ជំងឺបេះដូងពីកំណើត ជាបញ្ហាទាក់ទងនឹងរចនាសម្ព័ន្ធនៃបេះដូងរបស់កុមារតាំងពីកំណើតមកម្ល៉េះ ដោយជំងឺខ្លះមានលក្ខណៈសាមញ្ញ និងមិនចាំបាច់ព្យាបាលនោះទេ ស្របពេលដែលជំងឺខ្លះទៀត ទាមទារឱ្យមានការវះកាត់ជាច្រើនលើកច្រើនសារ និងចំណាយពេលយូរឆ្នាំ។
រោគសញ្ញានៃជំងឺបេះដូងពីកំណើត
ជំងឺបេះដូងពីកំណើតធ្ងន់ធ្ងរ ជាទូទៅត្រូវបានរកឃើញក្រោយទារកសម្រាលភ្លាមៗ ឬនៅពេលដែលទារកអាយុបានពីរបីខែ ហើយរោគសញ្ញាខ្លះរួមមាន៖
- បបូរមាត់ អណ្តាត ឬម្រាមដៃស្លេកស្លាំង
- ដកដង្ហើមញាប់
- ហើមជើង ពោះ ឬបរិវេណជុំវិញភ្នែក
- ពិបាកដកដង្ហើមនៅពេលញ៉ាំអាហារ ដែលនាំឱ្យទារកមិនសូវឡើងគីឡូ។
- ឆាប់ហត់នៅពេលដែលធ្វើលំហាត់ប្រាណ ឬបញ្ចេញសកម្មភាពនានា
- សន្លប់នៅពេលធ្វើលំហាត់ប្រាណ ឬបញ្ចេញសកម្មភាពនានា
- ហើមដៃ កជើង ឬជើង។























