backup og meta

នៅ​ហាណូយ​ កាត់​ដើម​ឈើ​ជាង​១០០​ដើម​​​ភ្លាម​ៗ ក្រោយ​​​​ជះ​ក្លិន​អាក្រក់​ ខ្លាច​បំផ្លាញ​សុខភាព​ប្រជាជន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 21, 2019

    នៅ​ហាណូយ​ កាត់​ដើម​ឈើ​ជាង​១០០​ដើម​​​ភ្លាម​ៗ ក្រោយ​​​​ជះ​ក្លិន​អាក្រក់​ ខ្លាច​បំផ្លាញ​សុខភាព​ប្រជាជន​

    អំបូរ​ដើម​ឈើ​នៅ​តំបន់​ត្រូពិច​​ម្យ៉ាង ឬ​ឈ្មោះ​វិទ្យាសាស្រ្ត​​ថា Alstonia Scholaros Tree ស្ថិត​នៅ​​អម​សង​ខាង​​ផ្លូវ Trích Sài  សង្កាត់​​ Tay Hoក្រុង​ហាណូយ ថ្មី​ៗ​នេះ​ត្រូវ​​បាន​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ពេល​ប្រជាជន​​វៀត​ណាម​ក្បែរ តំបន់​នេះ លើក​ឡើង​​ថា ភាយ​ក្លិន​អាក្រក់​ ពិបាក​ទ្រាំ​។

    តាម​សារព័ត៌មាន Vietnam News ដើម​ឈើ​​ខាង​លើ ប្រមាណ​ជាង​១០០​ដើម ត្រូវ​បាន​ មន្ត្រី​​មូលដ្ឋាន​ក្នុង​តំបន់ ចុះ​ទៅ​កាប់​ចោល​ភ្លាម​ៗ ក្រោយ​ប្រជាជន​ត្អូញ​ត្អែរ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ដែល​ពួ​ក​គេ​លើក​ឡើង។ តែ​យ៉ាង​ណា​មិញ ដំណើរ​ដើម​ទង ដែល​គេ​ដាំ​ដើម​ឈើ​នេះ អម​ផ្លូវ​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ។

    ​បន្ទាប់​ពី​​ជម្រះ​​ដើម​ឈើ​ក្លិន​អាក្រក់​នេះ​​ចេញ មន្ត្រី​​វៀតណាម​ភាគ​ខាង​ជើង​ ក៏​បាន​​សន្យា​នាំ​យក​កូន​ឈើ​​ដែល​​នឹង​ដុះ​លូត​លាស់ ប៉ុន​ទំហំ​ដើម​ឈើ​ខាង​លើ យក​ទៅ​ដាំ​​សង​​ សម្រាប់​ជា​រុក្ខ​វិថី (ដើម​ឈើ​ដុះ​អម​សង​ខាង​ផ្លូវ) សម្រាប់​សង​ជូន​ប្រជាពល​រដ្ឋ​វិញ ដើម្បី​បន្សុទ្ធ និង​បង្ក​ភាព​ស្រស់​ស្រាយ​​វិញ​។

    ដោយ​ឡែក បើ​តាម​មន្ត្រី​អាជ្ញាធរ​​ក្នុង​តំបន់ លោក Phạm Xuân Đức បាន​និយាយ​ថា ប្រភេទ​ឈើ Alstonia Scholaros Tree ជា​ឈើ​ម្យ៉ាង ដែល​មាន​ប្រយោជន៍​​ល្អ​ដូច​ដើម​ឈើ​ទូ​ទៅ​ដែរ តែ​ទាស់​តែ​ម្យ៉ាង គឺ​ផ្កា​វា​​បញ្ចេញ​ក្លិន​​​​ជូរ​ផ្អួរ​ ដូច​នេះ​ហើយ​ មន្រ្តី​ក៏​បាន​ចុះ​ទៅ​កាត់​ចោល​ភ្លាម​ៗ ក្រោយ​ប្រជាជន​​ត្អូញ​ត្អែរ៕ ​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម