ជាទូទៅជំងឺខ្សោយតម្រងនោមត្រូវបានបែងចែកជា ៥ដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី១ ដល់ដំណាក់កាលទី៣ អ្នកជំងឺមិនទាន់ចេញរោគសញ្ញគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺអ្នកជំងឺស្ថិតក្នុងដំណាក់កាលស្រាល។ ក្នុងដំណាក់នោះ អ្នកជំងឺអាចធ្វើតេស្ដបូមឈាម ដោយពិនិត្យរកមើលសារធាតុ កម្រិត Creatinine មានការថយចុះនៅកម្រិតទាបជាង៦០ ទើបអាចបញ្ជាក់ថាមានជំងឺខ្សោយតម្រងនោមហើយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត សេង រស្មី ឯកទេសសុខភាពតម្រងនោម និងលាងឈាម នៃមន្ទីរសម្រាកព្យាបាលប្រណិត មានប្រសាសន៍ថា អ្នកជំងឺតម្រងនោមកម្រិតដំបូងដល់ទី៣ កម្របង្ហាញរោគសញ្ញាខ្លាំងណាស់ អ្នកជំងឺអាចដឹងថាមានបញ្ហាខ្សោយតម្រងនោមបានតាមរយៈការធ្វើតេស្ដឈាម ពិនិត្យមើលកម្រិត creatinine ។
[embed-health-tool-bmr]
ជាក់ស្ដែងណាស់ Creatinine គឺជាអ័រម៉ូនមួយប្រភេទដែលផលិតចេញពីតម្រងនោម។ ការឈាមពិនិត្យមើលកម្រិត Creatinine ត្រូវគណនាតាមរូបមន្ត GFR ប្រសិនបើស្ថិតក្នុងកម្រិតក្រោម ៦០ មក ៣០គឺអ្នកជំងឺស្ថិតក្នុងដំណាក់ទី១ដល់ទី៣ តែបើស្ថិតក្នុងដំណាក់កាលតូចជាង ៣០ ដល់១៥ ស្ថិតក្នុងដំណាក់កាលទី៤ និង តូចជាង ១៥ គឺស្ថិតក្នុងដំណាក់កាលទី៥ គឺដំណាក់កាលធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អ្នកជំងឺដែលស្ដែងចេញរោគសញ្ញា គឺស្ថិតក្នងដំណាក់កាលទី ៤ និង ទី៥ មានន័យថា GFR របស់គាត់ស្ថិតកម្រិតតូចជាង ៣០ ដែលក្នុងដំណាក់នោះ អ្នកជំងឺអាចសម្គាល់ដឹងដោយខ្លួនឯងដោយរោគសញ្ញាសំខាន់ៗដូចជា មានអាការៈហើមជើង ហើមត្របកភ្នែក ស្លេកស្លាំង បាត់បង់គ្រប់ឈាមក្រហម មានការកើនឡើងសម្ពាធឈាមខុសពីធម្មតា និងអ្នកជំងឺខ្លះអាចសម្គាល់ដឹងតាមរយៈការនោមមានពពុះច្រើន និង នោមមានឈាម។
មូលហេតុសំខាន់ៗដែលឈានទៅដល់ការកើតជំងឺខ្សោយតម្រងនោមអាច បណ្ដាលមកពីជំងឺ លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម អ្នកធ្លាប់ប្រើប្រាស់ថ្នាំលើសកម្រិតដែលអាចប៉ះពាល់ដល់តម្រងនោម អ្នកជំងឺធ្លាប់ពុលអាហារ ពុលស្រា ពុលប្រមាត់ត្រី ក្អែក និងត្រីត្រសក់ អ្នកជំងឺធ្លាប់មានគ្រួសតម្រងនោមដោយមិនបានព្យាបាលបានល្អ និង អ្នកជំងឺមានជំងឺ អង់ទីករប្រឆាំងខ្លួនឯង។ បញ្ហាសុខភាពទាំងនេះជាមូលហេតុសំខាន់ៗឈានដល់ការកើតជំងឺខ្សោយតម្រងនោម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
អាហារអ្នកខ្សោយតម្រងនោមត្រូវប្រុងប្រយ័ត្ន
-អំបិល៖ ក្នុងអាហារប្រចាំថ្ងៃ មិនត្រូវមានអំបិលលើសពី ៥ក្រាម/ថ្ងៃ និងជៀសវាងអាហារប្រៃខ្លាំងដូចជាប្រហុក ផ្អក ឆៃប៉ូវជាដើម។
-សារធាតុប៉ូតាស្យូម៖ អាហារមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ប៉ូតាស្យូមមាននៅក្នុងខាត់ណាខៀវ ចេក ដំឡូងបារាំង ប័រ និងផ្លែឈើក្រៀម ជាដើម។
-កាត់បន្ថយសារធាតុខ្លាញ់៖ ដើម្បីសុខភាពល្អ យកល្អគួរចៀសឆ្ងាយពីអាហារមានជាតិខ្លាញ់ខ្ពស់ ពិសេសខ្លាញ់សត្វ។
-សារធាតុផូស្វ័រ ៖ ត្រូវកាត់បន្ថយការញ៉ាំអាហារដែលមានសារធាតុផូស្វ័រច្រើនដូចជា គ្រឿងសមុទ្រ។
លើសពីនេះទៅទៀត អ្នកជំងឺខ្សោយតម្រងនោម ត្រូវញ៉ាំទឹកស្អាត អាហារចម្អិនបានឆ្អិនល្អ និងមានតុល្យភាព ដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅតាមកម្រិតសមល្មម។ អ្នកជំងឺខ្សោយតម្រងនោមក៏ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយគ្រឿងស្រវឹង ឈប់ជក់បារី និងកាត់បន្ថយភាពតានតឹងដែលខ្លួនមានផងដែរ។