សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់?

កូន​ក្មេង​មិន​ដូច​មនុស្ស​ធំទេ ក្តៅ​ពិបាក​ទ្រាំ​បែប​នេះ ងាយ​នឹង​ខ្វះជាតិ​ទឹក​បំផុត ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​មូលហេតុ រោគសញ្ញា និង​វិធី​បង្ការ ​ទើប​អាច​ជួយ​កូន​យើង​បាន​ទាន់​ពេលវេលា។ ១- មូលហេតុ និងសញ្ញា​នៃ​ការខ្វះជាតិ​ទឹក មាន​មូលហេតុ​ច្រើន​ដែល​បណ្តាលឲ្យ​កូន​ក្មេង​ខ្វះ​ជាតិ​ទឹកដែលយើងអាចបែងចែកជា កម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ។  ក្នុង​​នោះ​​មាន​ការ​ឡើង​កម្តៅ​ខ្លាំង ក្មេងៗ​​ញ៉ាំ​អី​ខុស​ធ្វើ​ឲ្យ​រាករូស ឬ​ក្អួត ញ៉ាំ​ទឹក​តិច​ឆ្លង​មេរោគ ​ជា​ដើម នេះបើ​តាម​ការ​ឲ្យ​ដឹង​​ពី​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ។ យើង​អាច​សម្គាល់​ក្មេងៗ​ខ្វះ​ជាតិទឹក​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ខាងក្រោមនេះ​៖ – នោម​តិច​ខុស​ធម្មតា – ស្ងួត​ស្បែក និង​បបូរមាត់ – ទល់លាមក – ស្រេក​ទឹក​ញឹកញាប់ – អស់កម្លាំងល្ហិតល្ហៃ – ងងុយគេង – ឈឺក្បាល វិលមុខ – ភ្នែកខូង។ អត្ថបទពាក់ព័ន្ធ៖ ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត ២- ធ្វើ​ដូចម្តេច​បើ​កូន​ខ្វះ​ជាតិទឹក ត្រូវ​បំពេញជាតិ​ទឹក​ភ្លាមៗ ដោយ​ឲ្យកូន​ញ៉ាំ​ទឹក​ស្អាត ទឹកអូរ៉ាលីត និង​ពពួក​ផ្លែឈើ​ដែល​សម្បូរជាតិ​ទឹក ដូចជា ក្រូច ឪឡឹក ត្រសក់ ល្ហុងជាដើម ហាម​ដាច់ខាត​កុំ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិស្ករ និង​ហ្គាស។ ក្នុង​ករណីក្មេង​តូចៗ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

​កូន​ង៉ែត​កើត​លឿង​​គឺ​ជា​​រឿង​ធំដុំ ដែល​ម៉ាក់​ប៉ា​​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​​ឲ្យ​​ខ្សោយ​បញ្ញាស្មារតី​បាន ប្រសិនបើ​ធ្លាក់​ដល់​ដំណាក់​កាលខ្លាំង ។ ដូចនេះ​យើង​គួរតែ​មក​ដឹង​ពី​វិធី​ព្យាបាល ការ​ថែទាំ​កូន​ឲ្យ​បាន​ល្អ និងមូលហេតុ​នៃ​ការ​កើត​លឿង​។ លោក​គ្រូពេទ្យ ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កើត​លឿង​នេះមិន​ជា​ធ្ងន់ធ្ងរ​ទេ តែ​បើ​មិន​មើល​ឲ្យ​បាន​ដិតដល់អាច​វិវត្តជា​ជំងឺ​ធ្ងន់ធ្ងរ ​ពិបាក​ក្នុង​ការ​​ព្យាបាល។ តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​លឿង? ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​ស្ទើរតែ ១០០ % នឹង​កើតលឿង​នេះ តែ​បើ​កូន​គ្រប់​ខែ​មាន​តែ​ជាង ៦៦ % ប៉ុណ្ណោះ។ ការ​ចេញ​លឿង​របស់​ទារក​ ជាធម្មតា​នៅ​ចន្លោះ​ពី​អាយុ ២-១០ថ្ងៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូចជា ក្ដៅ ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃជើង​អ្វី​នោះ​ទេ។ ផ្ទុយ​មក​វិញ​ទារក​អាច​បៅ​បាន​ជា​ធម្មតា និង​ឡើង​ទម្ងន់​ថែម​ទៀត​ផង។   ជាតិលឿង នេះកើត​ឡើង​ដោយសារ​ការ​ចាល់​ពពួក​បីលីរុយប៊ីន​ក្នុង​គ្រាប់​ឈាម និង​នៅ​ក្នុង​សរសៃឈាម​ ហើយ​ក៏​ជ្រាប​ចូល​ក្រោម​ស្បែក​ទារក​ដែល​មិន​អាច​បញ្ចេញ​ទាន់​តាម​ថ្លើម​ទៅ​កាន់​លាមក​វិញ។ មូលហេតុ​បណ្ដាល​មកពី​ ឈាម​ក្រហម​ទារក​ដែល​ត្រូវ​ជម្រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិន​ទាន់​ដំណើរ​ការ​ល្អ រួម​ផ្សំ​នឹង​ពោះវៀន​​​មិនទាន់​មានពពួកបាក់តេរីល្អនៅ​លើ​ពោះវៀន​ ដែល​ជំរុញ​ឲ្យ​ស្រូប​ជាតិ​លឿង​ទៅ​វិញ​ច្រើន។ នៅ​ពេល​ដល់​កម្រិត​ធ្ងន់ធ្ងរ​ជាតិ​លឿង​នេះ​មិន​ត្រឹមតែមានលើស្បែក​​ប៉ុណ្ណោះ​ទេ គឺ​​​ទាំង​ភ្នែក ឬ​ខ្លួន​ទាំង​មូល​​ខ្លាំង​តែ​ម្ដង។ សម្រាប់​ដំណោះស្រាយ​ពេល​កូនកើត​មាន​ជំងឺ​លឿង គឺ​យើង​ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ ព្រោះ​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ប៊ីលីរុយប៊ីន​ទាំងនោះ​អាច​ចេញ​តាម​ទឹក​នោម​បាន និង​កាត់បន្ថយ​ជាតិ​លឿង​របស់​ទារក។ ប្រសិនបើ​ការ​ចេញ​លឿង​មុន ២៤ ម៉ោង និង​លើស​ពី ១០ ថ្ងៃ​ទៅ រួម​ទាំង​រោគសញ្ញា​ដទៃ​ទៀត […]


រោគសញ្ញាទូទៅ

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក-ក្អួត

ក្នុង​សប្តាហ៍​នេះ​ដោយ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ឥទ្ធិពល​ពី​បាតុភូត អ៊ែល នីណូ (El Nino) ធ្វើ​ឲ្យ​កម្តៅ​នឹង​ហក់​ឡើង ៤០-៤១ អង្សារសេ។ អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​តូច​ងាយ​ឆ្លងពពួក​មេរោគ ឬ​បាត់តេរី ដែល​ធ្វើ​ឲ្យ​រាករូស ក្អួត ខ្វះជាតិ​ទឹក​ធ្ងន់ធ្ងរ ម៉ាក់ប៉ាអាច​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ៖ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្តៅ​ខ្លាំង មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​តូច​ញ៉ាំទឹក​ឆ្អិន​ឲ្យ​បានច្រើន មិន​ចាំ​ទាល់​តែ​កូន​ទារ​ញ៉ាំ​នោះ​ទេ។ ២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ក្មេង​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូលចិត្ត​ណាស់​ទឹកក្រូច-ទឹក​ផ្លែឈើ​កំប៉ុង​ផ្អែមៗ ប៉ុន្តែ​វា​មិន​ល្អ​ចំពោះ​ពោះវៀន​ក្មេងនោះ​ទេ ភេសជ្ជៈ​កំប៉ុង​សម្បូរ​ជាតិស្ករ-ហ្គាស អាច​រាករូស​លឿន​ណាស់។ យក​ល្អ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ផ្លែឈើ​ជំនួស​វិញ ដូចជា ក្រូច ស្វាយ ឪឡឹក ប៉ោម ជាដើម។ ៣- កុំឲ្យកូនញ៉ាំរបស់ត្រជាក់ខ្លាំង មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង យើង​បែរ​ជាឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​ខ្លាំង ដូចជា​ទឹកកក​ឈូស ការ៉េម ច្បាស់​ជា កូន​តូច​ឈឺក ឈឺពោះ រាកផង​ក៏មាន។ អត្ថបទពាក់ព័ន្ធ៖ មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ៤- កុំឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្តេសផ្តាស ផ្លែ​ឈើ​មួយ​ចំនួន​មាន​ជាតិគីមី ដូច្នេះ​ហើយ​មុន​ឲ្យ​កូន​ញ៉ាំយើង​ត្រូវពិនិត្យ  ចិត​សំបក​ចេញ ឬ​លាង​សម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ការ​ពុល។ ៥- លាងដៃ​កូន​ឲ្យ​ស្អាត ដៃ​មិន​ស្អាត​យក​ទៅ​កាន់​នំ​ចំណី​ញ៉ាំ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​អូន​តូច​រាក ឬក្អួត ដូច្នេះ​យើង​ត្រូវ​លាង​សម្អាត​ដៃកូន​ជានិច្ច​មុន​នឹង​ឲ្យ​កាន់​នំចំណី។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ក្នុង​ករណី​មាន​សំណួរ […]


ជំងឺផ្លូវដង្ហើម

វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ ហៀរ​សម្បោរ

រឿង​ថែ​ទាំ​កូន ច្បាស់​ជា​មិន​ងាយ​ស្រួល​ទេ ពិសេស​កូនតូច​ៗមិន​ទាន់​គ្រប់​ ៣ ​ឆ្នាំ ពេល​ឈឺ​ម្តង​ៗ។ អូនៗ​តូចៗឧស្សាហ៍​ឈឺ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​នៅ​ខ្សោយ ងាយ​ឆ្លង​ជំងឺ​ណាស់ ពិសេស​រឿង​ផ្តាសាយ តឹងច្រមុះ​នេះ​ឯង អ៊ី​ចឹងហើយ ប៉ាម៉ាក់​ត្រូវ​ដឹង​វិធី​ជួយ​អូនៗ​ពេល​តឹង​ច្រមុះ ព្រោះ​ថា​បើ​មិន​ព្យាបាល​ឲ្យ​បាន​លឿនទេ អាច​វិវត្ត​ទៅ​ជាធ្ងន់បាន។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​តឹង​ច្រមុះ អាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និងមាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ ២- ធ្វើ​ម៉េច​ដឹងថា​អូនៗ​តឹង​ច្រមុះ ដោយសារ​​ឆ្លង​បាក់តេរី ​ឬអត់? បើ​កូន​ហៀរ​សម្បោរ យើង​​គួរ​តែ​ពិនិត្យ​មើល​លក្ខណៈ​សម្បោរជាមុន ព្រោះ​បើ​ឆ្លង​មេរោគ​ សម្បោរនឹង​មាន​សភាព​ស​ថ្លា និង​រាវៗ នៅ​ពេល​ដំបូង បន្ទាប់​មក​នឹងប្រែ​​ទៅ​ជា​ស បៃតង ឬលឿង​ ពីរ​បី​ថ្ងៃ​មុននឹង​ត្រលប់​​ទៅ​ជា​ថ្លា​ម្តង​ទៀត។ ៣- មូលហេតុ​ស្ទះ​រន្ធ​ច្រមុះ ពេល​ខ្លះ ​ការ​ស្ទះ​រន្ធ​ច្រមុះអាច​បណ្តាល​មក​ពី​អាលែកហ្សី ឬ​ប្រហែល​ជា​មាន​សាច់​ហើម​នៅ​ខាង​ក្នុង​ច្រមុះអូនៗ។ ទាំង​នេះ​ទាមទារ​​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ ហើយក្រៅ​ពី​សម្បោរ ​​កុំ​ព្យាយាម​ខ្វេះ​អ្វី​ផ្សេង​ចេញ​ពី​ច្រមុះ​អូនៗ​ឲ្យ​សោះ។ អត្ថបទ​ពាក់ព័ន្ធ​៖ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ ៤- វិធី​ព្យាបាលអា​ការៈ​តឹង​ច្រមុះលើ​កូន វិធី​តែ​មួយ​​មានសុវត្ថិភាព និង​​ប្រសិទ្ធ​ភាព​បំផុត ​ព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។ បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​បួន​ប្រាំ​តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុងរលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មក សូម​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​តូច​ៗ​​​ ចំណាយ​​ពេល​​​រាប់​ម៉ោង​​សម្លឹង​មើល​​អេក្រង់​​ទូរសព្ទ​ កុំ​ព្យូទ័រ​ ថេប្លេត​ និង​ទូរទស្សន៍​​រាល់​ថ្ងៃ នឹង​​អាច​មាន​អាកប្បកិរិយា​​​មិន​​ល្អ​​នៅ​ពេល​​​ពួក​គេ​​​​មាន​អាយុ​​៥​ឆ្នាំ​។ នេះ​​បើ​​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ សាកលវិទ្យាល័យ​ Alberta ប្រទេស​កាណាដា។ ​​​​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​​​មក​ពី​សាកលវិទ្យាល័យ​ Alberta​ បាន​សិក្សា​​តាម​ដាន​លើ​​ក្មេង​ៗ​​​ជាង ​២​ ពាន់​គ្រួសារ​ ដោយរក​ឃើញ​ថា ពួក​គេ​មាន​​​អាកប្បកិរិយា​មិន​សមរម្យ​​ ពិសេស​ក្មេង​ៗ​ដែល​វក់​នឹង​ទូរស័ព្ទ។ អ្នក​វិទ្យាសាស្រ្ត​បាន​​ហៅ​ករណីនេះ ជា​បញ្ហា​​ខ្សោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ឬ (ADHD) ពិសេស​ក្មេង​ៗ​​ ​ចំណាយ​​ពេល​លើស ២ម៉ោង​​ ជាមួយ​អេក្រង់​ទូរសព្ទ​​​ គឺ​មាន​បញ្ហា​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់​ របស់​ប៉ាម៉ាក់។ “ពួក​យើង​រក​ឃើញ​ថា ការ​ចំណាយ​ពេល​លើ​អេក្រង់​​ ពិត​ជា​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​គួរ​ឲ្យកត់​សម្គាល់ ជា​ពិសេស​នេះ​ពេល​ពួក​គេ​ឈាន​ដល់​អាយុ​ ៥​ឆ្នាំ​”។ នេះ​បើ​តាម​សម្តី​លោក​វេជ្ជបណ្ឌិត​ Piush Mandhane ជា​អ្នក​ចូល​រួម​​ការ​ស្រាវជ្រាវ​ខាង​លើ​។ ការ​ស្រាវជ្រាវ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ៗ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អេក្រង់​ទូរសព្ទ​​ នឹង​​ប៉ះ​ពាល់​ដល់​ដំណេក​ ដែល​ដូច​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុន​ៗ​ ធ្លាប់​បង្ហាញ​ថា ក្មេង​ៗ​មើល​ទូរសព្ទ​ច្រើន​ រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ថែម​ទាំង​​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខូច​ភ្នែក​ទៀត​ផង​។ ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នៅ​ឆ្នាំ ​២០១៨ ដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ Ottawa ប្រទេស​កាណាដា ​ក៏​បាន​រក​ឃើញ​ថា ក្មេង​ៗ​អាយុ​ពី​​ ៨-​១​១​ ឆ្នាំ​​​មាន​​បញ្ហា​ខ្សោយ​​ខួរ​ក្បាល​ ៥%​ បើ​ប្រៀប​ទៅ​នឹង​​​​ក្មេងៗ​​អាយុ​ស្របាល​គ្នា ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អាក្រង់អេឡិចត្រូនិក​ទាំងនោះ។ អត្ថបទ​ពាក់ព័ន្ធ៖  ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ […]


បញ្ហាការលូតលាស់

បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។   បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។ ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។ អត្ថបទ​ពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?

នៅ​ពេល​ឮ​ថា​មានជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក ម៉ាក់​ៗ​ប្រាកដជា​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ចំពោះ​កូន​តូច​របស់​ខ្លួនជា​មិន​ខាន។ វា​អាច​ថា​ជា​ជំងឺ​មួយ​មិន​សូវ​ឮ​ពី​មុន​មក ទើប​ធ្វើឲ្យម៉ាក់ប៉ាមាន​បេប៊ី ហើយ​កើត​ជំងឺ​បែប​នេះ​រអា ស្លន់ស្លោ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ជំងឺ​នេះ​មាន​តាំង​ពី​កំណើត​របស់​ទារក​មក​ម្ល៉េះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ ជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ពន្យល់​ពី​ដំណើរ​នៃ​បញ្ហា​នេះ​ថា៖ “ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម អ៊ីចឹង​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង”។ សម្រាប់​ជំងឺ​ស្ទះទឹកភ្នែក​មិន​ថា​ទារក​​ប្រុស ឬ​ស្រី​​នោះ​ទេ គឺ​អាច​កើត​ដូចគ្នា ហើយ​មាន​ក្នុង​ចំនួន​តិច​បំផុត​ប្រហែល ៥ % ប៉ុណ្ណោះ​ក្នុង​ចំណោម​ទារក​ទើប​នឹង​កើត។ ស្ទះ​រន្ធ​ទឹកភ្នែក​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​មាន​អត្រា​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ​រហូត​ដល់ ៩០% នៅ​ពេល​បេប៊ី​មាន​អាយុ ១ឆ្នាំ។   ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ឧស្សាហ៍ កូន​នឹង​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក […]


រោគសញ្ញាទូទៅ

តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត

ក្មេងៗ​ឧស្សាហ៍​ក្តៅខ្លួន​ណាស់ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​ដឹង​ពី​វិធី​ជួយ​កូន​តូចៗ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង អាច​ឈាន​ដល់​ប្រកាច់​បាត់បង់​ស្មារតី។ ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន? ជា​ទូទៅ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​ក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅ​ចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹង​កាលណា​មាន​កម្តៅ​ចាប់​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថាអូន​តូច​ក្តៅ​ខ្លួន​ហើយ។ អូន​តូច​ក្តៅ​ខ្លួន​ល្មមៗ នៅ​លេង ញ៉ាំ​ធម្មតា គ្មាន​បញ្ហា​ចោទទេ គ្រាន់​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ ​វិលទៅ​សភាព​ធម្មតា​វិញ​ហើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កូន​តូច​ក្តៅ​ខ្លួនខ្លាំងធ្វើម៉េច? បើ​សិន​ជាអូនតូច​ក្តៅ​ខ្លួន​ខ្លាំងចាប់ពី ៣៨,៥ អង្សារសេ ​លើស​ពី​២ថ្ងៃ ហើយ​មិន​ញ៉ាំ លែង​សូវ​សកម្ម​ដូច​មុន ម៉ាក់ប៉ា​ត្រូវប្រញាប់​នាំកូន​ទៅ​ពេទ្យ តែភ្លាមៗ​យើង​អាច​ជួយ​បញ្ចុះ​កម្តៅ​កូន​តាម​វិធី​ខាង​ក្រោម​នេះ ដើម្បី​កុំ​​ឲ្យ​អាអូន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ឈាន​ដល់​ប្រកាច់។ [embed-health-tool-baby-poop-tool] – មិន​ត្រូវ​ឲ្យ​កូនពាក់​ខោអាវ​ជិត និង​ក្រាស់ៗ – ឲ្យ​អូនតូច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ឲ្យកូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ (មិន​ត្រូវ​​ឲ្យ​កូន​ញ៉ាំថ្នាំ​ផ្តេសផ្តាស ក្រៅ​ពី​ថ្នាំ​បញ្ចុះ​កម្តៅ) – យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

ស្រលាញ់កុំ តែ​កុំ​ទម្រើសកូន ពិសេស​រឿង​ឲ្យ​លេង​ទូរសព្ទ​ មុន​ចូល​គេង​! ខូច​ទាំង​ភ្នែក ខូច​ទាំង​បញ្ហា​ស្មារតី! បើកូន​ពិបាក​រឿង​ចូល​គេង ក៏​ដោយ​សារ​តែ​ទូរសព្ទ​ដែរ។ មួយ​ទៀត ទាន់​អូនៗ​នៅ​តូច ណែនាំ​ឲ្យ​ហើយ ក៏​ជា​ការ​ល្អ​ម្យ៉ាង។ ការស្រាវជ្រាវ​បង្ហាញថា ប្រើ​​ទូរសព្ទ​មុន​ពេល​ចូល​គេង អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ជា​ច្រើន ដូច​ជា គេង​មិន​លក់ បញ្ហាពេលគេង និង​ប៉ះពាល់​​សុខភាព​ទូទៅ​។ ១- ផល​ប៉ះ​ពាល់​​ការ​ប្រើ​ទូរសព្ទ ​មុនចូល​គេង អ្នកជំនាញ​បាន​​សិក្សា​លើ​បញ្ហា​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ផ្អែក​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ក្មេង​ជំទង់​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​ក្មេង​ជំទង់ ៩០០​នាក់ អាយុ​ចន្លោះ ១២-១៥ ឆ្នាំ មាន ២០% ភ្ញាក់​ពេល​យប់​ដើម្បី​មើល​សារ ឬ​ព័ត៌លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ជា​ហេតុ​​នាំឲ្យ​មាន​អារម្មណ៍​​នឿយ​ហត់​ខ្លាំង​ជាង​ក្មេងៗ​គេង​បាន​គ្រប់​គ្រាន់ ដល់​ទៅ ៣ ដង។ ការ​សំខាន់​ គឺ​សមត្ថភាព​ទូទៅ​ចុះ​ខ្សោយ​ជាង​ក្មេង​ដទៃ​ទៅ​ទៀត។ ២- ហេតុផល​ក្មេងមិន​ឈប់​លេង​ទូរសព្ទ ​មុន​ចូល​គេង មាន​ការ​បង្ហាញ​​ជាក់​លាក់​មួយ គឺ​មនុស្ស​ជា​ច្រើន​មិន​អាច​ឃ្លាត​ចេញ​ពី​ទូរសព្ទ​ឡើយ។ ជា​ហេតុ ពួក​គេ​តែង​​យកវា​ដាក់​ជាប់​ក្បែរ​ខ្លួន សូម្បី​ពេល​ចូល​គេង​ក៏​ដោយ ព្រោះ​ក្មេងៗ​ជំទង់​គិត​ថា ពេល​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​​ធ្វើ​ឲ្យ​អារម្មណ៍​គេ​ស្ងប់ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​ទូរសព្ទ​ក្បែរ​ខ្លួន នឹង​ធ្វើ​​ឲ្យ​មាន​អារម្មណ៍​នៅ​មិន​សុខ ដូច​បាត់​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន។ ៣- យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ចង់​មិន​ចង់ ក៏​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កូនៗ​បាន​ល្អ​ដែរ ពិសេស​ពាក់​ព័ន្ធ​សុខភាព​កូនៗ​តែ​ម្តង ហេតុនេះ​យើង​គួរ​៖ - ប្រាប់​ផល​ប៉ះពាល់​ពី​ទូរសព្ទ​ដល់កូន៖ គួរ​និយាយ​ជា​មួយ​អាអូន មីអូន […]


ថ្នាំបង្ការ

ក្មេងៗនៅ​ញូវយ៉ក បើមិន​ទាន់​វ៉ាក់សាំង ហាមមិនឲ្យទៅ​ទីសាធារណៈ

តំបន់ជាយក្រុង​ញូយ៉ក នៅអាមេរិក បាន​ចេញបម្រាម មិន​អនុញ្ញាត​ឲ្យ​កុមារ​ ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ចេញទៅ​ទីសាធារណៈ ដូចជា​សាលារៀន ផ្សារទំនើប​នានា ខណៈ​តំបន់​នេះ កំពុង​ប្រយុទ្ធប្រឆាំង​ នឹង​ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល​អាក្រក់បំផុត ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ តំបន់ Rockland County បាន​ប្រកាស​ភាពអាសន្ន កាលពី​ថ្ងៃទី ២៦ ខែមីនា ២០១៩ និងចេញ​បម្រាម ៣០​ថ្ងៃ ឬរហូតដល់​ក្មេងៗ​ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អួច ទទួល​បាន​វ៉ាក់សាំង​នេះ។ សេចក្តីប្រកាស​របស់​តំបន់ Rockland គឺក្រោយការ​ផ្ទុះជំងឺ​កញ្រ្ជឹល ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា អ៊ីលីណស តិចសាស់ ​វ៉ាស៊ីតោន និងជាផ្នែកមួយ នៃ​ការងើបឡើងជាសាកល នៃ​ការឆ្លងមេរោគ​នេះ។ នេះបើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក។ នៅក្នុង​តំបន់ Rockland មាន​ការ​ឆ្លងជំងឺ​កញ្រ្ជឹល​ចំនួន ១៥៣ ​ករណី​ហើយ ដោយភាគច្រើន​ក្នុង​ចំណោម​ក្មេងទាំង​នោះ ពុំទទួល​បាន​វ៉ាក់សាំង​នោះទេ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន” វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ យោងតាម​នាយកដ្ឋាន​សុខាភិបាល​ក្រុង​ញូយ៉ក ការផ្ទុះឡើងជំងឺ​នេះ បានចាប់ផ្ដើម​នៅពេល​អ្នកដំណើរ​ម្នាក់ ធ្វើដំណើរទៅ​ប្រទេស​អ៊ីស្រាអ៊ែល ដោយ​ត្រឡប់មក​វិញ ចូលទៅ​តំបន់​សម្បូរជនជាតិ​ជ្វីស​រស់នៅ ​ជាប់​ជាយក្រុង Rockland County។ បន្ទាប់មក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស