ថ្នាំក្រមុំកំពុងកក្រើកនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដែលមានដូចជា ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឲ្យប្រដាប់ភេទស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។ តើថ្នាំក្រមុំនេះពិតជាមានប្រសិទ្ធិភាពដូចអ្នកលក់អនឡាញបានផ្សព្វផ្សាយមែនអត់? មានផលប៉ះពាល់យ៉ាងណាដល់សុខភាពស្រ្តី?
ចំពោះបញ្ហាថ្នាំក្រមុំនេះលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះគ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកនាំចូលផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឲ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាលទេ។
លោកបានបន្តទៀតថា ថ្នាំក្រមុំដែលបានកំពុងផ្សាយថា ជួយឲ្យប្រដាប់បន្តពូជវិលមកតឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឲ្យធ្លាក់ស បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាព និងអាចបំផ្លាញប្រដាប់ភេទស្ត្រីឲ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ អាលែកហ្ស៊ី បើករណីធ្ងន់ធ្ងរកើតជាជំងឺមហារីកទៀត។
បន្ថែមពីនោះថ្នាំក្រមុំដែលគេផ្សព្វផ្សាយថាជួយឲ្យដូចក្រមុំម្ដងទៀត អាចបង្កឲ្យមានមេរោគនៅប្រដាប់ភេទ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូវភេទ) រហូតដល់ប្រហែលលែងរួមភេទបានជារៀងរហូតហើយ។
វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំក្រមុំអស់ទាំងនោះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នកដែលណែនាំឲ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាប័ត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តីដែរ។
អត្ថបទគួរអាន៖
- ចេញសញ្ញាព្រមានទាំង៧នេះ អាចជាការឆ្លងមេរោគទ្វារមាស
- ស្រីៗប្រយ័ត្នផង ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស
- ធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា អាចមកពីមូលហេតុទាំង ៥នេះ
- ស្រីៗមានបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?
- ធ្លាក់សមានសភាពខាប់ បណ្តាលមកពីអ្វី? បង្ការបែបណា?
- ពេលមករដូវចេះតែឆ្លងមេរោគទ្វារមាសត្រូវអត់? ដោះស្រាយតាមវិធីទាំងនេះ
ចំណុចសំខាន់
- រលាក
- រលួយ
- ស្អិត
- ហើម
- ស្ងួត
- រមាស់
- អាលែកហ្ស៊ី
- អាចបង្កជាជំងឺមហារីកទៀតបើធ្ងន់ធ្ងរ
[embed-health-tool-ovulation]