ក្រួសតម្រងនោមអាចធ្វើឲ្យយើងគេងមិនលក់ និងបង្កជាការឈឺចាប់ដែលពិបាកនឹងទ្រាំបាន។ ពិតណាស់ បញ្ហាមួយនេះ អាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់នោះ គឺការដឹងពីវត្តមាននៃក្រួសតម្រងនោមនៅដំណាក់កាលដំបូង ដើម្បីទទួលការព្យាបាលទាន់ពេលវេលា។
ក្រួសតម្រងនោមជាការប្រមូលផ្ដុំនៃអំបិល និងសារធាតុរ៉ែ ហើយក្រួសនេះផ្សំពីកាល់ស្យូម ឬអាស៊ីដអ៊ុយរិច។ ជាទូទៅ ក្រួសតម្រងនោមកកើតឡើងនៅក្នុងតម្រងនោម និងអាចធ្វើដំណើរទៅកាន់ផ្នែកផ្សេងទៀតនៃផ្លូវទឹកនោម នៅពេលដែលមានសារធាតុរ៉ែកកកុញនៅក្នុងទឹកនោមច្រើនពេក ដោយសារតែយើងផឹកទឹកមិនគ្រប់គ្រាន់។
កម្មវិធីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃអនឡាញ
អ្នកណាខ្លះប្រឈមនឹងហានិភ័យនៃការកើតក្រួសតម្រងនោម?
ក្រួសតម្រងនោមជាធម្មតា អាចកើតលើអ្នកមានជំងឺទឹកនោមផ្អែម ឬធាត់ជ្រុល។ ប្រសិនបើក្រួសមានទំហំតូចនោះ វាមិនបង្កឲ្យមានរោគសញ្ញាណាមួយឡើយ ប៉ុន្តែបើក្រួសទៅដល់បង្ហួរនោម វាអាចបង្កឲ្យមានការឈឺចាប់ និងមានរោគសញ្ញាផ្សេងៗ។
ក្រួសតម្រងនោមទំហំតូច អាចចេញពីប្លោកនោមទៅកាន់បង្ហួរនោម និងចេញមកក្រៅតាមរយៈទឹកនោម។ ភាគច្រើន ក្រួសនឹងចេញពីរាងកាយដោយឯកឯងក្នុងរយៈពេលពី៣១ ទៅ៤៥ថ្ងៃ។ យ៉ាងណាមិញ បើក្រួសមិនចេញមកតាមទឹកនោមក្នុងរយៈពេលនេះទេ យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។