សារធាតុសំខាន់យ៉ាងតិច ៥មុខ ត្រូវគេដឹងថាមានប្រយោជន៍ខ្លាំងដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធការពាររាងកាយរបស់កូន។ កាលណាកូនមានខួរក្បាលល្អ បូករួមទាំងរាងកាយមាំមួនមិនងាយឈឺទៀត នោះការសិក្សារបស់កូនក៏ល្អទៅតាមហ្នឹងដែរ។ យ៉ាងណាដើម្បីឲ្យកូនមានអ្វីទាំងនេះ ម៉ាក់ប៉ាត្រូវផ្ដល់ឲ្យកូននូវសារធាតុចិញ្ចឹមចម្បងយ៉ាងតិច ៥ មុខនេះដល់កូនឲ្យបានគ្រប់គ្រាន់។
២. ហ្គេងឃ្លីអូសាយ (Gangliosides)
ហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់មួយជួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាល។ សារធាតុនេះសម្បូរនៅក្នុងទឹកដោះម្ដាយ ជាពិសេសទឹកដោះដំបូង។ ក្រៅពីនេះ ហ្គេងឃ្លីអូសាយ ក៏ឃើញមាននៅក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួនផងដែរ។
ការសិក្សារកឃើញថាហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់របស់ភ្នាសកោសិកាប្រសាទ ហើយវាក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាដើរតួសំខាន់ក្នុងការលូតលាស់របស់ប្រសាទ និងខួរក្បាល។ ដូចគ្នានេះដែរ ហ្គេងឃ្លីអូសាយ នៅក្នុងរបបអាហារក៏គេមានភស្តុតាងបញ្ជាក់ថាមានឥទ្ធិពលជាវិជ្ជមានដល់ដំណើរការចងចាំ ពិសេសសម្រាប់ក្មេងទើបកើត និងពេលដែលខួរក្បាលកំពុងលូតលាស់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. HMOs
HMOs ជាសារធាតុប្រ៊ីបាយអូទិក (Prebiotics) ពិសេសមួយដែលគេរកឃើញមាននៅក្នុងទឹកដោះម្ដាយ ហើយសារធាតុនេះជួយចិញ្ចឹមបាក់តេរីល្អក្នុងក្រពះពោះវៀន ដែលជាកន្លែងប្រមូលផ្ដុំប្រព័ន្ធការពាររាងកាយប្រហែលជា ៧០ ភាគរយ នៃប្រព័ន្ធការពាររាងកាយដែលមាន។ HMOs ក៏ជាសារធាតុទី 3 សំខាន់ដែលមាននៅក្នុងទឹកដោះម្ដាយ បន្ទាប់ពីជាតិខ្លាញ់ និងឡាក់តូស(lactose )។ HMOs ក្រៅពីមាននៅក្នុងទឹកដោះម្ដាយ ក៏មាននៅក្នុងផលិតផលទឹកដោះគោម្សៅផងដែរ។
ការសិក្សាបង្ហាញថា HMOs ជួយជំរុញបរិមាណបាក់តេរីល្អនៅក្នុងក្រពះពោះវៀន ដែលនេះជាប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលមិនថាមនុស្សធំ ឬកុមារ។ បាក់តេរីល្អនៅក្នុងក្រពះពោះវៀនបានដើរតួដោយផ្ទាល់ និងដោយប្រយោលលើប្រព័ន្ធភាពស៊ាំ ដោយជួយជំរុញដល់ការបង្កើនប្រព័ន្ធការពាររាងកាយ និងជួយគ្រប់គ្រងប្រតិកម្មនៃការរលាក និងជួយជំរុញការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយផងដែរ។
ការសិក្សាផ្សេងទៀតធ្វើលើស្រ្តីបំបៅដោះកូនចំនួន ៨២រូប បានរកឃើញដែរថា HMOs ក៏ទំនងជាជួយដល់ផ្នែកខួរក្បាល និងបញ្ញាស្មារតីកូនផងដែរ។ ការសិក្សាបានរកឃើញថា 2′-FL 6′-SL និង HMOs រួមបញ្ចូលគ្នាមានប្រយោជន៍ដល់ការអភិវឌ្ឍខួរក្បាល។ ការសិក្សាបញ្ជាក់ថាកម្រិតនៃ 2′-FL 6′-SL និង HMOs កាន់តែច្រើននោះការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូនក៏លូតលាស់កាន់តែល្អទៅតាមហ្នឹងដែរ។
៣. លូទីន DHA និងវីតាមីន E ធម្មជាតិ
សារធាតុទាំង៣ នេះក៏មានសារសំខាន់សម្រាប់សុខភាពកូនដែរ គឺជួយដល់សុខភាពភ្នែក និងការអភិវឌ្ឍខួរក្បាល។ DHA មាននៅក្នុងទឹកដោះម្ដាយ ហើយលូទីនវិញមាននៅក្នុងបន្លែដូចជាស្ពៃពួយលេង ស៊ុត ពោត និងម្ទេសប្លោកជាដើម។ ម៉ាក់ៗដែលបំបៅកូនដោយទឹកដោះអាចបន្ថែមបន្លែប្រភេទនេះក្នុងរបបអាហារខ្លួនដើម្បីឲ្យបានលូទីនសម្រាប់កូនគ្រប់គ្រាន់ ឬបើកូនអាចញ៉ាំអាហាររឹងបានគួរឲ្យកូនញ៉ាំបន្លែទាំងនេះ។
[embed-health-tool-due-date]
ចំណែកវីតាមីន E ធម្មជាតិវិញ ក៏សម្បូរនៅក្នុងល្ពៅ សណ្ដែកដី ស្ពៃពួយលេង និងគ្រាប់ផ្កាឈូករ័ត្នជាដើម។ ម៉ាក់ៗអាចបន្ថែមអាហារទាំងនេះឲ្យកូនញ៉ាំបើកូនដល់វ័យចេះញ៉ាំអាហាររឹងបាន។ ក្រៅពីនេះ ដើម្បីបានសារធាតុចិញ្ចឹមទាំង 3 មុខនេះរួមបញ្ចូលគ្នាតែម្ដង ម៉ាក់ៗដែលឈប់បំបៅដោះកូន ក៏អាចស្វែងរកផលិតផលទឹកដោះគោម្សៅដែលមាន ទាំងហ្គេងឃ្លីអូសាយ HMOs, DHA, លូទីន និងវីតាមីន E ធម្មជាតិនេះឲ្យកូនបៅបន្តបានផងដែរ។ ម៉ាក់ៗដឹងអត់កាលណាកូនមានសុខភាពល្អ ប្រព័ន្ធការពាររាងកាយមាំមួន ហើយខួរក្បាលក៏លូតលាស់បានល្អ នោះការសិក្សារបស់កូន ក៏ដូចជាកម្រិត IQ របស់កូនក៏កើនឡើងទៅតាមហ្នឹងដែរ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
កត្តាផ្សេងៗទៀតជួយការលូតលាស់ខួរក្បាលរបស់កូន
ក្រៅពីរបបអាហារដែលមានសារធាតុចិញ្ចឹមល្អៗ នៅមានកត្តាខាងក្រៅមួយចំនួនទៀតក៏ដើរតួសំខាន់ក្នុងការជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ ជួយបង្កើនកម្រិត IQ និងរៀនពូកែដូចគ្នា។
ការយកចិត្តទុកដាក់របស់ឪពុកម្ដាយលើកូនដូចជានិយាយលេងជាមួយកូន ឆ្លើយសំនួរកូនដោយយកចិត្តទុកដាក់ និងការអាន ឬច្រៀងឲ្យកូនស្ដាប់ គឺសុទ្ធជាកត្តាជំរុញការលូតលាស់ខួរក្បាលកូន។ ការធ្វើបែបនេះ គឺជាការជួយពង្រឹងកូនផ្នែកភាសា និងទំនាក់ទំនង ដែលជួយដឹកនាំផ្លូវឲ្យកូនឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សានៅឯសាលារៀន។