backup og meta

បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ

បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ

ក្រោយ​ប្រតិបត្តិការ​រឿង​ក្តៅ​​សាច់​ហើយ ទាំង​ស្ត្រី​ទាំង​​បុរស​ចាំបាច់​ត្រូវ​លាង​សម្អាត​ប្រដាប់​​ភេទ បន្ថែម​ពី​នោះ​យើង​ក៏​ត្រូវ​នោម​ភ្លាមៗ​ដែរ។ ហេតុអី​គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​នោម​បន្ទាប់ពី​រួមភេទ​​ហើយ?

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​ប្រតិបត្តិការ​ហើយ ទាំង​បុរស​ទាំង​ស្ត្រី​មិន​ត្រូវ​រំលង​នោះ​ទេ ព្រោះ​វា​គឺ​ជា​រឿង​អនាម័យ ចំណែក​ឯ​ការ​នោម​វិញ​នោះ​កាន់​តែ​ចាំបាច់​ទៀត ដោយសារ​តែ​វា​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​បំពង់​បង្ហួរ​នោម ប្លោក​នោម និង​តម្រង​នោម។

បើ​ចំពោះ​មនុស្ស​ស្រី​វិញ ដោយសារ​តែ​បង្ហួនោម​នៅ​ជិត​ប្លោក​នោម ដូច្នេះ​បាក់តែរី ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ប្លោកនោម ហើយ​ទៅ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកម៉ូត្រ បើ​សិ​នជា​មិន​បាន​នោម​ក្រោយ​រួមភេទ​រួច​ទេ មេរោគ និង​បាក់តេរី​ផ្សេងៗ​ក្នុង​ប្រដាប់​ភេទ និង​រន្ធ​គូថ​អាច​នឹង​ចូល និង​ប្រមូលផ្ដុំ​ក្នុង​បង្ហួរនោម ដូច្នេះ​ធ្វើ​ឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​បង្ក​រោគ​នៅ​ប្លោកនោម​។ ទោះបី​ជា​បង្ហួរ​នោមប្រុសៗ​វែង​ជាង​ស្រីៗ​ក៏​ដោយ ក៏​ត្រូវ​តែ​នោម​ចេញ​ដែរ  ព្រោះ​មេរោគ​អាច​ឆ្លង​កាត់​ទៅ​ដល់​ទី​នោះ។

អត្ថបទពាក់ព័ន្ធ៖

តើ​ការ​លាង​​សម្អាត​ប្រដាប់​ភេទ និង​ការ​បញ្ចេញ​ទឹក​នោម ក្រោយ​រួមភេទ​ហើយ​ភ្លាម អាច​បង្ការ​ពី​ការ​មាន​ផ្ទៃពោះ​បាន​ទេ? ចម្លើយ មិន​បាន​​នោះ​ទេ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អំឡុង​រួមភេទ ទឹកកាម​បុរស​បាន​បាញ់​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​ទៅ​ហើយ រង់ចាំ​ការ​ជួប​គ្នា​ដើម្បី​បង្ក​កំណើត​ប៉ុណ្ណោះ ប្រសិន​បើ​រួមភេទ​ចំ​ពេល​មេ​ជីវិត​ញី​ធ្លាក់​មក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម