ការបាញ់ឡាស៊ែរបំបាត់បញ្ហាភ្នែកមីញ៉ូប ឬ Lasik អាចជួយឲ្យកញ្ចក់ភ្នែកវិលត្រឡប់មករកសភាពដើម និងកែតម្រូវបញ្ហាភ្នែកមីញ៉ូប។ យ៉ាងណាមិញ គ្នាយើងមួយចំនួនតូច អាចនឹងប្រឈមនឹងការប្រែប្រួលកញ្ចក់ភ្នែកដែលពាក់ព័ន្ធនឹងអាយុ (age-related changes)។ ការប្រែប្រួលនេះ អាចបណ្តាលឲ្យយើងប្រឈមនឹងបញ្ហាភ្នែកព្រឹល ក្រោយបាញ់ឡាស៊ែរពីរបីឆ្នាំក្រោយ។
កត្តាមួយចំនួនដែលអាចបណ្តាលឲ្យបញ្ហាភ្នែកមីញ៉ូបវិលត្រឡប់មកវិញ
- មានកម្រិតមីញ៉ូបខ្លាំង (លើសពី-៦.០០D)
- ធ្វើការងារដែលត្រូវការប្រើភ្នែកខ្លាំង
- ទ្រង់ទ្រាយកញ្ចក់ភ្នែកប្រែប្រួល
- ឧស្សាហ៍ចុករួយភ្នែក
- សម្លឹងអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទច្រើនជ្រុល
- មានអាយុច្រើន
- កង្វះសារជាតិចិញ្ចឹមល្អៗចំពោះសុខភាពភ្នែក
- កង្វះវីតាមីនA
- ប្រឈមនឹងជំងឺភ្នែកផ្សេងៗ ដូចជាជំងឺភ្នែកឡើងបាយ
- មានជំងឺទឹកនោមផ្អែម។
តើបញ្ហាមីញ៉ូបបង្កឡើងដោយមូលហេតុអ្វី?
កត្តាបង្កនៃបញ្ហាមីញ៉ូបរួមមាន៖
- ធ្វើការងារដែលទាក់ទងនឹងការប្រើភ្នែកមើលវត្ថុជិតៗ
- មានប្រវត្តិគ្រួសារកើតជំងឺភ្នែកមីញ៉ូប។
[embed-health-tool-heart-rate]
ការបាញ់ឡាស៊ែរបំបាត់បញ្ហាភ្នែកមីញ៉ូបមានផលវិបាកអ្វីខ្លះ?
- ស្ងួតភ្នែកបណ្ដោះអាសន្ន
- ពិបាកមើលភ្នែកនៅទីងងឹតបណ្ដោះអាសន្ន
- រំញោចទៅនឹងពន្លឺ
- បញ្ហាភ្នែកមីញ៉ូបកើតឡើងវិញ
- ប្រែប្រួលគំហើញ។ល។
អត្ថបទពាក់ព័ន្ធ៖