មិនបានចាត់ថ្នាក់

ចំណេះដឹងទូទៅ

មិនបានចាត់ថ្នាក់

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក មិនបានចាត់ថ្នាក់

មិនបានចាត់ថ្នាក់

រកឃើញអ្នកទៅហាង Zando និង Pedro ២នាក់ទៀត វិជ្ជមាន COVID-19

អ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន ២នាក់ទៀត វិជ្ជមាន COVID-19 ចំនួន២នាក់ ក្នុងនោះមាន អ្នកទៅហាង Zando ម្នាក់ និងអ្នកទៅហាង Pedro ម្នាក់។​ អ្នក​ទៅ​ហាង Zando សាខា​បឹង​កេងកង ដែល​រក​ឃើញ​វិជ្ជមាន COVID-19 នោះ​ជា​បុរស​ជនជាតិ​ខ្មែរ ឈ្មោះ ស្រៀន​ គីមស្រ៊ុន អាយុ ២២ឆ្នាំ ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ហើយ​ជា​និស្សិត​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ចំណែក​អ្នក​ទៅ​ហាង Pedro វិញ ជា​ស្ត្រី​ជនជាតិ​ខ្មែរ ឈ្មោះ អៀម ធីតា អាយុ ៣៥ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ។ សរុប​តួលេខ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន​ចំនួន ៣៤នាក់ ដោយ​ឡែក​អ្នក​ឆ្លង COVID-19 សរុប​ទូទាំង​ប្រទេស​មាន​ចំនួន ៣៥០នាក់ ក្នុងនោះជាសះស្បើយ ៣០៧នាក់។


មិនបានចាត់ថ្នាក់

អ្នកណាខ្លះទទួលបានវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃមុនគេ?

រដ្ឋាភិបាល​​កម្ពុជា​​បាន​​ត្រៀម​​ថវិកា​​សម្រាប់​​ទិញ​​វ៉ាក់​សាំង​ការពារ COVID-19 ចំនួន ១លានដូស នៅ​​ដំណាក់​កាល​​ដំបូង។ តើ​​អ្នក​ណា​ខ្លះ​​ដែល​​អាច​ទទួល​​បាន​​វ៉ាក់សាំង​ទាំង​​នោះ​​មុន​​គេ ដោយ​ឥត​​គិត​​ថ្លៃ? តាម​ការ​​ផ្តល់​​យោបល់​​របស់​​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​​យក​​ទៅ​​ពិភាក្សា​​នៅថ្ងៃទី​ ៨​ ធ្នូនេះ​ ក្នុង​​កិច្ច​​ប្រជុំ​​របស់​​គណ​​កម្មការ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ COVID-19 អ្នក​​ដែល​​ត្រូវ​​ទទួល​​បាន​វ៉ាក់សាំង​​មុន​គេ មាន គ្រូពេទ្យ ដែល​​ជា​​អ្នក​​ប្រឈម​​នឹង​គ្រោះ​ថ្នាក់​​ជួរមុខ បន្ទាប់​​មក​​គ្រូបង្រៀន កម្លាំង​​ប្រដាប់​អាវុធ​​គ្រប់​​ប្រភេទ មន្ត្​រី​យុត្តិធម៌-ព្រៃឈើ-បរិស្ថាន ជាដើម។


មិនបានចាត់ថ្នាក់

វីតាមីននេះជួយបង្កើនកោសិកាឈាម បំប្លែងងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់ (Wellteen)

វីតាមីន B5 ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid ជា​ប្រភេទ​វីតាមីន​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​រាងកាយ​មនុស្ស​យើង ពិសេស​វ័យ​ជំទង់ ដែល​ជា​វ័យ​ត្រូវ​ការ​ថាមពល​ច្រើន។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គឹម កាណែល វីតាមីន B5 ឬ Pantothenic acid មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម ដែល​មាន​នាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​វាជួយ​បម្លែង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ទៅ​ជា​ថាមពល។ បន្ថែមពីនោះ វីតាមីន B5 ក៏​ជួយ​ឲ្យ​ស្បែក សក់ និង​ភ្នែក មាន​សុខភាព​ល្អ ឯ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ថ្លើម​ក៏​ល្អ​ដូចគ្នា។ "យើង​ដឹង​ហើយ​ថា វ័យ​ជំទង់​ជា​វ័យ​មួយ​ដែល​ត្រូវ​ការ​ថាមពល​ច្រើន បែប​នេះ​ហើយ​ពួក​គេ​ញ៉ាំ​ច្រើន​ដែរ តែ​បើ​ញ៉ាំ​ច្រើន​តែ​បរិមាណ ចំណី​អាហារ​អត់​មាន​គុណភាព​នោះ​ក៏​ជួយ​មិន​បាន​ដែរ អ៊ីចឹង​ហើយ​យើង​ចាំបាច់​ឲ្យ​ពួកគេ​ញ៉ាំ​នូវ​អាហារ​ដែល​សម្បូរ​វីតាមីន B5 នេះ ទើប​អាច​ជួយ​បម្លែង​អាហារ​ទាំង​អស់នោះ​ទៅ​ជា​ថាមពល'។ ឱសថការី គឹម កាណែល រៀបរាប់។ នៅ​ពេល​សួរ​ថា វ័យ​ជំទង់​ត្រូវ​ការ​វីតាមីន B5 ច្រើន​ប៉ុន​ណា​នោះ? ឱសថការី​រូប​នោះ​បញ្ជាក់​ថា វ័យ​ជំទង់​ត្រូវការ​វីតាមីន​​ប្រភេទ​នេះ​ច្រើន​ខ្លាំង​លំដាប់​ទី​២ បន្ទាប់​ពី​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ចន្លោះពី ៤-៥ មិល្លីក្រាម/ថ្ងៃ នោះ​ទើប​អាច​ទ្រទ្រង់​រាងកាយ​ពួក​គេ​ឲ្យ​មាំទាំ និង​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ ពិសេស​ការ​សិក្សា​រៀនសូត្រ​បាន​កាន់​តែ​ល្អ​ប្រសើរ។ ចំពោះ​វិធី​ដែល​ឲ្យ​រាងកាយ​យើង​ទទួល​បាន​វីតាមីន B5 គ្រប់​គ្រាន់​វិញ ឱសថការី គីម […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

លោក ហឿ សេធុល

ប្រឹក្សាខាងសុខភាពផ្លូវចិត្ត • សាលាអប់រំពិសេស KCPS

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ