សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

ប៉ាម៉ាក់គួរដឹង ទាំងនេះជា​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក

"Hello គ្រូពេទ្យ" ជឿថា កុមារ​រាកជា​ការបារម្ភ​ដ៏ធំមួយ​របស់​ឪពុកម្ដាយ​ភាគ​ច្រើន ព្រោះរាក​អាចបណ្ដាល​ឲ្យ​បាត់បង់​ជាតិទឹក និង​ឡើង​កន្ទួល​រមាស់ ដោយសារ​ខោទឹកនោម។ ក្មេងៗ​រាក​អាចនឹង​ខ្សោះខ្សោយ​កម្លាំង​កាយ ស្ងួត​ភ្នែក ឬ​ស្ងួត និង​ស្អិតមាត់​ជាដើម។ ចុះ​នៅ​សុខៗ ម៉េច​បាន​អាអូនរាក? សូមស្វែងយល់មូលហេតុខាងក្រោម៖ ១- ការបង្កដោយ វីរុស ពពួក​មេរោគ ដូចជា Rotavirus, Adenovirus, Calicivirus, Astrovirus និង​មេរោគ ផ្តាសាយ ក៏​អាច​ធ្វើ​ឲ្យ​រាករូស​ក្អួត ចុកពោះ ក្ដៅខ្លួន រងាញាក់ និង​ឈឺខ្លួន។ ២-ការបង្កដោយបាក់តេរី ពពួក​បាក់តេរី ដូចជា Salmonella , Shigella, Staphylococcus, Campylobacter ឬ E.coli ក៏អាច​ធ្វើ​ឲ្យ​រាកដែរ។ បើ​សិន​ជា​កូនតូច​រាក​ដោយសារ​បាក់តេរី​ណាមួយ បង្ក​ការ​រាក​នោះ​អាច​ធ្ងន់ធ្ងរ ដូចជា ចុកពោះ​ខ្លាំង លាមក​មាន​ឈាម ឬ​ក្ដៅ​ខ្លួន​ជាដើម។ ការ​បង្ក​រោគ​ដោយសារ​បាក់តេរី​មួយ​ចំនួន​ អាច​ជា​វិញខ្លួន​ឯង តែ​ប្រភេទ​ខ្លះ ដូចជា​ ពួក E.coli ដែល​មាន​ក្នុង​សាច់ ឬ​អាហារ​ផ្សេង​ទៀត​ដែល​មិន​បាន​ចម្អិន ត្រឹម​ត្រូវ អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ បើ​អាអូន​មាន​អាការៈ​ធ្ងន់​បែប​នេះ​ ប្រញាប់​យក​កូន​ទៅ​មន្ទីរពេទ្យជា​បន្ទាន់។ ទៅ​ដល់​ពេទ្យ […]


ជំងឺឆ្លង

កុំ​ប្រហែស! ជំងឺគ្រុនឈាម​កុមារ នៅ​តែ​សាហាវ

ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ គ្នា​យើង​ភាគ​ច្រើន​ស្ដាប់​ឡើង​ស៊ាំ​ទៅ​ហើយ​ថា “មូសខ្លា” ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។ គ្រុនឈាម នៅ​តែ​ជា​ជំងឺ​សាហាវ យាយី​អាយុជីវិត​កូន​តូច​យើងបាន​គ្រប់​ពេល​វេលា ជា​ពិសេស​រដូវ​ភ្លៀង ដែល​ជា​ឱកាសនិយម​បំផុត​សម្រាប់​មូស​ខ្លា​ចម្លង​រោគ។ ងាក​មក​ស្វែងយល់​ពី​អាការៈ​សង្ស័យ រោគសញ្ញា​សំខាន់ៗ របៀប​ដោះស្រាយ និង​ស្វែងរក​ការ​ព្យាបាល ដោយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ស្ដាយក្រោយ​ដោយ​ប្រការ​ណាមួយ​ចំពោះ​សុវត្ថិភាព​កូន​តូច​របស់​យើង ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ចំណុច​ពិសេស​បន្លំ​ភ្នែក៖ ​ករណី​ភាគច្រើន​នៃ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​អន់​ថយ​ទៅ​​វិញ​ដោយ​ឯកឯង ​ខ្ទង់​មួយ​សប្ដាហ៍ ប៉ុន្តែ​អាច​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់។ ១- រោគសញ្ញា ប៉ុន្មាន​ឆ្នាំ​មុន ជំងឺគ្រុនឈាម​ត្រូវ​បាន​គេ​ហៅថា​ “ជំងឺគ្រុនបាក់ឆ្អឹង (Breakbone fever)”។ ផ្ដល់​ឈ្មោះ​បែប​នេះ​​ដោយសារ​តែ​អ្នក​ជំងឺ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ឆ្អឹង តែ​តាម​ពិត​ឆ្អឹង​​មិន​មាន​បញ្ហា​អ្វី​ឡើយ។ អា​អូន​តូច អាច​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖ – គ្រុន​ក្តៅ​ខ្លាំង ​កម្ដៅ​អាច​ឡើង​ដល់ ៤០ អង្សាសេ – អាច​មាន​ឈាម​ហូរ​ពី​ច្រមុះ ឬ អញ្ចាញ​ធ្មេញ​តិចៗ – អាច​ឈឺក្បាល​ខ្លាំង – អាច​មាន​ការ​ឈឺចាប់​ក្នុង​ប្រឡង់​ភ្នែក សន្លាក់ សាច់ដុំ  ឬ​ ឆ្អឹង – ចេញ​កន្ទួល​ក្រហម​ពេញ​ខ្លួន។ ជាទូទៅ​​រោគសញ្ញា​របស់​ក្មេង​តូចៗ ​និង​អ្នក​ដែល​ទើប​កើត​ជំងឺ​នេះ​ដំបូង​មាន​លក្ខណៈ​ស្រាល​ជាង​ក្មេង​ធំៗ មនុស្ស​ពេញ​វ័យ ឬ​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន។ ប្រសិន​បើ​សង្ស័យ​ថា​កូន​កើត​ជំងឺ​គ្រុនឈាម  ត្រូវ​យក​មក​ពេទ្យ​ជា​បន្ទាន់។ ២- ការវិវត្តរបស់ជំងឺ ជំងឺ​គ្រុនឈាម​យើង​អាច​បែង​ចែក​ជា​២​: – កម្រិត​ស្រាល – កម្រិតធ្ងន់​ដោយ​មាន​ហូរ​ឈាម​តាម​សរីរាង្គ​ផ្សេងៗ​។ ៣- រោគវិនិច្ឆ័យ ជា​ធម្មតា​គ្រូពេទ្យ​នឹង​សាកសួរ​ពី​អាការៈ និង​ស្ថានភាព​ជំងឺ​របស់​កូន​តូច។ បន្ទាប់​មក​វាយ​តម្លៃ​បឋម ដោយ​ផ្អែក​ទៅ​លើ​អាការៈ​ពី​ខាងក្រៅ ហើយ​ឈាន​ទៅ​ដល់ការ​ធ្វើ​តេស្ដឈាម​ដោយ​រក​វីរុស គ្រុនឈាម ដើម្បី​ភាព​ប្រាកដប្រជា។ វេជ្ជបណ្ឌិត​ក៏​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្តឈាម​គ្រប់មុខ​​ដើម្បី​ដឹង​ពី​កម្រិត​ជំងឺគ្រុនឈាម​កូន​អ្នក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

គ្មាន​ក្មេង​ណា​ដែល​ចូលចិត្ត​ឲ្យ​ឪពុក​ម្ដាយ​តឹងរ៉ឹង​ដាក់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​ទម្លាប់​រស់​នៅ ដោយ​ហាត់ពត់លត់ដំ តាំង​ពី​ក្មេង ទៅ​តាម​គន្លង ដែល​យើងដៅ។ បើ​ម៉ាក់ប៉ា​មាន​វិន័យ និង​លក្ខខណ្ឌ​ជាមួយ​កូនៗ ហើយ​ជា​ការ​ល្អ ប៉ុន្តែ​បើ​មិន​ទាន់​មាន​វិញ គួរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​កំណត់ របៀប​បង្ហាត់បង្រៀន​កូន​ដោយ​វិធី​ណា​ទើប​ជា​ការ​ល្អ។ "Hello គ្រូពេទ្យ” សូម​លើក​យក​ចំណុចវិជ្ជមាន​មួយ​ចំនួន តាមរយៈ​ការ​ដាក់​កំហិត ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដែល​យើង​គួរ​ពិចារណា​ដូច​ខាងក្រោម។ ១- រៀនពូកែ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាគ​ច្រើន​ក្មេង​ដែល​រៀន​ពូកែ និង​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ ជា​ក្មេង​ដែល​មាន​ម៉ាក់ប៉ាមាន​វិន័យ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អប់រំ​ពួកគេ។ ទម្លាប់ និង​ការ​ព្រម​ទទួល​យក​វិន័យ​មក​គោរព​តាំង​ពី​ក្មេង ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​ រហូត​ជា​សិស្ស​ពូកែ ឬ​កាន់​តែ​ពូកែ។ ២- ទំនុកចិត្តលើខ្លួនឯង ការ​តម្រែតម្រង់​កូនចៅ ឲ្យ​រស់​នៅ​ក្រោម​ទំនួល​ខុសត្រូវ និង​មាន​ហេតុផល រាល់​ការ​សម្រេច​ចិត្ត ឬ​បំពេញ​ការងារ​អ្វី​មួយ កូនៗ​តែងតែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់ (ប៉ុន្តែ​មិន​អំនួត)។ រាល់​ការ​ខិតខំ​ប្រឹងប្រែង ចេះ​វាយតម្លៃ​លើ​ស្ថាន​ភាព មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ជោគជ័យ​លើ​កិច្ចការ មិន​ថា​តូចធំ​ទៅ​ថ្ងៃ​ក្រោយ។ ទោះជា​កូន មាន​ទម្លាប់ រៀន​ផ្ដល់​ក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក៏ដោយ យើង​ជាម៉ាក់ប៉ា​ត្រូវ​តែ​នៅ​ក្បែរ ចាំ​ប្រឹក្សា ឲ្យ​យោបល់ ឬ​លើក​ទឹក​ចិត្ត​កូន ទើប​គេ​មិន​ងាយ​ចុះ​ចាញ់​ភាព​លំបាក​ទាំង​ឡាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធ ទើប​មាន​កូន​ថ្មីថ្មោង ស្រឡាញ់​ ថ្នាក់​ថ្នម បណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេក រហូត​បាន​ចិត្ត ឬ​ហៅ​ថា ទម្រើស។ គេ​តែង​និយាយ​ថា ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត ទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។ បញ្ហា​នេះ ប្រហែល​សំខាន់ ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗ ពូកែ​ងរង៉ក់ គួរ​ស្វែងយល់ ដើម្បី​ទប់ទល់​ជាមួយ​លោក​កូន។ ពិចារណា​ប៉ុន្មាន​ចំណុច​នេះ ជាមួយ "Helloគ្រូពេទ្យ" ទាំង​អស់​គ្នា៖ ១- វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត យំ ងរង៉ក់​ក៏​ដោយ ក៏​មិន​គួររំលង​ច្បាប់​ទម្លាប់​ដែរ។ កូន​អាច​មាន​អារម្មណ៍​ អត់​សប្បាយ​ចិត្ត តែ​ដំបូងៗ ប៉ុន្តែ​ទម្លាប់​យូរ​បន្តិច​ទៅ គេ​អាច​ខ្លាច​យើង​ជា​ឪពុក​ម្ដាយ ហើយ​ព្យាយាម​ឲ្យ​កូន​យល់​ពី​មូលហេតុ និង​ការ​សន្យា​ជាមួយ​យើង។ ឧទាហរណ៍ ប្រសិន​ជា​យើង​ចង់​ឲ្យ​នំ​តែ​មួយ​ទៅ​កូន អ្នក​គួរ​និយាយ​ថា "​កូន​អាច​ញ៉ាំ​នំ​តែ​មួយ​ទេ​ណា៎ កុំ​សុំ​ម៉ាក់​មួយ​ទៀត​ យើង​បាន​សន្យា​គ្នា​ហើយ​ៗ​ណា"។ ឬ បើ​កូនទារ​ទូរសព្ទ មើល​វីដេអូ មើល​យ៉ូធូប ឬ​លេង​ហ្គេម​អី​ជា​ដើម យើង​គួរ​បញ្ជាក់​ជាមួយ​គេ […]


រោគសញ្ញាទូទៅ

កុំ​ស្លន់​ស្លោ! ទាំងនេះ ជាវិធីដោះស្រាយនៅពេលកូនក្អួត ​

ក្មេង​​អាចឈឺ​ច្រើន ឬ​ពេល​ខ្លះ ​ក្អួត​ទៀតក៏មាន។ អ៊ីចឹង គួរដឹង​ពី​ដើម​ហេតុ​ដែលធ្វើ​ឲ្យ​ក្អួតសិន ហើយកុំ​ភ័យ​ស្លន់ស្លោ​។ ថ្ងៃ​នេះ "Hello គ្រូពេទ្យ" នឹងលើក​ពី​វិធី​ដោះស្រាយ​មក​ពន្យល់។ ១- ពិនិត្យមើលសញ្ញាខ្សោះជាតិទឹក ក្មេងមិន​អាច​ទ្រាំ​ក្នុង​ស្ថាន​ភាពខ្សោះ​ជាតិ​ទឹក​បាន​យូរ​ដូច​មនុស្ស​ធំ​ទេ។ សញ្ញា​​ខ្សោះ​ជាតិ​ទឹក​​ មាន ហេវហត់​​ ឆាប់​ខឹង យំ​មាន​ទឹក​ភ្នែក​តិចៗ សាច់​ឡើង​ត្រជាក់ ញាក់​ភ្នែក នោម​តិច និងទឹក​នោម​មិន​ថ្លា។ [embed-health-tool-child-growth-chart] ដើម្បី​កុំឲ្យ​ខ្សោះ​ជាតិ​ទឹក ត្រូវឲ្យ​កូន​ឲ្យ​​ញ៉ាំ​ទឹក​ ឬទឹក​អូរ៉ាលីត ឲ្យបានច្រើន។ ពេលកូន​​​ក្អួត​ហើយ​ សាក​ឱ្យ​​គេ​ញ៉ាំ​ទឹក​បន្តិច ដើម្បី​ឲ្យដឹង​ថា​គេ​ញ៉ាំ​ទឹក​ចូល​អត់ ហើយបន្ត​​ពិនិត្យ​មើល​ការនោមរបស់​​កូន​ឲ្យ​​បាន​ទៀង​ទាត់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ញ៉ាំរបស់រាវៗ ​បើ​កូន​​ឈប់​ក្អួត​បាន ២-៣ម៉ោង គួរ​ឲ្យ​​​ញ៉ាំ​អាហារ​រាវៗ ទឹក​ស៊ុប ឬទឹក​ផ្លែ​ឈើ​ស្រស់ ព្រោះ​វាជា​អាហារ​​ងាយ​រលាយ។ កុំ​ឲ្យ​​ញ៉ាំ​​របស់​រឹង ​ព្រោះ​អាច​ឲ្យមានបញ្ហា​កាន់​តែ​ធ្ងន់។ ៣- ប្រើថ្នាំ ពេលក្មេងក្អួត​​ ភាគ​ច្រើនមិន​​ឲ្យ​ប្រើ​​​ថ្នាំ​ទេ ចាំ​​ប្រហែលប៉ុន្មាននាទី វា​នឹងបាត់​ទៅ​ខ្លួន​ឯង។ កុំ​ឲ្យ​​កូនញ៉ាំ​ថ្នាំ​បំបាត់​ក្អួត OTC ព្រោះវា​គ្មានប្រសិទ្ធភាព​លើការ​ក្អួត​ដែល​បណ្តាល​​មក​ពី​មេរោគ​ទេ។ ​ប្រើថ្នាំ​មិន​ត្រឹមត្រូវ ​អាច​​បង្ក​បញ្ហា​ច្រើន​ជាង​មុន​ទៀត។ បើ​គ្មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ទេ កុំឲ្យ​កូនញុំាថ្នាំបាត់ក្អួត​។ ៤- ពេលណាគួរទៅពេទ្យ? គួរ​​​ទៅ​ពេទ្យ​​ភ្លាម បើ​កូន​​មាន​អាការៈ​ទាំង​នេះ៖ - ចុក​ពោះ​ខ្លាំង - ក្អួត​ច្រើន​ដង​ - […]


ថ្នាំបង្ការ

ដឹងអត់ថា ពន្យារពេល ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ប៉ះពាល់អីខ្លះ?

ពន្យារ​ពេល​ចាក់ ឬ​អត់​ចាក់វ៉ាក់សាំង (ថ្នាំបង្ការ) អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ក្មេង។ មូលហេតុ គឺ​ភ្លេច រវល់ ខ្លាច​កូនយំ ឈឺ ឬ​ក៏ជឿថា​វ៉ាក់សាំង​អាច​ធ្វើឲ្យ​កូន​មាន​បញ្ហា​ខុស​ប្រក្រតី។ ក្មេងៗ​អត់​ចាក់​វ៉ាក់សាំង​ងាយ​ឆ្លង​ជំងឺ ហើយ​អាច​សម្លាប់​កុមារ​រាប់​លាន​នាក់។ ជំងឺ​ស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាច​រើឡើង​វិញ​គ្រប់​ពេល ហើយ​ធ្ងន់ធ្ងរ​ជាង​មុន បើ​ក្មេង​មិន​បាន​ចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹង​អត់ បើអត់​ចាក់វ៉ាក់សាំង​អាច​មាន​បញ្ហា​អីខ្លះ? ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ១- បញ្ហាវេជ្ជសាស្ត្រ បើក្មេង​មានកា​រព្យាបាល​ដោយ​ថ្នាំ ប៉ាម៉ាក់​ត្រូវ​ប្រាប់​ពេទ្យ​ឲ្យ​ដឹង ព្រោះ​ក្មេង​មិន​ដែល​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ត្រូវ​ព្យាបាល​ខុស​ពី​គេ។ បើ​ពេទ្យ​មិន​ដឹង​ស្ថានភាព​ច្បាស់​ពី​វ៉ាក់សាំង​ក្មេង​ទេ (អត់​ដឹងថា ក្មេង​អត់​ចាក់​វ៉ាក់សាំង) វា​ពិត​ជា​ប្រថុយ​​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ អាច​ងាយ​ឆ្លង​ជំងឺ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ពោះ​ទៀត។ បើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​កញ្ជ្រឹល​ក្នុង​ត្រីមាស​ទីមួយ កូន​ក្នុង​ពោះ​ក៏​អាច​កើត​កញ្ជ្រឹល​ដែរ ហើយ​បើ​កូន​ឆ្លង​កញ្ជ្រឹល​តាំង​ក្នុង​ពោះ ធ្វើឲ្យ​មាន​បញ្ហា​បេះដូង លូតលាស់​ខុស​ប្រក្រតី ឬ​យឺត និង​គថ្លង់។ បើមិន​ចាក់​វ៉ាក់សាំង​ឲ្យ​កូន កូន​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ជុំវិញ​ខ្លួន​យើង​បាន (ពេលកូនឈឺ) ពិសេស​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដែល​ពួកគេ​មិន​អាច​ចាក់វ៉ាក់សាំង​បាន (អ្នកកើត​មហារីកគ្រាប់​ឈាម ឬ មហារីក​ផ្សេងៗ)។ ២- កត្តាសង្គម បើកូន​អត់​ចាក់​វ៉ាក់សាំង ពេល​គេ​ឈឺ […]


ជំងឺស្បែក

​ប៉ាម៉ាក់គួរដឹង បើកូន​ប្រតិកម្មថ្នាំ ហើយ​ឡើង​​រមាស់​គួរ​ធ្វើ​ម៉េច?

ប្រតិកម្ម​ឡើង​រោល​រមាស់​សំដៅ​លើ​ការ​ប្រើថ្នាំ​ផ្សះ ឬ​អាម៉ុកស៊ីស៊ីលីន។ ប៉ុន្តែ "Hello គ្រូពេទ្យ" លើក​យក​តែ​បញ្ហា អាម៉ុកស៊ីស៊ីលីន មក​បក​ស្រាយ ព្រោះ​ថ្នាំ​នេះ​អាច​ឲ្យ​ឡើងរមាស់​ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ​ទៀត។ បើកូន​រមាស់​ដោយ​ថ្នាំនេះ តើគួរ​ជួយកូន​យ៉ាង​ម៉េច? ១- អាម៉ុកស៊ីស៊ីលីន (Amoxicillin rash) ជាទូទៅ​រមាស់​រោល កើត​មាន​ដោយសារ​ប្រើ​ថ្នាំផ្សះ (Antibiotics)។ អាម៉ុកស៊ីស៊ីលីន ជា​ប្រភេទ​ថ្នាំ​ផ្សះ ដែល​អាច​ធ្វើឲ្យ​រមាស់​រោល ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ។ អាម៉ុកស៊ីស៊ីលីន និង​អំពីស៊ីលីន ជា​ក្រុម​ថ្នាំ​ប៉េនីស៊ីលីន ដែល​អាច​មាន​ប្រតិកម្ម​ច្រើន។ ២- បញ្ហាអាម៉ុកស៊ីស៊ីលីន - រមាស់​រោល ដោយសារ​អាម៉ុកស៊ីស៊ីលីន ច្រើន​កើតលើស្រីៗ​ជាង​ប្រុសៗ ឬ​ក្មេងស្រី​ជាង​ក្មេង​ប្រុស - អ្នក​មាន​ជំងឺ Mononucleosis (ជំងឺមួយ​ប្រភេទ​បង្កដោយ Epstein-Barr virus) និង Leukemia lymphatic ( មហារីក​ឈាម​មួយ​ប្រភេទ ដែល​ខួរឆ្អឹង​បង្កើត​កោសិកា​ឈាម ស ឡាំហ្វូស៊ីត (Lymphocyte) ) ច្រើន​ងាយ​មាន​រមាស់​រោលដោយសារ អាម៉ុកស៊ីស៊ីលីន ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីព្យាបាល  កន្ទាល​ត្រអាក និង​រមាស់រោល បណ្ដាល​ពី​អាម៉ុកស៊ីស៊ីលីន […]


កង្វះអាហារូបត្ថម្ភ

បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ ប៉ាម៉ាក់អាចសាក​វិធី​ទាំង​នេះ​

បើកូន​អត់​ឡើង​គីឡូ​កុំ​បារម្ភទៀត។ ឡើង​គីឡូ​បាន មិនមែន​ចេះ​តែ​ញ៉ាំ​ទេ​ត្រូវ​មាន​របៀប និង​កម្រិត​ញុំា​ត្រឹមត្រូវ។ តោះ ស្វែងយល់​ដំណោះស្រាយ​ធ្វើ​ម៉េច​ឲ្យ​កូន​តូចៗ​ឡើង​គីឡូ។ ១- កាឡូរីដែលត្រូវការតាមអាយុ ក្មេងអាយុ ២-៣ ឆ្នាំ ត្រូវ​ការ​ប្រហែល ១០០០ កាឡូរី ហើយ​អាយុចាប់ពី ៤-៨ ឆ្នាំ ត្រូវការ ១២០០-១៤០០ កាឡូរី/ថ្ងៃ។ សម្រាប់​ក្មេង​ដែល​គីឡូ​តិច ត្រូវ​ញុំា​ជា​ប្រចាំ​ថ្ងៃ គួរ​បន្ថែម ៥០០ កាឡូរីលើចំនួន​កាឡូរី​ធម្មតាដែល​ត្រូវការ​រាល់ថ្ងៃ។ ២- បង្កើនខ្លាញ់ក្នុងរបបអាហារ  គួរ​បន្ថែម​សារធាតុ​ខ្លាញ់​ក្នុង​របប​អាហារ ព្រោះ​វា​មាន​ចំនួន​កាឡូរី​ច្រើន​ជាង​អាហារ​ផ្សេង​ទៀត។ ប្រេង​អូលីវ ប្រេងកាណូឡា (Canola) ប៊័រម៉ាការីន (no tran fate Margarine) និង ម៉ាយ៉ូណេស (Mayonnaise) អាច​បន្ថែម​ក្នុង​អាហារ ដូចជា ទឹកជ្រលក់ មានជាតិក្រែម ឬ ហ្រ្វូម៉ា លើបាយប៉ាស្តា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ៣- បង្កើនជាតិកាបូអ៊ីដ្រាត កាបូអ៊ីដ្រាត មាន ៤ កាឡូរី/ក្រាម។ ឲ្យ​កូន​ព្យាយាម​ញ៉ាំ​ចំណី​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត និងកាឡូរី មាន​ដូចជា ទំពាំងបាយ ជូរក្រៀម ផ្លែឈើក្រៀម ដំណាប់ […]


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់គេ ប្រយ័ត្នអត់ដឹង! អាអូន ៥ឆ្នាំ ត្រូវឲ្យញ៉ាំអាហារទាំងនេះ

ជា​ប៉ាម៉ាក់ តែងគិត​លើ​សុខភាព​កូន តាំងពី​សម្រាល​រហូត​ដល់​ចេះ​ញ៉ាំ​អាហាររឹង គិត​គ្រប់វិធី ធ្វើយ៉ាងណា​ឲ្យ​កូនមាន​សុខភាព​ល្អ។ ពេលកូន​អាយុបាន ៥ ឆ្នាំ ម៉ាក់ប៉ា​មាន​ដឹងអ​ត់ថា អាហារ​អីខ្លះ​ល្អ​សម្រាប់កូន? “Hello គ្រូពេទ្យ” ជួយ​ណែនាំ​ក៏​បាន។ នៅវ័យ​ជា​បេប៊ី អូនៗ​អាច​ទទួលបាន​អាហារូបត្ថម្ភ​ខុសៗគ្នា ប៉ុន្តែ​ឈាន​ដល់​អាយុ ៥ ឆ្នាំ ជា​ពេល​ពិបាក​បំផុត ព្រោះអូនៗ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដូ​ចប៉ាម៉ាក់ បងប្អូន​ក្នុង​គ្រួសារ ដូច្នេះ​យើង​ត្រូវ​ដឹង​ច្បាស់​អ្វីអូនៗ​គួរ​ញ៉ាំ​បំប៉ន​រាងកាយ។ ១ - អាហារសុខភាព ជម្រើស​អាហារមួយ​ចំនួន​អាចជួយ​ឲ្យ​មានតុល្យភាព ជំនួយការ​លូតលាស់​របស់​អូនៗ៖ - ប្រូតេអ៊ីន​មិន​ជាប់​ខ្លាញ់ (Lean Protein)៖ សណ្តែក មាន់ មាន់បារាំង ត្រី តៅហ៊ូ ស៊ុត - អាហារជាតិសរសៃ៖ គ្រាប់​ធញ្ញជាតិ​សម្រូប នំបុ័ង បន្លែស្រស់ ផ្លែឈើ ផលិតផល​ទឹកដោះ​មាន​ខ្លាញ់​ទាប (low-fat dairy) អាច​ជា​ទឹក​ដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ា គឺ​សុទ្ធ​តែ​ជាជម្រើស​អាហារ​ផ្តល់​សុខភាព​ល្អ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២ - បរិមាណអាអូនគួរញ៉ាំម្តងៗ អាអូន ជាធម្មតា​មិន​ដែល​ញ៉ាំ​អាហារ​អស់​ពីចាន​ទេ បើ​មិនចង់​បង្កើត​ទម្លាប់​អាក្រក់​នេះ ម៉ាក់ប៉ា​ឲ្យ​អាហារអូនៗ​ញ៉ាំ […]


កង្វះអាហារូបត្ថម្ភ

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ពេល​ពេទ្យ​ប្រាប់​ថាអូនៗ​មាន​បញ្ហា​អាហារូបត្ថម្ភ​មិន​ល្អ ម៉ាក់ប៉ា​ច្បាស់​ណាស់ គិតថា​អូនៗ ខ្វះ​អាហារ​មាន​ជីវជាតិ។ ត្រឹមត្រូវ ប៉ុន្តែ​មិន​ទាំងអស់​ទេ អាហារូបត្ថម្ភ​មិនល្អ​លើអូនៗ និង​មនុស្ស​ពេញវ័យ សំដៅ​ទាំង​កង្វះ និង​លើស​កាឡូរី​ចាំបាច់។ ពេល​អូនៗ​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ អាច​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង។ បើម៉ាក់ប៉ា​មិនដឹង​ត្រូវ​ធ្វើម៉េច​ទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ​ នឹង​ដឹង​ហើយ។ ១ - ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ? បើអូនៗ​មិនមាន​អាហារ​គ្រប់គ្រាន់ ឬ​អាហារអូនៗ​ញ៉ាំ​មិន​អាច​ផ្តល់​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ អូនៗ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ មាន​កត្តា​មួយ​ចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើ​ឲ្យ​ពិបាក​លេប​ចំណី នាំឲ្យ​សារជាតិ​ចិញ្ចឹម​ផ្គត់ផ្គង់​រាងកាយ​មិន​គ្រប់គ្រាន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ អូនៗ​មាន​ជំងឺ​បាក់ទឹក​ចិត្ត តែង​វិវត្ត​ទៅ​រក​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ នាំឲ្យ​មាន​បញ្ហា​អាហាររូបត្ថម្ភ​មិន​ល្អ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ស្រុកខ្មែរ​ជាដើម អាហារូបត្ថម្ភ​មិនល្អ​កើត​ឡើង​ដោយសារ​កង្វះ​អាហារ ឬ​តម្លៃ​អាហារ​ថ្លៃ​ខ្ពស់​ពេក។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ២ - សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖ - បាត់បង់សាច់ដុំ - អស់កម្លាំង - មួម៉ៅច្រើន - បាក់ទឹកចិត្ត - បាត់បង់ជាតិខ្លាញ់ - របួសមិនងាយសះស្បើយ - ជំងឺ និងការបង្ករោគមិនងាយជា - បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម) - មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត - ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ - អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី) - ប្រឈមគ្រោះថ្នាក់ ពេលវះកាត់ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស