មិនបានចាត់ថ្នាក់

ចំណេះដឹងទូទៅ

មិនបានចាត់ថ្នាក់

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក មិនបានចាត់ថ្នាក់

មិនបានចាត់ថ្នាក់

ស្ត្រីឆ្លងកូវីដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ម្នាក់ ធ្លាប់មកកំដរម្តាយឈឺនៅកាល់ម៉ែតច្រើនយប់

ស្រ្តីវ័យ ៣៩ ឆ្នាំម្នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ហើយរកឃើញវិជ្ជមានកូវីដ ១៩ ធ្លាប់បានទៅកំដរ​ម្តាយ​បង្កើត​ដែល​មាន​ជំងឺ​លើស​ឈាម នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ពីថ្ងៃទី២១ ដល់ ២៤ កុម្ភៈ។ ​បើ​តាម​របាយការណ៍​របស់​មន្ទីរព័ត៌មាន​ខេត្ត​ព្រៃវែង ស្រ្តីរូបនេះរក​ឃើញ​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃទី ២៤ កុម្ភៈ មានទីលំនៅខណ្ឌឫស្សី និងមាន​សមាជិក​ក្នុង​ផ្ទះ​ប្រមាណ ៨ នាក់។ បន្ថែម​ពី​នោះ មុន​ពេល​តេស្ត​ឃើញ​វិជ្ជមាន នៅ​ថ្ងៃទី​២៤ កុម្ភៈ ស្ត្រី​រូប​នោះ បាន​ជិះ PassApp ពី​ផ្ទះ​ទៅ​ភូមិ​ជំនិត ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដើម្បីជូន​ម្តាយ​ទៅ​ផ្ទះ និង​បាន​ញ៉ាំ​បាយ​ជុំ​គ្នាជាមួយសាច់ញាតិ និងអ្នក​ជិត​ខាង។ ពេល​ញ៉ាំបាយនេះ​មាន​ក្មួយ​ស្រី​អាយុ ១ខួប ៨ខែ ញ៉ាំ​បាយ​ចាន​ជាមួយគ្នា។ បើតាមរបាយការណ៍​របស់​មន្ទីរព័ត៌មាន​ខេត្ត​ព្រៃវែង បច្ចុប្បន្ន​អ្នក​ពាក់ព័ន្ធនឹងស្ត្រីខាងលើ ត្រូវអាជ្ញារស្រុក​ពារាំង និង​ការិយាល័យ​សុខាភិបាល​ស្រុក និង​ខេត្ត​ស្រាវជ្រាវ​យក​មក​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ព្រៃវែង។ ចំពោះ​ប្រភព​ចម្លង​វិញ ស្រ្តីរូប​នោះ​បាន​ទៅ​ញ៉ាំ​បាយ​ជាមួយ​មិត្តភក្តិ ធ្វើការ​នៅ​ភោជនីយដ្ឋាន និង​ក្លឹប N8 នៅ​ថ្ងៃទី ១៩ កុម្ភៈ ហើយ​នៅ​ថ្ងៃទី២០ កុម្ភៈមាន​អាការៈស្ងួតករ និង​គ្រុនក្តៅ។


មិនបានចាត់ថ្នាក់

ចិន ៦នាក់ នៅខេត្តព្រះសីហនុ សុំលិខិតបញ្ជាក់សុខភាព តេស្តឃើញវិជ្ជមានកូវីដ ១៩

ក្នុង​​ចំណោម​​អ្នក​​ឆ្លងកូវីដ ១៩ ទាំង ៦៥​នាក់​​នៅ​​ថ្ងៃ​​នេះ មាន​​បុរស និង​​ស្រ្តី​ជន​ជាតិ​​ចិនចំនួន ៦នាក់ តេស្ត​ឃើញ​វិជ្ជមាន​កូវីដ ១៩ ពេល​ទៅ​ធ្វើតេស្ត​សុំ​វិញ្ញាបនបត្របញ្ជាក់​សុខភាព ដើម្បី​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ។ ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ជន​ជាតិចិន​ទាំង ៦នាក់ ដែល​តេស្ត​ឃើញ​វិជ្ជមានកូវីដ ១៩ នោះ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុងព្រះសីហនុ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។


មិនបានចាត់ថ្នាក់

កូវីដ ១៩ ថ្ងៃនេះ វិជ្ជមាន ៤០នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ មាន ៣៨នាក់

រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ៤០នាក់ ក្នុងនោះមាន ៣៨នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ២នាក់ជាអ្នកដំណើរចូលកម្ពុជា។ ក្រៅពីករណីវិជ្ជមាន មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ម្នាក់ដែរ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ១៣៧នាក់។ ដោយឡែកស្ថានភាពជំងឺកូវីដ ១៩ ​នៅទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃទី ២៤ កុម្ភៈនេះ មានអ្នកឆ្លងសរុបចំនួន ៦៣៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៧៦ និងកំពុងសម្រាកព្យាបាល ១៤២នាក់។


មិនបានចាត់ថ្នាក់

ក្រៅពី Covid-19 មានជំងឺ​ឆ្លង​រាតត្បាត​១៧ ធំៗទៀត ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតជុំវិញពិភពលោក

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​បំភ្លឺ​មន្ទីរពិសោធន៍​លើ​បញ្ហា​វីរុស​កូវីដ ១៩ នា​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា មិន​មែន​ត្រឹម​តែ​ជំងឺ​ Covid-19 សព្វ​ថ្ងៃ​ទេ​ដែល​នាំ​ទុក្ខ​ដល់​មនុស្ស​យើង ជំងឺ​ឆ្លង​ធំៗ​ទាំង​ ១៧ រាប់​សិប​ឆ្នាំ​កន្លងមក ក៏​បាន​សម្លាប់ និង​នាំ​ទុក្ខ​ដល់​មនុស្ស​ទាំង​នៅ​ប៉ែក​អឺរ៉ុប ផ្នែក​អាស៊ី និង​ផ្នែក​ផ្សេង​ៗ​ទៀត​ជុំ​វិញ​ពិភពលោក​ច្រើន​ដែរ ដូច​ជា៖ ១. Black Death Plague (១៣៤៦-១៣៥៣) ៖ បណ្ដាល​ឲ្យ​មនុស្ស ​៧៥-២០០លាននាក់​បាន​ស្លាប់ ហើយ​៣០-៦០%​ជា​ប្រជាជន​នៃ​ទ្វីប​អឺរ៉ុប។ ២. Spanish Flu (១៩១៨-១៩២០)៖ ជំងឺ​ឆ្លង​ផ្តាសាយ​អេស្បាញ​នេះ បាន​ស្លាប់​មនុស្ស​នៅ​លើ​លោក​ប្រមាណ១៧-១០០​លាន​នាក់។ ៣. Plague of Justinian (៥២៧-៥៦៥)៖ ជំងឺ​អាសន្ន​រោគ​នេះ បាន​សម្លាប់​មនុស្ស​១៥-១០០​លាន​នាក់​លើ​ពិភព​លោក ដែល​ភាគ​ច្រើន​នៅ​ខាង​ទ្វីប​អឺរ៉ុប។ ៤. HIV/AIDS (១៩៨១-បច្ចុប្បន្ន)៖ មេរោគ​អេដស៍​ជា​ជំងឺ​មួយ​ដែល​រាត​ត្បាត​ទូទាំង​ពិភពលោក ដែល​មក​ឆ្នាំ​២០២០​ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ប្រមាណ ៣៥​លាន​នាក់​ហើយ។ ៥. Third Plague Pandemic (១៨៥៥-១៩៦០)៖ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ១២-១៥​លាន​នាក់​ទូទាំង​ពិភពលោក។ ៦. ជំងឺ […]


មិនបានចាត់ថ្នាក់

ព្រឹត្តិការណ៍ ២០ កុម្ភៈ ឈានដល់ផ្អាកដំណើរការសាលាទាំងអស់នៅភ្នំពេញ និងខេត្តកណ្តាល

ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឈាន​ដល់​ផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈនិង​ឯកជន ជា​បណ្តោះ​អាសន្​នរយៈពេល ០២សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ចេញ​ក្នុង​យប់​នេះ​បញ្ជាក់​ថា ការ​បិទ​សាលារៀន​រដ្ឋ និង​ឯកជន​ទាំងអស់ នៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល ដោយសារ​ស្ថានភាព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ មាន​លក្ខណៈ​ធំធេង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។


មិនបានចាត់ថ្នាក់

នេះជាមូលហេតុ ផ្ទុះការឆ្លងកូវីដ១៩ ក្នុងសហគមន៍លើកទី៣ ដល់ទៅ ៣២នាក់

ត្រឹម​តែ​ជាង ១០ ម៉ោង​ប៉ុណ្ណោះ មាន​ករណី​ឆ្លង​កូវីដ ១៩ លើ​ជន​ជាតិ​ចិន ដល់ទៅ ៣២ ករណី​នៅ​ភ្នំពេញ ដែល​ជា​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ តាម​ការ​បញ្ជាក់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ ទ្រង់ទ្រាយ​ធំ​លើក​នេះ ចាប់​ផ្តើម​ពី​ចំណុច​នៅ​ក្លឹប N8 ដោយសារ​តែ​មាន​អ្នក​ចង់​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​ស្នើសុំ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព តែ​គាប់​ជួន​រក​ឃើញ​ឆ្លង​កូវីដ ១៩។ "ការ​ចាប់ផ្តើម​ការ​សង្ស័យ​ពី​ម្សិល​មិញ​នេះ យើង​មាន​ធ្វើ​តេស្ត​ទាំង​យប់ ឃើញ​មាន ២៨ករណី ប៉ុន្តែ​អំបាញ់មិញ​នេះ​យើង​បាន​រក​ឃើញ ៤ករណី​ផ្សេង​ទៀត ដូច្នេះ​មិន​ដឹង​ការ​វិវត្តន៍​ទៅ​ដល់​ណា ចំណុច​ចេញ​ដំណើរ​គេ​អាច​ដឹង​បាន​ថា នៅ​ក្លឹប N8”។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា នេះ​ជា​ស្ថានភាព​ដ៏​អាក្រក់​សម្រាប់​កម្ពុជា ហើយក៏ជា​ករណី​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​លើក​ទី៣ បន្ទាប់​ពី​ព្រឹត្តិការណ៍ ៣វិច្ឆិកា និង ២៨ វិច្ឆិកា។


ការថែទាំទារក

ដឹងទេ! ការ​ថើប​កូន​ទើបកើត​​ អាចនឹង​​​បង្ក​​គ្រោះថ្នាក់​ដល់​កូន

​ទារក​​តូច​ៗ​ គឺ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ​ដែល​ធ្វើ​ឲ្យ​​អ្នក​គ្រប់​គ្នា​តែងតែ​​ក្រឺត​ក្នាញ់​។​ ជាមួយ​នឹង​ម្រាម​​ដៃ​ជើង​តូច​ៗ​ ស្នាម​ញញឹម​​ខ្ជូត​ៗ​ និង​ថ្ពាល់​ក្រម៉ាប់​ៗ​ យើង​ពិបាក​នឹង​ហាម​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ថើប​​ទារក​តូច​ៗ​ទាំង​នោះ​ណាស់​។​ ពិត​ណាស់​ ការ​ថើប​គឺ​ជា​វិធីសាស្ត្រ​​មួយ​ក្នុង​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ​ហើយ​វា​មើល​ទៅ​​ហាក់​ដូចជា​ពុំ​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។​ ​ប៉ុន្តែ​ ​ដើម្បី​សុវត្ថិភាព​កូន​តូច​ យើង​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ថើប​ទារក​ដែល​ទើប​នឹង​កើត​។​ ១. ហេតុ​អី្វ​យើង​មិន​គួរ​ថើប​ទារក​ដែល​ទើប​នឹង​កើត​? ​ជាទូទៅ​ ​​​ទារក​ទើប​នឹង​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ដែល​ទាមទារ​ការ​ថែទាំ​ជា​ពិសេស​សម្រាប់​ពួក​គេ​ នៅ​ក្នុង​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​។​ ​ការ​ប៉ះពាល់​ទៅ​នឹង​មេរោគ​ ក៏​ដូចជា​បាក់តេរី​​ប្រភេទ​ណា​មួយ​ គឺ​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​ ​សូម្បី​តែ​​មុន​ពេល​ប៉ះពាល់​​ ឬ​បី​ទារក​ ក៏​ទាមទារ​ឲ្យ​យើង​ត្រូវ​​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​​ជា​មុន​សិន​ដែរ​ ពីព្រោះ​ដៃ​របស់​យើង​គឺ​ជា​ប្រភព​នៃ​​ភ្នាក់ងារ​បង្ក​មេរោគ​រាប់​ពាន់​។​ ស្រដៀង​គ្នា​នេះ​ដែរ​ មុខ​របស់​យើង​ក៏​គ្របដណ្ដប់​ដោយ​មេរោគ រាប់​ពាន់​ នៅ​ពេល​ដែល​យើង​ថើប​ ហើយ​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នេះ​ នឹង​ត្រូវ​បាន​​ផ្ទេរ​ទៅ​លើ​ស្បែក​របស់​ទារក​តូច​ៗ​​ជាក់​ជា​មិន​ខាន​។ ២. មេរោគ​អាច​ធ្វើ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ​​​​​​ជាក់ស្ដែង​ ​ទារក​ងាយ​នឹង​ប្រឈម​ជាមួយ​នឹង​ជំងឺ​រើមណាស់ ហើយ​​ជំងឺ​​នេះ​ បណ្ដាល​ឲ្យ​មាន​ដំបៅ​នៅ​ជុំវិញ​មាត់​ និង​បបូរ​មាត់​​​ចំពោះ​មនុស្ស​ពេញ​វ័យ​។​ ពេល​ខ្លះ​ ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ណាមួយ​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​។​ ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​អាយុ​៤០​ឆ្នាំ​ ​គ្នា​យើង​ជាង​៩០%​​បាន​ប្រឈម​​ទៅ​នឹង​មេរោគ​ជាក់លាក់​នេះ​ និង​អាច​ចម្លង​ទៅ​ទារក​ដែល​ទើប​នឹង​កើត​​បាន​ផង​ដែរ។​ ទោះ​បី​ជា​នរណា​ម្នាក់​​​ដែល​មាន​មេរោគ​ប្រភេទ​នេះ​​ ប៉ះពាល់​ដៃ​របស់​ទារក​ ហើយ​ទារក​យក​ដៃ​ទៅ​ញី​ភ្នែក​ ច្រមុះ​ ឬ​មាត់​ ក៏​មេរោគ​អាច​​រាលដាល​ទៅ​ដល់​ភ្នាសរម្អិល​​​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​ទៅ​កាន់​ទារក​បាន​ដូច​គ្នា​​។​ ​​ដោយ​សារ​តែ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ មេរោគ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​​ក្នុង​ខួរក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​ថែម​ទៀត​ផង​។ ៣. ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​? ​​នៅ​រយៈពេល​ពីរ​បី​ខែ​ដំបូង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទារក​ ដែល​ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​។​ ​យើង​គួរ​តែ​​​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​​ឲ្យ​ឆ្ងាយ​ពី​​ទារក​តូច​ៗ​។ […]


មិនបានចាត់ថ្នាក់

វីរុសកូវីដ១៩ បំប្លែង​ខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង មានវត្តមាននៅថៃ

កូវីដ១៩ បំប្លែង​ខ្លួន​ថ្មី​នៅ​អាហ្វ្រិក​ខាង​ត្បូង​​ដែល​គេ​ជឿ​ថា​អាច​ស៊ាំនឹង​វ៉ាក់សាំង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ លើ​ជន​ជាតិថៃម្នាក់ទើប​ត្រឡប់ពី​ប្រទេស​តង់ហ្សានី​កាលពី​ចុង​ខែ​មករា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ។​ ប្រ​ភព​ដដែល​បាន​ដកស្រង់​មន្ត្រី​អគ្គនាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ មក​ចុះ​ផ្សា​យថា នាយក​ដ្ឋាន​នេះ​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាន​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​វីរុសកូវីដ១៩ បំប្លែង​ខ្លួន​ថ្មី​នៅ​អាហ្វ្រិក​ខាង​ត្បូង​នេះ ដែល​ថា​​អាច​បាន​ចូល​ដល់​ទឹក​ដី​ថៃ​ហើយ​ដែរ​។​ ​បុរស​ជាតិ​ថៃ​វ័យ​៤១​ឆ្នាំ ម្នាក់​បាន​ឆ្លង​វីរុស​នេះ ជា​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​តង់​ហ្សានី ដើម្បី​មុខ​​ជំនួយ មុន​ត្រឡប់​មក​ថៃ​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា។​ បុរស​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​១៩ និង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ធ្វើ​ចត្តាឡីស័ក និង​កំពុង​ទទួល​ការ​ព្យាបាល​ផ​ង​ដែរ​។ មន្ត្រី​ថៃ​ឲ្យ​ដឹងថា៖ «ការបំប្លែង​ខ្លួន​ ដូច​ជា G វ៉ារ៉្យង់​ពី​ប្រទេស​អង់គ្លេស​ អាច​ធ្វើ​ឲ្យ​វីរុស​ឆ្លង​លឿន តែ​មិន​សូវ​ធ្ងន់​ធ្ងរ​ទេ»។​ មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​សិក្សា​បឋម​បញ្ហា​ញ​ថា​ វ៉ាក់សាំង​បង្កាកូវីដ១៩​បច្ចុប្បន្ន ផ្ដល់​ការ​ការពារ​ប្រឆាំង​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​នៅអាហ្វ្រិកខាង​ត្បូង​នេះ​មាន​កម្រិត។


មិនបានចាត់ថ្នាក់

យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ចាប់ផ្តើមហើយ តែបុគ្គលក្នុងលក្ខខណ្ឌប៉ុន្មាននេះចាក់មិនបានទេ

នៅ​ថ្ងៃទី១០ កុម្ភៈស្អែក​នេះ កម្ពុជា​នឹង​ចាប់​ផ្តើម​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ជា​អំណោយ​ពី​ប្រទេសចិន។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ក្រុម​មនុស្ស​ដែល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ខាងលើ​នេះ​ គឺ​មាន​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល និង​បុត្រាបុត្រី ជា​ឥស្សរជន​ជាន់​ខ្ពស់ អភិបាល​រាជធានី-ខេត្ត ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំង​អស់ អ្នក​នាំ​ពាក្យ​នៅ​តាម​ក្រសួង-ស្ថាប័ន​នានា និង​អ្នក​សារព័ត៌មាន​ដែល​មាន​អាយុ​ចាប់​ពី ១៨-៥៩ឆ្នាំ ជា​ដំបូង​គេ។ ដោយ​ឡែក​បុគ្គល​ដែល​មាន​លក្ខខណ្ឌ​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​អាច​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម បាន​នោះ​ទេ។ - មាន​អាការៈ​ក្ដៅ​ខ្លួន - មាន​ជំងឺ​ផ្លូវ​ដង្ហើម (Acute respiratory disease) និង​ជំងឺ​ហឺត(Asthma) - មាន​ជំងឺ​រុំារ៉ៃ​ធ្ងន់ធ្ងរ ឬ​មាន​ជំងឺ​រុំារ៉ៃ​ឧស្សាហ៍​ធ្វើ​ទុក្ខ - មាន​ជំងឺ​អាល្លែកហ្ស៊ី (Allergic) ដូច​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ជំងឺ​កន្ទាលត្រអាក (Angioedema) - មាន​ប្រវត្តិ​ប្រតិកម្ម​ជាមួយ​នឹង​វ៉ាក់សាំង - អ្នក​មាន​ជំងឺ​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ មាន​ជំងឺ​លើស​ឈាម ដែល​ប្រើ​ថ្នាំ​គ្រប់​គ្រង​លែង​បាន - មាន​ជំងឺ​ទឹកនោម​ផ្អែម និង​អ្នក​មាន​ជំងឺ​ដុះ​សាច់​មហារីក។ - ស្រី្ត​មាន​ផ្ទៃពោះ និង​ស្រ្តី​ក្នុង​រយៈពេល​បំបៅ​ដោះ ឬ​ស្រ្តី​មាន​ផែនការ​ពពោះ​ក្នុង​រយៈពេល ៣ខែ។ - អ្នក​មាន​ជំងឺ​ប្រកាច់ (កន្រ្តាក់) មាន​ជំងឺ​ឆ្កួត​ជ្រូក(ស្កន់) មាន​ជំងឺ​សរសៃ​ប្រសាទ ឬ​ជំងឺរ​លាក​ស្រោមខួរ ឬ​មាន​ជំងឺ​តំណពូជ និង​អ្នក​ជំងឺ​ស្កន់ ដែល​មិន​អាច​គ្រប់​គ្រង​បាន ឬ​អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ឋ​សរសៃ​ប្រសាទ ឬ​មាន​ប្រវត្តិ​ជំងឺ​សរសៃ​ប្រសាទ “Guillain-Barre Syndrome” ជាដើម។ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

លោក ហឿ សេធុល

ប្រឹក្សាខាងសុខភាពផ្លូវចិត្ត • សាលាអប់រំពិសេស KCPS

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ