backup og meta

បើក្មេងជំទង់ប្រឈមនឹងបញ្ហាផ្លូវចិត្ត ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្មេងជំទង់ប្រឈមនឹងបញ្ហាផ្លូវចិត្ត ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ វ័យ​ជំទង់​ជា​វ័យ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​គេ ហើយ​ក្មេង​ដែល​ស្ថិត​នៅ​វ័យ​នេះ ច្រើន​តែ​កើត​មាន​អាការៈ​ថប់​បារម្ភ បាក់ទឹកចិត្ត ដែល​ជា​ហេតុ​នាំ​ឲ្យ​កូន​ចេះ​គេច​សាលា​រៀន​ ភ័យ​ខ្លាច គេង​មិន​លក់​ មិន​ឃ្លាន​អាហារ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ ជួន​កាល​ កូន​ចាប់ផ្ដើម​បាត់បង់​ទំនុក​ចិត្ត​លើ​រូបរាង​ខ្លួន​ឯង និង​អាច​គិត​រឿង​អវិជ្ជមាន​ផ្សេង​ៗ​ក៏​មាន។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​ជួយ​កូន​ឲ្យ​គេច​ផុត​ពី​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​នេះ​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​មួយចំនួន។

១. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចែករំលែក​អារម្មណ៍​ជាមួយ​ប៉ា​ម៉ាក់

  • ជជែក​លេង​​ជាមួយ​កូន​ឲ្យ​​បាន​ច្រើន​​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល។
  • បង្ហាញ​អារម្មណ៍​របស់​យើង​ថា ប៉ា​ម៉ាក់​នៅ​ក្បែរ​កូន និង​ចាំ​ស្ដាប់​ពី​បញ្ហា​ និង​គំនិត​របស់​កូន​ ក៏​ដូចជា​ចាំ​ជួយ​ជ្រោមជ្រែង​កូន​ជានិច្ច។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. គាំទ្រ​កូន

  • ​បង្កើត​ទម្លាប់​ថ្មី​ៗ​រួម​គ្នា​ និង​សម្រេច​គោលដៅ​ប្រចាំ​ថ្ងៃ ដូចជា​ការ​ធ្វើ​កិច្ចការ​សាលារៀន​ឲ្យ​រួច​រាល់ ​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។
  • ពិត​ណាស់​ ក្មេង​ជំទង់​​តែង​ត្រូវការ​ពេលវេលា​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​​គួរ​ទុក​ពេល​ឲ្យ​កូន​រៀន​ស្វែងយល់​ពី​ខ្លួន​ឯង​ខ្លះ​។
  • ស្វែង​រក​វិធី​មួយ​ចំនួន​ ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​សម្រាក​​ខ្លះ​ពី​កិច្ចការ​ផ្សេង​ៗ ដូចជា​កិច្ចការ​សាលារៀន​ ការងារ​ផ្ទះ ឬ​សកម្មភាព​ផ្សេងៗ​ ដើម្បី​ធ្វើ​រឿងរ៉ាវ​ដែល​កូន​ពេញ​ចិត្ត។ ប្រសិនបើ​កូន​មាន​អារម្មណ៍​ខឹង​មួម៉ៅ ប៉ា​ម៉ាក់​គួរ​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ជាមួយ​នឹង​កូន។ លើស​ពី​នេះ យើង​មិន​គួរ​ដាក់​សម្ពាធ​លើ​កូន​ជ្រុល​ពេក ដោយ​ឲ្យ​ក្មេង​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់​​ទាំង​អស់​នោះ​ឡើយ។

[embed-health-tool-child-growth-chart]

អត្ថបទគួរអាន៖

៣. ​រួម​គ្នា​ដោះស្រាយ​ជម្លោះ

  • ស្ដាប់​ពី​គំនិត​របស់​កូន និង​ព្យាយាម​ដោះស្រាយ​ជម្លោះ​​តាម​សន្តិវិធី។
  • ជៀសវាង​ជជែក​ពី​បញ្ហា​នៅ​ពេល​ដែល​យើង​កំពុង​តែ​ខឹង។
  • ស្មោះត្រង់​ និង​និយាយ​ដោយ​​​បើក​ចំហ​ជាមួយ​នឹង​កូន​ ដូចជា​ប្រាប់​ឲ្យ​កូន​ដឹង​ថា​ពេល​ខ្លះ ប៉ា​ម៉ាក់​ក៏​ប្រឈម​នឹង​បញ្ហា​ស្រ្តេស​ដូច​គ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​Four things you can do to support your teen’s mental health

https://www.unicef.org/parenting/health/four-things-you-can-do-support-your-teens-mental-health

Teen Mental Health: How to Know When Your Child Needs Help

https://www.healthychildren.org/English/ages-stages/teen/Pages/Mental-Health-and-Teens-Watch-for-Danger-Signs.aspx

Four ways to support your teen’s mental health

https://answers.childrenshospital.org/teen-mental-health/

កំណែ​ប្រែបច្ចុប្បន្ន

16/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម