នៅក្នុងយុគសម័យដ៏ទំនើបនេះ មនុស្សរាល់គ្នាតែងតែប្រឈមមុខនឹងបញ្ហាស្រ្តេស មិនថាបុរស ឬនារីឡើយ។ ប៉ុន្តែសម្រាប់ស្រីៗវិញ មានតិចនិកពិសេសចំនួន៧ អាចជួយកាត់បន្ថយបញ្ហាស្រេ្តសនេះបាន។ តើជាអ្វីខ្លះទៅ?
១. គិតមុនឆ្លើយតប
ការដើរលំហែនៅជិតៗផ្ទះ ដោយស្រូបយកខ្យល់អាកាសបរិសុទ្ធ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវចិត្ត។ នៅពេលដែលយើងមានអារម្មណ៍ល្អ យើងនឹងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងរលូន។ ផ្ទុយទៅវិញ បើសិនជាយើងព្យាយាមឆ្លើយតបទៅនឹងបញ្ហាដែលនៅចំពោះមុខ នៅពេលដែលយើងកំពុងតែមួម៉ៅនោះ វានឹងធ្វើឲ្យយើងខូចប្រយោជន៍ជាក់ជាមិនខាន។ ដូចនេះ មុននឹងឆ្លើយតបទៅកាន់អ្នកណាម្នាក់ជាមួយនឹងកំហឹង ចូររាប់ឲ្យដល់ ៥ជាមុនសិន។
២. ហ៊ាននិយាយ ថាទេ!
ការទទួលយកនូវរាល់ឱកាស ក៏ដូចជាមានទំនួលខុសត្រូវចំពោះការងារទាំងអស់របស់ខ្លួន គឺជាទង្វើដ៏ត្រឹមត្រូវក៏ពិតមែន ប៉ុន្តែវាប្រៀបដូចជាការបន្ថែមស្ត្រេសដ៏ច្រើនលើសលប់នៅលើស្មាទាំងពីររបស់យើងដូចគ្នាដែរ។ យ៉ាងណាមិញ នៅពេលដែលយើងចេះផ្ដល់អាទិភាពដល់ភារកិច្ចដែលសំខាន់ និងធ្វើនូវអ្វីដែលយើងស្រលាញ់ពេញចិត្តមុនគេនោះ វានឹងធ្វើឲ្យយើងឆ្ពោះទៅរកភាពជោគជ័យដោយមិនដឹងខ្លួន។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. យកចិត្តទុកដាក់នឹងខ្លួនឯង
ជាមួយគ្នានេះដែរ ដើម្បីក្លាយជានារីដែលគ្មានបញ្ហាស្រ្តេស យើងចាំបាច់ត្រូវតែយកចិត្តទុកដាក់នឹងខ្លួនឯង។ ចូរធ្វើរឿងណាមួយ ដែលអាចឲ្យយើងសប្បាយចិត្ត មិនថាការដើរទិញឥវ៉ាន់ មើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនោះទេ។
៤. ចេះលើកលែងទោសដល់ខ្លួនឯង
នៅពេលដែលយើងធ្វើអ្វីមួយមិនបានល្អឥតខ្ចោះ ឬ បង្កើតកំហុសឆ្គងណាមួយ ចូរចាំថាវាគ្រាន់តែជាមេរៀនសម្រាប់ជីវិតយើងប៉ុណ្ណោះ។ នៅលើលោកនេះ មិនមានអ្នកណាដែលមិនចេះធ្វើខុសនោះទេ ដូចនេះ យើងត្រូវចេះអត់ឱនឲ្យខ្លួនឯង និងរៀនពីកំហុសឆ្គងទាំងនោះ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរជាងមុន។
៥. កម្ចាត់អារម្មណ៍មិនល្អ
នៅពេលដែលយើងមានអារម្មណ៍មួម៉ៅ ខឹង តប់ប្រមល់ ឬពិបាកចិត្ត យើងអាចងាកមកធ្វើសកម្មភាពមួយចំនួន ដែលអាចឲ្យយើងចាកចេញពីអារម្មណ៍អស់ទាំងនោះ ដូចជាការហាត់ប្រាណ យូហ្គា ឬលេងហ្គេមជាដើម។
៦. ចេះរៀបចំទុកដាក់បានល្អ
តើស្រីៗយើងដឹងទេថា អ្វីទៅដែលបណ្ដាលឲ្យយើងកើតបញ្ហាស្ត្រេសដោយឥតប្រយោជន៍នោះ? នៅពេលដែលយើងរកសោមិនឃើញ ភ្លេចលេខកូដសម្ងាត់ ឬភ្លេចទូរសព្ទនៅផ្ទះ។ល។ យើងនឹងចាប់ផ្ដើមមួម៉ៅភ្លាមតែម្ដង។ ហេតុនេះហើយ ការចេះរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ក៏រួមចំណែកជួយឲ្យខួរក្បាលយើងស្រលះល្អផងដែរ។
៧. អាទិភាពដល់ការគេង
ការគេង គឺជារឿងសំខាន់បំផុត។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ រាងកាយយើងនឹងចាប់ផ្ដើមអស់កម្លាំង ល្វើយ ក៏ដូចជាងងុយគេងខុសធម្មតា។ ហេតុនេះហើយ ចូរគេងឲ្យបាន៨ម៉ោង ដើម្បីធ្វើឲ្យផ្លូវកាយ និងផ្លូវចិត្តរបស់យើងមានសុខភាពល្អ។
ស្វែងយល់ពីបញ្ហាស្ត្រេសបន្ថែម៖
- ទម្លាប់ប្រចាំថ្ងៃ ៥យ៉ាង ជួយឲ្យស្រីៗមានអារម្មណ៍រីករាយ
- ៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ
- តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់
- ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក
- ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?
- វិធីសាមញ្ញៗនេះ អាចជួយយើងគេចពីស្រ្តេស និងមានភាពស្រស់ថ្លាឡើងវិញ