សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

ពេល​កូន​នៅ​តូច បារម្ភ​ម្តង ពេល​ធំ​ហើយ កាន់​តែ​បារម្ភ​ទៀត បើ​ធំ​តែ​រូប ចរិត​នៅ​ដូច​ក្មេង​ដដែល ទឹក​ចិត្ត​ប៉ាម៉ាក់​ច្បាស់​ជា​ខ្លោច​ផ្សា​មិន​ខាន។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ណែ​នាំ​ខ្លះៗ​ប៉ាម៉ាក់​អាច​យក​ទៅ​អនុវត្ត​បាន បើ​សិន​កូន​យើង​បង្ហាញ​អាកប្បកិរិយា​ក្មេង​ជាង​អាយុ។ ១- ពិនិត្យមើលការលូតលាស់កូន ពេល​ខ្លះ ក្មេង​ៗ​មាន​អាកប្បកិរិយា​មិន​ត្រូវ​នឹង​អាយុ​ពួក​គេ ព្រោះ​តែ​បញ្ហា​​វិវត្ត​ផ្នែក​សតិ​បញ្ញា​មិន​បាន​ល្អ អ៊ីចឹង​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​តាម​ដាន​មើល​សមត្ថភាព​ការ​គិត និង​ការ​ធ្វើ​របស់​កូន និយាយ​ជាមួយ​គ្រូ​ប្រចាំ​ថ្នាក់​គេ ឬ​ពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់។ បើ​អ្នក​សង្ស័យ​ថា​កូន​មាន​បញ្ហា​រៀន ឬ​វិវត្ត​យឺត​យ៉ាវ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ។ ២- ស្វែងយល់ពីដើមហេតុបញ្ហា ព្យាយាម​ស្វែង​យល់​ហេតុ​អី​កូន​បង្ហាញ​កាយវិការ​បែប​នោះ និង​ពន្យល់​គេ​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ បើ​កូន​និយាយ​ថា មិន​ចង់​ធំ​នោះ ត្រូវ​ប្រាប់​គេ​ពី​ផល​ប្រយោជន៍​​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ បើ​និយាយ​ថា​ ខ្លាច​ពេល​គេ​ធំ​ទៅ ប៉ា​ម៉ាក់​លែង​ស្រលាញ់ ប្រាប់​កូន​វិញ ក្តី​ស្រលាញ់​ប៉ា​ម៉ាក់​ធំ​ធេង​ណាស់ ហើយ​មាន​ជា​រៀង​រហូត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ណែនាំវិធីផ្សេងទៀត ពេល​កូន​យើង​ប្រើ​វិធី​បែប​កូន​ក្មេង ព្រោះ​ចង់​បាន​អ្វី​មួយ ត្រូវ​បង្រៀន​វិធី​ផ្សេង​ដល់​គេ​វិញ ដូច​ជា បើ​ស្រែក​យំ​ដើម្បី​បាន​ការ​ចាប់​អារម្មណ៍ យើង​គួរ​ពន្យល់​កូន​ប្រើ​កាយវិការ​វិញ ដូច​ជា កាន់​ដៃ​អ្នក​ថ្នមៗ​ជា​ដើម។ កូន​អាច​យល់​ថា ធ្វើ​បែប​នោះ​ដើម្បី​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន គួរ​ប្រាប់​កូន​ពី​វិធី​រាប់​អាន​មិត្តភ័ក្ដិ​បែប​ផ្សេង​ទៀត។ គ្រប់​ពេល​ឃើញ​កូន​បម្រុង​នឹង​ធ្វើ​រឿង​មិន​ចាស់ទុំ​ណា​មួយ ត្រូវ​រំឭក​ប្រាប់​ឲ្យ​ប្រើ​វិធី​ដែល​យើង​បាន​បង្រៀន ហើយ​ផ្តល់​ឱកាស​ដល់​គេ​ឲ្យ​បាន​ច្រើន​ផង។ [embed-health-tool-baby-poop-tool] ៤- បង្កើតវិន័យ ប្រាប់​កូនៗ […]


រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស