backup og meta

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះ​ការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះ​ដូងមានសុខភាពល្អ។

ការ​ផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យ​ខ្លួនប្រាណរបស់យើងអាចអាច​ទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃ​ហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតង​កិនចម្រុះ​យ៉ាង​ហោច​ឲ្យបានពីរកែវក្នុង​មួយ​ថ្ងៃ​ ក៏មានគុណប្រយោជន៍ដូចគ្នា។

គួរអាន៖

អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​អាហារ​ដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និង​នំដូណាត់ ក៏​គួរ​កម្រិត​ការ​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។

គ្នា​យើង​ក៏​គួរ​ញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ ក៏​សម្បូរនៅ​ក្នុង​ស៊ុត និង​គ្រាប់ផ្លែ​ឈើផង​ដែរ។​

អូមេហ្គា៣

ដូច​គ្នាដែរ មុនពេលជ្រើសរើសមុខម្ហូបខ្ចប់​ស្រាប់ យើង​ត្រូវពិនិត្យឲ្យបានម៉ត់ចត់ លើផ្លាកសញ្ញា កំណត់សម្គាល់ និងព័ត៌មាន អំពីការប្រើប្រាស់ សារធាតុផ្សំ ព្រោះសារធាតុខ្លះអាចនឹងមិនល្អសម្រាប់អ្នកញ៉ាំ ដូចជាការប្រើប្រាស់សារធាតុស្ករខ្ពស់ ការប្រើ​ប្រាស់កម្រិតជាតិខ្លាញ់ មិនស្របទៅតាមកម្រិតស្ដង់ដាសុខភាព។ បន្ថែមពីនោះគួរតែកាត់បន្ថយការញ៉ាំភេស​ជ្ជៈ​កំប៉ុង ដែលមានកម្រិតជាតិស្ករខ្ពស់ និងគួរ​កាត់​បន្ថយ​ការ​ផឹក​គ្រឿងស្រវឹងផង​ដែរ​។

ជាមួយ​គ្នា​នេះ ការ​បង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោច ៣០នាទី ទៅ ១ម៉ោងជារៀងរាល់ថ្ងៃ នឹង​ជួយ​សម្រួលលំហូរឈាម​​មានដំណើរការល្អ ជួយ​ដល់ដំណើរការ​បេះដូង។ ការសិក្សាបានបង្ហាញថា ការហាត់ប្រាណ ឲ្យបានយ៉ាង​ហោច ៣០ ទៅ ៥០នាទី ប្រចាំថ្ងៃ មិនថាជាការហាត់ប្រាណបែប ជិះកង់ រត់ ដើរ រាំ គឺសុទ្ធតែអាចផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាព​រាងកាយ ជាពិសេសសុខភាពបេះដូង។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជាក់ស្ដែងណាស់ថា ការជ្រើសរើសរបបអាហារបានត្រឹមត្រូវស្របតាមតម្រូវការសុខភាព និងផ្លាស់ប្ដូរទម្លាប់រស់នៅ​ធ្វើឲ្យមានសកម្មភាពជាប្រចាំ ពិតជាអាចជួយដល់សុខភាពបេះដូង និងអាចជួយឲ្យយើងកាន់តែមានអាយុវែង។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Make Heart-Healthy Food Choices https://www.urmc.rochester.edu/encyclopedia/content.aspx?contenttypeid=1&contentid=3057

Healthy eating to protect your heart https://www.heartfoundation.org.au/heart-health-education/healthy-eating

Heart-healthy diet: 8 steps to prevent heart disease https://www.mayoclinic.org/diseases-conditions/heart-disease/in-depth/heart-healthy-diet/art-20047702

Recommendations by the American Heart Association https://www.usg.edu/well-being/site/article/recommendations_by_the_american_heart_association

How To Live Heart Healthy, With The American Heart Association https://www.lihealthcollab.org/news-and-blog/how-to-live-heart-healthy

 

កំណែ​ប្រែបច្ចុប្បន្ន

30/05/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង

គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម