ជំងឺគេងមិនលក់ (Insomnia) ជាវិបត្តិនៃការគេង ដែលអាចមានរយៈពេលពីរបីថ្ងៃ ច្រើនសប្ដាហ៍ ឬយូរជាងនេះ។ ពិតណាស់ ប្រសិនបើយើងមិនបានគេងលក់ស្កប់ស្កល់ទេនោះ យើងអាចនឹងមានអារម្មណ៍អន្ទះអន្ទែង អស់កម្លាំង ឬមួម៉ៅច្រើននៅពេលថ្ងៃ ហើយនៅពេលដែលជំងឺគេងមិនលក់ បន្តរហូតដល់រាប់ខែ នោះនឹងរាប់ចូលជាជំងឺគេងមិនលក់រ៉ាំរ៉ៃ ព្រមទាំងបង្កើនហានិភ័យនៃជំងឺដ៏កាចសាហាវមួយចំនួន ដែលរួមមាន៖
- ជំងឺមហារីក
- ជំងឺសរសៃឈាមបេះដូង
- ជំងឺទឹកនោមផ្អែម
- សម្ពាធឈាមខ្ពស់
ជំងឺគេងមិនលក់មុនមករដូវ កើតឡើងជាទូទៅ ឬយ៉ាងណា?
ស្ត្រីប្រមាណ៧០% ជួបប្រទះការប្រែប្រួលដំណេកមុនចាប់ផ្ដើមមករដូវរយៈពេល៣ទៅ៦ថ្ងៃ ហើយប្រមាណជា២០% ទៅ៤០%នៃស្ត្រីនៅសហរដ្ឋអាមេរិកមានរោគសញ្ញាមុនពេលមករដូវ និង៣% ទៅ៨% ប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
រោគសញ្ញាដទៃទៀតដែលទាក់ទងនឹងអារម្មណ៍ រួមមាន៖
- ការថប់បារម្ភ
- ច្របូកច្របល់
- ឆាប់ខឹង
- បាក់ទឹកចិត្ត
- មិនសូវចូលរួមក្នុងសង្គម
- ប្រែប្រួលចំណង់ផ្លូវភេទ
- គេងច្រើន
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
រោគសញ្ញាដទៃទៀតដែលទាក់ទងនឹងរាងកាយ រួមមាន៖
- អស់កម្លាំង
- ឈឺក្បាល
- ឈឺពោះ
- ឡើងទម្ងន់ និងហើមពោះ
- ឈឺសុដន់
- ឃ្លានអាហារ
- បញ្ហាស្បែក
[embed-health-tool-ovulation]
ហេតុអ្វីបានជារោគសញ្ញាមុនមករដូវ បង្កជាជំងឺគេងមិនលក់?
ជាក់ស្ដែង ស្ត្រីប្រឈមនឹងជំងឺគេងមិនលក់ច្រើនជាងបុរសរហូតដល់១,២៥ដង ដែលបញ្ហានេះកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន អំឡុងពេលមករដូវ។ កម្រិតអ័រម៉ូនProgesterone នឹងកើនឡើងនៅរយៈពេលមួយសប្ដាហ៍មុនពេលមករដូវ ដោយសារតែរាងកាយត្រៀមខ្លួនក្នុងការពពោះ។ យ៉ាងណាមិញ ប្រសិនបើយើងមិនមានផ្ទៃពោះទេនោះ កម្រិតអ័រម៉ូនProgesterone នឹងធ្លាក់ចុះយ៉ាងខ្លាំង ហើយដោយសារតែអ័រម៉ូននេះមានឥទ្ធិពលក្នុងការជំរុញការគេង ទើបធ្វើឲ្យរោគសញ្ញាមុនពេលមករដូវ បង្កជាការគេងមិនលក់ដល់ស្រីៗយើង។