មិនបានចាត់ថ្នាក់

ចំណេះដឹងទូទៅ

មិនបានចាត់ថ្នាក់

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក មិនបានចាត់ថ្នាក់

ការមករដូវ

​ឈឺ​ក្បាល​ពេល​មក​រដូវ​​ដោយសារ​​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បម្រែបម្រួល​​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​ អាច​នាំ​​ឲ្យ​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​អាច​កើត​មាន​អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​នេះ​​។ ជាក់​ស្ដែង​ មាន​​​អាការៈ​ឈឺ​ក្បាល​ប្រភេទ​ខុស​ៗ​គ្នា​ដែល​កើត​ឡើង​​នៅ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ការ​ឈឺ​ក្បាល​ដោយ​ការ​​តានតឹង​ ​ដែល​បណ្ដាល​មក​ពី​ស្រ្តេស ឬ​​​​អាច​វិវត្ត​ទៅ​ជា​ការ​ឈឺ​ក្បាល​​ក្រោយ​មក​រដូវ​ ដោយ​សារ​តែ​ការ​បាត់បង់​ឈាម​​ និង​ការ​ថយ​ចុះ​កម្រិត​ជាតិ​ដែក​។ យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​​អាការៈ​ឈឺ​ក្បាល​​ប្រភេទ​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​ឈឺ​ក្បាល​ដោយ​កត្តា​អ័រម៉ូន​ និង​​ឈឺ​ក្បាល​ប្រកាំង​ពេល​មក​រដូវ​ តែងតែ​កើត​ឡើង​ជា​ទូទៅ​។​ មូលហេតុ​បង្ក​ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អាច​​នាំ​​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​បង្ក​ឡើង​ដោយ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ពិត​ណាស់​ អ័រម៉ូន​គ្រប់គ្រង​មុខងារ​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​។​ អាការៈ​ឈឺ​ក្បាល​នេះ​ អាច​កើត​ឡើង​មុន​ពេល​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​មក​រដូវ​។ អ័រម៉ូន​Estrogen​ជា​អ័រម៉ូន​ភេទ​របស់​ស្រីៗ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចរន្តឈាម​បញ្ជូន​សារ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។​​​​​​ ​អ័រម៉ូន​​នេះ​​កើន​ឡើង​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ស៊ុត​ញី។​ ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូនEstrogen​នេះ អាច​ជួយ​ឲ្យ​ដល់​ការ​ផ្សាំ​ស៊ុត​​នៅ​ក្នុង​ស្បូន​។​ បន្ទាប់​ពី​បញ្ចេញ​ពង​អូវុល​ កម្រិត​អ័រម៉ូន​នឹង​ថយ​ចុះ ហើយ​អ័រម៉ូន​Estrogen និង​Progesterone នឹង​ធ្លាក់​ចុះ​ទាប​បំផុត​មុន​ពេល​មក​រដូវ​ ដែល​​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ស្រីៗ​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​។ ការ​ព្យាបាល​​​ ការ​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ដោយ​សារ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​​ពេល​មក​រដូវ​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ​​​ជា​ទូទៅ​ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​ថ្នាំ​ទាំង​នេះ​ក៏​អាច​កាត់​បន្ថយ​​ការ​ឈឺ​ក្បាល​​ដោយ​សារ​ភាព​តានតឹង​ ដែល​បង្ក​ឡើង​ដោយ​កម្រិត​ជាតិ​ដែក​ចុះ​​ទាប​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ​ កាហ្វេអ៊ីន​ក៏​​​​មាន​គុណប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បណ្ដាល​មក​ពី​​អ័រម៉ូន​ដូច​គ្នា។​ បន្ថែម​ពី​លើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​ក៏​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នេះ​ ដែល​រួម​មាន​៖ ស្អំ​កំណាត់​​ត្រជាក់​​នៅ​លើ​ថ្ងាស​​ប្រមាណ​១០​នាទី ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ ដូចជា​យូហ្គា​ សមាធិ​ ដក​ដង្ហើម​វែង​ៗ ដើម្បី​ជួយ​បន្ធូរ​សាច់ដុំ​ និង​កាត់​បន្ថយ​ការ​តានតឹង​​​​។ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ម៉ាស្សា​ ញ៉ាំ​អាហារ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ខ្ពស់​។


ជំងឺបេះដូង

អាការៈ​ឈឺ​បេះដូង​ ក្រោយ​ញ៉ាំ​អាហារ​អាច​​ជា​សញ្ញា​បញ្ហា​សុខភាព

នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​បេះដូង ​និង​បរិវេណ​ទ្រូង​ វា​អាច​ជា​សញ្ញា​​​ដ៏​គ្រោះថ្នាក់​មួយ​ មិន​ថា​វា​កើត​ឡើង​នៅ​ពេល​ណា​ក៏​ដោយ​។​ ប្រសិនបើ​គ្នា​យើង​ឈឺ​ចាប់​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ៗ​ ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​។​ យ៉ាង​ណា​មិញ​ យើង​មិន​ត្រូវ​មើល​ស្រាល​អាការៈ​ឈឺ​ទ្រូង​នេះ​ឡើយ​ និង​គប្បី​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ការ​ក្រហាយ​ទ្រូង នៅ​ពេល​ដែល​យើង​លេប​អាហារ​ ​វា​នឹង​​រំកិល​ពី​​ក្នុង​បំពង់​អាហារ​​ចូល​ទៅ​ក្នុង​ក្រពះ​ តាម​រយៈ​សាច់​ដុំខ្ចិប​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ។​ សាច់​ដុំ​នេះ​បន្ធូរ​បន្ថយ​ដើម្បី​ឲ្យ​អាហារ​ឆ្លង​កាត់​ទៅ​ក្នុង​ក្រពះ​ ហើយ​បន្ទាប់​មក​រឹត​បន្តឹង​ ដើម្បី​ការពារ​ពី​ការ​ហូរ​ត្រលប់​ក្រោយ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ​។​ អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​សាច់​ដុំ​នេះ​បន្ធូរបន្ថយ​ ឬ​ចុះ​ខ្សោយ​ ដែល​អាច​​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ដាក់​សម្ពាធ​​នៅ​លើ​សាច់​ដុំ​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង​។​ ជា​ទូទៅ​ ការ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆាប់​គេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ ឬ​មក​ពី​អាហារ​មួយ​ចំនួន​ ដូចជា​អាហារ​ហឹរ​ អាហារ​ដែល​មាន​ខ្លាញ់​ ឬ​កាហ្វេអ៊ីន​។​ បន្ថែម​ពី​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ទ្រូង​ ការ​ក្រហាយ​ទ្រូង​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​បំពង់​ក​ និង​មាន​រសជាតិ​ជូរ​នៅ​ក្នុង​មាត់​របស់​យើង​ផង​ដែរ​។ ២. ជំងឺ​ច្រាល​ទឹក​ក្រពះ​ ​​​ប្រសិនបើ​​គ្នា​យើង​ជួប​ប្រទះ​ការ​ឈឺ​បេះដូង​​ជា​ប្រចាំ​ បន្ទាប់​ពី​ញ៉ាំ​អ្វី​មួយ​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​។​ ​ជំងឺ​នេះ​គឺ​ជា​​ការ​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ច្រើន​ជាង​២​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ និង​មាន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​បី​សប្ដាហ៍​។​ ​រោគ​សញ្ញា​សំខាន់​បំផុត​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​គឺ​ការ​ក្រហាយ​ទ្រូង​។​ រី​ឯ​សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​ ឈឺ​​ទ្រូង​ ដង្ហក់​ ចង្អោរ​ ក្អួត​ ឈឺ​បំពង់​ក​ ខ្យល់​ដង្ហើម​មិន​ល្អ និង​ក្អក​ស្ងួត​។​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ ជំងឺ​​នេះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ការ​ហូរ​ឈាម​បំពង់​អាហារ​ បញ្ហា​ផ្លូវ​ដង្ហើម​ និង​​ធ្វើ​ឲ្យ​បំពង់​អាហារ​រួម​តូច​​ថែម​ទៀត​ផង​។​ ៣. បញ្ហា​នៃ​ការ​រំលាយ​អាហារ​ដទៃ​ទៀត ​មិន​មែន​តែ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ជំងឺ​ច្រាល​ទឹក​ក្រពះ​​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​បរិវេណ​បេះដូង​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិក​​ងាយ​ៗ​ថែទាំ​សុដន់ឲ្យនៅស្អាត​ អំឡុង​ពេល​ពពោះ

ការ​ប្រែប្រួល​នៃ​សុដន់​ អំឡុង​ពេល​មាន​គភ៌​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​វា​​អាច​​បន្ត​រហូត​ដល់​ពេល​សម្រាល​ និង​លើស​ពី​នេះ​។​ ការ​ប្រែប្រួល​អ័រម៉ូន​ ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ និង​ការ​ផលិត​ទឹក​ដោះ​ដំបូង​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​មិន​ស្រួល​នៃ​សុដន់​។ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​នេះ​។ តិចនិក​ថែទាំ​សុដន់​អំឡុង​ពេល​មាន​គភ៌ ​​សុដន់​ចាប់ផ្ដើម​ស្ទះ​ និង​​ងាយ​រង​ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ពពោះ​។​ រី​ឯ​ចុង​សុដន់​ក៏​ក្លាយ​ទៅ​ជា​ស្ងួត​ និង​មាន​ពណ៌​ ក៏​ដូចជា​ប្រេះ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ​ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ ​ដើម្បី​ថែទាំ​សុដន់​​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​សម្រាល​កូន​រួច​។ ​​​១. ម៉ាស្សា​សុដន់​ ការ​ម៉ាស្សា​សុដន់​អាច​ជួយ​បញ្ចៀស​​ការ​ស្ទះ​បំពង់​ទឹក​ដោះ​ ​ស្នាម​សង្វារ​ និង​ប្រេះ​ចុង​សុដន់​។ ចូរ​លាប​​ក្រែម​ផ្ដល់​សំណើម​ ឬ​ប្រេង​អូលីវ ហើយ​ត្រដុស​ជុំវិញ​ចុង​សុដន់​​ជា​រាង​រង្វង់​ ​ដោយ​​ប្រើ​ចុង​ម្រាម​ដៃ​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ត្រូវ​ទាញ​ចុង​សុដន់​​​ទៅ​ផ្នែក​​ខាង​ក្រៅ​ថ្នម​ៗ​ និង​បន្ត​ធ្វើ​ដូច​នេះ​រយៈពេល​ប្រហែល​៥នាទី។​ ពិត​ណាស់​ ការ​ម៉ាស្សា​ដ៏​ល្អ​នឹង​អាច​ជួយ​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​បន្ទាប់​ពី​សម្រាល​ និង​បំបៅ​ ជួយ​ឲ្យ​សុដន់​ទន់​ល្អ​ ​​ក៏​ដូចជា​បង្កើន​លំហូរ​ទឹក​ដោះ​។​ យ៉ាង​ណា​មិញ​ ស្រីៗ​យើង​មិន​គួរ​ដាក់​សម្ពាធ​ខ្លាំង​នៅ​លើ​សុដន់​ឡើយ​ និង​បញ្ឈប់​ការ​ម៉ាស្សា​ភ្លាម​ៗ​ប្រសិនបើ​មាន​យើង​មាន​ការ​ឈឺ​ចាប់​ ក៏​ដូចជា​មិន​ត្រូវ​ម៉ាស្សា​ហួស​កម្រិត​នៅ​ចុង​សុដន់​ នៅ​ពេល​ដែល​យើង​ជិត​សម្រាល​កូន​ឡើយ​។ ២. បញ្ចេញ​សកម្មភាព​រាងកាយ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ស្រីៗ​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារ​សុខភាព​​ជា​ប្រចាំ​។​ ពិត​ណាស់​ សកម្មភាព​ពន់ពែន​ខ្លួន​ស្រាលៗ​អាច​ជួយ​បន្ថយ​ភាព​តានតឹង​ផ្នែក​ខាង​លើ​នៃ​រាងកាយ​។​ ​ការ​ពន់​ពែន​ដៃ​ក៏​អាច​ជួយ​​ផ្ដល់​កម្លាំង​ដល់​សាច់ដុំ​សុដន់​ ព្រម​ទាំង​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​សុដន់​ថែម​ទៀត​ផង​។ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​លើស​កម្រិត​នោះ​ទេ​។ ៣. ប្រើប្រាស់​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​ ​អាវ​ទ្រនាប់​សម្រាប់​ស្ត្រី​ពពោះ​​ដែល​មាន​ផាសុកភាព​ ​គឺ​​ធ្វើ​ពី​កប្បាស​ ​ពីព្រោះ​វា​អាច​ជួយ​ដល់​ការ​យឺត​នៃ​សុដន់​​នៅ​អំឡុង​ពេល​ពពោះ​បាន​ល្អ។​ បន្ថែម​ពី​នេះ​ អាវ​ទ្រនាប់​កីឡា​ក៏​មាន​ផាសុកភាព​ដូច​គ្នា ដោយ​ជួយ​ឲ្យ​សាច់ដុំ​ខាង​ក្រោម​សុដន់​មាន​ភាព​រឹងមាំ​ ព្រម​ទាំង​​​កាត់បន្ថយ​ការ​ឈឺចាប់​ […]


មិនបានចាត់ថ្នាក់

សម្រេចឲ្យមន្ត្រី និងពលរដ្ឋ អាយុចាប់ពី ៦០ឆ្នាំ​ នៅ ៣ខេត្ត ចាក់វ៉ាក់សាំង AstraZeneca

មិនថា មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ ពលរដ្ឋ​ទូទៅ​ក៏អាច​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩ ដូចគ្នា។ តាម​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់កូវ៉ាក់ ជូនពលរដ្ឋខ្មែរ និងមន្ត្រីមូលដ្ឋានដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ រស់នៅភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ (ឥតគិតថ្លៃ) ចំណែកអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម របស់ប្រទេសចិន។ តែ​ចំពោះ​ជនបរទេស​ដែល​នៅ​ស្រុក​ខ្មែរ​វិញ អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រើស​រើស​រវាង​វ៉ាក់សាំង​ទាំង២​ខាង​លើ ដោយការ​ចាក់​វ៉ាក់សាំង​មិន​យក​លុយ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

កង្វះ​ជាតិ​ដែក​ អាច​បណ្ដាល​ឲ្យ​​ក្មេង​គេង​មិន​លក់​?

កង្វះ​ជាតិ​ដែក​ ឬ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ អាច​កើត​ឡើង​ដោយ​សារ​​តែ​ការ​​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ ​និង​ការ​​កើន​ឡើង​នៃ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​។​ ចំពោះ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​។​ យ៉ាង​ណា​មិញ​ បញ្ហា​គេង​មិន​លក់​​ដែល​ទាក់ទង​នឹង​កង្វះ​ជាតិ​ដែក​​មិន​កើត​មាន​ជា​ទូទៅ​ឡើយ​។​ ហេតុអ្វី​ជាតិ​ដែក​មាន​សារសំខាន់​​​ចំពោះ​មនុស្ស​យើង​? រាងកាយ​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ដែក​​សម្រាប់​ហេតុផល​ជាច្រើន​ រួម​ទាំង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​ចរន្ត​ឈាម​ ការ​ផ្ទុក​អុកស៊ីសែន និង​ការ​ប្រើប្រាស់​ជាលិកា​សាច់​ដុំ​ ព្រម​ទាំង​ការ​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អង់ស៊ីម​  ​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​ដើរ​តួនាទី​សំខាន់​ៗ​ដទៃ​ទៀត​។​ ជា​ទូ​ទៅ​ ​កុមារ​មាន​តម្រូវការ​ជាតិ​ដែក​ខ្ពស់​ ដែល​ជា​លទ្ធផល​នៃ​ការ​លូតលាស់​របស់​រាងកាយ​ ហើយ​ទារក​ និង​​ក្មេង​អាយុ​ចាប់​ពី​២​ទៅ​៣​ឆ្នាំ​ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​កង្វះ​ជាតិ​ដែក​។​ រី​ឯ​ក្មេង​ស្រី​ជំទង់​​ ក៏​​មាន​ហានិភ័យ​នៃ​ការ​​កើត​មាន​កង្វះ​ជាតិ​ដែក​នេះ​ដែរ​។ រោគ​សញ្ញា​នៃ​​កង្វះ​ជាតិ​ដែក​ ប្រសិនបើ​កុមារ​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ដែក​នេះ ពួក​គេ​ច្រើន​តែ​មាន​អាការៈ​ខ្សោយ​ ហត់ ស្បែក​ស្លេកស្លាំង​ខុស​ប្រក្រតី​ ឈឺ​ក្បាល​ អស់​កម្លាំង​ ​ឈឺ​អណ្ដាត​ និង​ចំណង់​អាហារ​ធ្លាក់​ចុះ​​ជា​ដើម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​​​មាន​ក្រចក​ផុយ​ស្រួយ​​ ឬ​លាមក​មាន​ឈាម​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​​ដែល​​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ អាច​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​​ជំនាញ​ដែល​ពាក់ព័ន្ធ​​នឹង​ការ​រៀន​សូត្រ​ ព្រម​ទាំង​​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​។​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​តិចតួច​ ពួក​គេ​អាច​ពុំ​មាន​រោគ​សញ្ញា​អ្វី​​ទាំង​អស់​។ មូលហេតុ​ដែល​គេង​មិន​លក់​ ​​ចំពោះ​មូលហេតុ​ចម្បង​ដែល​​នាំ​ឲ្យ​ក្មេង​គេង​មិន​លក់​ អាច​បណ្ដាល​មក​ពី​ការ​កើត​មិន​គ្រប់​ខែ​ ឬ​ផលវិបាក​នៃ​​ការ​សម្រាល​ រោគ​ចុក​ពោះ​ ​ការ​ច្រាលអាស៊ីតក្រពះ  បរិយាកាស​គេង​មិន​​ល្អ​​ សំលៀក​បំពាក់​គេង​មិន​ស្រួល​ ការ​ឈឺ​ចាប់​​ផ្សេង​ៗ​ដូចជា​ហ្គាស​ក្នុង​ពោះ​ ​និង​ឈឺ​ត្រចៀក​។​ បញ្ហា​ដទៃ​ផ្សេង​ទៀត​ដូចជា​​គេង​បាត់​ដង្ហើម​ ភាព​តាន​តឹង​នៅ​ក្នុង​គ្រួសារ​ ការ​បែកបាក់​គ្នា​ ការ​យល់សប្តិ​អាក្រក់​ លេច​នោម​ដាក់​ពូក​ ​មមើ​ដើរ សង្កៀរ​ធ្មេញ​ ​ឬ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​​ជាដើម​។


មិនបានចាត់ថ្នាក់

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និងអ្នកដំណើរចូលកម្ពុជា ១ករណី និងមិនមានករណីជាសះស្បើយនោះទេ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ គិតត្រឹមព្រឹកថ្ងៃទី ១ មីនា នេះ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៣១៦នាក់។ ដោយឡែកស្ថានភាពជំងឺកូវីដ ១៩ ​នៅទូទាំងប្រទេស មានអ្នកឆ្លងសរុបចំនួន ៨២០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ៣៤៣នាក់។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert
avatar

លោក ហឿ សេធុល

ប្រឹក្សាខាងសុខភាពផ្លូវចិត្ត • សាលាអប់រំពិសេស KCPS