បើយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) ការដាក់ទារកឲ្យប៉ះផ្ទាល់នឹងស្បែករបស់ម៉ាក់ៗភ្លាមៗក្រោយសម្រាល គឺជារឿងដ៏ចាំបាច់បំផុតមួយ ដែលយើងមិនគួរមើលរំលងឡើយ។ ពិតណាស់ យោងតាមទិន្នន័យ និងការសិក្សាជាច្រើនដែលបានមកពីស្ថាប័នសុខភាពកំពូលៗ ដូចជាអង្គការសុខភាពពិភពលោកជាដើម បានរកឃើញពីគុណប្រយោជន៍ដ៏អស្ចារ្យនៃការប៉ះស្បែក និងស្បែករវាងទារកទើបកើត និងម៉ាក់ៗ ដែលរួមមាន៖
ទន្ទឹមនឹងនេះដែរ មិនមែនតែម៉ាក់ទេដែលអាចប៉ះស្បែកនឹងស្បែកជាមួយទារក កូនក៏អាចដាក់ឲ្យប៉ះស្បែកទ្រូងជាមួយឪពុកបាន ផងដែរ។
តាមការសិក្សាមួយចំនួនបានរកឃើញថា នៅពេលដែលទារកប៉ះផ្ទាល់ជាមួយស្បែកទ្រូងឪពុកភ្លាមៗក្រោយសម្រាល ក៏មានគុណប្រយោជន៍ដូចទៅនឹងការប៉ះស្បែកទ្រូងរបស់ម្ដាយផងដែរ ដោយរាប់ទាំងការផ្ដល់ភាពកក់ក្ដៅ និងធ្វើឲ្យកូនស្ងប់អារម្មណ៍។

សរុបមក ការប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាមៗ ក្រោយសម្រាលពិតជាមានអត្ថប្រយោជន៍ណាស់ ពិសេសគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូនតែម្តង បន្ទាប់ពីទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធភាពស៊ាំរបស់ទារកនៅមិនទាន់អភិវឌ្ឍពេញលេញឡើយ ក្រោយពេលសម្រាលរួច ហើយអាចរឹងមាំបន្តិចម្តងៗ នៅពេលដែលអាអូនកាន់តែធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ ម៉ាក់ៗគួរតែជ្រើសរើសអាហារបន្ថែមដែលសមស្រប ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ របស់កូន ក្នុងពេលដែលកូនចាប់ផ្តើមញ៉ាំអាហារបាន។
ការពង្រឹងប្រព័ន្ធភាពស៊ាំកូនតាមរយៈអាហារសម្បូរ Prebiotics និង Probiotics
ប្រព័ន្ធភាពស៊ាំមាននាទីជួយប្រឆាំងនឹងការបង្ករោគផ្សេងៗនៅក្នុងរាងកាយ ហើយបាក់តេរីក្នុងពោះវៀនជាផ្នែកសំខាន់បំផុតមួយនៃប្រព័ន្ធភាពស៊ាំ ដែលអ្នកស្រាវជ្រាវចាត់ទុកថា ពោះវៀនមានផ្ទុកប្រព័ន្ធភាពស៊ាំរហូតដល់៧០ភាគរយ។
ដើម្បីឲ្យសុខភាពក្រពះពោះវៀនកូនល្អ ប៉ាម៉ាក់ត្រូវបន្ថែមអាហារសម្បូរ prebiotics ដែលជួយដល់ការលូតលាស់បាក់តេរីក្នុងពោះវៀន។ ក្រៅពីទឹកដោះម្ដាយ អាហារល្អៗដែលមាន prebiotics មានដូចជាទំពាំងបារាំង ចេក ឪឡឹក និងប៉ោម។
ចំណែក probiotics វិញគឺជាបាក់តេរីល្អ ដែលអាចជួយរក្សាលំនឹងបាក់តេរីក្នុងពោះវៀនកូន។ អាហារសម្បូរ probiotics មានដូចជាគីមឈី និងយ៉ាអ៊ួរ។
ក្រៅពីនេះ ផលិតផលម្សៅទឹកដោះគោមួយចំនួនក៏មានផ្ទុកទាំងprobiotics និង prebiotics ឬគេហៅម្យ៉ាងទៀតថា Synbiotics ដែលជាការរួមបញ្ចូលគ្នារវាង prebiotics និង probiotics។
លើសពីនេះ ម៉ាក់ៗក៏អាចបន្ថែមអាហារមួយចំនួនដែលសម្បូរទៅដោយពពួក DHA, ARA និងតូរីនផងដែរ ដើម្បីជួយដល់ការលូតលាស់ខាងប្រាជ្ញា ស្មារតី ខួរក្បាល និងភ្នែក ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់កូនបានយ៉ាងល្អ។ ពពួកអាហារដែលសម្បូរទៅដោយ DHA រួមមានត្រី និងគ្រឿងសមុទ្រ រីឯ ARA និងTaurine យើងអាចរកបាននៅក្នុងសាច់ក្រហម សាច់មាន់ និងស៊ុតជាដើម៕