មិនបានចាត់ថ្នាក់

ចំណេះដឹងទូទៅ

មិនបានចាត់ថ្នាក់

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក មិនបានចាត់ថ្នាក់


មិនបានចាត់ថ្នាក់

តើយើងដឹងអ្វីខ្លះពីវីរុសកូវីដ១៩ ប្រភេទថ្មីរកឃើញនៅអង់គ្លេស?

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ មាន​សេចក្ដី​រាយ​ការ​ពី​ការ​រក​ឃើញ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី ដោយ​ថា​មាន​ប្រភព​ពី​ប្រ​ទេស​អង់គ្លេស។ វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​នេះ​ត្រូវ​គេ​ជឿ​ថា​មាន​សមត្ថភាព​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ចាស់​រហូត​ដល់​៧០​ភាគរយ​។​ ១. ហេតុ​អ្វី​វីរុស​កូវីដ១៩​ ប្រភេទ​ថ្មី​អាច​បង្ក​ជា​ក្ដី​បារម្ភ​ថ្មី? ក្រសួង​សុខ​ភាព​សាធារណៈ​របស់​អង់គ្លេស​​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ ប្រភេទ​ថ្មី រក​ឃើញ​ដំបូង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ហើ​យថា​​វីរុស​នេះ​បាន​រាល​ដាល​ក្នុង​កម្រិត​ទាប​នៅ​ឡើយគិត​មក​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​​។ វ៉ារ៉្យង់​វីរុស​ប្រភេទ​ថ្មី​នេះ​គេ​ឲ្យ​ឈ្មោះ​ថាSARS-CoV-2 VUI 202012/01មាន​ដើម​កំណើត​នៅ​ភាគ​អាគ្នេយ៍​អង់គ្លេស​។​ យ៉ាងណា ចំពោះ​វីរុស​ថ្មីនេះ មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​អាមេរិក CDC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី២ ខែ​ធ្នូ ​ថា មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​គ្រោះ​ថ្នាក់​ធ្ងន់ ឬ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាង​​វីរុស​ចាស់​នោះ​ដែរ​។ តែ​អ្វី​ដែល​គេ​បារម្ភ​គឺថា​​វីរុស​នេះ​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ចាស់ និង​ថា​វីរុស​នេះ​បាន​ធ្វើការ​បំប្លែង​ខ្លូន​ដែល​អាច​មាន​ឥទ្ធិ​ពល​លើ​ផ្នែក​កោសិកា​ឆ្លង​របស់​វីរុស​។ គិត​មក​ដល់​ពេល​នេះ អ្នក​ស្រាវ​ជ្រាវ​បាន​វាយ​តម្លៃថា​វីរុស​កូវីដ​១៩ ប្រភេទ​ថ្មី មាន​លទ្ធភាព​ចម្លង​៧០​ភាគរយ​លឿន​ជាង​វីរុស​ប្រភេទ​ចាស់​។ នៅ​ពេល​នេះ​វីរុស​ប្រភេទថ្មី​នេះ បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក ប៊ែលហ្សិក ហូឡង់ អ៊ីតាលី និង​អូស្រ្តាលី។ ២. តើ​អាច​ប៉ះពាល់​ដល់​វ៉ាក់​សាំង​ទេ?​ ​ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​វ៉ាក់សាំង​ចំនួន​ពីរ​ដែល​កំពុង​ប្រើ​ប្រាស់​នៅ​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ព្រម​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត គឺ​​Pfizer/BioNTech និង​ Moderna បាន​អះអាង​កន្លង​មក​ថា​វ៉ាក់សាំង​ខ្លួន​មាន​ប្រសិទ្ធភាព​ប្រហែល​៩៥​ភាគ​រយ​បង្ការ​វីរុស​កូវីដ១៩។ ចុះ​សម្រាប់​វីរុស​កូវីដ១៩​​ប្រភេទ​ថ្មី​អាច​ការ​ពារ​បាន​កម្រិត​ណា? ទាក់ទង​នឹង​ចម្ងល់​នេះ ក្រុមហ៊ុន​​វ៉ាក់សាំង​បង្ការ​ខាង​លើ​បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​ធ្វើ​តេស្ត​មើល​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​បែប​ណា​ចំពោះ​វីរុស​ថ្មី​នេះ។ ខាង​ក្រុម​ហ៊ុន​វ៉ាក់សាំង Pfizer/BioNTech ឲ្យ​ដឹង​ដែរ​ថា​ការ​ទទួល​បាន​វ៉ាក់សាំង​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​រឿង​ចាំបាច់​។ យ៉ាងណា ក្រុម​ហ៊ុន​ថា​បើ​សិន​ជា​លទ្ធ​ភាព​​របស់​វីរុស​ឆ្លង​ទៅ​មនុស្ស​កាន់តែ​ខ្ពស់ នោះ​អត្រា​របស់​វ៉ាក់សាំង​ក៏​ត្រូវ​តែ​ខ្ពស់​ដូច​គ្នា ដើម្បី​ធានា​ថា​ការ​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​​មិន​រង​ការ​រំខាន​។ អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា គិត​មក​ដល់ពេល​នេះ មិន​ទាន់​មាន​វ៉ារ៉្យង់​ណា​មួយ​ធន់​នឹង​វ៉ាក់សាំង​នៅ​ឡើង​ទេ តែ​ថា​យ៉ាង​ណា​ត្រូវ​រង់ចាំ​មើល​បន្ត​ពី​រ បី​ថ្ងៃ​ទៅ​មុខ​ទៀត​ថា​តើ​វ៉ាក់សាំង​អាច​ប្រឆាំង​នឹង​វីរុស​ប្រភេទ​ថ្មី​នេះ​ឬ​យ៉ាង​ណា​។ ដោយ​សារ​តែ​មាន​លេច​ចេញ​ប្រភេទ​វីរុស​កូវីដ១៩​ថ្មី​នេះ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ថា​​​គ្រប់​គ្នា​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​វីរុស​នេះ​កាន់តែ​ច្រើន។ សម្រាប់​ប្រ​ជា​ពល​រដ្ឋ​វិញ​ត្រូវ​តែ​ប្រកាន់​​វិធានការ​ដូចដែល​បាន​ធ្វើ​ឡើង​​កន្លង​មក […]


វីរុសកូរ៉ូណា

អាល់កុល ឬជែលសម្អាតដៃ តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់

គ្នា​យើង​មួយ​ចំនួន បារម្ភ​ខ្លាច COVID-19 ពេក ម្យ៉ាង​ដោយ​ហេតុថា អាល់កុល ឬជែល អាច​បាញ់​សម្លាប់​មេរោគ​បាន មាន​អ្នក​ខ្លះ​បាន​យក​វា​មក​បាញ់​លើ​រាងកាយ។ តែ​អ្នក​ជំនាញ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ការ​បាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ អាល់កុល លើ​រាងកាយ​មនុស្ស​យើង មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស COVID-19 បាន​នោះ​ទេ វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់សុខភាពមនុស្សបាន។ លោក​ជំទាវ​បាន​បន្ត​ថា លើក​លែង​តែ​ការ​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹកស្អាត អាល់កុល ឬ​ជែល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស COVID-19។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! នៅ​អត្ថបទ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ដែល​បក​ប្រែ​ក្រៅ​ផ្លូវការ​របស់​លោក​ជំទាវ ឱ វណ្ណឌីន បាន​ហាម​យក​ថ្នាំ​សម្លាប់​មេរោគ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ​ទៅ​លើ​ខ្លួន​មនុស្ស​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ សារធាតុ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពុល ប្រសិន​បើ​ប៉ះមាត់ ហើយ​លេប​ចូល​ទៅ អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​អាលែកហ្ស៊ី ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក។ អាល់កុល ឬជែល អាច​ប្រើប្រាស់​សម្អាត​ដៃ​របស់​មនុស្ស​ពី​ភាព​កខ្វក់ ដែល​មាន​ជាប់​មេរោគ​នៅ​ដៃ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួន​ប្រាណ​ឡើយ។ ឯថ្នាំ​សម្លាប់​មេរោគ […]


មិនបានចាត់ថ្នាក់

ក្រសួងអំពាវនាវឲ្យអ្នកទៅហាង Hidden Coffee នៅទឹកថ្លា ប្រញាប់ទៅធ្វើតេស្ត

ក្រសួង​សុខាភិបាល​អំពាវនាវ​​ឲ្យ​អ្នក​​ទៅ​ហាង Hidden Coffee នៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ  ចាប់ពីម៉ោង ៣៖៣០នាទីរសៀល ដល់ម៉ោង ៤ រសៀល នាថ្ងៃទី៤ ធ្នូ ២០២០ ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈរៀងរាល់​ម៉ោង​ធ្វើការ។ ការ​អំពាវនាវ​នេះ​ដោយសារ​តែ​បុរស​ជា​អ្នក​ជំងឺ COVID-19 ម្នាក់ មុន​ពេល​រក​ឃើញ​វិជ្ជមាន ធ្លាប់​បាន​ទៅអង្គុយ​ផឹក​កាហ្វេនៅ​ហាង​ខាង​លើ។ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ ត្រូវ​ធ្វើឲ្យ​បាន ១៤ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ជា​ទីបំផុត ប្រសិន​បើ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ ១១៥។


មិនបានចាត់ថ្នាក់

ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនទាន់បញ្ចប់ ដោយសារមូលហេតុ ៥ យ៉ាងនេះ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា គ្រប់​គ្រង​បាន តែ​មិនទាន់​បញ្ចប់​នោះ​ទេ ឯ​ស្ថានភាព​ក៏​មិន​ដូច​ព្រឹត្តិការណ៍ ៣ វិច្ឆិកាដែរ។ ថ្លែងសារ​​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺកូវីដ-១៩ និង​ការ​ទិញ​វ៉ាក់សាំង​ជំងឺកូវីដ-១៩ សម្តេចបានបញ្ជាក់ មានមូលហេតុសំខាន់ ៥យ៉ាង ដែលព្រឹត្តិការណ៍សហគមន៍មិនទាន់បញ្ចប់។ ១. មិន​បាន​ដឹង​អស់​ពី​កន្លែង​ដែល​អ្នក​ជំងឺ COVID-19 បាន​ទៅ​ដល់ ភាគ​ច្រើន​នៅ​វិលវល់​តែ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ ២. នៅ​មាន​អ្នក​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ដែល​មិន​ហ៊ាន​បង្ហាញ​មុខ ឬ​ទៅ​ធ្វើ​តេស្ត ដោយ​ខ្លាច​គេ​ឃុំ​ខ្លួន​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឯ​អ្នក​ធ្វើ​ចត្តាឡីស័ក​នៅតាម​​ផ្ទះ​ខ្លះ មិនបាន​ធ្វើ​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​ ៣. អ្នកប៉ះពាល់អ្នកជំងឺ COVID-19 មួយ​ចំនួន មិនទាន់​ដល់​ថ្ងៃ​ធ្វើ​តេស្ត​លើកទី២ ឬ​លើកទី៣ នៅ​ឡើយ​ ៤. អ្នកដែលត្រូវធ្វើចត្តាឡីស័កជាបន្តបន្ទាប់ មកដល់ថ្ងៃវិជ្ជមានចុងក្រោយ មួយចំនួនក៏មិនបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ ឬបានធ្វើតេស្តគ្រប់ចំនួន ៣ដង ៥. នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​បាន​ទៅ​ដល់ មុន​ពេល​អ្នក​ជំងឺតេស្តដឹងវិជ្ជមាន អាច​រក​អ្នកពាក់ព័ន្ធមិនបានអស់ បើសិនជាអ្នកជំងឺមានការលាក់លៀម។ ដោយ​យោង​ទៅ​លើ​ហេតុផល ៥យ៉ាង​ខាងលើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​បន្ត​ស្ថានភាព​ដូច​បច្ចុប្បន្ន​មួយ​រយៈ​ទៀត​សិន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។


វីរុសកូរ៉ូណា

អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ហើយ គួរ​បន្ត​ពាក់​ម៉ាស​ទៀត​អត់?​

វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវ​រដ្ឋា​ភិបាល​ប្រទេស​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ហើយ​ គិត​មក​ដល់​ពេល​នេះ។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង ក៏​មាន​ដែរ​ជា​ចម្ងល់​ថា​តើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ត្រូវ​នៅ​បន្ត​ពាក់​ម៉ាស​ដែរ​ឬទេ?​ ​​​លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​បាន​ពន្យល់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពីថ្ងៃទី​១៤ ខែធ្នូ​ថា​ ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស​មុន​នឹង​គ្រប់​គ្នា​បាន​ទទួល​វ៉ាក់​សាំង​។ លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​១៩ Pfizer/BioNTech ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​មាន​ជំងឺ​​​ធ្ងន់​។ ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា​ វ៉ាក់សាំង​ទំនង​ជា​អាច​ការ​ពារ​មនុស្ស​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​មនុស្ស​យើង​ឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ប៉ុន្តែ លោក​ស្រី​ថា​ ការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​បាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ទេ​។ លោក​ស្រី​បន្ថែម​ថា វា​នៅ​តែ​មាន​លទ្ធភាព​អាច​​កើត​មាន​​ថា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ជា​អ្នក​ពាំនាំ​វីរុស​កូវីដ​១៩​ ឆ្លង​ទៅ​អ្នក​ផ្សេង​បាន ដោយ​គ្រាន់តែ​ថា​អ្នក​ទាំង​នោះ​មិន​មាន​ចេញ​រោគសញ្ញា។​​ ដូច​នេះ លោក​ស្រី​ថា ពេល​អ្នក​ទាំង​នោះ​និយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មាន​លទ្ធភាព​ចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។​​​​​ អត្ថបទគួរអាន៖ ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា? ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា ដូច​នេះ​ហើយ លោក​ស្រី​ថា​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បាន​ជា​លោក​ស្រី​ថា […]


មិនបានចាត់ថ្នាក់

៣ សំណួរ CDC អាមេរិកឆ្លើយទៅពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩

ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​បាន​ប្រកាស​ថា​ខ្លួន​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ និង​កំពុង​តែ​ដំណើរ​ការ​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​ផង​ដែរ។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​នេះ ក៏​មាន​ដែរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់​សាំង​នេះ។ ១. តើ​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ទេ បើ​សិន​ជា​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពីរ​ដូសរួច​ហើយ?​ សម្រាប់​ចម្លើយ​លើ​សំណួរ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ CDC ​អាមេរិក បាន​ឆ្លើយ​ថា​ត្រូវ​នៅ​បន្ត​ពាក់​។ បើ​តាម​ CDC អ្នក​ជំនាញ​លើក​ឡើង​ថា​​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​គ្រប់​គ្នា​ត្រូវ​បន្ត​ការពារ​ខ្លួន​តាម​គ្រប់​វិធី​ដែល​មាន ដើម្បី​បញ្ចប់​ការ​រាលដាល​ជំងឺ​កូវីដ១៩​។ គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស​ លាង​ដៃញឹកញាប់ និង​បន្ត​រក្សា​គម្លាត​សង្គម​។​ CDC អាមេរិក​បញ្ជាក់​ថា ការ​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ និង​ការ​អនុវត្ត​តាមការណែនាំ​ពីរបៀប​ការ​ពារ​ខ្លួន គឺ​ជួយ​យើង​ឲ្យ​រួច​ផុតពីជំងឺ​កូវីដ​១៩ និង​ការ​រាល​ដាល​កូវីដ​១៩​។ CDC បញ្ជាក់​ថា​ខ្លួន​ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀតពីប្រសិទ្ធ​ភាព​វ៉ាក់សាំង​ មុន​នឹង​សម្រេច​ចិត្ត​ដូរ​គោល​ការ​ណ៍​សុវត្ថិ​ភាព​។ ២. ចុះ​បើ​ខ្ញុំ​បាន​ឆ្លង និង​ជាពី​កូវីដ១៩ ហើយ តើ​ខ្ញុំ​នៅ​ត្រូវ​ការ​ចាក់​វ៉ាក់​សាំង​ឬទេ? គិត​មក​ដល់​ពេល​នេះ CDC អាមេរិក​ថា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ថា​តើ​អ្នក​ធ្លាប់​កើត​កូវីដ​១៩ អាច​ការ​ពារ​ខ្លួន​បាន​យូរ​ប៉ុនណា​ពី​ការ​ឆ្លង​កូវីដ១៩ ម្ដង​ទៀត​នោះទេ​ ដែ​ល​នេះ​គេ​ហៅថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ធម្មជាតិ​។ តាម​ការសិក្សា​កន្លងមក ប្រ​ព័ន្ធភាព​ស៊ាំ​ធម្មជាតិនេះ​មិន​អាច​នៅ​ការពារ​បាន​យូរ​នោះ​ទេ​ តែ​ថា​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​លើ​ចំណុច​នេះ។ មក​ដល់​ពេល​នេះ CDC អាមេរិក​ មិន​ទាន់​អាច​ផ្ដល់​យោបល់​បានទេ ថា​អ្នក​ធ្លាប់​កើត​កូវីដ​១៩ គួរ​ចាក់​វ៉ាក់សាំង​ឬយ៉ាងណា ត្រូវ​រង់ចាំ​ការ​ណែ​នាំពី​គណៈកម្មការ​ប្រឹក្សា​យោបល់​ផ្នែក​ប្រ​ព័ន្ធ​ភាព​ស៊ាំ បន្ត​ទៀត​។ ៣. តើ​ពេល​ណា​ខ្ញុំ​អាច​ឈប់​ពាក់​ម៉ាស​បាន ក្រោយ​ពី​ចាក់​វ៉ាក់សាំង​កូវីដ១៩​រួច? បើ​តាម​CDC អាមេរិក ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ទេ​ថា​ពេល​ណា CDC នឹង​ឈប់​ណែនាំ​ឲ្យ​គ្រប់គ្នា​ពាក់​ម៉ាស​ និង​រក្សា​គម្លាត ដើម្បី​ការពារ​កូវីដ​១៩។ […]


មិនបានចាត់ថ្នាក់

ឧកញ៉ាៗនាំគ្នាបរិច្ចាគប្រាក់ជូនរាជរដ្ឋាភិបាល ត្រៀមទិញវ៉ាក់សាំង​ COVID-19

រូបភាព៖Neak Oknha Kith Meng កាលពី​យប់​មិញ​នេះ​មាន​សប្បុរសជន​មួយ​ចំនួន​បាន​នាំគ្នា​ប្រកាស​បរិច្ចាគ​ប្រាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​ប្រឆាំង COVID-19។ ក្នុង​នោះ​មាន​ឧកញ៉ា​ល្បីៗ​ឈ្មោះដូចជា៖ ១- ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​យប់មិញ​នេះ​ថា លោក​បាន​ត្រៀម​ប្រាក់ ១ លាន​ដុល្លារ​ជូន​សម្ដេច ហ៊ុន សែន ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង COVID-19 ទុក​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិត​ថ្លៃ។ ២- អ្នក​ឧកញ៉ា ហុង ពីវ ចំណែក​អ្នក​ឧកញ៉ា ហុង ពីវ វិញ​ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា ៣ លាន​ដុល្លារ ជូន​ដល់​សម្តេច​តេជោ ហ៊ុន សែន សម្រាប់​ទិញ​វ៉ាក់សាំង COVID-19 ផង​ដែរ។ ៣- អ្នកឧកញ៉ា គិត ម៉េង រីឯ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា ៣ លាន​ដុល្លារ ជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ត្រៀម​ទុក​ទិញ​វ៉ាក់សាំង COVID-19 ដូចគ្នា​ដែរ។ ៤- អ្នកឧកញ៉ា ចេន ហ្ស៊ី អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

លោក ហឿ សេធុល

ប្រឹក្សាខាងសុខភាពផ្លូវចិត្ត • សាលាអប់រំពិសេស KCPS

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ