១២០/៨០​មិល្លីម៉ែត្រ​បារត ទៅ១៣០/៨៩​មិល្លីម៉ែត្រ​បារត។  ជំងឺ​បម្រុង​​លើស​​សម្ពាធឈាម​ជា​សញ្ញាព្រមាន​មួយ​ថា​យើង​អាច​នឹង​កើត​មាន​ជំងឺ​លើសឈាមបាន​។​ ប៉ុន្តែ​យើង​អាច​បង្ការ​មិន​ឲ្យ​ជំងឺនេះ​​​​វិវត្ត​ទៅ​ជា​ជំងឺ​លើសឈាម​បាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ​​។ ១. របប​អាហារ សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ អាហារ​ទាំង​នេះ​ជួយ​គ្រប់គ្រង​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល។ ម៉្យាងទៀត​គួរ​​កំណត់​​បរិមាណ​​ជាតិ​​សូដ្យូម​ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ និង​បន្ថែម​អាហារ​មាន​ជាតិ​កាល់ស្យូម ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ច្រើន​ព្រោះ​ជាតិ​រ៉ែ​ទាំង​នេះ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ២. បន្ថយ​អំបិល អ្នក​ជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​អំបិល​ដោយ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ ​ពិនិត្យ​មើល​ស្លាកសញ្ញាលើកញ្ចប់​អាហារថាតើមានអំបិល​កម្រិតណា ប្រើ​គ្រឿង​ទេស​ជំនួស​អំបិល និង​កាត់បន្ថយ​ការ​ដាក់​អំបិល​ច្រើន​ពេល​ចម្អិន​អាហារ។ សមាគម​ជំងឺ​បេះដូង​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អំបិល ឬ​ជាតិ​សូដ្យូម​ ១ ៥០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​នឹង​១​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។ ៣. ហាត់ប្រាណ យក​ល្អ​យើង​គួរ​ហាត់ប្រាណ​​ជា​ប្រចាំ​ទោះ​មិន​មែនជា​ការ​ហាត់​ប្រាណ​ដោយ​​ប្រើ​កម្លាំង​ខ្លាំង​​ក៏​ដោយ ក៏អាច​ហាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​។ ៤. រក្សា​ទម្ងន់ ការ​លើស​ទម្ងន់​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​បាន ហើយ​របប​អាហារ​ដែល​ល្អ និង​ការ​ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ច្រើន​គឺ​អាច​ជួយ​សម្រក​ទម្ងន់​ដែល​លើស​បាន។ ៥. កាត់បន្ថយ​គ្រឿង​ស្រវឹង ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូចនេះ​សម្រាប់​បុរស​គួរ​ផឹក​ត្រឹម​តែ​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​គួរ​ផឹក​តែ​មួយ​កែវ​ក្នុង​មួយថ្ងៃ។ ៦. គ្រប់គ្រង​ស្ត្រេស រាងកាយ​របស់​យើង​នឹង​ផលិត​អ័រម៉ូន​ច្រើន​នៅ​ពេល​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស ហើយ​អ័រម៉ូន​ទាំង​នេះ​បង្កើន​សម្ពាធ​ឈាម​ក្នុង​រយៈពេល​ខ្លី​ដោយ​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ និង​សរសៃ​ឈាម​រួម​តូច។ ទោះ​បី​មិន​មាន​ភស្តុតាង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ស្ត្រេស​អាច​បង្ក​ឲ្យ​លើស​សម្ពាធ​ឈាម​រយៈពេល​វែង​ក៏​ដោយ​ ប៉ុន្តែ​ការ​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស​អាច​បង្កើន​ហានិភ័យ​នេះ​ដោយ​យើង​អាច​ញ៉ាំ​ច្រើន​លើស​កំណត់ ជក់​បារី ផឹក​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ជាដើម។ ដូចនេះ​យក​ល្អ​យើង​គួរ​គ្រប់គ្រង​ស្ត្រេស​តាម​វិធី​ដែល​ល្អ​សម្រាប់​សុខភាព។ ៧. តាមដាន​សម្ពាធ​ឈាម បើ​អាច​យើង​គួរ​តាមដាន​សម្ពាធ​ឈាម​មួយ​ថ្ងៃ​ពីរ​ដង​ដោយ​វាស់​នៅ​ពេល​ព្រឹក និង​ពេល​យប់។ យើង​អាច​ទិញ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​ និង​តាមដាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ ឬ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ក៏​បាន។


ជំងឺលើសសម្ពាធឈាម

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

បញ្ហា​មុខ​មុន​អាច​បង្ក​ឡើង​ដោយ​កត្តា​ជាច្រើន ប៉ុន្តែ​កត្តា​ខ្លះ​អាច​មក​ពី​រាងកាយ​របស់​យើង។ អ្នក​ឯកទេស​ជំងឺ​សើស្បែក​គិត​ថា​មុន​នៅ​ផ្នែក​ណា​មួយ​នៅ​លើ​មុខ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ អត្ថបទ​នេះ​បង្ហាញ​ពី​មូលហេតុ​ដែល​បង្ក​ដោយ​មុន​នៅ​តាម​ផ្នែក​​នីមួយៗ​នៅ​លើ​ផ្ទៃមុខ។ ១. ថ្ងាស ការ​មាន​មុន​នៅ​លើ​ថ្ងាស​អាច​បណ្ដាល​មក​ពី​ស្ត្រេស​ខ្លាំង ឬ​មាន​កាល​វិភាគ​គេង​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ​ក៏​បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា​របប​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ឬ​អាច​មក​ពី​បញ្ហា​ថ្លើម។ ២. ចង្កា និង​ថ្គាម នៅ​ពេល​មាន​មុន​នៅ​ចង្កា​ និង​ថ្គាម​ភាគ​ច្រើន​គឺ​មុន​អ័រម៉ូន​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​កម្រិត​អ័រម៉ូន។ មុន​ប្រភេទ​នេះ​អាច​បណ្ដាល​មក​ពី​កម្រិត​អ័រម៉ូន​អង់ដ្រូសែន (androgen) ច្រើន។ ម៉្យាងទៀត មុន​អ័រម៉ូន​តែង​កើត​មាន​អំឡុងពេល​ស្ត្រី​មក​​រដូវ។ អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ៣. គែម​ជុំវិញ​មុខ បញ្ហា​អ័រម៉ូន​ក៏​ជា​មូលហេតុ​សម្រាប់​បញ្ហា​មុន​មាន​នៅ​តាម​ជើងសក់ និង​ជិត​ត្រចៀក។ មុន​នៅ​គែម​មុខ​នេះ​ក៏​បង្ក​ដោយ​ការ​កក​ស្ទះ​រន្ធ​ញើស​។ យើង​អាច​នឹង​ត្រូវ​ពិនិត្យ​គ្រឿង​តុបតែង​មុខ ផលិតផល​ថែរក្សា​ស្បែក ឬ​សាប៊ូ​ជាដើម​។​ ៤. ថ្ពាល់ មុន​នៅ​លើ​ថ្ពាល់​អាច​បង្ក​ដោយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ដូច​នេះ​គួរ​កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ ហើយ​ថ្ពាល់​ក៏​មាន​ទាក់ទង​នឹង​សួត​ដែរ។ ហេតុ​នេះ​ហើយ​មុន​លើ​ថ្ពាល់​អាច​មក​ពី​បញ្ហា​ផ្លូវ​ដង្ហើម និងមូលហេតុ​ផ្សេង​ទៀតដូចជាការ​ប្រើ​ទូរស័ព្ទ​ដៃ។ អេក្រង់​ទូរសព្ទ​មាន​បាក់តេរី​ជាច្រើន​ដែល​អាច​ចម្លង​មក​លើ​មុខ​។ ដូចនេះ​យើង​គួរ​ឧស្សាហ៍​សម្អាត​អេក្រង់​ទូរស័ព្ទ​ជាមួយ​ទឹក​សម្លាប់​មេរោគ។ ៥. ចន្លោះ​ចិញ្ចើម ប្រសិនជា​យើង​ឡើង​មុខ​នៅ​ចន្លោះ​ចិញ្ចើម​នោះ​អាច​មក​ពី​បញ្ហា​ថ្លើម។ ថ្លើម​មាន​មុខងារ​ច្រើន និង​ដើរ​តួ​សំខាន់​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាបូលីស។ មុន​នៅ​ចន្លោះ​ចិញ្ចើម​មាន​ន័យ​ថា​របប​អាហារ​របស់​យើង​គឺ​មិន​ល្អ និង​មាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។ ៦.នៅ​ច្រមុះ និង​ខាង​លើ​បបូរមាត់ មុន​នៅ​លើ​ច្រមុះ​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ​ ប្រៃ និង​ប្រេង​ច្រើន។ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ និង​យក​ចិត្តទុកដាក់​ទៅ​លើ​សុខភាពបេះដូង និង​សម្ពាធឈាម។ រីឯ​មុន​នៅ​ខាង​លើ​បបូរមាត់​អាច​មក​ពី​បញ្ហា​បេះដូង ឬ​សួត។


ជំងឺលើសសម្ពាធឈាម

ផឹកទឹកស្លឹកគ្រៃជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ និង​គុណប្រយោជន៍ច្រើនទៀត

ក្រោយ​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ យើង​អាច​បន្ធូរ​អារម្មណ៍​បាន​ដោយ​ផឹក​ទឹក​ស្លឹកគ្រៃ។ ក្រៅពីបន្ធូរ​អារម្មណ៍ ទឹក​ស្លឹកគ្រៃ​ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែរ។ របៀបធ្វើ​ទឹក​ស្លឹកគ្រៃ យើង​គ្រាន់​តែ​ហាន់​ស្លឹកគ្រៃ​ដាក់​ក្នុងទឹក ដាំ​ឲ្យ​ពុះ និង​ទុក​ចោលឲ្យ​ចេញ​ជាតិ​១០​ទៅ​១៥នាទី ឬ​យើង​អាច​យក​ស្លឹកគ្រៃ​ដាក់​ក្នុង​ប៉ាន់​ និង​ឆុង​ដូច​ឆុង​តែ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ស្លឹកគ្រៃ​នឹង​ចេញ​ជាតិ​ល្អ។ ផលប្រយោជន៍​សម្រាប់​សុខភាព ១. បំបាត់​អាការៈ​ឈឺពោះ​ពេល​មករដូវ ទឹក​ស្លឹកគ្រៃ​គឺ​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ​ពេល​មាន​រដូវ ឬបញ្ហា​អំឡុងពេល​មក​រដូវ (Hot Flashes) ជាដើម។ គួរបញ្ចាក់ផងដែរ​ថា សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹង​ផឹក​ទឹកស្លឹកគ្រៃ​។ ដូចគ្នា​ដែរ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូនវិញ ​​គួរ​ចៀសវាង​ផឹក​ទឹក​ស្លឹកគ្រៃនេះ។ ២. សារធាតុប្រឆាំង​អុកស៊ីតកម្ម ស្លឹកគ្រៃ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្សាប​ និង​បណ្ដេញ​ជាតិពុល​ពី​ខាង​ក្នុង​ខ្លួន​មកក្រៅ។ ៣. រក្សា​លំនឹង​សម្ពាធឈាម ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធឈាម​ព្រោះ​ស្លឹកគ្រៃ​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​បង្កើន​ការ​ផលិត​ទឹកនោម​ដែលនេះ​អាច​ជួយ​ជំរុញ​ចរន្ត​ឈាម និង​បញ្ចុះ​សម្ពាធឈាម។ ក្រៅពី​នេះ ស្លឹកគ្រៃ​ក៏​ជួយ​សម្អាត​ថ្លើម​ និង​កំណត់​ការ​ស្រួបយក​កូលេស្តេរ៉ូល​ពី​ពោះវៀនតូច​ដែល​នេះ​ជួយ​ដល់​សុខភាព​បេះដូងផងដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន ៤. ពន្លឿន​ការ​ធ្វើ​មេតាបូលីស ទឹកស្លឹកគ្រៃ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ព្រោះ​វា​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ដែល​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​លឿន​ជាងមុន និង​ដុត​កាឡូរី​បាន​ច្រើន​ជាង​មុន។ សារធាតុ polyphenol មាន​ក្នុង​ស្លឹកគ្រៃ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ការ​បំបែក​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ។ ៥. ល្អ​សម្រាប់​សក់ និង​ស្បែក ស្លឹកគ្រៃ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង វីតាមីន C ដែល​ជួយ​ដល់​ចរន្តឈាម​ឲ្យ​ដើរ​ស្រួល ហើយ​ជួយ​សម្អាត​ស្បែក និង​ព្យាបាល​បញ្ហា​មុខ​ខ្លាញ់។ បន្ថែម​ពី​នេះ​នៅ​មាន​ប្រសិទ្ធភាព​ព្យាបាល​មុន និងជំងឺ​ត្រអក​(Eczema)​ផង​ដែរ​។ ៦. ព្យាបាល​ជំងឺ​ផ្ដាសាយ សារធាតុ​ប្រឆាំង​បាក់តេរី និង​ផ្សិត​មាន​ក្នុង​ស្លឹកគ្រៃ​ជួយ​យើង​ទប់ទល់​នឹង​ជំងឺ​ផ្ដាសាយ និង​ក្អក​បាន។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស