ស្របពេលដែលបណ្ដាប្រទេសមួយចំនួន កំពុងស្ថិតនៅក្នុងការគំរាមកំហែងនៃវីរុសកូវីដ-១៩នៅឡើយ វីរុសថ្មីមួយទៀតដែលមានឈ្មោះថា “អុតស្វា”ក៏បានក្លាយជាកង្វល់ដ៏ធំមួយទៀតចំពោះពិភពលោក។ ពិតណាស់ យើងប្រហែលជាបានដឹងហើយពីរោគសញ្ញាទូទៅនៃជំងឺអុតស្វាដែលរួមមានគ្រុនក្ដៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្ដុរ និងអស់កម្លាំង។ យ៉ាងណាមិញ តាមការសិក្សាថ្មីមួយបានបង្ហាញពីរោគសញ្ញាថ្មីៗចំនួន៣ បន្ថែមទៀត ដែលគ្នាយើងគួរដឹង និងតាមដានឲ្យបានដិតដល់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគសញ្ញាធ្ងន់ធ្ងរនៃការឆ្លងវីរុសអុតស្វា
ជាមួយនឹងកិច្ចសហការអន្តរជាតិរបស់ក្រុមគ្រូពេទ្យ បានធ្វើការកំណត់រោគសញ្ញាធ្ងន់ធ្ងរថ្មីចំនួន៣នៃការឆ្លងវីរុសអុតស្វា។ យោងតាមការសិក្សាចេញផ្សាយនៅក្នុងទស្សនាវដ្ដី The New England Journal of Medicine បានរកឃើញថា ក្រៅពីបញ្ហាស្បែកធម្មតា និងកន្ទួលដែលបណ្ដាលមកពីវីរុសអុតស្វា វីរុសនេះក៏អាចនាំឲ្យមានរោគសញ្ញាធ្ងន់ធ្ងរចំនួន៣ផ្សេងទៀត ដូចជា៖
- ដំបៅប្រដាប់ភេទ
- ដំបៅក្នុងមាត់
- ដំបៅនៅលើរន្ធគូទ
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- បើកូនមានជំងឺអុតស្វាយ ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះដើម្បីគ្រប់គ្រងអាការៈរមាស់ – Hello Krupet
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
វិធានការពារខ្លួនពីការឆ្លងវីរុសអុតស្វា
- នៅឲ្យឆ្ងាយពីអ្នកដែលមានរោគសញ្ញានៃជំងឺអុតស្វា
- ជៀសវាងប៉ះពាល់នឹងពងបែកនៃស្បែក
- ជៀសវាងប៉ះពាល់នឹងរបស់របរដែលអ្នកជំងឺប្រើប្រាស់
- ជៀសវាងប្រើប្រាស់កែវ ចានរួមគ្នា
- លាងសម្អាតដៃជានិច្ច មុនពេលប៉ះពាល់ភ្នែក ស្បែក ឬផ្នែកផ្សេងទៀតនៃរាងកាយ។
[embed-health-tool-bmi]