backup og meta

ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ធម្មតា ក្មេង​ជំទង់​កម្រ​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ណាស់​ ពីព្រោះ​តែ​ស្រទាប់​ស្បែក​ផ្ទុក​ភាព​យឺត និង​ខូឡាជែន ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​គ្មាន​ស្នាម​ជ្រីវជ្រួញ។ យ៉ាង​ណា​មិញ បញ្ហា​ស្បែក​ចាស់​មុន​វ័យ​របស់​ក្មេង​ជំទង់​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​យ៉ាង​។​ កត្តាទាំងនោះ​មាន​ដូច​ជា​៖​

  • ត្រូវ​កម្ដៅ​ថ្ងៃ​រយៈពេល​យូរ
  • ញ៉ាំ​ស្ករ​ច្រើន​ជ្រុល
  • ស្រ្តេស​
  • គេង​មិន​គ្រប់គ្រាន់
  • ជក់បារី
  • ប៉ះពាល់​នឹង​ការ​បំពុល​បរិយាកាស
  • ញ៉ាំ​ទឹក​មិនគ្រប់គ្រាន់
  • ស្បែក​ស្ងួត
  • ញ៉ាំ​គ្រឿងស្រវឹង និង​ប្រើប្រាស់​គ្រឿង​ញៀន

ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ព្រម​ទាំង​កត្តា​ហ្សែន ក៏​អាច​នាំ​ឲ្យ​ក្មេង​ជំទង់​ប្រឈម​នឹង​បញ្ហា​ស្នាម​ជ្រីវជ្រួញ​ដូច​គ្នា។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

គន្លឹះ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ក្មេង​ជំទង់

រូបមន្ត​ខាង​ក្រោម​នេះ អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ ប្រសិន​បើ​ក្មេង​មាន​ស្បែក​​ងាយ​ប្រតិកម្ម​ អាលែកហ្ស៊ី ឬ​បញ្ហា​ស្បែក​ផ្សេង​ទៀត គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើ​ស្បែក​ជាមុន​សិន​ មុន​នឹង​សាកល្បង​រូបមន្ត​ណា​មួយ។

​​​​១. លាប​ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​ច្រើន ដែល​អាច​ជួយ​​បន្សាប​រ៉ាឌីកាល់​សេរី​ និង​ប្រឆាំង​ភាព​ចាស់​មុន​វ័យ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លាប​ទឹក​ឃ្មុំ​នៅ​លើ​មុខ និង​ក ដោយ​ទុក​ចោល​ប្រហែល​ពី​២០ ទៅ ៣០​នាទី ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ បន្ថែម​ពី​នេះ យើង​ក៏​អាច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ ទឹក​ដោះ​គោ​ជូរ ឬ​ផ្លែ​ចេក។

២. ជែល​ប្រទាល​កន្ទុយ​ក្រពើ

​​​ទន្ទឹម​នឹង​នេះ​ដែរ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​ខូឡាជែន ដោយ​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ល្អ។ ប៉ា​ម៉ាក់​អាច​ណែនាំ​ឲ្យ​កូន​សាកល្បង​ម៉ាស្សា​មុខ​ជាមួយ​​ជែល​​ប្រទាល​កន្ទុយ​ក្រពើ​ឲ្យ​សព្វ​ រួច​ទុក​ចោល​រយៈពេល​១៥​នាទី និង​លាង​ជម្រះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ កូន​អាច​អនុវត្ត​រូបមន្ត​នេះ​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​ស្បែក​គ្មាន​ស្នាម​ជ្រីវជ្រួញ។

[embed-health-tool-child-growth-chart]

៣. ប្រើ​ម៉ាស​ស៊ុត​ផ្នែក​ពណ៌​ស

ស៊ុត​ផ្នែក​ពណ៌​ស​ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ ដែល​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ក៏​ដូចជា​ការពារ​ស្នាម​ជ្រីវជ្រួញ។ យើង​អាច​ប្រើ​ម៉ាស​នេះ ដោយ​ជ្រើស​យក​តែ​ស៊ុត​ផ្នែក​ពណ៌​ស​ និង​វាយ​ឲ្យ​សព្វ​ល្អ ចាំ​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី។ បន្ទាប់​មក​ លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Wrinkles

https://www.mayoclinic.org/diseases-conditions/wrinkles/symptoms-causes/syc-20354927

What Are Wrinkles?

https://kidshealth.org/en/kids/wrinkles.html

11 ways to reduce premature skin aging

https://www.aad.org/public/everyday-care/skin-care-secrets/anti-aging/reduce-premature-aging-skin

កំណែ​ប្រែបច្ចុប្បន្ន

15/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់គួរដឹង! កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

Laughing gas ក្មេងជំទង់ខ្លះនិយម​ប្រើ​ដើម្បី​សប្បាយ តើ​ជាអ្វីឲ្យពិតប្រាកដ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 15, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម