ជំងឺធ្មេញ

ជំងឺ​ធ្មេញ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​បញ្ហា​ដល់​ធ្មេញ​​​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺធ្មេញ

ចូលដល់រដូវរងាចេះតែឈឺធ្មេញ? សាកតិចនិកបង្ការទាំង៤នេះមើល៍

គ្នា​យើង​ណា​​ខ្លះ​តែង​​ប្រឈម​នឹង​បញ្ហា​ឈឺ​ធ្មេញ​នៅ​រដូវ​រងា? ពិត​ណាស់​ រដូវ​រងា មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្ងួត​ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​មាត់​ធ្មេញ​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​អាការៈ​ឈឺ​ធ្មេញ អំឡុង​រដូវ​រងា​នេះ គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ គន្លឹះ​​ទាំង​៤ ជួយ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ និង​បង្ការ​បញ្ហា​ឈឺ​ធ្មេញ ១. រក្សា​ជាតិ​ទឹក​ ទឹក​អាច​ជួយ​ពង្រឹង​កាចា​ធ្មេញ និង​ជួយ​ការពារ​ធ្មេញ​ពី​បាក់តេរី​ដ៏​គ្រោះថ្នាក់​ផ្សេងៗ។ លើស​ពី​នេះ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់គ្រាន់​ ក៏​អាច​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​យើង​មាន​ក្លិន​ល្អ ដោយ​លាង​សម្អាត​អណ្តាត ធ្មេញ និង​អញ្ចាញ​ធ្មេញ​ថែម​ទៀត​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ទន្ទឹម​នឹង​នេះ​ដែរ អំឡុង​​រដូវ​រងារ យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ពីព្រោះ​ស្ករ​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​តូច​ៗ ដែល​បណ្តាល​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ និង​​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ។ ៣. ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់ ជាក់ស្តែង គ្នា​យើង​ជា​ច្រើន​​អាច​មិន​ដឹង​ទេ​​ថា បញ្ហា​មាត់​ធ្មេញ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​រក​ជំងឺ​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​។ ហេតុ​នេះ​ហើយ ទើប​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​រៀង​រាល់​៦​ខែ​ម្តង ជា​រឿង​ដ៏​ចាំបាច់​មួយ​​ដែល​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ឧស្សាហ៍​ឈឺ​អញ្ចាញ​ធ្មេញ អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​អាក្រក់ ៨​ យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ៤. ជៀសវាង​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ អាហារ […]

ស្វែងរក ជំងឺធ្មេញ

ជំងឺធ្មេញ

​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា?

បញ្ហា​មាត់​ធ្មេញ​ កើត​អី​ក៏​ដោយ ក៏អត់​ស្រួល​ចិត្ត អាច​ធុំ​ក្លិន ឬ​ពិបាក​ញ៉ាំ​ ​ពិសេស​​របស់ហឹរៗ។   លើកនេះ "Hello គ្រូពេទ្យ" ចង់​បង្ហាញ​​ពី​ជំងឺ "រាក់ស៊ីធ្មេញ"។ គ្នា​យើង​ឮ​ពាក្យ​នេះយូរ​ហើយ តែ​អត់​ដឹង​ថាវា​យ៉ាង​ម៉េច! បញ្ហា និង​រោគសញ្ញាមាន​លម្អិតខាងក្រោម៖   ១- #រាក់ស៊ីធ្មេញហ្នឹងអីគេ?   វា​​​ជា​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​លើ​អញ្ចាញ​ធ្មេញ ​ដែល​ប៉ះពាល់​ដល់​ជាលិកា​ទន់​ជុំ​វិញ​អញ្ចាញ ​និង​ធ្វើ​ឲ្យ​បាត់បង់​ឆ្អឹង​ដែល​ទ្រទ្រង់​ធ្មេញ។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ ​អាចមាន​គ្រោះថ្នាក់​ដល់​គាំង​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​និង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ច្រើន​ទៀត។ ​ជំងឺនេះឧស្សាហ៍​កើត​ តែ​យើង​អាច​បង្ការវា​បាន​ ព្រោះវាកើត​ដោយសារ​គ្មាន​អនាម័យ​មាត់​ធ្មេញ​។   ២- #រាក់ស៊ីធ្មេញអាចចំណាំបាន   រាក់ស៊ីធ្មេញមានរោគសញ្ញាស្រួលៗចំណាំ៖   - ធ្មេញ​រង្គើ - ហើម​អញ្ចាញ - ធ្មេញ​ឃ្លាត​គ្នា - បាត់បង់​រសជាតិ - ក្លិន​មាត់​មិន​ល្អ ​(ស្អុយ) - ឈឺ​អញ្ចាញ​ពេល​ប៉ះ - ងាំ​ធ្មេញ​ ពេល​ខាំ​ប៉ះ​គ្នា​លែង​ដូច​ពី​មុន - អញ្ចាញ​ស្រក ​ធ្វើ​ឲ្យ​ធ្មេញ​មើល​ទៅ​វែង​ជាង​មុន - មាន​ខ្ទុះ​​ចន្លោះ​​អញ្ចាញ ​និង​ធ្មេញ - អញ្ចាញ​មាន​ពណ៌​ក្រហម​ស្រស់ ​ឬ​ពណ៌​ស្វាយ​ចាស់។   រាក់​ស៊ី​ធ្មេញបែងចែក​ទៅ​តាម​ប្រភេទ​ ឬ​ថ្នាក់​របស់​វា​ ដូចជា​រាក់​ស៊ី​ធ្មេញ​ប្រភេទ​រ៉ាំរ៉ៃ​ ដែល​ច្រើន​កើតលើ​យុវវ័យ​ ហើយ​ក្មេង​ក៏​អាច​មាន​​ដែរ។ ​រាក់​ស៊ី​ធ្មេញ​ប្រភេទ​កាច​សាហាវ​ ​កើតលើ​កុមារ​តូចៗ ​ឬ​ក្មេង​ជំទង់​មានចំនួន​​តិច​តួចប៉ុណ្ណោះ។   មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​រាប់​ក្នុង​ចំណុច​ខាង​លើ​ បើ​មិន​​ច្បាស់​ក្នុង​ចិត្ត​ គួរពិគ្រោះ​យោបល់​​ជាមួយ​ពេទ្យ​ធ្មេញ។   ៣- #បង្ការនិងព្យាបាល   ដើម្បី​កាត់​បន្ថយ ឬ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​រាក់​ស៊ី​ធ្មេញ​ អាច​សាក​ល្បង​តាមវិធី​​ពេទ្យ​ណែនាំ​៖   - ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​​រាល់​ថ្ងៃ - ប្រើ​ទឹក​ខ្ពុល​មាត់​ ដើម្បី​ជួយ​កាត់​បន្ថយ​កំបោរ​ - […]


ជំងឺធ្មេញ

​បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន

ធ្មេញ​អាប់សែ (ឡើង​ខ្ទុះ) ​កើត​ឡើង​នៅ​ក្នុង​មាត់​ដែល​បង្ក​ចេញ​ពី​ធ្មេញ​អញ្ចាញ ​ឬ​ឆ្អឹង (​ក្រាស) ​ធ្មេញ​ដែល​មាន​មេរោគ​ ព្រម​ទាំង​មាន​ខ្ទុះ។ បើ​បណ្ដោយ ឬ​ព្យាបាល​អត់​ត្រឹម​ត្រូវស្រួលបួល​ទេ ​វា​អាច​នឹង​មាន​អាការៈ​កាន់​តែ​អាក្រក់​ឡើង​ ហើយ​បន្ត​សាយភាយ​ទៅ​ជាលិកា​​នៅ​ជុំវិញ​ ដែល​អាច​ប៉ះពាល់​សុខភាព​រាងកាយ​ទាំង​មូល។   ស្វែងយល់​បន្ថែម​ជុំវិញរឿង​អាប់សែធ្មេញ ថា​ម៉េច​បាន​កើតអ៊ីចឹង ក្នុងអត្ថបទ "Hello គ្រូពេទ្យ" ខាងក្រោម៖   ១- #មូលហេតុនាំឲ្យកើតអាប់សែ   - ជក់​បារី - ផឹក​ស្រា - អតុល្យភាព​របប​អាហារ​ - ឈឺ​ ហើយ​ប្រើ​ថ្នាំជា​ប្រចាំ - ធ្មេញ​​មាន​មេរោគ​​ ហើយ​ទុក​ចោល​មិន​ព្យាបាល - អនាម័យ​មាត់​ធ្មេញ​មិន​ល្អ​ ​(សម្អាត​ធ្មេញ​មិន​ទៀង​ទាត់)។   ​​អ្នក​មាន "​ធ្មេញ​អាប់សែ​" ច្រើន​តែ​ឈឺ​ ហើយ​ហើម​​ក្នុង​មាត់ និង​​មុខ​។ ​​បើ​ករណី​ធ្ងន់ធ្ងរ​​វិញ​ ការ​បង្ក​​រោគ​នេះ​នឹង​ធ្វើ​ឲ្យ​មិន​ស្រួល​ពោះ ​ក្អួត​ចង្អោរ ​គ្រុន​ក្ដៅ​ និង​រាក​រូស​ក៏មាន។   ២- #កំណត់រោគនិងព្យាបាល   បើ​មាន​អាការៈ ឬ​សង្ស័យ​ថា​ ខ្លួន​ឯង​កើត​អាប់សែ ​កុំ​បង្អង់ ទៅ​ពេទ្យ​ភ្លាម។ ករណី​អាប់សែ​ ​មើល​ទៅ​ធំ​ ​និង​ជ្រៅ​ខ្លាំង​ ​ការ​ថត​កាំ​រស្មី​អ៊ិច​ប្រហែល​ជា​ចាំបាច់ដើម្បី​វិភាគឲ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ។   ធ្មេញ​អាប់សែ​ អាច​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក ​និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​តែ​​បើ​វា​បែក​ធ្លាយ ត្រូវលាង​មុខ​របួស ដោយ​ប្រើ​​ទឹក​ក្ដៅ​ឧណ្ហនៗ។ ​បើ​អាប់សែ​មិន​បែក​ដោយ​ខ្លួន​ឯង​ទេ​ គ្រូពេទ្យ​នឹង​ចោះ​បង្ហូរ​ខ្ទុះ​ចេញ​ ហើយ​សម្រាប់​អាប់សែ​លក្ខណៈ​ធ្ងន់ធ្ងរ​វិញ​ ពេទ្យអាច​នឹង​​វះកាត់​ដោយ​ប្រើ​ថ្នាំ​សណ្ដំ។ ក្រោយ​សម្អាត​ចប់​សព្វ​គ្រប់ ​​ពេទ្យនឹងបន្ត​តាម​ដាន​ស្ថានភាព​​អ្នក​ជំងឺ។   វិធី​​បង្ការ​ជំងឺ​ធ្មេញ​អាប់សែ​ គឺ​ត្រូវ​ព្យាយាម​សម្អាត​មាត់​ធ្មេញ​ឲ្យ​មាន​អនាម័យ​ល្អ​ […]


ជំងឺធ្មេញ

គេង​សង្កៀត​ធ្មេញ មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ តើ​គួរ​ចាត់ការ​ជំងឺ​នេះ របៀប​ម៉េច?

សង្កៀតធ្មេញ ហៅថា Bruxism ឬហៅបានទៀតថា Sleep bruxism ជាអាការៈដែលខាំសង្កៀតធ្មេញ បណ្ដាលឲ្យធ្មេញសឹក ហើយយើងមានបញ្ហានេះដោយមិនដឹងខ្លួន អំឡុងគេងពេលថ្ងៃ ឬយប់។ បើមានបញ្ហានេះពេលគេង គ្នាយើងអាចប្រឈមនឹងបញ្ហា ដូចជា គេងស្រមុក ឬបាត់ដង្ហើមពេលគេងទៀតផង។   សង្កៀតធ្មេញកម្រិតស្រាល មិនបាច់ត្រូវព្យាបាលទេ ប៉ុន្តែករណីខ្លះបើញឹកញាប់ និងមានលក្ខណៈធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យមានបញ្ហាសន្លាក់ឆ្អឹងថ្គាម ឈឺក្បាល ខូចសឹកធ្មេញ និងបញ្ហាផ្សេងៗទៀត។   ១- #រោគសញ្ញាគួរអង្កេត   - ខូច ឬសឹកធ្មេញ - ខាំសង្កៀតធ្មេញ - ធ្មេញឆាប់ស្រៀវ - ឈឺសន្លាក់ឆ្អឹងថ្គាម - សាច់ដុំថ្គាមជាប់រឹង - ឈឺក្បាលម្ដុំសៀតផ្កា - ឈឺសាច់ថ្ពាល់ក្នុង - គែមអណ្ដាតសងខាងផតចូលក្នុង - ឈឺចាប់ ស្រដៀងនឹងការឈឺត្រចៀក - បែកធ្មេញ ឬបាក់ធ្មេញចេញ។   ក្រៅពីសញ្ញាទាំងអស់នេះ អាចមានសញ្ញាផ្សេងៗទៀតដែរ។ បើសង្ស័យពីរោគសញ្ញាណាមួយ ទៅពិគ្រោះជាមួយពេទ្យជំនាញ។   ២- #ការព្យាបាល   - កុំផឹកគ្រឿងស្រវឹង - កុំជក់បារី - ទម្លាប់គេងឲ្យលឿន (កុំយប់ជ្រៅ) គេងឲ្យឆ្អែត - ផ្ដាំអ្នកផ្ទះ ឬដៃគូ ដែលគេងជាមួយឲ្យសង្កេតមើលអាការៈ សង្កៀតធ្មេញ ព្រោះពេលគេងលក់ យើងមិនដឹងទេ - ហាត់កីឡា ផ្ដោតអារម្មណ៍ស្ដាប់ចម្រៀង […]


ជំងឺធ្មេញ

ម៉េច​បាន​ពេល​ខ្លះ ធ្មេញ​សង្កៀរ​ផង ស្រៀវផងអ៊ីចឹង?

ធ្មេញ​ស្រៀវ ​មានន័យ​ថា ប៉ះ​អី​ក៏​សង្កៀរពិបាក​ទ្រាំ។ អ្វីដែល​កាន់​តែ​ពិបាក​​ គឺចង់​ញ៉ាំ​អី​ដែល​កំពុង​ឃ្លាន​ខ្លាំង អត់​បាន​ដូច​ចិត្ត មិន​ថា​ជូរ ផ្អែម ហឹរ ឬ​ជាតិ​ហ្គាស។   ហេតុផល​មួយ​ចំនួន​​អាច​បង្ក​ឲ្យ​សង្កៀរ ឬ​ស្រៀវ​ធ្មេញ​បាន​ ហើយកត្តា​​នោះ​បណ្ដាល​មក​ពីរោគ​ពុក​ធ្មេញ​ ធ្មេញ​បែក​ ធ្មេញ​ទើប​ប៉ះ​ហើយ​ ឬ​ផល​ប៉ះពាល់ដោយ​បាញ់​ ឬ​ប្រើ​ផលិតផល​ធ្វើឲ្យធ្មេញ​​ស។   ១- #សញ្ញាស្រៀវធ្មេញ   ធ្មេញ​ស្រៀវ​បង្ក​ដោយ​រោគ​សញ្ញា​ជា​ច្រើន​ ដូចជា ​​ឈឺ​ចាប់​ ស្រៀវ​ក្នុង​មាត់​​ពេល​ញុំា​​ផ្អែម ​ជូរ​ ឬ​អាហារ​មាន​ជាតិ​អាស៊ីដ​ ​អាហារ​ក្ដៅ ​ឬ​ត្រជាក់។   ​មាន​គំនិត​យល់​ខុស​ជា​ច្រើន​បាន​គិត​ថា ​ធ្មេញ​ស្រៀវ​ខ្លាំង​ពេល​ញុំាអាហារ​ក្ដៅ​ ​ត្រជាក់​ ​ជូរ ​និង​ផ្អែម​។ ពេល​ខ្លះ​ សូម្បី​តែ​​ស្រូប​ខ្យល់​ត្រជាក់​តាម​មាត់​ ក៏​​ស្រៀវ​​ដែរ។ ធ្មេញ​​ស្រៀវ​សូម្បី​តែ​ខាំ ​ឬ​ប៉ះ​ក៏​មាន​អារម្មណ៍​ឈឺ​​​ ធ្វើ​ឲ្យ​ពិបាក​ដុស​​ធ្មេញ ​ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ។ ​គួរ​ចាំថា​ពេល​​ធ្មេញ​ស្រៀវ ​អញ្ចាញ​ក៏​​ស្រក​ចុះ​​ដែរ។   បើមាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀបរាប់ខាងលើ ​ឬមាន​ចម្ងល់​អំពី​អាការៈ​ណា​មួយ​ សូម​ទៅ​ជួប​​ពេទ្យ​ធ្មេញភ្លាម។   ២- #ដោះស្រាយបញ្ហា   - ដុស​​ធ្មេញ ​និង​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​​ - ប្រើ​សរសៃ​ច្រាស​ដុស​ធ្មេញ​ទន់​ៗ ​ដុស​​ថ្នមៗ​ជុំ​វិញ​អញ្ចាញ​​កុំ​ឲ្យ​​ដាច់​ - ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ស្លាក​សម្គាល់​សម្រាប់​ធ្មេញ​ស្រៀវ​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្រៀវ​​បាន​ - ចៀសវាង​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ​ខ្ពស់ - ឈប់​សង្កៀត​ធ្មេញ ដោយ​ប្រើ​ឧបករណ៍​ពាក់​ការពារ​ធ្មេញ​ ពេល​យប់​ចូល​គេង - ត្រូវ​ពិនិត្យ​រៀងរាល់​ ៦​ខែ​ម្ដង​ (ឬ​ឆាប់​ជាង​នេះ​ដោយ​អាស្រ័យ​ទៅ​លើ​ស្ថានភាព)   ត្រូវទៅ​ពេទ្យ បើ​ធ្មេញ​ស្រៀវ​ […]


ជំងឺធ្មេញ

បាក់ធ្មេញ​ស្ដាប់​ទៅ​សាមញ្ញ​តែ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់បាន

បើធ្មេញខូចយូរហើយ ទើបបាក់ជារឿងធម្មតា ប៉ុន្តែបើនៅសុខៗ ធ្មេញសណ្ដក ឬរបូតចេញ អាចជាបញ្ហាធ្ងន់ អាចគំរាមកំហែងដល់ជីវិតបាន ត្រូវការសង្គ្រោះបន្ទាន់ដោយសារជំងឺក្នុងខ្លួន។ បើមានជំងឺជាប់ខ្លួន ហើយសណ្ដកធ្មេញបែបនេះ តើគួរធ្វើម៉េចដើម្បីដោះស្រាយបញ្ហាបាន? ១- ប្រមូលបំណែកធ្មេញ គោលបំណងទុក គឺសម្រាប់ព្យាបាល ឬយកទៅដាំវិញ ក្នុងករណី ធ្មេញអាចប្រើការបាន ប៉ុន្តែកុំប៉ះពាល់ឫសធ្មេញឲ្យសោះ។ បើមានអារម្មណ៍ថាប្រឡាក់ ដូចជា ដីហុយចូល ឬចង់សម្អាត គួរខ្ពុរមាត់ថ្នមៗ ជាមួយទឹកធម្មតាប្រហែល ១០ វិនាទី។ កុំត្រដុស ឬប្រើអាល់កុលលាង។ វាជារឿងអនាម័យ និងការពារកុំឲ្យឆ្លងរោគ ប៉ុន្តែមិនប្រាកដថា បំណែកធ្មេញដែលសន្សំទុកនោះប្រើការកើតនោះទេ។ ២- ស៊កបញ្ចូលវិញ ឬរក្សាបំណែកធ្មេញ ដូចបញ្ជាក់ខាងលើ ក្រោយលាងសម្អាតរួចហើយ បើធ្មេញអត់បែក (សណ្ដកទាំងមូល) ត្រូវដាក់ធ្មេញនោះចូលកន្លែងដើមវិញ។ ពេលញាត់ចូល ត្រូវរកបន្ទះស្បៃមកទ្រាប់ធ្មេញ ឬខាំកុំឲ្យរង្គើ។ ដើម្បីចិញ្ចឹម ឬរក្សាធ្មេញកុំឲ្យងាប់ អាចមានមធ្យោបាយពីរគឺ ទី១ យកមកដាក់ក្នុងមាត់ចន្លោះថ្ពាល់ និងអញ្ចាញ ការពារកុំឲ្យស្ងួត។ ទី២ ប្រមូលបំណែកធ្មេញនោះដាក់ក្នុងទឹកដោះគោស្រស់។ ៣- ទប់ការហូរឈាម យកស្បៃកម្ចាត់មេរោគ មកញាត់រន្ធធ្មេញសណ្ដក ហើយខាំ។ បើហើម ហើយឈឺ គួរប្រើកំណាត់ ឬស្បៃត្រជាក់មកស្អំលើថ្ពាល់។ បើចង់ប្រើថ្នាំបំបាត់ការឈឺចាប់ […]


ជំងឺធ្មេញ

ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ?

ដុះ​ថ្គាម​ទាល់​​ បើ​ទៅ​ពេទ្យ​ធ្មេញ ពេទ្យ​នឹង​ណែនាំឲ្យ​យើង​ដក​ថ្គាម​ទាល់​នោះ​។ ចុះ​បើ​ថ្គាម​ទាល់​នោះ អត់ធ្វើ​ឲ្យ​យើង​ឈឺធ្មេញ​ផង​ហ្នឹង គួរ​ដក​វា​ចេញ​ដែរ​អត់? ចម្លើយ គឺ​ត្រូវ​ដក​ថ្គាម​ទាល់​នោះ​ដដែល ព្រោះ​ដើម្បី​សុខភាព​មាត់​ធ្មេញ។ ប៉ុន្តែ មុន​នឹង​ដក ពេទ្យ​ធ្មេញ​ចាំបាច់ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​លាស់ ថា​តើ​ចាំបាច់​ត្រូវ​ដក​ថ្គាម​ទាល់​នោះ​ឬ​អត់។ ១- ថ្គាម​ទាល់​ត្រូវ​ដក​ចេញ​នៅ​ពេល​ណា? ជាធម្មតា​ ពេទ្យ​នឹង​ណែនាំ​ឲ្យ​យើង​ដក​ថ្គាម​ទាល់​ចេញ​ លុះ​ត្រា​តែ៖ - ធ្វើ​ឲ្យ​ខូចខាត​ធ្មេញ​ក្បែរខាង និង​ជួនកាល​ដុស​ចេញ​មក បែរ​ជា​រុញ​ធ្មេញ​ផ្សេង​ទៀត​លែង​ត្រង់ជួរ និង​​ឈឺ​ចាប់​ពេល​ខាំ​ប៉ះ​អ្វី​មួយ។ - បើ​ថ្គាម​ទាល់​កប់​ក្នុង​ឆ្អឹង​ អាច​បង្ក​ជា​ដុំ​គីស ហើយ​បើ​មិន​បាន​វះ​កាត់​យក​ចេញ នាំ​ឲ្យ​បាត់​បង់​ឆ្អឹង​ថ្គាម។ - រលាក​ថង់​ខ្យល់​ក្នុង​ច្រមុះបង្ក​ការ​ឈឺ​ចាប់ ចុក​រន្ធ​ច្រមុះ និង​តឹង​ច្រមុះ។ - រលាក​អញ្ចាញ​ធ្មេញ ដោយ​សារ​ជាលិកា​ជុំវិញ​ហើម ពិបាក​សម្អាត។ - មាន​រោគ​ពុក​ធ្មេញ ព្រោះ​ការ​ហើម​សាច់​អញ្ចាញ​ធ្មេញ​ងាយ​ធ្វើ​ឲ្យ​មាន​កកើត​បាក់តេរី។ - ធ្មេញ​រត់​លែង​ត្រង់​ជួរ ដោយ​សារ​តែ​ថ្គាម​ទាល់​ដុះ​ចេញ​មក​ក្រៅ។ ២- ​ប្រយោជន៍ពេល​ដក​ថ្គាម​ទាល់​ចេញ - បង្ការ​ធ្មេញ​ផ្សេង​ទៀត​កុំ​ឲ្យ​រត់​ខុស​ជួរ។ - បង្ការ​បញ្ហា​ឆ្អឹង​ថ្គាម និង​រលាក​សាច់​អញ្ចាញ​ធ្មេញ។ - លែង​មាន​ការ​ឈឺ​ចាប់ បង្ក​ឡើង​ដោយ​ថ្គាម​ទាល់។ ៣- បញ្ហា​ប្រឈម​ក្រោយ​យក​ថ្គាម​ទាល់​ចេញ - ឈឺ​ចាប់ ហើម​ក្រោយ​ការ​វះ​កាត់​ថ្គាម​ទាល់។ - មាន​ឈាម​រយៈ​ពេល ២៤ ម៉ោង​ដំបូង។ - ពិបាក​ញ៉ាំ​អាហារ និង​ផឹក​ទឹក។ - ខូចខាត​ទៅ​លើការ​ព្យាបាល​ធ្មេញ​ផ្សេង​ទៀត ដូចជា ការ​ពត់​តម្រង់​ធ្មេញ។ ក្នុង​ករណី​មួយ​ចំនួន ថ្គាម​ទាល់​នឹង​មិន​ត្រូវ​ដក​ចេញ បើ​មិន​មាន​ការ​ឈឺ​ចាប់ ឬ​ដុះ​ចេញ​មក ​មិន​ប៉ះពាល់​ដល់​ធ្មេញ​ជិត​ខាង។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស