ក្មេងតូចកើតជំងឺរលាកបំពង់កញឹកញាប់ ដែលរោគសញ្ញានៃជំងឺរលាកបំពង់ក រួមមាន ក្តៅខ្លួនលើសពី ៣៩អង្សារសេ ឈឺក ពិបាកលេបចំណីអាហារ ពិបាកដកដង្ហើម ក្អួតញឹកញាប់ អាចមានកូនកណ្តុរនៅករីកធំ ហើយឈឺ និងរឹងក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្មេងតូចកើតជំងឺរលាកបំពង់កញឹកញាប់ ដែលរោគសញ្ញានៃជំងឺរលាកបំពង់ក រួមមាន ក្តៅខ្លួនលើសពី ៣៩អង្សារសេ ឈឺក ពិបាកលេបចំណីអាហារ ពិបាកដកដង្ហើម ក្អួតញឹកញាប់ អាចមានកូនកណ្តុរនៅករីកធំ ហើយឈឺ និងរឹងក។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ ជំងឺរលាកបំពង់កលើកុមារច្រើនកើតនៅចន្លោះអាយុ ៦ខែ-៦ឆ្នាំ ក្នុងនោះការសិក្សាបញ្ជាក់ថា ក្មេងម្នាក់អាចកើតជំងឺរលាកបំពង់កពី ៣-៨ដង/ឆ្នាំ។
ចំពោះមូលហេតុដែលនាំឲ្យក្មេងងាយនឹងមានជំងឺរលាកបំពង់កញឹកញាប់ រួមមាន កង្វះអនាម័យ ដែលក្មេងខ្លះចូលចិត្តបៀមដៃ ឬដាក់របស់របរមិនស្អាតចូលក្នុងមាត់ ក្មេងខ្លះមានប្រព័ន្ធការពាររាងកាយមិនសូវរឹងមាំ ក្មេងកើតមិនគ្រប់ខែ ក្មេងមិនបានបំបៅដោយទឹកដោះម្តាយ មិនបានចាក់ថ្នាំបង្ការ មានបញ្ហាអាលែកហ្ស៊ីនៅផ្លូវដង្ហើម មានជំងឺច្រាលទឹកអាស៊ីដក្នុងក្រពះមកបំពង់ក និងជំងឺរួមផ្សំផ្សេងទៀត។
វិធីការពារពីជំងឺរក្សាអនាម័យ ឧស្សាហ៍លាងដៃកូនតូចៗជាមួយនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ ឧស្សាហ៍លាងសម្ភារៈក្មេងលេង នាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់មុខតាមកម្មវិធីជាតិ ត្រូវបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន៦ខែ ផ្តល់ចំណីអាហារមានជីវជាតិទៅកូន ត្រូវចៀសវាងការបញ្ចុកចំណីអាហារកុមារ ២-៣នាក់ ដោយប្រើចាន ឬស្លាបព្រាតែ១ និងមិនត្រូវឲ្យកុមារនៅក្បែរអ្នកជំងឺ ពិសេសអ្នកជក់បារី។
ស្វែងយល់បន្ថែម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕