backup og meta

កុំមើលស្រាលឱ្យសោះ ផ្តាសាយធំអាចបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាព និងជីវិត

កុំមើលស្រាលឱ្យសោះ ផ្តាសាយធំអាចបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាព និងជីវិត

ពិតណាស់ មនុស្ស​ជាច្រើន​គិត​ថា គ្រុនផ្តាសាយធំ គ្រាន់តែ​ជា​ជំ​ងឺ​ស្រាល​ប៉ុណ្ណោះ​។ ប៉ុន្តែ ក្នុង​ករណី​ជាច្រើន ប្រភេទជំ​ងឺ​ផ្តាសាយ​ធំ ក៏អាច​បង្កគ្រោះថ្នាក់ដ៏ធំ​ដល់​សុខភាព និង​អាយុ​ជីវិត​ ផងដែរ។ ហេតុនេះ លោក​អ្នក​គួរ​តែ​ស្វែង​យល់​ពី​គ្រោះថ្នាក់​នៃ​ជំ​ងឺ​គ្រុនផ្តាសាយ​ឱ្យ​បាន​កាន់​តែ​ច្បាស់​ដូច​តទៅ​នេះ៖

ការ​កើត​ជំ​ងឺគ្រុន​ផ្តាសាយ​ធំអាច​បង្កគ្រោះថ្នាក់ និង​ធ្វើ​ឱ្យស្លាប់បាន

មនុស្ស​ជាច្រើន​ គិត​ថា ជំងឺគ្រុនផ្តាសាយ​ធំ និងគ្រុន​ផ្តាសាយ​ធម្ម​តា គឺ​ដូចតែ​គ្នា ប៉ុន្តែ ​ជំ​ងឺ​ទាំង២នេះ មិន​ដូច​គ្នា​ឡើយ​។ ជំងឺគ្រុនផ្តាសាយ​ធំ​ អាច​បង្ក​ឱ្យ​មាន​អាការធ្ងន់ធ្ងរជាង​គ្រុន​ផ្តាសាយ​ធម្មតា​។ អ្នក​មិន​ត្រឹម​តែ​តឹង​ច្រមុះ​ប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏ក្តៅ​ខ្លួនខ្លាំង ឈឺក្បាល​មិន​ឈប់ និង​ឈឺសាច់​ដុំ ផង​ដែរ បើ​អ្នក​កើត​ជំ​ងឺ​គ្រុន​ផ្តាសាយធំ​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

មិនត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ទៀត​អាច​នឹង​មាន​អាការ​ធ្ងន់ធ្ងរជាង​នេះ​ក៏ថាបាន​ ជាពិសេស​ទារក និង​មនុស្ស​ចាស់ ដែលមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់ខ្សោយ ស្ត្រីមានផ្ទៃពោះ និង​អ្នក​ដែលមាន​ជំ​ងឺ​រ៉ាំ​រៃ ដូច​ជា ជំ​ងឺ​ទឹក​នោម​ផ្អែម ជំ​ងឺ​បេះ​ដូង ជំ​ងឺ​តម្រង​នោម ឬ​ថ្លើម ជា​ដើម​។ អ្នក​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ទាំង​នេះ អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេកើតជំងឺគ្រុនផ្តាសាយធំ។

ផ្តាសាយធំ

បញ្ហាសុខភាព​ ឬភាព​ស្មុគ​ស្មាញ​ចំពោះ​សុខភាពដែល​បណ្តាលមកពី​ជំងឺគ្រុន​ផ្តាសាយ​ធំ មាន​ដូច​ជា ជំងឺរលាកសួត រលាកប្រហោងច្រមុះ ការឆ្លង​មេរោគ​ក្នុង​ត្រចៀក រលាកទងសួត និងស្លាប់ ជា​ដើម។ ទិន្នន័យ​ពី​អង្គ​ការ​សុខភាព​ពិភព​លោក ហៅ​កាត់ថា WHO បង្ហាញ​ថា មនុស្ស​ចន្លោះពី​ ២៩០ ០០០ ទៅ ៦៥០ ០០០នាក់ បាន​សម្លាប់​ដោយ​សារ​តែ​វីរុស​ផ្តាសាយ​ធំ។

ខាង​ក្រោម​នេះ គឺ​ជា​ភាព​ស្មុគ​ស្មាញ​ចំពោះ​សុខភាព​ដែលបណ្តាល​មកពី​ផ្តាសាយ​ធំ៖

១. ជំ​ងឺ​រលាក​សួត

ជំ​ងឺ​រលាក​សួត គឺ​ជា​ការ​រលាកសួត ដែលបណ្តាលឱ្យថង់ខ្យល់នៃសួតមានពោរពេញដោយខ្ទុះ និងស្លេស្ម៍ ដែលរារាំងអុកស៊ីសែនមិនឱ្យរត់ទៅដល់ចរន្តឈាម។ ប្រសិនបើឈាមមានអុកស៊ីសែនតិចពេក សរីរាង្គ ជាលិកា និងកោសិការបស់រាងកាយមិនអាចដំណើរការបានត្រឹមត្រូវ ដែលអាចនាំឱ្យ​អ្នក​ជំ​ងឺ​ស្លាប់។

បើគ្មានការព្យាបាលទេនោះ ជំងឺរលាកសួតដោយវីរុសគ្រុនផ្តាសាយ អាចបណ្តាលឱ្យមានសារធាតុរាវប្រមូលផ្តុំនៅក្នុងសួត បង្កទៅ​ជាមេរោគ ឬបាក់តេរីចូលទៅក្នុងចរន្តឈាម និងនាំឱ្យកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។

ដើម្បី​កត់​សម្គាល់​ថា​ តើ​ជំងឺ​គ្រុន​ផ្តាសាយ​ មានកម្រិតកាន់តែធ្ងន់ និង​បង្កទៅ​ជា​ជំងឺ​រលាក​សួត​ ​ឬ​អត់ អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​រោគសញ្ញាសំខាន់​ៗ​មួយ​ចំនួន។ ជំងឺគ្រុនផ្តាសាយធំ បង្កឱ្យមានអាការស្រាល ទៅធ្ងន់ធ្ងរ ដូចជាគ្រុនក្តៅ ឈឺបំពង់ក តឹងចម្រុះ ឬហៀរសំបោរ ឈឺក្បាល ចង្អោរ និងក្អួត រាក និងឈឺរាងកាយ។

ដោយ​ឡែក អាការជំ​ងឺ​រលាក​សួត​មាន​ដូច​ជា៖

ក្អក​មានស្លេស្ម៍​ពណ៌​បៃតង លឿង ឬ​មាន​ឈាម

– ក្តៅខ្លួន បែកញើស និងរងាញាក់

– ដង្ហើមខ្លី

– ដកដង្ហើមញាប់

– ឈឺក្នុង​ទ្រូង និងឈឺកាន់តែខ្លាងនៅពេលអ្នកដកដង្ហើមវែង ឬក្អក

– បាត់បង់ចំណង់អាហារ ខ្សោយ និងអស់កម្លាំង

– ចង្អោរ និងក្អួត ជាពិសេសចំពោះកុមារតូចៗ

២. រលាកប្រហោងច្រមុះ

រលាកប្រហោងច្រមុះ ជា​ការ​រលាក ដែល​កើត​ឡើង​នៅ​ត្រង់​ប្រហោងច្រមុះ។ អាការ​ដែល​អាច​កើត​មាន នៅ​ពេល​ដែលជំងឺគ្រុនផ្តាសាយ​ធំ​បង្ក​ទៅ​ជា​រលាក​ប្រហោង​ច្រមុះ មាន​ដូច​ជា៖

– តឹងច្រមុះកាន់តែខ្លាំង

– ឈឺបំពង់ក

– ឈឺថ្ពាល់ ឆ្គាមផ្នែកខាង​លើ និង​ធ្មេញ

– បាត់បង់​ក្លិន

– មាន​ការ​ហើម​ក្បែរភ្នែក

៤. ការ​បង្ករោគ​ក្នុង​ត្រចៀក

ការ​បង្ក​រោគ​ក្នុង​ត្រចៀក ជា​ការ​រលាក និង​ហើម នៅ​ត្រង់​ផ្នែក​កណ្តាល​នៃ​ត្រចៀក​។ ជំ​ងឺ​ដែល​បណ្តាល​មក​ពី​គ្រុន​ផ្តាសាយ​ធំ​នេះ កើត​ឡើង​ជាញឹកញាប់ ដោយ​សារ​តែ​ផ្នែក​កណ្តាល​នៃ​ត្រចៀក មាន​ទំនាក់ទំនង​ជា​មួយនឹង​បណ្តាញផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​។

[embed-health-tool-ovulation]

នៅពេល​ដែល​វីរុសគ្រុន​ផ្តាសាយ​ធំ ស្ថិតនៅ​បណ្តាញផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​កាន់​តែ​ច្រើន វីរុស​នេះ អាចរីក​រាលដាល​ចូល​ក្នុង​ផ្នែក​កណ្តាល​នៃត្រចៀក​។ អាការ​បង្ហាញ​ពី​ការ​បង្ក​រោគ​នេះ រួម​មាន៖

– ស្តាប់​លែងឮ

– មាន​សារធាតុ​រាវ​ចេញពី​ត្រចៀក

– គ្រុនស្រៀវរងា

– ឈឺត្រចៀក

៤. រលាកទងសួត

រលាកទងសួត ក៏​ជា​ទម្រង់​មួយ​ទៀត​នៃ​ភាព​ស្មុគ​ស្មាញចំពោះ​សុខភាព​ដែល​បណ្តាល​មក​ពី​ជំ​ងឺគ្រុនផ្តាសាយធំ ផងដែរ​។ ជំ​ងឺ​នេះ បណ្តាល​មក​ពី​ការ​រលាកភ្នាសនៅក្នុង​ទង​សួត​។ អាការ​នៃ​ការរលាក​ទង​សួត​មាន​ដូច​ជា៖

– ក្អកស្លេស្ម៍

– តឹង​ទ្រូង

– គ្រុនស្រៀវរងា

ភាព​ស្មុគ​ស្មាញ​នៃ​សុខភាព​ដែល​បណ្តាល​មក​ពីជំ​ងឺគ្រុនផ្តាសាយធំ មិនអាច​ព្យា​បាល​ជា តាមរយៈ​ការ​​ព្យា​បាល​ដូច​ផ្តាសាយ​ធម្មតាឡើយ។ ប្រសិន​បើ​អ្នក​មាន​ជំ​ងឺផ្សេងៗ ​ដែល​បណ្តាល​មក​ពី​គ្រុនផ្តាសាយ​ធំ ការព្យា​បាលជំ​ងឺ​ផ្តាសាយ​ធម្មតា មិនមាន​ប្រសិទ្ធ​ភាព​ឡើយ​។ ជា​ទូទៅ គ្រូពេទ្យ នឹង​ពិនិត្យ​អាការ​​​ដែល​អ្នក​កំពុង​តែ​មាន​។

ដើម្បី​ជៀស​វាង​ការ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ​នានា​ដែលបណ្តាល​មក​ពី​ផ្តាសាយ​ធំ លោក​អ្នក​គួរ​តែ​​ព្យា​បាល​ជំ​ងឺគ្រុន​ផ្តាសាយឱ្យ​បាន​សម​ស្រប ជា​ពិសេស ប្រុងប្រយ័ត្ន​ចំពោះ​អាការ​នៃ​ជំ​ងឺ​គុនផ្តាសាយ​ធំណា​មួយ ដែលកើត​ឡើង​៕

ចំណុចសំខាន់

បញ្ហាសុខភាព​ ឬភាព​ស្មុគ​ស្មាញ​ចំពោះ​សុខភាពដែល​បណ្តាលមកពី​គ្រុន​ផ្តាសាយ​ធំ មាន​ដូច​ជា ជំងឺរលាកសួត រលាកប្រហោងច្រមុះ ការឆ្លង​មេរោគ​ក្នុង​ត្រចៀក រលាកទងសួត និងស្លាប់ ជា​ដើម។ ជំងឺគ្រុនផ្តាសាយធំ បង្កឱ្យមានអាការស្រាល ទៅធ្ងន់ធ្ងរ ដូចជាគ្រុនក្តៅ ឈឺបំពង់ក តឹងចម្រុះ ឬហៀរសំបោរ ឈឺក្បាល ចង្អោរ និងក្អួត រាក និងឈឺរាងកាយ។
ភាព​ស្មុគ​ស្មាញ​នៃ​សុខភាព​ដែល​បណ្តាល​មក​ពីជំ​ងឺគ្រុនផ្តាសាយធំ មិនអាច​ព្យា​បាល​ជា តាមរយៈ​ការ​​ព្យា​បាល​ដូច​ផ្តាសាយ​ធម្មតាឡើយ។ ដើម្បី​ជៀស​វាង​ការ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ​នានា​ដែលបណ្តាល​មក​ពី​ផ្តាសាយ​ធំ លោក​អ្នក​គួរ​តែ​​ព្យា​បាល​ជំ​ងឺគ្រុន​ផ្តាសាយឱ្យ​បាន​សម​ស្រប ជា​ពិសេស ប្រុងប្រយ័ត្ន​ចំពោះ​អាការ​នៃ​ជំ​ងឺ​គុនផ្តាសាយ​ធំណា​មួយ ដែលកើត​ឡើង​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Influenza – Mayo Clinic. (2019). Retrieved July 1, 2020, from https://www.mayoclinic.org/diseases-conditions/flu/symptoms-causes/syc-20351719
  2. What Is The Connection Between Influenza and Pneumonia? – American Lung Association. (nd). Retrieved July 1, 2020, from https://www.lung.org/lung-health-and-diseases/lung-disease-lookup/pneumonia/what-is-the-connection.html
  3. Who is at High Risk for Flu Complications – CDC. (2018). Retrieved July 1, 2020, from https://www.cdc.gov/flu/highrisk/index.htm#:~:text=Some%20people%2C%20however%2C%20are%20more,make%20chronic%20health% 20problems%20worse.
  4. Flu Symptoms and Complications – CDC. (2019). Retrieved July 1, 2020, from https://www.cdc.gov/flu/symptoms/symptoms.htm

កំណែ​ប្រែបច្ចុប្បន្ន

05/02/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

រលាកប្រហោងឆ្អឹងមុខ​ មកពីមូលហេតុអី? មានរោគសញ្ញាម៉េចខ្លះ?

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 2 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម