ជារឿងចាំបាច់ដែលម៉ាក់ៗកំពុងបំបៅដោះកូនកូនត្រូវដឹង ដើម្បីឲ្យកូនតូចជាទីស្រលាញ់មានសុខភាពល្អ មិនងាកឈឺៗ។ ស្រីៗដែលបំបៅដោះកូន តើត្រូវតមអាហារដែរទេ? ចុះបើតម ត្រូវតមអីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជារឿងចាំបាច់ដែលម៉ាក់ៗកំពុងបំបៅដោះកូនកូនត្រូវដឹង ដើម្បីឲ្យកូនតូចជាទីស្រលាញ់មានសុខភាពល្អ មិនងាកឈឺៗ។ ស្រីៗដែលបំបៅដោះកូន តើត្រូវតមអាហារដែរទេ? ចុះបើតម ត្រូវតមអីខ្លះ?
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមក្បូនពេទ្យមិនតម្រូវឲ្យតមប្រភេទចំណីអាហារណាមួយនោះទេអំឡុងពេលស្រីៗបំបៅដោះកូន គឺត្រូវញ៉ាំអាហារឲ្យបានគ្រប់មុខ និងមានជីវជាតិ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសម្លទឹក ស៊ុប និងត្រូវញ៉ាំទឹកឲ្យបានច្រើន នោះទើបសម្បូរទឹកដោះឲ្យកូនម៉ឹម។
ទោះជាពេទ្យមិនតម្រូវឲ្យតមក្តី តែម៉ាក់ៗក៏ត្រូវតែប្រយ័ត្នប្រយែងក្នុងជ្រើសរើសចំណីអាហារមកញ៉ាំដែរ ព្រោះថា វាពាក់ព័ន្ធនឹងគុណភាព ការរក្សាអនាម័យ ម្យ៉ាងវិញទៀត បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ មួយចំនួនមានដាក់សារធាតុគីមី ឬបាញ់ថ្នាំសម្លាប់សត្វល្អិត អាចនឹងប៉ះពាល់ដល់សុខភាពកូន។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចំពោះករណីដែលតម្រូវតមវិញនោះ ម៉ាក់ៗគួរតែអាហារផ្អាប់ ពិសេសរបស់ត្រាំ ឬជ្រក់ បន្លែត្រីសាច់ឆៅ ឬចម្អិនមិនឆ្អិនល្អ ព្រោះងាយនឹងមានបាក់តេរី ផ្សិត ពពួកសត្វល្អិត តែកាលណាយើងញ៉ាំទៅ ពេលកូនម៉ឹមដោះ ទៅជាឈឺពោះ ឬរាករូស ក្អួតចង្អោរ។ លោកស្រីវេជ្ជបណ្ឌិតបន្ថែម។
ឯការញ៉ាំគ្រឿងស្រវឹង ឬការប្រើប្រភេទថ្នាំមួយចំនួនក៏ត្រូវសួរគ្រូពេទ្យដែរ តើមានញ៉ាំទៅមានផលប៉ះពាល់ដល់កូនអត់? ព្រោះជាតិអាល់កុល និងជាតិថ្នាំទាំងនោះនឹងជ្រាបចូលក្នុងទឹកដោះម៉ាក់ៗ។
ស្វែងយល់ពី៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕