ការកើតមុនកន្លែងដដែលៗ អាចបង្ហាញឲ្យយើងដឹងពីបញ្ហាសុខភាពផងដែរ បើទោះបីជាមុនគឺជាបញ្ហាសុខភាពស្បែកទូទៅ ក៏ដោយ។ យ៉ាងណាមិញ គ្នាយើងគប្បីស្វែងយល់ពីមូលហេតុដែលបណ្ដាលឲ្យកើតមុននៅត្រង់ផ្នែកនីមួយៗនៃរាងកាយ ក៏ដូចជាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
១. មុនលើថ្ងាស
ចំពោះមុនដែលកើតនៅត្រង់ថ្ងាស ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធរំលាយអាហារ ហើយវាបណ្ដាលមកពីអតុល្យភាពប្រព័ន្ធរំលាយអាហារ ដែលពាក់ព័ន្ធនឹងរបបអាហារមិនល្អ រលាកពោះវៀនរ៉ាំរ៉ៃ និងការរំលាយអាហារមិនត្រឹមត្រូវ។ វិធីសាស្ត្រដ៏ល្អបំផុតគឺញ៉ាំទឹកឲ្យបានច្រើន ញ៉ាំរបបអាហារដែលមានតុល្យភាព គេងឲ្យបានយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ និងព្យាយាមរក្សាបរិវេណថ្ងាសពីការកកិតផ្សេងៗ។
[embed-health-tool-ovulation]
២. មុនលើថ្ពាល់
មុននៅផ្នែកខាងលើថ្ពាល់អាចពាក់ព័ន្ធជាមួយនឹងប្រព័ន្ធដង្ហើម ចំណែកឯមុនលើថ្ពាល់ផ្នែកខាងក្រោមពាក់ព័ន្ធនឹងអនាម័យមាត់ធ្មេញមិនល្អ និងកត្តាបរិស្ថានដែលកើតមាននៅក្នុងបែបបទរស់នៅ។ កត្តានេះក៏អាចបណ្ដាលមកពីស្បែករបស់យើងប៉ះពាល់ជាមួយនឹងកម្រាលពូក ឬស្រោមខ្នើយដែលកខ្វក់ផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ យើងគប្បីបោកកម្រាលពូក ឬស្រោមខ្នើយឲ្យបានញឹកញាប់។
៣. មុនលើតំបន់ T-zone
តំបន់ T-zone នៅចន្លោះចិញ្ចឹមចុះមកដល់ច្រមុះ និងចង្កា។ ប្រសិនបើគ្នាយើងសង្កេតឃើញមុននៅតំបន់នេះ វាច្រើនតែបង្កឡើងដោយអតុល្យភាពក្រពះពោះវៀន ឬអាលែកហ្ស៊ីនឹងអាហារ។ បរិវេណនេះមានក្រពេញប្រេងច្រើនជាងកន្លែងផ្សេងទៀតនៅលើផ្ទៃមុខ ដែលធ្វើឲ្យងាយនឹងកើតមុន។ ដូច្នេះហើយ ការផលិតខ្លាញ់ច្រើនក៏អាចបណ្ដាលឲ្យកើតមុនដូចគ្នា។ ជាក់ស្ដែង មុននៅលើច្រមុះអាចពាក់ព័ន្ធនឹងបញ្ហាថ្លើម និងតម្រងនោម ដែលអាចជាសញ្ញាបញ្ជាក់ថាថ្លើមរបស់យើងបំពេញមុខងារមិនប្រក្រតី។
៤. មុនលើចង្កា ថ្គាម និងក
ជាមួយគ្នានេះដែរ ការចុះខ្សោយនៃអ័រម៉ូនអាចបង្កឲ្យកើតមានមុននៅលើថ្គាម និងចង្កា ហើយវាក៏បង្ហាញពីអតុល្យភាពនៃប្រព័ន្ធ endocrine។ ការកើតមុនដោយកត្តាអ័រម៉ូននេះដែរ អាចកើតបាត់ៗ ហើយវាក៏អាចកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលស្រីៗយើងមករដូវ និងអស់រដូវ ដោយសារតែកម្រិតខ្ពស់នៃអ័រម៉ូនAndrogen លើសអ័រម៉ូន Estrogen។ ស្រីៗមួយចំនួន ថែមទាំងសម្គាល់ឃើញមុននៅបរិវេណក ដោយសារតែអតុល្យភាពអ័រម៉ូន។ នៅក្នុងករណីខ្លះ វាក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺដុំគីសទឹកលើក្រពេញអូវែ ។
ដំណោះស្រាយដ៏ល្អ គឺព្យាយាមគេងឲ្យបានទៀងទាត់ និងញ៉ាំរបបអាហារសុខភាព។ ប៉ុន្តែ ប្រសិនបើមុនចង្កានៅតែមិនបាត់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែក។
៥. មុនលើខ្នង ដៃ និងភ្លៅ
មុននៅលើខ្នង ដៃ និងភ្លៅ ច្រើនតែបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងហ្សែន។ ពេលខ្លះ ប្រភេទសំលៀកបំពាក់ក៏អាចបណ្ដាលឲ្យរលាកស្បែក និងធ្វើឲ្យឡើងមុន។ ប៉ុន្តែ គ្នាយើងអាចគ្រប់គ្រងមុននៅបរិវេណនេះ ដោយពាក់សំលៀកបំពាក់ស្អាត ទន់ និងមិនរឹបតឹងពេក។ បន្ថែមពីនេះ ចូរកាត់បន្ថយសម្ពាធពីការស្ពាយកាតាបធ្ងន់ៗ ដែលធ្វើឲ្យមានការកកិត និងបង្កទៅជាការកើតមុន ព្រមទាំងប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ និងឡេលាបស្បែកជាប្រចាំ។៕
ចំណុចសំខាន់
១. មុនលើថ្ងាស
ចំពោះមុនដែលកើតនៅត្រង់ថ្ងាស ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធរំលាយអាហារ ហើយវាបណ្ដាលមកពីអតុល្យភាពប្រព័ន្ធរំលាយអាហារ ដែលពាក់ព័ន្ធនឹងរបបអាហារមិនល្អ រលាកពោះវៀនរ៉ាំរ៉ៃ និងការរំលាយអាហារមិនត្រឹមត្រូវ។
២. មុនលើថ្ពាល់
មុននៅផ្នែកខាងលើថ្ពាល់អាចពាក់ព័ន្ធជាមួយនឹងប្រព័ន្ធដង្ហើម ចំណែកឯមុនលើថ្ពាល់ផ្នែកខាងក្រោមពាក់ព័ន្ធនឹងអនាម័យមាត់ធ្មេញមិនល្អ និងកត្តាបរិស្ថានដែលកើតមាននៅក្នុងបែបបទរស់នៅ។
៣. មុនលើតំបន់ T-zone
តំបន់ T-zone នៅចន្លោះចិញ្ចឹមចុះមកដល់ច្រមុះ និងចង្កា។ ប្រសិនបើគ្នាយើងសង្កេតឃើញមុននៅតំបន់នេះ វាច្រើនតែបង្កឡើងដោយអតុល្យភាពក្រពះពោះវៀន ឬអាលែកហ្ស៊ីនឹងអាហារ។
៤. មុនលើចង្កា ថ្គាម និងក
ជាមួយគ្នានេះដែរ ការចុះខ្សោយនៃអ័រម៉ូនអាចបង្កឲ្យកើតមានមុននៅលើថ្គាម និងចង្កា ហើយវាក៏បង្ហាញពីអតុល្យភាពនៃប្រព័ន្ធ endocrine។
៥. មុនលើខ្នង ដៃ និងភ្លៅ
មុននៅលើខ្នង ដៃ និងភ្លៅ ច្រើនតែបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងហ្សែន។ ពេលខ្លះ ប្រភេទសំលៀកបំពាក់ក៏អាចបណ្ដាលឲ្យរលាកស្បែក និងធ្វើឲ្យឡើងមុន។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង