ការរមាស់ត្រង់កន្លែងសម្ងាត់ ពិតជារំខានណាស់ចំពោះសុភាពនារី! ពិតណាស់ សុភាពនារីភាគច្រើនសុទ្ធតែធ្លាប់ជួបបញ្ហានេះ ហើយមិត្តនារីខ្លះទៀត នៅតែបន្តមានការរមាស់ ដែលធ្វើឱ្យរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្វីដែលកាន់តែពិបាកទៅទៀតនោះគឺថា សុភាពនារីផ្ទាល់ក៏មិនដឹងពីមូលហេតុដែលនាំឱ្យខ្លួនរមាស់ជុំវិញកន្លែងសម្ងាត់របស់ពួកគេ ទាំងយប់ ឬទាំងថ្ងៃឡើយ រាប់ទាំងពេលព្រឹក និងល្ងាច ផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ហេតុនេះ តើមូលហេតុអ្វីដែលនាំឱ្យមានការរមាស់?
ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗទាំង៥ដែលនាំឱ្យសុភាពនារីជាច្រើន ជួបបញ្ហារមាស់ត្រង់ប្រដាប់ភេទ៖
១. ការឆ្លងមេរោគផ្សិត
បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុតដែលស្ត្រីភាគច្រើនជួបប្រទះ នៅពេលដែលរមាស់ប្រដាប់ភេទ គឺដោយសារតែការឆ្លងមេរោគផ្សិត។ ស្ត្រីប្រមាណជា៧៥% នឹងជួបការឆ្លងមេរោគផ្សិតយ៉ាងហោចណាស់១លើកក្នុងជីវិតរបស់ពួកគេ។
ការឆ្លងមេរោគផ្សិត សម្តៅទៅលើការកកើតពពួកផ្សិត Candida នៅត្រង់ទ្វារមាស ដែលបង្កទៅជារមាស់។ ក្រៅពីរមាស់នៅត្រង់ស្រទាប់ទ្វារមាស រោគសញ្ញាផ្សេងទៀតនៃការឆ្លងមេរោគផ្សិត មានដូចជា ការធ្លាក់សខាប់ ដូចយ៉ាអួរ និងការឈឺក្រហាយ នៅពេលដែលអ្នកបត់ជើងតូច និងរួមភេទ។ ប្រសិនបើរោគសញ្ញាផ្សេងៗនៅតែបន្តមាន ក្រោយពីការព្យាបាលមួយរយៈ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
២. ទ្វារមាសមានបាក់តេរី
វាមិនដូចនឹងការឆ្លងមេរោគផ្សិតទេ ខណៈការបង្កបាក់តេរីនៅទ្វារមាស មិនមែនជាជំងឺឆ្លងឡើយ។ បញ្ហានេះកើតឡើងនៅពេលដែលតុល្យភាពធម្មជាតិនៃបាក់តេរីល្អ ក្នុងទ្វារមាស ត្រូវបានបង្អាក់ ហេតុនេះ ការកកើតបាក់តេរីមិនល្អ នឹងបង្កឱ្យមានរោគសញ្ញាជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងរមាស់ទ្វារមាស ផងដែរ។
ក្រៅពីរមាស់ និងការឈឺចាប់ត្រង់ទ្វារមាស ទ្វារមាសដែលមានបាក់តេរី ជារឿយៗ បង្ហាញពីរោគសញ្ញាជាច្រើនផ្សេងទៀត ដូចជា ធ្លាក់ស ដែលមានក្លិនមិនល្អ។ ប្រសិនបើសុភាពនារី មានរោគសញ្ញាទាំងនេះ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់ការប្រើប្រាស់ប្រភេទឱសថអង់ទីប៊ីយ៉ោទិក ដើម្បីជួយរក្សាតុល្យភាពបាក់តេរីល្អឡើងវិញ នៅក្នុងទ្វារមាស។
៣. ការរមាស់ទ្វារមាសដោយសារតែផ្លាស់ប្តូរសាប៊ូ ឬប្រើខោទ្រនាប់ថ្មី
សុភាពនារីនឹងមានអារម្មណ៍ថា រមាស់ត្រង់ស្រទាប់ទ្វារមាស ប៉ុន្តែ នឹងមិនជួបអាការណាមួយ ដែលទាក់ទងនឹងការឆ្លងមេរោគផ្សិត ឬបាក់តេរីក្នុងទ្វារមាសឡើយ។ ប៉ុន្តែ អ្នកគួរតែព្យាយាមរកនឹកថា អ្នកបានផ្លាស់ប្តូរអ្វីខ្លះ ចំពោះការថែរក្សាអនាម័យ ឬខោក្នុងរបស់អ្នកនាពេលថ្មីៗនេះ ឬអត់។
នេះគឺដោយសារតែការផ្លាស់ប្តូរផលិតផល ដែលអាចបង្កឱ្យមានលក្ខខណ្ឌមួយឈ្មោះថា ការរលាកស្បែក ដែលមានន័យថា ស្បែករបស់អ្នកបញ្ចេញប្រតិកម្មនឹងសារធាតុអាលែកហ្ស៊ី ឬសារធាតុដែលនាំឱ្យរលាក ដូចជា៖
- សាប៊ូ
- ខោក្នុង
- ឡេ
- ថ្នាំជ្រលក់
- ម្សៅសាប៊ូបោកសម្លៀកបំពាក់
- កន្សែងសម្រាប់មនុស្សស្រី
នៅពេលដែលអ្នករកឃើញថា ការផ្លាស់ប្តូរនាពេលថ្មីៗរបស់អ្នក នាំឱ្យមានបញ្ហារមាស់ត្រង់ស្រទាបទ្វារមាសរួចហើយ អ្នកត្រូវតែឈប់ប្រើជាបន្ទាន់ ហើយជាធម្មតា បញ្ហារមាស់របស់អ្នក នឹងចាប់ផ្តើមធូរស្រាល។ ចំពោះខោក្នុង ត្រូវប្រើខោផលិតពីកប្បាស (cotton) ១០០% ដើម្បីធ្វើឱ្យខ្យល់ចេញចូលបានល្អ។
[embed-health-tool-ovulation]
៤. ការអស់រដូវ
ចំពោះស្ត្រី ដែលកំពុងតែឈានដល់ ឬស្ថិតក្នុងអាយុ ដែលរដូវចាប់ផ្តើមអស់ បញ្ហារមាសទ្វារមាស អាចនឹងកើតឡើង ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន អំឡុងពេល និងក្រោយពេលអស់រដូវ។ ក្រោយពីអស់រដូវ អ័រម៉ូនរបស់ស្ត្រី អាចធ្វើឱ្យទ្វារមាសស្ងួត និងស្បែកស្តើង ដែលនាំឱ្យមានបញ្ហារមាស់ត្រង់ទ្វារមាស។
៥. ការឆ្លងមេរោគតាមរយៈការរួមភេទ ឬកាមរោគ
បើទោះបីជាករណីកម្រក៏ដោយ ប៉ុន្តែ ការឆ្លងមេរោគតាមរយៈការរួមភេទ ឬកាមរោគ ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលបង្កឱ្យមានបញ្ហារមាស់ត្រង់ទ្វារមាស់។ Trichomoniasis គឺជាការបង្ករោគនៅតាមប្រដាប់ភេទ ដែលបង្កឡើងដោយបាក់តេរីឈ្មោះថា Trichomonas vaginalis (TV)។
Trichomoniasis ជាធម្មតា ធ្វើឱ្យស្ត្រីមានបញ្ហាធ្លាក់សខុសពីធម្មតា ពោលគឺ មានពណ៌បៃតង ឬលឿង រួមជាមួយនឹងក្លិនមិនល្អផងដែរ។ រោគសញ្ញានៃការបង្ករោគនេះ ជាធម្មតា នឹងមានសភាពកាន់តែធ្ងន់ អំឡុងពេល ឬក្រោយពីការមករដូវ បញ្ចប់៕
ចំណុចសំខាន់
ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗទាំង៥ដែលនាំឱ្យសុភាពនារីជាច្រើន ជួបបញ្ហារមាស់ត្រង់ប្រដាប់ភេទ៖
១. ការឆ្លងមេរោគផ្សិត
២. ទ្វារមាសមានបាក់តេរី
៣. ការរមាស់ទ្វារមាសដោយសារតែផ្លាស់ប្តូរសាប៊ូ ឬប្រើខោទ្រនាប់ថ្មី
៤. ការអស់រដូវ
៥. ការឆ្លងមេរោគតាមរយៈការរួមភេទ
អត្ថបទគួរអាន៖
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ