banner

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី

ស្វែងយល់ពីការបំបៅដោះកូន

ការបំបៅដោះ

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ទំនង​ជា​នៅ​ឆ្ងល់​ច្រើន​ថា​គួរ​ឲ្យ​កូន​​ទើប​កើត​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បៅ​ម្ដងៗ​ក្នុង​កម្រិត​ណា​ទើប​ឆ្អែត​ជា​ដើម​។ ការ​បំបៅ​ដោះ​កូន​មិន​មាន​គោលការណ៍​កំណត់​ជាក់​លាក់​នោះ​ទេ គឺ​អាស្រ័យ​លើ​កូន​របស់​យើង​ម្នាក់ៗ​។ ១. កូន​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ កូន​យើង​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ដំបូង ពោះ​នៅ​តូច មិន​ទាន់​ឃ្លាន​ខ្លាំង​ប៉ុន្មាន​ទេ ដោយ​ថា​បៅ​ដោះ​ម៉ាក់ៗ​ម្ដង​ប្រហែល​ជា​ត្រូវ​ការ​បរិមាណ​ទឹក​ដោះ​៣០​មិល្លីលីត្រ​។ កូន​ក្នុង​វ័យ​នេះ អាច​ថា​ត្រូវ​បំបៅ​ដោះ​ប្រហែល​១ម៉ោង​ ទៅ​បី​ម៉ោង​ម្ដង​។​ ២. កូន​ចូល​​វ័យ​អាទិត្យ ឬ​ខែ​ដំបូងៗ​ ពេល​កូន​មាន​អាយុ​ដល់​អាទិត្យ ឬ​ខែ​ដំបូងៗ​ហើយ ពោះ​អូនៗ​ក៏​កាន់តែ​ធំ​ជាមុន​ដែរ ឯ​បរិមាណ​ទឹក​ដោះ​ដែល​កូន​ត្រូវ​ការ​នឹង​កើន​ឡើង​នៅ​ពេល​អូនៗ​បាន​អាយុ​ចាប់ពី​មួយ​សប្ដាហ៍​ឡើង​ទៅ ដែល​អាច​ត្រូវការ​ពី​៦០​ទៅ​៩០​មិល្លីលីត្រ​ពេល​បៅ​​ម្ដងៗ​។ នៅ​ពេល​កូន​យើង​ឈាន​ចូល​វ័យ​៤ទៅ​៦ សប្ដាហ៍ កូន​អាច​ឃា្លន​រាល់​ពីរ​ទៅ​​បួន​​ម៉ោង​ម្ដង ឬ​អាច​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​អូនៗ​ត្រូវ​ការ​បៅ​ពី​ប្រាំបី ទៅ​១២​ដង​។ បើ​និយាយ​ពី​ម៉ោង​គេង​វិញ អាច​ថា​គេង​ម្ដង​ពី​បួន​​ទៅ​ប្រាំ​​ម៉ោង​។ [embed-health-tool-baby-poop-tool] ៣. អាយុ​៦ទៅ​១២​ខែ​ ​មក​ដល់អាយុ​នេះ​ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​ប្រចាំ​ថ្ងៃ​នឹង​ប្រែ​ប្រួល​ច្រើន ព្រោះថា​អូនៗ​អាច​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ៗ​បាន​ហើយ​។​ ដូចនេះ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​នៅ​ពេល​ណា​យើង​មើល​ឃើញ​ថា​កូន​ឃ្លាន។ បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​ក្នុង​វ័យ​នេះ​អូនៗ​លែង​សូវ​ចង់​បៅ​ដោះ ព្រោះ​បាន​ញ៉ាំ​អាហារ​បន្ថែម ម៉ាក់ៗ​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​ដោះ​មុន​សិន ចាំ​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​តាម​ក្រោយ​។​ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ ទឹក​ដោះ​ម្ដាយ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​អូនៗ​ក្នុង​វ័យ​នេះ​ត្រូវ​ការ ទោះ​បី​ជា​យើង​បាន​ផ្ដល់​អាហារ​បន្ថែម​ខ្លះៗ​ហើយ​ក៏​ដោយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. វ័យ​១២​ទៅ​២៤​ខែ មក​ដល់​វិញ​នេះ ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​អូនៗ​អាច​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ថា​ក្មេង​ខ្លះ​បៅ​តែ​មុន​ចូល​គេង ឬ​ពេល​ព្រឹក​ ព្រោះថា​អូនៗ​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​ទៀត​ច្រើន​ហើយ។ យ៉ាងណា ម៉ាក់ៗ​នៅ​តែត្រូវ​សម្គាល់​មើល​ដដែល​ថា គួរ​បំបៅ​​ដោះ​កូន​នៅ​ពេលណា​កូន​ឃ្លាន​ មិន​មែន​ត្រូវ​ដល់​ពេល​នេះ ឬ​ពេល​នោះ​ចាំ​បំបៅ​ដោះ​នោះ​ទេ​។ ជា​ទូ​ទៅ​គ្មាន​ការ​កំណត់​ដាច់​ណាត់​ថា​កូន​ត្រូវ​បៅ​ដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ជាក់​លាក់​នោះ​ទេ ពោល​​គឺ​ម៉ាក់ៗ​ត្រូវ​ចេះ​មើល​ពី​សញ្ញា​កូន​ឃ្លាន ហើយ​បំបៅ​ដោះ​កូន។ បើ​ម៉ាក់ៗ​នៅ​មានការ​សង្ស័យ​ត្រូវ​សាក​សួរ​គ្រូពេទ្យ​ជំនាញ​ អំពី​ការ​បំបៅ​ដោះ​កូន​នេះ​ឲ្យ​បាន​ច្បាស់​លាស់​។ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស […]

អត្ថប្រយោជន៍នៃការបំបៅដោះ

ការបំបៅដោះ

ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

សុខភាព​មិន​រឹងមាំ មិន​ប្រាកដ​ថា​មិន​អាច​ធ្វើ​ជា​ម៉ាក់ៗ​នឹង​គេ​នោះ​ឡើយ។ អត្ថបទ​មុន “Hello គ្រូពេទ្យ” ធា្លប់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ ជា​ពិសេស អ្នក​មាន​ជំងឺ​ហឺត​ចង់​មាន​ផ្ទៃ​ពោះ​យក​អាអូន​ម្នាក់​ពីរ​នាក់​នឹង​គេ ច្បាស់​ជា​យល់​ហើយ​ដែរ។ ការ​ផ្ដាច់​ដោះ​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​ទេ។ ដឹង​ហើយ​ថា មាន​កត្តា​ច្រើន​យ៉ាង ដូច​ជា រវល់​ការងារ រក​ស៊ី ឬ​កត្តា​សុខភាព​ម្ដាយ​អត់​ល្អ ជា​ដើម។ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​គឺ ការ​បំបៅដោះ​កូន​តិច​ជាង ៦ ខែ អាច​មាន​បញ្ហា​ច្រើន ធ្វើ​ឲ្យ​សុខភាព​ទារក​ខ្សោយ ឬ​អាច​​​បង្ក​ឲ្យ​កើត​​ហឺត រួម​ផ្សំ​ផល​លំបាក​ច្រើន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- អីទៅជាហឺត? ហឺត ជា​ជំងឺ​រ៉ាំរៃ​បណ្តាល​មក​ពី​រលាក​ផ្លូវ​ដង្ហើម​លេច​ចេញ​ជា​ការ​ក្អក ដក​ដង្ហើម​ឮ​សូរ​ងឺតៗ​ ឬ​ដង្ហក់​​​ញឹកញាប់ ហើយ​ច្រើន​កើត​មាន​អំឡុងវ័យក្មេង។ រោគ​សញ្ញា​ហឺត ចាប់​ផ្តើម​ពី​ស្រាល​ទៅ​ធ្ងន់​អាស្រ័យ​តាម​សុខភាព​យើង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អូនៗ​បៅ​ដោះ​ម៉ាក់ៗ​រយៈ​ពេល ៦ ខែ​ដំបូង មិន​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ទេ។ ២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត? តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អូនៗ​មិន​បាន​បៅដោះ​ម៉ាក់ៗ ប្រឈម​ហានិភ័យ​កើត​​ហឺត​ប្រហែល​ ៥០% បើ​ធៀប​នឹង​អាអូន ដែល​បៅ​​​​ដោះ​ម្តាយ ​បាន​លើស ៦ ខែ។ បៅ​ទឹក​ដោះ​គោ​ អម​ជាមួយ​អាហារ​រឹង មាន ២០% […]

ចិញ្ចឹមកូន

អត់ទឹកដោះឲ្យកូនបៅ ម៉ាក់ៗអាចសាកល្បងបង្កើនទឹកដោះដោយវិធីបូមនេះបាន

ក្រោយ​សម្រាល​កូន​រួច​ហើយ មាន​ម៉ាក់​ថ្មី​ថ្មោង​មួយ​ចំនួន​ពិបាក​ចិត្ត ដោយសារ​មិន​អាច​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​កូន​បៅ​ ពោល​គឺ​ម៉ាក់​ៗ​មាន​ទឹក​ដោះ​តិច​ ​អា​អូន​បៅ​មិន​ឆ្អែត។ ទារក​ដែល​បៅ​ដោះ​ម្ដាយ​មិន​គ្រប់​គ្រាន់ អាច​មិន​ឡើង​គីឡូ​គ្រប់​ស្តង់​ដា មើល​ទៅ​តូច​ជាង​ក្មេង​ដទៃ​ជាដើម។ តែ​ម៉ាក់​ៗ​មិន​បាច់​បារម្ភ​ពេក​ទេ បើ​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​បៅ អាច​សាក​ល្បង​ប្រើ​តិចនិក​បូម​ទឹក​ដោះ ដើម្បី​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​បាន។ ១.ប្រើ​ប្រដាប់​បូម​មាន​គុណ​ភាព​ខ្ពស់ ម៉ាក់​ៗ​គួរ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ដែល​មាន​គុណ​ភាព​ខ្ពស់។ ប្រដាប់​បូម​ទឹក​ដោះ​ដោយ​ដៃ ឬ​ប្រដាប់​បូម​ទឹក​ដោះ​អគ្គិសនី​តូច​ៗ​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​ៗ​ប៉ុណ្ណោះ តែ​ប្រដាប់​បូម​ប្រភេទ​អស់​នេះ មិន​សូវ​ខ្លាំង​រហូត​អាច​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ម៉ាក់​ៗ​បាន​ទេ។ ២. ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​បាន​ត្រឹម​ត្រូវ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ម៉ាក់​ៗ​គួរ​ធ្វើ​តាម​ការ​ណែនាំ​ពី​របៀប​ប្រើ​ម៉ាស៊ីន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​តាម​លំដាប់​លំដោយ​ល្អ។ ត្រូវ​ប្រាកដ​ថា ប្រដាប់​បូម​ដាក់​ស៊ុប​ជាប់​នឹង​សុដន់​ម៉ាក់​ៗ មិន​ត្រូវ​ធំ​ពេក ឬ​តូច​ពេក​ទេ។ បើ​មាន​ចម្ងល់ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ពី​ការ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៣.រៀប​ចំ​មុន​ពេល​បូម មុន​ពេល​ម៉ាក់​ៗ​ចាប់​ផ្ដើម​បូម ត្រូវ​លាង​ដៃ និង​ជ្រើស​រើស​កំប៉ុង​ដាក់​ទឹក​ដោះ​ណា​ដែល​គិត​ថា​ជា​ជម្រើស​ល្អ​សម្រាប់​ខ្លួន។ មួយ​ទៀត គឺ​ត្រូវ​រក​កន្លែង​សម្រាក ឬ​អង្គុយ​ឲ្យ​សមរម្យ ព្រោះ​ម៉ាក់​ៗ​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​២០-៣០នាទី​សម្រាប់​ការ​បូម។ ៤.បូម​ឲ្យ​ញឹក​ញាប់ ចំពោះ​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ដោះ គួរ​តែ​បូម​ទឹក​ដោះ​រាល់​ពេល​អា​អូន​បៅ​រួច។ កាល​ណា​ដែល​ម៉ាក់​ៗ​ឧស្សាហ៍​បូម វា​ជួយ​រំញោច​ដល់​រាងកាយ​ម៉ាក់​ៗ​ឲ្យ​ផលិត​ទឹក​ដោះ​បន្ថែម។ ៥.ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហៗ​លើ​សុដន់ មុន​ពេល​បូម​ទឹក​ដោះ ម៉ាក់​ៗ​គួរ​ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហ​ៗ​លើ​សុដន់ ដើម្បី​សម្រួល​ដល់​លំហូរ​ទឹក​ដោះ​ម្ដាយ ឲ្យ​ការ​បូម​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ៦.បូម​សុដន់​១០-១៥នាទី​/ម្ខាង ប្រសិន​បើ​ម៉ាក់​ៗ​បូម​ទឹក​ដោះ​ម្ដង​ម្ខាង គួរ​តែ​ផ្លាស់​ប្ដូរ​ទៅ​ម្ខាង​ទៀត​ពេល​ដែល​ទឹក​ដោះ​ឈប់​ហូរ ឬ​ហូរ​ត្រឹម​២ ៣​តំណក់។ អំឡុង​ពេល​បូម​នោះ ម៉ាក់​ៗ​គួរ​តែ​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ដល់​ចលនា​នៃ​លំហូរ​ទឹក​ដោះ​ចេញ​មក។​ បន្ថែម​ពី​លើ​តិចនិក​ខាង​លើ​នេះ ម៉ាក់ៗ​ត្រូវ​តែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ នោះទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។

ការបំបៅដោះ

ទឹកដោះដំបូងម៉ាក់ៗសម្បូរសារធាតុចិញ្ចឹមអស់នេះ ទើបល្អខ្លាំងសម្រាប់អាអូន

ចំពោះ​ម៉ាក់ៗពពោះ និង​គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ឭ​ញឹក​ញាប់​ហើយ​ពាក្យ​ថា "ទឹក​ដោះ​ដំបូង" ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​សម្រាប់​ទារក​ទើប​នឹង​កើត។ ចុះ​បើ​ប្រៀប​បាន​នឹង​ថ្នាំ​ទិព្វ ម៉ាក់ៗ​មាន​ធ្លាប់​ឆ្ងល់​អត់​ថា នៅ​ក្នុង​ទឹក​ដោះ​ដំបូង​របស់​យើង​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ​ទៅ ដែល​ល្អ​សម្រាប់​កូន​? តាម​ការ​ពន្យល់​ពី​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត និង​គ្មាន​មេរោគ (ចំពោះ​ម៉ាក់ៗ​មាន​សុខភាព​ល្អ) និង​សម​ស្រប​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ ៦​ខែ។ ចំពោះ​ទឹក​ដោះ​ដំបូង​របស់​ម៉ាក់ៗ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មាន​ដូចជា៖ អង់ទីករ (IgA) និង​គ្រាប់​ឈាម​ស រាប់​លាន​សម្រាប់​ការពារ​មេរោគ សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គ​របស់​កូន ជួយ​ទប់​ស្កាត់​ការ​បាត់​បង់​ជាតិ​ទឹក និង​ការ​សម្រក​ទម្ងន់​របស់​កូន ប្រូតេអ៊ីន និង​ខ្លាញ់​ព្រម​ទាំង​អូមេហ្គា៣ និង​សារជាតិ​ផ្សេង​ទៀត​ជួយ​បង្កើន​ការ​លូតលាស់​កុមារ មេតា​បូលីស ថ្លើម ខួរក្បាល និង​ភ្នែក ជួយ​ឲ្យ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាព​ស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (រលាក​ក្រពះ រាករូស រលាក​ផ្លូវ​ដង្ហើម និង​រោគ​ផ្សេងៗ) ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​ចំណាយ​ពេល​វេលា​ចាប់​ពី​នាទី​ដំបូង​នៃ​កំណើត​កូន។ ម៉្យាង​វិញ​ទៀត ការ​ឲ្យ​កូន​បៅ​ដោះ​ម៉ាក់ៗ​ផ្ទាល់ ជួយ​បង្កើន​ភាព​ស្និទ្ធ​ស្នាល ដោយ​មាន​ការ​ប៉ះពាល់​រវាង​ស្បែក​កូន និង​ស្បែក​ម៉ាក់ៗ បណ្ដាល​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​ទារក និង​ម្ដាយ។ ណាមួយ ទារក​ដែលបៅដោះម្ដាយមិនងាយឈឺដូចទារកដែលបៅទឹកដោះគោទេ។ នៅ​ពេលដែលកូនបៅដោះម៉ាក់ៗ យើងមិនសូវបារម្ភខ្លាចកូនមានបញ្ហារាករូស ទល់លាមក ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ […]

ការបំបៅដោះ

ពិតអត់ ទឹក​ដោះ​ម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?

ម៉ាក់ៗ​​ជាច្រើន​​សម្រេចចិត្ត​បំបៅដោះ​កូន ព្រោះ​យល់ថា​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ទើប​នឹង​កើត។ ជា​ការពិត​ណាស់​ទារក​ដែល​ទទួល​បាន​អាហារូបត្ថម្ភ​តាមរយៈ​ការ​បំបៅ​ដោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​តែ​មួយ​មុខ​គត់​នៃ​ជីវិត​របស់​ពួកគេ​ ភាគច្រើន​ជួបប្រទះ​នូវ​ការ​ចម្លង​មេរោគ និង​ការ​រាករូស​តិចតួច​។ យ៉ាងណាមិញ​ ​តើ​ទឹកដោះ​ម្តាយ​ពិតជា​អាច​ព្យាបាល​កន្ទួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដែរ​ឬ​ទេ​? ១.ទារក​តែង​មាន​​​កន្ទួល​លើ​ស្បែក​ បើ​តាម​គ្រូពេទ្យ​​ ទារក​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​តែង​​​​​​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កន្ទួល​នៅ​លើ​ខ្លួន​កូនៗ​ជាទី​ស្រលាញ់​។ ​ជួនកាល​ វា​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​​កើតមាន​កន្ទួល​នៅ​លើ​ស្បែក។ ជាក់​ស្តែង​ កន្ទួល​លើ​ស្បែក​របស់​ទារក​ ជាទូទៅ​ពុំ​បង្ក​នូវ​គ្រោះ​ថ្នាក់ និង​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយខ្លួនឯង​បាន។ ​ឧទាហរណ៍​ ដូចជា​រោគ​រលាក​ស្បែក​ ឬ​កន្ទួល​ដោយ​សារ​ខោ​ទឹកនោម​។ វា​កើត​ឡើង​នៅ​ពេល​ស្បែក​ទារក​ប៉ះពាល់​ទៅ​នឹង​ខោ​ទឹក​នោម​ដែល​សើម និង​កខ្វក់​រយៈពេល​យូរ។ ដំណោះស្រាយ​ជាទូទៅ សម្រាប់​បញ្ហា​កន្ទួល​ដោយសារ​​ខោ​ទឹក​នោម​ គឺ​យើង​ត្រូវ​​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​ជា​ទៀងទាត់ និង​ប្រើ​ប្រភេទ​ថ្នាំលាប​ ឬ​ក្រែម​សម្រាប់​កន្ទួល​លើ​ស្បែក។ មាន​ការ​លើកឡើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ថា​ ​ម៉ាក់ៗ​​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ដោះ​ម្តាយ​ ​សម្រាប់​ព្យាបាល​កន្ទួល​លើ​ខ្លួន​របស់​កូន​​ ហើយ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​។ តើ​វា​គឺ​ជា​ការពិត​ដែរ​ឬ​ទេ?​ ២.​តើ​ទឹក​ដោះ​ម្តាយ​អាច​ជួយ​ព្យាបាល​កន្ទួល​បាន​យ៉ាង​ដូច​ម្តេច? មុន​ពេល​ដែល​យើង​ពិភាក្សា​អំពី​ការសិក្សា​លើ​ប្រសិទ្ធិភាព​នៃ​ទឹក​ដោះ​ម្តាយ ចំពោះ​​ការ​ព្យាបាល​កន្ទួល យើង​មក​ធ្វើការ​វិភាគ​អំពី​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ ដែល​អាច​ជួយ​ព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ស្បែក​ទារក​ជា​មុន​សិន​។ អ្នកជំនាញ​ជាច្រើន​បាន​លើក​ឡើង​ថា​ ទឹកដោះ​ម្តាយ​ មាន​សារជាតិ​ប្រឆាំង​នឹង​ការរលាក​។ ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ ក៏ដូច​ជា​បាក់តេរី ហើយ​មាន​ផ្ទុក​នូវ​កត្តា​លូតលាស់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ថែម​ទៀត​ផង។​ ​សារធាតុ​ទាំងនេះ គឺ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិស​ម្រាប់​ចុង​សុដន់​ដែល​ឈឺ ឬ​ស្ងួតប្រេះ​។ អ្នកស្រាវជ្រាវ​ក៏​បាន​អះអាង​ថា​ ទឹក​ដោះម្តាយ​មាន​គុណប្រយោជន៍​នៅ​ក្នុង​ការ​ព្យាបាល​របួស​ ដែល​ប្រៀបបាន​ទៅ​នឹង​ខ្លាញ់​ចម្រាញ់​ពី​រោមចៀម​ (Lanolin) ដែល​ជា​ក្រែម​ផ្តល់សំណើម​ដល់​បបូរមាត់​ ឬ​ចុង​សុដន់​ដែល​ស្ងួត​ប្រះ។ ​ យ៉ាងណាមិញ​ តើទឹកដោះម្តាយ​ អាចព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ខ្លួន​របស់​ទារក​ដែល​ទើប​នឹង​កើត​ដែរ​ឬទេ?​ ​ដោយសារ​តែ​ម៉ាក់ៗ​ជាច្រើន​បាន​អះអាង​​ថា​ ទឹក​ដោះម្តាយពិត​ជា​មានប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​កន្ទួល អ្នកស្រាវជ្រាវ​បាន​ព្យាយាម​បញ្ជាក់​លើ​ការអះអាង​នេះ​ ដោយ​ធ្វើការ​សិក្សា​មួយ​ចំនួន។ ការស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការ​ព្យាបាល​ដោយ​ទឹកដោះ បាន​ពិនិត្យ​ឡើងវិញ​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទិននឹង​​ទឹក​ដោះម្តាយ និង​ស្ថានភាព​ស្បែកទារក។ […]

ការបំបៅដោះ

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស

ការ​បំបៅ​ដោះ​កូន​របស់​ម៉ាក់ៗមួយ​ចំនួន​នៅ​មាន​កំហុស​ឆ្គង បែប​នេះ​ទើប​កូន​ទទួល​បាន​សារ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នឹង​ណែនាំ​ពី​វិធី​នៃ​ការ​បំបៅ​ដោះ​កូន ដើម្បី​ឲ្យ​កូន​បៅ​គ្រប់ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ កូន​លូត​លាស់ល្អ ហើយ​ថ្លោស។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដំបូ​ងបំផុត​លោក​ជំទាវ​ថា ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា កូន​បៅ​ទៅ​អត់​មាន​ទឹក​ដោះ​លើក​ក្រោយ​ទៀត គឺ​មិន​មែន​នោះ​ទេ។ ទី២ រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត។ ការបៅ​ឲ្យអស់ទឹកដោះ​ពី​ដោះ​ម្ខាងៗនេះ កូននឹង​​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង ញ៉ាំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​ថ្លោស​ល្អ ម្តាយ​ក៏​មាន​សុខភាព​ល្អ មិន​ខូច​ទម្រង់​ដើម​ទ្រូង។ [embed-health-tool-vaccination-tool] "ឧទាហរណ៍​ថា លើក​ហ្នឹង​កូន​បៅ​ដោះ​ខាង​ស្តាំ ត្រូវ​បៅ​ឲ្យ​ដល់​បាត​ទឹក​ដោះ ព្រោះ​ទឹក​ដោះ​ចុង​ក្រោយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរជាតិ​ខ្លាញ់ ជួយ​ឲ្យ​ទារក​លូតលាស់​លឿន ថ្លោស។ ម្តាយ​ខ្លះ ដោះ២ តែង​មាន​ភាព​លម្អៀង មួយ​រាង​ស្រួល មួយ​ទៀត​អត់​សូវ​ស្រួល​ចេញ ហើយ​បើ​ខាង​ណា​ស្រួល​បឺត​ជញ្ជក់ កូន​ក៏​ចង់​ម៉ឹម​តែ​ខាង​នោះ ឯ​ម៉ាក់ៗ​ក៏​ចូល​ចិត្ត​បំបៅ​តែ​ខាង​នោះ​ដែរ"។  លោកជំទាវ ប្រាក់ […]

ការបំបៅដោះ

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

មាន​ម៉ាក់​ៗ​ចំនួនតូច​បាន​ជ្រើសរើស​ឲ្យ​កូន​បៅ​ទឹកដោះ​គោ ព្រោះ​គិត​ថា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ អាច​បណ្ដាល​ឲ្យ​បាត់បង់​សោភ័ណភាព​ដើមទ្រូង ពោល​យារ​ធ្លាក់ លែង​មូល​ក្លំ​ស្រស់​ស្អាត​ដូច​ពី​មុន។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន មិនមែនជាមូលហេតុនាំឲ្យសុដន់យារធ្លាក់ឡើយ តែការបំបៅដោះកូនពិត​ជា​ជំនួយ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន ហើយ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន គឺ​វា​ជួយ​ពង្រឹង​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​ថែម​ទៀត​ផង។ ទឹកដោះ​ម្ដាយ ជា​ប្រភព​នៃ​អាហារ​ធម្មជាតិ និង​អាហារ​បំប៉ន​គ្មាន​ជាតិ​គីមី។ ខាងក្រោម​នេះជាការពិតមួយចំនួនទាក់ទងនឹងអត្ថប្រយោជន៍​នៃ​បំបៅដោះ​កូន និង​ដើម​ហេតុ​ធ្វើ​ឲ្យ​សុដន់​យារធ្លាក់។ - ការ​ពិត​ទី​១ ស្ត្រី​ភាគ​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យ​សុដន់​យារ​ធ្លាក់។ តែ​អ្នក​ជំនាញ​និយាយ ថា​ការ​បំបៅ​ដោះ​កូន មិនមែន​ជា​មូល​ហេតុ​តែ​មួយ​នៅ​ពី​ក្រោយ​ខ្នង​បញ្ហា​សុដន់​យារ​ធ្លាក់​នោះ​ទេ តែ​នៅ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ។ - ការ​ពិត​ទី​២ តាម​ការ​សង្កេត​មើល​ពី​អ្នក​ជំនាញ​ជាច្រើន​បាន​អះអាង​ថា ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យស្បែក​នៅ​លើ​ដើមទ្រូង​មាន​សុខភាព​ល្អ។ - ការ​ពិត​ទី​៣ ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់​សុដន់​ច្រើន​ជាង​ពេល​បំបៅ​ដោះ​កូន។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ផលិត​ទឹកដោះ​ចាប់ផ្ដើម​ឡើង​ទំហំ និង​ទ្រង់ទ្រាយ​នៃ​សុដន់​នឹង​ប្រែប្រួល ។ - ការពិត​ទី​៤ កត្តា​ហ្សែន ក៏​ជា​អ្នក​កំណត់​លើ​ទ្រង់ទ្រាយ​ទំហំ និង​ភាព​តឹងណែន​មូល​ក្លំ​របស់​សុដន់​យើង​ដែរ។ - ការពិត​ទី​៥ កត្តា​ផ្សេង​ទៀត​ដូចជា​អាយុ​ចំនួន​ដង​នៃ​ការ​មាន​ផ្ទៃពោះ ទម្លាប់​ជក់​បារី ខ្លាញ់​ក្នុង​រាងកាយ និង​កម្រិត នៃ​ភាព​សកម្ម​ក្នុង​ជីវិត​ក៏​ដើរ​តួនាទី​ក្នុង​ការ​ធ្វើឲ្យ​សុដន់​តឹងណែន ឬ​យារ​ធ្លាក់​ផង​ដែរ។ - ការ​ពិត​ទី​៦ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​កាត់​បន្ថយ​ពី​ជំងឺ​មហារីក​សុដន់ និង​មហារីក​អូវែ​មុន​ពេល​អស់​រដូវ។

ការបំបៅដោះ

ពណ៌នាគុណសម្បត្តិមហាសាលទឹកដោះដំបូង កុំឲ្យម៉ាក់ៗច្រឡំច្របាច់ចោល

បើ​និយាយ​ពី​ទឹកដោះ​ដំបូង​ម៉ាក់​ៗ​ថ្មីថ្មោង​ភាគច្រើន​អាច​នឹង​មិន​ស្គាល់ ហើយ​មិន​ដឹង​ពី​ពណ៌ គុណភាព ឬ​បរិមាណ​វា​ឡើយ។ ដូចនេះ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​កាន់តែ​ច្បាស់​ពី​ទឹកដោះ​ដំបូង អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹងរៀប​រាប់​ពី​សណ្ឋាន និង​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ដំបូង ដូច​ខាងក្រោម។ ១- ចំពោះ​ទឹកដោះ​ដំបូង​ខ្លះ ពណ៌​មើល​ទៅ​មិន​ស្អាត​ទេ​ ដោយ​ម៉ាក់​ៗ​ខ្លះ​មាន​ជា​ពណ៌​លឿង​ៗ និង​ខ្លះ​ទៀត​ពណ៌​ស​ដូច​ទឹក​បាយ ខាប់​ៗ ឬ​អន្តាយ​ៗ។ ២- ចំពោះ​បរិមាណ​ក៏​មិន​ច្រើន​ណាស់ណា​ដែរ អាច​ត្រឹម​មួយ​ចម្អែត​ពោះ​កូន​ប៉ុណ្ណោះ ឬ​ម៉ាក់​ៗ​ខ្លះ​ចេញ​តិច​ៗ​ត្រឹម ២-៣ ដំណក់កូន​ម៉ឹម​មិន​ឆ្អែត​ផង។ ៣- ព្រោះតែ​ពណ៌ទឹកដោះ​ដំបូង​មិន​សូវ​ល្អ ទើប​ម៉ាក់​ៗ​ខ្លះ​គិត​ថា​ជា​ទឹកដោះ​ផ្អូម ឬ​ជា​ខូច​គុណភាព តែ​នោះ​ជា​យល់​ខុស​ទាំងស្រុង។ ផ្ទុយទៅវិញ​វា​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​ដូចជា វីតាមីន A ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ សារធាតុ​រ៉ែ និង​អង់ទីករសម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​ជំងឺ​ដូចជា បាក់តេរី និង​វីរុស។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗមិនចេញទឹកដោះ ធ្វើម៉េច? ៤- អង់ទីករ​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​មាន​កម្រិត​ខ្ពស់​ជាង​ទឹកដោះ​ធម្មតា ១០០ ដង​ឯណោះ។ ៥- អង់ទីករដែល​មាន​នៅ​ក្នុង​ទឹកដោះ​ដំបូង​ ​ខ្លាំង​វិសេសវិសាល ដោយ​អាច​ការពារ​រាង​កាយ​កូន​ពី​ជំងឺ​ផ្សេង​ៗ​បាន​ច្រើន​ប្រភេទ។ ៦- ក្រោយ​កូន​សម្រាល​បាន​យ៉ាងហោចណាស់ ១ ម៉ោង ត្រូវ​យក​កូន​ទៅ​បៅ​ទឹកដោះ​ម៉ាក់ៗ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

ការបំបៅដោះ

ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ

តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​គោលការណ៍​ក្រសួងសុខាភិបាល និង តម្រូវ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ។ តើ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​៦ខែ ម្តាយ និង​កូន​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​អ្នក​ឯកទេស​អាហារូបត្ថម្ភ បាន​រៀប​រាប់​ថា ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​អង់ទីករ និង​សម្បូរ​វីតាមីន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​ទារក និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ ដោយ​មិន​ចាំបាច់​ផ្តល់​អាហារ​បំប៉ន​អ្វី​ផ្សេង​ទៀត​នោះ សូម្បី​តែ​ទឹក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ទារក​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ [embed-health-tool-baby-poop-tool] លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ១. អត្ថប្រយោជន៍កូនទទួលបានពីការម៉ឹមដោះម្តាយ ​- កាត់​បន្ថយ​គ្រោះថ្នាក់​​ជំងឺ​ធាត់​ជ្រុល – កាត់​បន្ថយ​ជំងឺ​ហឺត និង​សរសៃ​ឈាម​បេះដូង – កាត់បន្ថយ​​ទឹក​នោម​ផ្អែម ប្រភេទ​ទី២ – […]

ការបំបៅដោះ

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ថា ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ [embed-health-tool-baby-poop-tool] ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? […]

គន្លឹះសំខាន់ៗទាក់ទងនឹងការបំបៅដោះ

ការបំបៅដោះ

នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ​គឺ​ជា​ធម្មជាតិ និង​ភាព​ស្និទ្ធ​ស្នាល​បំផុត​នៃ​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ម្តាយ​ថ្មី និង​ទារក​ទើប​នឹង​កើត។ មិន​ថា​វា​លំបាកប៉ុនណា​នោះ​ទេ​ ដើម្បី​ធ្វើ​វា​ទៅ​បាន​ ដំបូង​ម្ដាយត្រូវ​មាន​ការ​អត់​ធ្មត់។ ១- ការ​បី​កូន​​ឲ្យ​បាន​ត្រឹម​ត្រូវ​​​ ពេល​បំបៅ​​ ​​មាន​វិធី​ជាច្រើន​ដើម្បី​ថែទាំ​កូន​ ជា​ពិសេស​ពេល​បំបៅដោះ។ គន្លឹះ​សំខាន់​ គឺម៉ាក់ៗ​ត្រូវ​ស្វែង​រក​ពី​ទីតាំង​ដែល​ធ្វើ​ឲ្យ​​​កូន​​​មាន​ផា​សុកភាព។ ​អាច​ប្រើ​ខ្នើយ និង​ភួយ​ដើម្បី​ជួយ​ឲ្យ​កូន​​មាន​អារម្មណ៍​ថា​សុខ​ស្រួល។ សម្រាប់​ប៉ាម៉ាក់​ថ្មី ការ​បំបៅ​កូន​ដ៏​ត្រឹម​ត្រូវ ​គឺ​សំខាន់​ណាស់។ ​​ត្រូវ​ប្រាកដ​ថា​ យើង​បី​កូន​​​ត្រឹម​ត្រូវ​ ព្រោះ​ការ​បី​កូន​​​ក្នុង​ទីតាំង​មិន​ត្រឹម​ត្រូវ​ អាច​បណ្តាល​ឲ្យ​​​មាន​បញ្ហា​រំលាយ​អាហារ​ធ្ងន់​ធ្ងរ​​​ពេល​ក្រោយ។ ​​បើ​​​មិន​ប្រាកដ​ពី​របៀប​ថែទាំ​កូន​​​ទេ ​ត្រូវ​ទៅ​សុំ​ជំនួយ​ពី​គ្រូពេទ្យ។ កា​រណែនាំ​ពី​ម្តាយ​ដែល​មាន​បទ​ពិសោធក៏​មាន​ប្រយោជន៍​ផង​ដែរ។ ២- ទឹកដោះដំបូង​ Colostrum គឺ​ជា​ទឹក​ដោះ​ដំបូង​ដែល​រាងកាយ​អ្នកម៉ាក់​​បាន​ផលិត។ វា​អាច​មើល​ទៅ​មាន​ពណ៌​លឿង​បន្តិច​ ដោយ​សារ​តែ​វា​មាន​ជាតិ carotene ខ្ពស់ (ជា​ទម្រង់​នៃ​វីតាមីន A)។ Colostrum មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​ប្រូតេអ៊ីន​ខ្ពស់។ វា​សម​ស្រប​សម្រាប់​ក្រពះ​របស់​កូនតូច​យើង។ នេះ​ជា​វិធី​មួយ​ដែល​ម្ដាយ​ផ្តល់​សារ​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​សារ​ធាតុ​រ៉ែ ព្រម​ទាំង​អង់ទីករ​ដែល​ចាំបាច់ដល់​កូន​។ សមាស​ធាតុ​ទាំង​នោះ​នឹង​ជួយ​ការ​ពារ​កូន​​​ពី​បាក់​តេរី វីរុស និង​ជំងឺ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាងល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ចង់​ផ្តាច់​ដោះកូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន ក្រោយ​​កើត​កូន​រួច​ប៉ុន្មាន​ថ្ងៃ ​សុដន់​របស់​ម៉ាក់ៗ​​នឹង​ចាប់​ផ្តើម​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​​ធៀប​នឹង​ទឹកដោះ​ដំបូង ទឹក​ដោះ​ម៉ាក់ៗ​នឹង​មាន​សភាព​ស្តើង​ជាង ស​ជាង និង​មាន​កាឡូរី​ខ្ពស់​ជាង។ ​​ពេល​​​បំបៅ​កូន​​ សុដន់​​នឹង​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន […]

ការបំបៅដោះ

វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់​ដែលបណ្តាល ឱ្យមាន​ខ្ទុះនៅ​ក្នុង​សុដន់។ ជាធម្មតាបញ្ហា​នេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាម​ប្រេះ​នៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏​អាចវិវដ្ដទៅ​ជាអាប់សែ​សុដន់​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះ​កូន​។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់? ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ម៉ាក់ៗកំពុងបំបៅដោះកូន​អាចការពារជំងឺអាប់សែសុដន់ដោយ៖ សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់​កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់ ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះ​ដើម្បី​ការពារ​ការ​ប្រេះ តែ​ត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ រក្សា​អនាម័យ​ឲ្យកូន​ស្អាតជាប្រចាំ នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅ​និងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត ជំងឺអាប់សែសុដន់កើតលើស្រ្តី​មិន​បំបៅដោះកូន​៖ មានរបួសលើសុដន់ ប្រេះក្បាលសុដន់ មានជំងឺទឹកនោមផ្អែម ឬមានបញ្ហាប្រព័ន្ធការពាររាងកាយ ចោះក្បាលសុដន់ វះកាត់កែសុដន់ អាប់សែសុដន់មិនមែនជាជំងឺតំណពូជទេ។ ម៉ាក់ៗដែលកើតអាប់សែ​សុដន់នៅតែអាច​បន្តបំបៅ​ដោះ​ជាធម្មតា មិនឆ្លងទៅទារកទេ។ បន្ទាប់ពីព្យាបាលអាប់សែសុដន់ហើយ ម៉ាក់ៗក៏ត្រូវបន្តបំបៅ​កូន​ដោយ​ទឹកដោះដដែល​ ដើម្បីការពារការកើតអាប់សែសុដន់ឡើងវិញ។

ការបំបៅដោះ

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

ម៉ាក់​ៗ​ច្បាស់​ជា​ដឹង​ហើយ​ថា បន្ទាប់​ពី​សម្រាល​កូន​រួច ត្រូវ​យក​អា​អូន​មក​ដាក់​លើ​ទ្រូង​ម្ដាយ ប៉ះ​ស្បែក​នឹង​ស្បែក និង​ត្រូវ​ដាក់​ឲ្យ​អា​អូន​បៅ​ដោះ​ម្ដាយ។ ប៉ុន្តែមាន​ម៉ាក់​ៗ​មួយ​ចំនួន កើត​ជា​ក្តី​បារម្ភ ព្រោះ​នៅ​ថ្ងៃ​ដំបូង ពេល​ដាក់​ឲ្យ​កូន​បៅ ឃើញ​តែ​កូន​ជញ្ចក់​បឺត​យក​ទឹកដោះ តែ​មិន​ឃើញ​មាន​ទឹក​ដោះ​ចេញ​មក​សោះ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត  អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹក​ដោះ​ដំបូង​ (Colostrum) តាំង​ពី​ថ្ងៃ​ដំបូង​មក។ Colostrum មាន​ពណ៌​លឿង​ទឹក​ក្រូចច​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន ជាមួយ​នឹង​អង់ទីករ ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា​បាន​ផង​ដែរ។ ម៉ាក់​គួរ​ដាក់​ឲ្យ​អា​អូន​បៅ​ក្នុង​រយៈ​ពេល​២ម៉ោង​ដំបូង​នៃ​កំណើត​កូន។ ការ​បឺត​ដោះ​ម្ដាយ​ជួយ​ជំរុញ​ឲ្យ​ក្រពេញ​ឆាប់​បញ្ចេញ​ទឹក​ដោះ។ ទោះ​ជា​ពេល​ដំបូង​ៗ ទារក​ខ្លះ​មិន​ទាន់​ចេះ​បៅ​ក៏​ដោយ ក៏​ម៉ាក់​ៗ​គួរ​ព្យាយាម​ដាក់​ទារក​លេង​លើ​ទ្រូង​ដោយ​ឲ្យ​ស្បែក​ប៉ះ​ស្បែក រួច​សាក​ល្បង​ឲ្យ​កូន​ជញ្ជក់​បន្តិច​ម្ដងៗ។ ការ​ដាក់​ឲ្យ​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​ពេល​អា​អូន​ភ្ញាក់​ពី​គេង​ត្រឹម​ត្រូវ។ លើស​ពី​នេះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ដឹង​ពី​របៀប​គួរ​ដាក់​ឲ្យ​កូន​បៅ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អា​អូន​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដូច​ជា៖ មាត់​កូន​ហា​ធំ ថ្ពាល់​កូន​ប៉ោង ចង្ការ​កូន​ប៉ះ​ទ្រូង​ម៉ាក់ បបូរ​មាត់​ក្រោម​ពន្លាត់​ចេញ​ក្រៅ សណ្ដង់​ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម ដង​ខ្លួន​កូន​ដាក់​ឲ្យ​ត្រង់ ហើយ​ផ្អៀង​មក​លើ​ដោះ​ម្ដាយ ទឹក​ដោះ​ម្ដាយ ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​សម្រាប់​កូនៗ ដើម្បី​ឲ្យ​សុខភាព​កូន​រឹងមាំ និង​លូតលាស់​បាន​ល្អ គ្មាន​អ្វី​អាច​យក​មក​ជំនួស​បាន​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ចាប់​ផ្ដើម​បំបៅដោះ​កូន​យ៉ាង​តិច​ឲ្យ​បាន​គ្រប់​៦​ខែ តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល។

ការបំបៅដោះ

ត្រូវ​ដឹង បើ​ម៉ាក់កំពុងបំបៅ​ដោះ​កូន ​ត្រូវ​តម​ចំណីចំណីណាខ្លះ?

ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​កូន​ត្រូវ​ដឹង ដើម្បី​ឲ្យ​កូន​តូច​ជា​ទី​ស្រលាញ់​មាន​សុខភាព​ល្អ មិន​ងាក​ឈឺៗ។ ស្រីៗ​ដែល​បំបៅ​ដោះ​កូន តើ​ត្រូវ​តម​អាហារ​ដែរ​ទេ? ចុះ​បើ​តម ត្រូវ​តម​អីខ្លះ? លោក​​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹង​ថា តាម​ក្បូន​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ប្រភេទ​ចំណី​អាហារ​ណា​មួយ​នោះ​ទេ​អំឡុង​ពេលស្រីៗ​បំបៅ​ដោះ​កូន គឺ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​មាន​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេ​សម្ល​ទឹក ស៊ុប និង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន នោះ​ទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។ ទោះ​ជា​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ក្តី តែ​ម៉ាក់ៗ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ជ្រើស​រើស​ចំណី​អាហារ​មក​ញ៉ាំ​ដែរ ព្រោះ​ថា វា​ពាក់ព័ន្ធ​នឹង​គុណភាព ការ​រក្សា​អនាម័យ ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ មួយ​ចំនួន​មាន​ដាក់​សារធាតុ​គីមី ឬ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​កូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!   ចំពោះ​ករណី​ដែល​តម្រូវ​តម​វិញ​នោះ ម៉ាក់ៗ​គួរ​តែ​អាហារ​ផ្អាប់ ពិសេស​របស់​ត្រាំ ឬ​ជ្រក់ បន្លែ​ត្រី​សាច់​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ព្រោះ​ងាយ​នឹង​មាន​បាក់តេរី ផ្សិត ពពួក​សត្វ​ល្អិត តែ​កាលណា​យើង​ញ៉ាំ​ទៅ ពេល​កូន​ម៉ឹម​ដោះ ទៅ​ជា​ឈឺ​ពោះ ឬ​រាករូស ក្អួត​ចង្អោរ។ […]

ការបំបៅដោះ

លម្អិតពីទឹ​កដោះម៉ាក់ៗប្រែប្រួលម៉េចខ្លះ តាំងពីកើតកូនដល់ផ្ដាច់ដោះ

ទឹកដោះ​ម្ដាយ​ប្រែប្រួល​តាម​ដំណាក់​កាល​វិវត្ត​របស់​ទារក​។ ម៉ាក់ៗផលិត​ទឹកដោះ​ដំបូង​ បន្ទាប់មក​ទឹកដោះ​ធម្មតា​ និង​ចុងក្រោយ​​ទឹកដោះ​សម្រាប់​កុមារ​លូតលាស់។​ តើ​ប្រែប្រួល​ម៉េច​ខ្លះទៅ? ១- ទឹកដោះដំបូង ទឹកដោះ​ដំបូង​មានត្រឹម ២-៣ ថ្ងៃដំបូង ក្រោយ​សម្រាល​កូន​ប៉ុណ្ណោះ។ វា​ខាប់ មាន​ពណ៌ថ្លា ឬ​លឿង​ប្រឿងៗ ហើយវា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ខ្លាញ់​ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ជាតិរ៉ែ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ ទឹកដោះ​ដំបូង​ជា​អង់ទីករ​សំខាន់សម្រាប់​ការពារ​កុមារ​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។ ២- ទឹកដោះធម្មតា ទឹកដោះ​ធម្មតា​ ជំនួស​ទឹកដោះ​ដំបូង ហើយវា​ខាប់​​ជាង ​​ដូចក្រែម។ វាផ្សំ​ឡើង​ពី​កម្រិត​ខ្លាញ់​ខ្ពស់​ រួម​ជាមួយ​ឡាក់តូស​ និង​វីតាមីន​​រលាយ​ក្នុង​ទឹក។​ ទឹកដោះប្រភេទនេះ​ ចាប់ផ្ដើមាន ២-៥ ក្រោយសម្រាល រហូតដល់ ១០-១៤ ថ្ងៃក្រោយសម្រាល។ ពេល​ផលិត​ទឹកដោះ​ធម្មតា ដោះ​ម៉ាក់ៗ​កាន់តែ​ធំ ​រឹងជាងមុន ឬ​មាន​អារម្មណ៍​ឈឺសង្កៀរ ព្រោះ​វា​មាន​ផ្ទុក​ទឹកដោះ​ច្រើន​ជាង​ទឹកដោះ​ដំបូង។ ​​គ្នាយើង​អាច​ដោះ​តឹង​ណែន ដែល​ពិបាក​ឲ្យ​កូនម៉ឹម​បន្តិច។ គួរ​ម៉ាស្សា​ជុំវិញ​​ក្បាលដោះ​ដើម្បីឲ្យ​ចេញ​ទឹកដោះ​ មុន​ពេល​បំបៅ។ ច្របាច់​ឲ្យ​ទឹកដោះ​មាន​លើ​ចុងដោះ​ ដើម្បី​កូន​ងាយស្រួល​បៅ ​ព្រោះ​​ទារក​ច្រើន​រករឿង ពេល​បឺត​មិន​ចេញ​ ហើយព្យាយាម​ឲ្យកូនបៅ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ភាពតឹងណែន​ក្នុង​ដោះ​។​ ​ពេល​អាអូនបឺត​ម៉ឹម​​ ម៉ាក់ៗមានអារម្មណ៍​ឈឺឆៀបៗ។ នេះជា​សញ្ញាប្រាប់ថា ទឹកដោះ​កំពុង​ហូរ​ពី​កោសិកា​ផលិត​ទឹកដោះ​ទៅ​កាន់​បំពង់​បង្ហូរ​ទឹក​ដោះឲ្យ​កូនបៅ។ ដំណើរ​ការ​ស្រៀវ​នេះ គេ​ហៅ​ថា "ការ​រំញោច​ឲ្យបញ្ចេញ​ទឹកដោះ" ដែល​កើត​ឡើង​ពេល​បេប៊ី​ចាប់ផ្ដើម​បឺត​ក្បាល​ដោះម៉ាក់ៗ។ ពេល​រស្រៀវ​នេះ​កើត​ឡើង ទារក​ចាប់ផ្ដើម​សប្បាយ​បៅ ព្រោះ​ទឹកដោះ​ចេញ​ច្រើន […]

ការបំបៅដោះ

បរិមាណទឹកដោះម៉ាក់ៗចេះតែថយទៅៗមកពីមូលហេតុអ្វី? ដោះស្រាយបែបណា?

នៅសុខៗបរិមាណទឹកដោះរបស់ម៉ាក់ៗស្រាប់តែថយចុះ នេះអាចបណ្តាល​មកពីកត្តាមួយចំនួន​។ តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបរិមាណទឹកដោះម៉ាក់ៗថយចុះ ហើយម៉ាក់ៗគួរដោះស្រាយបែបណា? ខាងក្រោមជាកត្តា ៤ យ៉ាងដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ និងវិធីកែខៃ៖ ១. ភាពតានតឹង (ស្ត្រេស) ភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តដូចជា ខ្វះបទពិសោធន៍ក្នុងការមើលថែទារក (ចំពោះ​ម៉ាក់ៗ​ថ្មោងថ្មី ) អត់ងងុយ នឿយហត់ បារម្ភពីសុខភាពរបស់កូន មានវិបត្តិហិរញ្ញវត្ថុ ទំនាក់ទំនង​ប្តីប្រពន្ធ​ជាដើម​សុទ្ធតែអាចធ្វើឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ។ ដូច្នេះរាល់ពេលមានភាពតានតឹង ម៉ាក់ៗអាចព្យាយាមដកដង្ហើម​ឱ្យវែងៗ ស្តាប់តន្រ្តី ដើរ​ចេញ​មួយស្របក់ ឬនិយាយរឿងក្នុងចិត្ត​ប្រាប់​ញាតិមិត្ត ឬគ្រួសារជាដើម និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង។ ២. បំបៅទឹកដោះលាយទឹកដោះគោម្សៅ រាងកាយម៉ាក់ៗផលិតទឹកដោះទៅតាមតម្រូវការ។ មានន័យថា កាលណា​​ម៉ាក់ៗបំបៅអាអូន​កាន់​តែ​ញឹក រាងកាយម៉ាក់ៗនឹងផលិតទឹកដោះកាន់តែច្រើន។ បើម៉ាក់ៗបំបៅដោះ​លាយ​ទឹកដោះគោម្សៅ​ដោយសារពេលថ្ងៃម៉ាក់ៗត្រូវទៅធ្វើការ ហើយពេលយប់ទើបមានពេលបំបៅ ឬដោយសារ​ទឹកដោះ​ចេញតិចខ្លាចអាអូនបៅមិនឆ្អែត នោះចំនួននៃការបៅដោះរបស់​អាអូននឹងធ្លាក់ចុះ​ដែលជាសញ្ញា​ប្រាប់​រាងកាយម៉ាក់ៗឱ្យផលិតទឹកដោះតិច។ យូរៗទៅបរិមាណទឹកដោះ​របស់ម៉ាក់ៗ​នឹង​ថយ​តិច​ទៅៗ។ ដើម្បីចៀសវាងបញ្ហានេះ ម៉ាក់ៗចៀសវាងឱ្យកូនបៅទឹកដោះលាយទឹកដោះគោម្សៅ។ ម៉្យាងទៀត ម៉ាក់ៗអាចប៉ូមទឹកដោះរៀងរាល់ពីរទៅបីម៉ោង​ម្តងដើម្បីទុកឱ្យអាអូនបៅ ហើយ​អាចក្លាសេ​ទុក​នៅ​ក្នុង​ទូ​ទឹក​កក។ ការប៉ូមទឹកដោះទៀងទាត់ ជា​ការ​​ប្រាប់​រាងកាយម៉ាក់ៗឱ្យបន្តផលិតទឹកដោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ការញុំាថ្នាំមួយចំនួន ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ឹស្រ្តូសែន ថ្នាំអាលែកហ្ស៊ី ឬថ្នាំ​ផ្តាសាយ​ជាដើមមានផ្ទុកសារធាតុ pseudoephedrine ដែលអាចកាត់បន្ថយការផលិតទឹកដោះ​។ ហេតុនេះហើយមុននឹងញុំាថ្នាំអ្វីមួយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ បើ​ម៉ាក់ៗ​ជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យារកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើត​ដែលមិនមាន​ផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។ ៤. ញុំាជាតិកាហ្វេអ៊ីនច្រើនពេក ការញុំាទឹកក្រូច […]

ក្រោយសម្រាល

ម៉ាក់ៗបំបៅដោះកូន តើអាចញុំាថ្នាំគ្រាប់ពន្យារកំណើតបានអត់?

ថ្នាំគ្រាប់ពន្យារកំណើតគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយ​​ពន្យារកំណើតជាច្រើនដែលអាចការពារស្រ្តីពីការមានកូនបានដល់ទៅ ៩៩%។ តើថ្នាំគ្រាប់ពន្យារកំណើតមានសុវត្ថិភាពសម្រាប់ម៉ាក់ៗបំបៅ​ដោះ​​ដែរឬទេ? មានផលប៉ះពាល់ដល់ទារកដែរឬទេ? ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា ការបំបៅដោះគឺជាមធ្យោបាយពន្យារ​កំណើត​តាម​បែបធម្មជាតិដែលជួយពន្យារការបញ្ចេញមេជីវិតញីរបស់ស្រ្តី។ ម៉ាក់ៗបំបៅ​ដោះ​មិនគួរញុំា​ថ្នាំ​ពន្យារ​កំណើតទេ បើ៖ អាអូនមានអាយុតិចជាងអាយុ ៦ ខែ ម៉ាក់ៗមិនទាន់មករដូវ ម៉ាក់ៗបំបៅដោះកូនតែមួយមុខគត់រយៈពេល ៦ ខែ ម៉ាក់ៗបំបៅដោះកូនទៀងទាត់ (យ៉ាងហោចណាស់ ៤ ម៉ោងម្តងនៅពេលថ្ងៃ និង ៦ ម៉ោងម្តង​នៅ​ពេលយប់) ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចខាងលើមិនអាចប្រើការបំបៅដោះជាមធ្យោបាយពន្យារកំណើតទេ។ ដូច្នេះម៉ាក់ៗអាចជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយដែលស័ក្តិសមនឹងម៉ាក់ៗ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចលោកបានលើកឡើង គួរពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញសិនមុននឹង​ញុំាថ្នាំពន្យារកំណើត។ [embed-health-tool-ovulation] បើម៉ាក់ៗជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យាកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើតដែលមិនមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន ព្រោះថ្នាំគ្រាប់ពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់​បន្ថយ​ការផលិតទឹកដោះរបស់ម៉ាក់ៗ។ តាមសៀវភៅថ្នាំគ្រាប់ពន្យារកំណើតដែលបោះពុម្ភដោយសមាគមថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់​បានឱ្យដឹងថា ថ្នាំគ្រាប់ពន្យារកំណើតមានពីរប្រភេទគឺ៖ ១. ថ្នាំគ្រាប់ស៊ីអូស៊ី ថ្នាំគ្រាប់ស៊ីអូស៊ីជាថ្នាំដែលមានថ្នាំគ្រាប់ពណ៌លឿង ២១ គ្រាប់ និងក្រហម ៧ គ្រាប់។ ថ្នាំនេះ​មាន​ជាតិអ័រម៉ូន ២ មុខគឺអ៊ីស្រ្តូសែន និងប្រូហ្សេស្ទីនដែល​ដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។ ២. ថ្នាំគ្រាប់ភីអូភី ថ្នាំគ្រាប់ភីអូភីជាថ្នាំដែលមានថ្នាំតែមួយពណ៌ចំនួន ២៨ គ្រាប់ ហើយមានជាតិអ័រម៉ូនប្រូហ្សេស្ទីន​តែ​មួយមុខគត់ដែលដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។ ការញុំាថ្នាំគ្រាប់ពន្យារកំណើតក្នុងអំឡុងពេលបំបៅដោះមិនបង្កគ្រោះថ្នាក់​ដល់ទារកទេ គ្រាន់តែថ្នាំ​គ្រាប់ពន្យាកំណើត​ដែលមានផ្ទុកជាតិ​អ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់បន្ថយ​ការផលិត​​ទឹកដោះ​របស់​ម៉ាក់ៗ។ អត្ថបទគួរអាន៖ ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច […]

ការបំបៅដោះ

ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ

ការ​បំបៅ​ដោះ​កូន ម៉ាក់ៗ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង​ឲ្យ​តែ​កូន​ត្រូវ​ការ​បៅ ត្រូវ​ហ្អេ៎​ម៉ាក់ៗ? តែ​ការ​បំបៅ​ដោះ​កូន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​ឥឡូវ​នេះ គឺ​កាន់​តែ​ចាំ​បាច់​សម្រាប់​កូន ព្រោះ​មេរោគ​ក្នុង​បរិយាកាស​ច្រើន​ចាំ​បង្ក​ជំងឺ​ដូច​ជា ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ​ជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​រយៈ​ការ​បំបៅ​ដោះ​កូន ទារក​អាច​ទទួល​បាន​អង់ទីករ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ដើម្បី​ប្រឆាំង​នឹង​ជំងឺ​តូច​តាច​មួយ​ចំនួន និង​ជួយ​សុខភាព​កូន​រឹង​មាំ​មិន​សូវ​ឈឺ​ច្រើន។ យ៉ាង​ណា​មិញ ដើម្បី​អាច​ផ្ដល់​អង់ទីករ​ឲ្យ​កូន​បាន ម៉ាក់ៗ​ត្រូវ​តែ​មាន​សុខភាព​ល្អ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ និង​ថែ​រក្សា​សុខភាព​ក្នុង​ខែ​ត្រជាក់​ពី​ជំងឺ​នា​នាៗ៖ ​ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ៖ ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពេល​ព្រឹក​ជា​ការ​ល្អ ព្រោះ​ទឹក​ក្ដៅ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ ហើយ​វីតាមីន C ពី​ក្រូច​ឆ្មា​ជួយ​បង្កើន​ភាព​ស៊ាំ ការពារ​រាងកាយ​ពី​ជំងឺ។ តាម​ដាន​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ម៉ាក់ៗ​គួរ​តែ​ព្យាយាម និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​ជានិច្ច។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​តែ​មាន​បន្លែ សាច់ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ជំនួយ​ដល់​ការ​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ។   ក្នុង​ករណី​ម៉ាក់ៗ​ឈឺ​អំឡុង​ពេល​បំបៅ​ដោះ​កូន ប្រសិន​បើ​ម៉ាក់ៗ​ត្រូវ​លេប​ថ្នាំ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​បាន​ប្រើ​ដោយ​សុវត្ថិភាព ចំពោះ​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ ប្រសិន​បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា គួរ​តែ​ពិគ្រោះ​ជាមួយ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន ទោះ​យើង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​ក៏​មិន​ត្រូវ​ភ្លេច រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ថែ​ទាំ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ក្អក និង​កណ្ដាស់​ឲ្យ​ឆ្ងាយ​ពី​ទារក និង​សម្រាក​ឲ្យ​បាន​ច្រើន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ […]

ការបំបៅដោះ

តិចនិកកុំឲ្យកូនខាំក្បាលដោះ ពេលបំបៅកូន ម៉ាក់ៗគួរដឹង!

បំបៅដោះកូន គឺជាពេលវេលាមួយដែលម៉ាក់ៗបង្កើនភាពស្និទ្ធស្នាលជាមួយនឹងកូន និងជាពេល​សម្រាក​សម្រាប់ម៉ាក់ៗដែរ។ ពេល​បៅ​ដោះមាន​អូនតូចមួយចំនួនអាច​ខាំក្បាលដោះម៉ាក់ៗ​បាន និងបង្កឱ្យ​មានការឈឺចាប់ អាច​ធ្វើ​ឱ្យ​ម៉ាក់ៗខ្លាចលែងចង់បំបៅដោះកូន​ទៀត​ក៏​មាន​។​ ហេតុអ្វី​បានជាកូន​ខាំក្បាលដោះអំឡុងពេលបំបៅ? ម៉ាក់ៗ​គួរបំបៅបែបណា​ទើបអាអូនមិនខាំ​ក្បាល​ដោះ? ១. បញ្ឈប់ការបំបៅពេលកូនឆ្អែត ជាទូទៅ កូន​អាចខាំក្បាលដោះនៅពេលបៅឆ្អែត ឬធុញនឹងការបៅ ដូច្នេះម៉ាក់ៗត្រូវ​សង្កេត​មើល ប្រសិនបើកូន​លែងចង់បៅហើយ ម៉ាក់ៗត្រូវឈប់ការ​បៅភ្លាមដែរ​។ ២. ម៉ាស្សាសុដន់ និងចុងសុដន់ អាអូនអាចខំាក្បាលដោះនៅពេលបៅដំបូងដោយសារទឹកដោះមិនចេញ ដូច្នេះមុនពេលបំបៅដោះ ម៉ាក់ៗអាចម៉ាស្សាសុដន់ និងចុងសុដន់សិនដើម្បីជំរុញឱ្យទឹកដោះចេញ។ បន្ថែមពីនេះទៅទៀត ម៉ាក់ៗ​អាចច្របាច់សុដន់បន្តិចដើម្បីចេញទឹកដោះ ចៀសវាងអាអូនបៅមិនចេញទឹកដោះ ហើយ​ខាំ​ក្បាលដោះ។ ៣. ដាក់ក្បាលដោះឱ្យដល់មាត់កូន ដាក់ក្បាលដោះឱ្យដល់មាត់កូន​អាចជំរុញឱ្យកូន​បើកមាត់ធំៗបៅ។ ម៉ាក់ៗ​ក៏អាច​ទាញ​ចង្កា​របស់​អាអូនថ្នមៗដើម្បីឱ្យបើកមាត់ធំៗ​បៅដែរ។ ដូច្នេះ​ក្បាលដោះ​នឹងចូលជ្រៅ​ក្នុងមាត់​​ដែលមិនធ្វើ​ឱ្យ​អាអូន​ខាំក្បាលដោះពេលកំពុងបៅ។ ៤. ឱ្យកូន​ខាំជ័រលេង ក្នុងអំឡុងពេលដុះធ្មេញ អាអូននឹងរមាស់ ហើយឈឺអញ្ចាញធ្មេញ​ដែលធ្វើឱ្យកូន​​ខាំក្បាល​ដោះ​ដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់។ ដូច្នេះមុននឹងបំបៅដោះ ម៉ាក់ៗអាចឱ្យកូន​ខាំជ័រ​លេង​ដែលក្លាសេត្រជាក់ៗដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់អញ្ចាញធ្មេញរបស់កូន​ និងការពារ​​មិនឱ្យខាំក្បាលដោះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. បំបៅនៅកន្លែងគ្មានសំឡេងរំខាន ម៉ាក់ៗគួរបំបៅកូននៅក្នុងបន្ទប់ ឬកន្លែងស្ងាត់ល្អ គ្មានសំឡេងរំខាន បិទវាំងនន ឬបន្ថយ​ពន្លឺភ្លើង​ក្នុងបន្ទប់ដើម្បីឱ្យកូនយកចិត្តទុកដាក់ក្នុងការបៅ។ នៅពេលមានសំឡេងរំខាន អាអូន​អាចភ្លេច​ថា​កំពុង​បៅ ហើយអាចបិទមាត់ និងខាំត្រូវក្បាលដោះម៉ាក់ៗ។ ៦. បំបៅពេលអាអូនឃ្លាន ម៉ាក់ៗគួរបំបៅដោះនៅពេលអាអូនឃ្លាន ទើបកូន​បើកមាត់បៅ និងមិនខាំក្បាលដោះ។ ជាទូទៅ ម៉ាក់ៗអាចបំបៅអាអូនរៀងរាល់ ២-៣ ម៉ោង​ម្តង។ ៧. […]

ការបំបៅដោះ

ម៉ាក់ៗមាន​បញ្ហា​សម្ពាធឈាមឡើងខ្ពស់ តើអាចបំបៅ​ដោះកូនបានអត់?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ម៉ាក់ៗ​​ខ្លះ​ប្រ​ហែល​ជា​អាច​ឆ្ងល់​ថា​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​តើ​នៅ​តែ​អាច​បំបៅ​​ដោះ​កូន​បាន​ឬអត់?​ ជា​ការ​ពិត​យើង​អាច​នៅ​តែ​បំបៅ​ដោះ​កូន​បាន​ធម្មតា បើ​ទោះ​បី​ជា​យើង​ត្រូវ​ប្រើ​ថ្នាំ​ខ្លះ​ក៏​ពិតមែន តែត្រូវ​ចាំ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​។ ដូច​ម៉ាក់ៗ​ដឹង​ហើយ​ថា​ការ​បំបៅ​ដោះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​កូន​យើង​ទេ តែ​ក៏​មាន​ប្រយោជន៍​ផ្នែក​សុខ​ភាព​ដល់​យើង​ដូច​គ្នា​ ទោះ​បីជា​យើង​កំពុង​ជួប​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ក៏​ដោយ​។ ការ​បំបៅ​ដោះ​កូន​មិន​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​សម្ពាធ​ឈាមយើង​កាន់តែ​អាក្រក់នោះទេ ប៉ុន្តែ​ប្រ​ហែលជា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ក្នុង​រយៈ​ពេល​វែង​ទៅ​វិញ​ទេ​។​ វិទ្យាស្ថាន​សិក្សា​ពី​កុមារ​របស់​អាមេរិក​បាន​ណែ​នាំ​ម៉ាក់ៗ​ឲ្យ​បំបៅ​ដោះ​កូន​បាន​យ៉ាង​តិច​៦​ខែ​បន្ទាប់​ពី​កើត​។ ​ដូច​គ្នា​ដែរ​បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មុន​ពេល និង​អំឡុង​ពេលមាន​ផ្ទៃ​ពោះ យើង​ប្រហែល​ជា​ត្រូវ​ការ​ការ​ព្យាបាល​បន្ត​ទៀត​ក្រោយ​​សម្រាលកូន​។ អ្វី​ដែល​​ល្អ​សម្រាប់​​យើង​ មិន​ប្រា​ដកថា​ល្អ​សម្រាប់​កូន​យើង​នោះទេ។ ដូច​នេះ​ហើយ​យើង​​ក៏​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​​ពី​ផល​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ​ម្សៅ​ថា​ល្អ​សម្រាប់​យើង និង​កូន​យើង​។​ បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​អាច​ប៉ះ​ពាល់​កូន​ដែរ​ឬទេ?​ ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ភាព​ភាគច្រើន​គឺ​អាច​ចូល​ដល់​ទឹក​ដោះ​ម្ដាយ​ក្នុង​កម្រិត​តិច​តួច​ណាស់។ ថ្នាំ​​បញ្ចុះ​សម្ពាធ​ឈាម​ប្រើ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ ក៏​ត្រូវ​គេ​អះអាង​ថា​មាន​សុវត្ថិ​ភាព​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ដូច​គ្នា​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិន​មែន​គ្រប់​ប្រ​ភេទ​ថ្នាំ​សុទ្ធ​តែ​ដូច​គ្នា​នោះទេ​។ ជាក់ស្តែង​ដូច​ជា​ប្រ​​ភេទ​ថ្នាំ​Beta-Blockers ត្រូវ​គេ​រក​ឃើញ​ថា​ចូល​ទៅ​ក្នុង​ទឹក​ដោះម្ដាយ​ក្នុង​បរិមាណ​ច្រើន ដែល​នេះ​មិន​ល្អ​​សម្រាប់​ការ​បំបៅ​ដោះ​ទេ​។ បើ​អ៊ីចឹង​តើ​ម៉ាក់ៗ​គួរ​ប្រើ​ទឹកដោះគោ​ម្សៅ​ជំនួ​ស​ឲ្យ​ការ​បំបៅដោះ? ម៉ាក់ៗ​កុំ​បារម្ភ​ពេកអី ស្រីៗ​ផ្សេង​ទៀត​ក៏​បាន​ជួប​បញ្ហា​ផ្សេង​ៗ​ដូច​យើង​ដែរ និង​បារម្ភ​ដូច​គ្នា​ថា​គួរ​តែ ឈប់​បំបៅ​ដោះ​កូន ឬ​ក៏​គួរ​នៅ​បន្ត។ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ទាំង​ការបំបៅ​ដោះ​កូន​ និង​ទឹក​ដោះ​គោ​ម្សៅ តិច​ឬ​ច្រើន​អាច​មាន​ផលវិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​កូន​យើង​ ដូច​នេះ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ជ្រើស​រើស​វិធីណា​មួយ​ល្អ​សម្រាប់​យើង និង​កូន​យើង​ ក្នុង​កាលៈទេសៈ​មួយ​នេះ។​ ជា​ការ​ពិត​ណាស់​ការ​បំបៅ​ដោះ​កូន​នៅ​តែ​ត្រូវ​បាន​អ្ន​ក​ជំនាញ​ចាត់​ទុក​ការ​មាន​ប្រ​យោជន៍​ខ្លាំង​ដល់​អូនៗ​ និង​នៅតែ​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​ជា​ជាង​វិធី​ផ្សេង។ មួយ​វិញ​ទៀត កន្លង​មក​ទោះ​បី​ជា​ម៉ាក់ៗ​បាន​ទទួល​ការ​ព្យា​បាល​ និង​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ក៏​ពិត​មែន តែ​តាម​កំណត់​ត្រា​វេជ្ជសាស្រ្ត​បាន​អះអាង​ដដែល​ថា​មាន​សុវត្ថិភាព​។ ដូច​និយាយ​ពី​ខាង​លើ​អ៊ីចឹង បើ​ម៉ាក់ៗ​កំពុង​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ត្រូវ​បំបៅ​ដោះកូន​ទៀត គឺ​ត្រូវ​តែ​ជជែក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​គួរ​​ប្រើ​ថ្នាំ​ប្រ​ភេទ​ណា​មិន​ប៉ះ​ពាល់​ដល់​កូន​ ពេល​បំបៅ​ដោះ។

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ