backup og meta

ប៉ាម៉ាក់បំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់ទាំងនេះ

ប៉ាម៉ាក់បំពានផ្លូវចិត្តកូនដោយមិនដឹងខ្លួន បើមានទម្លាប់ទាំងនេះ

ការ​រំលោភ​បំពាន​លើ​កុមារ​មិន​មែន​កំណត់​ត្រឹម​តែ​​ជា​ការ​ប្រើ​អំពី​ហិង្សា​​លើ​រាងកាយ​ប៉ុណ្ណោះ​ទេ ការ​បំពាន​ផ្លូវ​អារម្មណ៍​​កូន​ក៏​អាច​ជះ​ឥទ្ធិពល​ធំធេង​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ត​របស់​កូន​ដូច​គ្នា​។

អ្វី​ទៅ​ជា​ការ​រំលោភ​បំពាន​ផ្លូវ​អារម្មណ៍​? ​​វា​ដូច​ទៅ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​កូន​ទេ?​

ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ យើង​តែងតែ​ចង់​ផ្ដល់​អ្វី​ដែល​កូន​ត្រូវការ​ ដើម្បី​ឲ្យ​កូន​រស់​នៅ​បាន​​សុខ​ស្រួល​។ ​ប៉ុន្តែ​ ការ​មិន​អើពើ​ទៅ​​នឹង​តម្រូវ​ការ​ផ្លូវ​ចិត្ត​របស់​កូន​​​ ក៏​អាច​បង្ក​ជា​ផលវិបាក​​រយៈពេល​ខ្លី ឬ​រយៈពេល​វែង​ផង​ដែរ​​។ ការ​មិន​ផ្ដល់​ក្ដី​ស្រលាញ់​ មិន​​គាំទ្រ ​​បដិសេធ រិះគន់​ គំរាម​កំហែង គឺ​សុទ្ធ​តែ​ជា​ការ​បំពាន​ផ្លូវ​​អារម្មណ៍​ ហើយ​ទង្វើ​ទាំង​នេះ​ នឹង​​ជះ​ឥទ្ធិពល​មិន​ល្អ​នៅ​ពេល​ដែល​កូន​ធំ​ឡើង​ ដូចជា​ប៉ះពាល់​ដល់​​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ ការងារ​ និង​ទំនាក់ទំនង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​។

ជាក់​ស្ដែង ការ​បំពាន​ផ្លូវ​កាយ​ ដែល​អម​ជាមួយ​នឹង​ការ​ធ្វើ​បាប​រាងកាយ​ ផ្លូវ​ភេទ ឬ​ការ​មិន​អើពើ​ ​អាច​បំផ្លាញ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ និង​ទំនុក​ចិត្ត​របស់​កុមារ​បាន​។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ស្វែង​យល់​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​អារម្មណ៍កូន

គ្រាន់​តែ​បំពេញ​តម្រូវការ​របស់​កូន​ គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ ប៉ា​ម៉ាក់​ក៏​​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ណែនាំ និង​គាំទ្រ​កូន​ផ្នែក​អារម្មណ៍​ដែរ​។ ជា​ធម្មតា​ ក្មេង​តែង​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប៉ា​ម៉ាក់​នៅ​គ្រប់​ដំណាក់កាល​ក្នុង​ជីវិត​របស់​ខ្លួន​ ហើយ​ការ​មិន​អើពើ​នឹង​អារម្មណ៍​របស់​កូន ​អាច​នាំ​ឲ្យ​ការអភិវឌ្ឍ​ផ្នែក​អារម្មណ៍​របស់​ក្មេង​មាន​ភាព​ចុះ​ខ្សោយ​។

[embed-health-tool-due-date]

​សញ្ញា​នៃ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​អារម្មណ៍​​​កូន​

  • ​​មិន​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​របស់​កូន​
  • មិន​អើពើ​នឹង​អារម្មណ៍​របស់​កូន​
  • មិន​ចំណាយ​ពេល​ជាមួយ​​កូន​
  • រិះគន់​ ឬ​​មិន​​ដែល​សរសើរ​កូន​
  • មិន​សូវ​ចាប់​អារម្មណ៍​នឹង​ជីវិត​រស់នៅ​របស់​កូន
  • មិន​ដឹង​ពី​សញ្ញា​ដែល​កូន​ត្រូវការ​ជំនួយ​
  • ចាំតែ​ចាប់​កំហុស​កូន​​​

កូនកើតទុក្ខ២

អត្ថបទគួរអាន៖

ផល​ប៉ះពាល់​ពេលមិន​សូវ​អើពើ​ពី​អារម្មណ៍​កូន

ជា​ទូទៅ កុមារ​ដែល​រងគ្រោះ​ដោយ​សារ​តែ​​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ផ្នែក​អារម្មណ៍​ អាច​បង្ហាញ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម៖

  • ពិបាក​កំណត់​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​របស់​ខ្លួន​
  • មិន​សូវ​គោរព​ខ្លួន​ឯង
  • បន្ទោស​ខ្លួន​ឯង​ រាល់​ពេល​បរាជ័យ​
  • ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ការ​បដិសេធ​
  • យល់​ថា​ខ្លួន​ឯង​មាន​កំហុស​ធ្ងន់ធ្ងរ​។​

​ការ​​ស្គាល់​ច្បាស់​ពី​សញ្ញា​នៃ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​កូន​ និង​ការ​កែ​លម្អ​លើ​​​​ចំណុច​ខ្វះខាត​របស់​ប៉ា​ម៉ាក់​ មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ប្រកប​ដោយ​មនោសញ្ចេតនា​ និង​​ការ​យល់​ចិត្ត​។ ​ហេតុ​នេះ​​ហើយ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​សុភមង្គល​ពិត​ប្រាកដ​ ប៉ា​ម៉ាក់​មាន​កាតព្វកិច្ច​ផ្ដល់​ការ​គាំទ្រ​​​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ព្រម​​ផ្ដល់​បរិយាកាស​រស់នៅ​​ដ៏​ល្អ​មួយ​ដល់​កូន​ៗ​​។

ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​របស់​កូន​ អាច​បង្ក​ផលវិបាក​ជា​ច្រើន​ដល់​កូន​ ហើយ​​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ផ្លូវ​ចិត្ត​របស់​ក្មេង​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​ពី​អកប្បកិរិយា​របស់​ខ្លួន​មួយ​ចំនួន​ ដែល​អាច​ចាត់​ទុក​ជា​ការ​បំពាន​ផ្លូវ​អារម្មណ៍៖
  • មិន​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​របស់​កូន​
  • មិន​អើពើ​នឹង​អារម្មណ៍​របស់​កូន​
  • មិន​ចំណាយ​ពេល​ជាមួយ​​កូន​
  • រិះគន់​ ឬ​​មិន​​ដែល​សរសើរ​កូន​
  • មិន​សូវ​ចាប់​អារម្មណ៍​នឹង​ជីវិត​រស់នៅ​របស់​កូន
  • មិន​ដឹង​ពី​សញ្ញា​ដែល​កូន​ត្រូវការ​ជំនួយ​
  • ចាំ​ចាប់​កំហុស​កូន​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Understanding child emotional abuse

https://kidshelpline.com.au/parents/issues/understanding-child-emotional-abuse

This Is What An Emotionally Abusive Parent Looks Like, According To Experts

https://www.bustle.com/wellness/how-can-you-tell-if-your-parents-are-emotionally-abusive-these-are-the-signs-of-emotional-abuse-according-to-experts-2991680

How to tell if you have emotionally abusive parents: 15 signs

https://ideapod.com/how-to-tell-if-you-have-emotionally-abusive-parents-15-signs/

What Is Emotional Child Abuse?

https://www.verywellfamily.com/what-is-emotional-child-abuse-4157502

Signs of Abuse in Children

https://www.highspeedtraining.co.uk/hub/signs-abuse-children/

កំណែ​ប្រែបច្ចុប្បន្ន

19/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង

​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម