ជំងឺឈាមផ្សេងទៀត

ជំងឺឈាមផ្សេងទៀត - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺឈាមផ្សេងទៀត

បែកញើសច្រើន ហើយចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

ស្វែងរក ជំងឺឈាមផ្សេងទៀត

ជំងឺឈាមផ្សេងទៀត

ដឹងអត់? ក្រុមឈាមមួយៗសុទ្ធតែមានហានិភ័យសុខភាពផ្សេងៗគ្នា

ពិត​ណាស់​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​សុខភាព​​ជាក់លាក់​​មួយ​ចំនួន​​ដូច​គ្នា​។ ១. ជំងឺ​បេះដូង ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ឈាម​ក្រុម​O មាន​ហានិភ័យ​ទាប​​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​។ កត្តា​នេះ​ពីព្រោះ​តែ​ក្រុម​ឈាម​ប្រភេទ​ផ្សេង​មាន​កូលេស្តេរ៉ូល និង​ប្រូតេអ៊ីន​កម្រិត​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​កក​ឈាម។ ២. ជំងឺ​មហារីក​ក្រពះ​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ឈាម​ប្រភេទ​A, AB និង​B ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ខ្ពស់​ជាង​ក្រុម​ឈាម​ប្រភេទ​O ជា​ពិសេសអ្នក​ដែល​មាន​ក្រុម​ឈាម​A ។ ក្រុម​អ្នក​ស្រាវជ្រាវ​​យល់​ថា នេះ​ប្រហែល​មក​ពី​ការ​​ឆ្លង​មេរោគH.pylori ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. បញ្ហា​ការ​ចងចាំ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​បញ្ហា​ការ​ចងចាំ​គឺ​ច្រើន​តែ​ជា​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​AB។ ៤. ភាពតានតឹង​ ភាពតាន​តឹង​​បង្កើន​កម្រិត​​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស។ ចំពោះ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A ​មាន​កម្រិតអ័រម៉ូន​Cortisol ​ច្រើន​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេង​ទៀត​។ ៥. ជំងឺ​គ្រុន​ចាញ់ អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ​អាច​មិនសូវកើត​ជំងឺ​គ្រុន​ចាញ់​​។ ជា​ធម្មតា យើង​អាច​ឆ្លង​ជំងឺ​គ្រុន​ចាញ់​តាម​រយៈ​មូស​ដែល​ផ្ទុក​មេរោគ។ យ៉ាង​ណា​មិញ ប៉ារ៉ាស៊ីត​ដែល​បង្ក​មេរោគ​នេះ ពិបាក​នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​កោសិកា​ឈាម​ក្រុម​O​​ណាស់​។ [embed-health-tool-bmi] អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ៦. ដំបៅ​ក្រពះ ចំណែក​ឯ​បញ្ហា​ដំបៅ​ក្រពះ​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ស្រទាប់​ក្រពះ […]


ជំងឺឈាមផ្សេងទៀត

ក្រុមឈាមមានប៉ុន្មានប្រភេទ? អ្នកណាខ្លះអាចបរិច្ចាកឈាមបាន?

ក្រុម​ឈាម​មាន​៤​ប្រភេទ គឺ​ក្រុម​ឈាម​A, B, AB ​និង​ក្រុម​ឈាម​O ហើយ​ក្រុម​ឈាម​ទាំង​នេះ​ត្រូវ​បាន​​កំណត់​​ដោយ​ហ្សែន​​ដែល​ទទួល​បាន​ពី​ឪពុក​ម្ដាយ​។ ក្រុម​ឈាម​នីមួយ​ៗ​ អាច​មាន​រ៉េស៊ីស​វិជ្ជមាន​ ឬអវិជ្ជមាន ដែល​មាន​ក្រុម​ឈាម​សរុប​ចំនួន​​៨​​ប្រភេទ​។ អង់ទីករ និង​អង់ទីហ្សែន ឈាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កោសិកា​ឈាម​ក្រហម​ កោសិកា​ឈាម​ស និង​ប្លាកែត​នៅ​ក្នុង​ប្លាស្មា។ ក្រុម​ឈាម​របស់​យើង​ត្រូវ​បាន​សម្គាល់​ដោយ​អង់ទីករ និង​អង់ទីហ្សែន​នៅ​ក្នុង​ឈាម។ អង់ទីករ​ជា​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ប្លាស្មា ​ជា​ផ្នែក​មួយ​​នៃ​ការ​ការពារ​ធម្មជាតិ​របស់​រាងកាយ។ អង់ទីករ​​ស្គាល់​វត្ថុ​ចម្លែក​ ដូចជា​ពពួក​មេរោគ និង​បញ្ជូន​សញ្ញា​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ដើម្បី​បំផ្លាញ​​មេរោគ​ទាំង​នោះ។ ចំណែក​អង់ទីហ្សែន​ជា​ម៉ូលេគុល​ប្រូតេអ៊ីន​ដែល​មាន​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ឈាម​ក្រហម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ប្រព័ន្ធ​ABO ​មាន​ក្រុម​ឈាម​សំខាន់​ៗ​ចំនួន​៤ ដែល​កំណត់​ដោយ​ប្រព័ន្ធ​ABO៖ ក្រុម​ឈាម​A៖ មាន​អង់ទីករ​នៅ​លើ​កោសិកា​ឈាម​ក្រហម​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមB៖ មាន​អង់ទីករ​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមO៖ មិន​មាន​អង់ទីហ្សែន ប៉ុន្តែ​​មាន​ទាំង​អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A និង​ក្រុម​ឈាមB​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមAB៖ មាន​ទាំង​​អង់ទីហ្សែនA និង​B​ ប៉ុន្តែ​មិន​មាន​អង់ទីករ​​ ការ​បញ្ចូល​ឈាម​ដែល​ខុស​ក្រុម​ឈាម​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ឧទាហរណ៍ ប្រសិនបើ​ក្រុម​ឈាម​B ផ្ដល់​ឈាម​ទៅ​ឲ្យ​ក្រុម​ឈាម​A នោះ អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A ​នឹង​វាយ​ប្រហារ​កោសិកា​ក្រុម​ឈាម​A។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត […]


ជំងឺឈាមផ្សេងទៀត

បញ្ហាស្ទះដុំកំណកឈាមក្នុងសួតបណ្តាលមកពីអ្វី? បង្ការដោយរបៀបណា?

ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត គឺ​ជា​ការ​ស្ទះ​​ភ្លាម​ៗ​នៅ​ក្នុង​សរសៃ​ឈាម​​សួត​។ ជា​ធម្មតា បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែលដុំ​កំណក​ឈាម​​ដាច់​ចេញ និង​​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ទៅ​កាន់​សួត​។ ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត ជា​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាល​ឲ្យ​៖ ខូច​សួត​ជា​រៀង​រហូត​ កម្រិត​អុកស៊ីហ្សែន​ចុះទាប​នៅ​ក្នុង​ឈាម​ ខូច​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​ ដោយ​សារ​តែ​ខ្វះ​អុកស៊ីហ្សែន​។ អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​នឹង​ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​? យើង​គ្រប់​គ្នា​ សុទ្ធ​តែ​​អាច​កើត​ជំងឺ​មួយ​នេះ ប៉ុន្តែ​អ្នក​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម​ ងាយ​ប្រឈម​នឹង​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​​កាន់​តែ​ខ្ពស់​៖ ធ្លាប់​ធ្វើការ​វះកាត់ ពិសេស​វះកាត់​ផ្លាស់ប្ដូរ​សន្លាក់ ជំងឺ​មហារីក​ ជំងឺ​បេះដូង ជំងឺ​សួត​ បាក់​ឆ្អឹង​ត្រគាក ឬ​ជើង​ ឬ​មាន​របួស​ផ្សេង​ទៀត​ ប្រើប្រាស់​ថ្នាំ​អ័រម៉ូន​ ដូចជា​ថ្នាំ​ពន្យារ​កំណើត ​មាន​ផ្ទៃពោះ និង​សម្រាល​កូន​ កត្តា​អាយុ​ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ ធាត់​ជ្រុល ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​មាន​អ្វី​ខ្លះ? អ្នក​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​​ប្រហែល​ពាក់​កណ្ដាល​មិន​បង្ហាញ​រោគសញ្ញា​ឡើយ​។ ​យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​ហត់​ ចុក​ទ្រូង ឬ​ក្អក​ចេញ​ឈាម​។ ចំណែក​ឯ​រោគសញ្ញា​នៃ​កំណក​ឈាម​ រួម​មាន​ ហើម​ ឈឺចាប់ និង​ក្រហម​នៅ​ជើង។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? […]


ជំងឺឈាមផ្សេងទៀត

ធ្លាក់ឈាមច្រើន ឬធ្លាក់ឈាមមិនប្រក្រតីពេលមករដូវ អាចជាសញ្ញានៃវិបត្តិឈាមកើតលើស្រ្តី

ជំងឺ​វិបត្តិ​ឈាម និង​វិបត្តិ​កំណក​ឈាម​​កើត​លើ​ទាំង​​បុរស​ និង​ស្ត្រី​ ប៉ុន្តែ​ជំងឺ​ទាំង​នេះ​បាន​ក្លាយ​​ជា​បញ្ហា​​សុខភាព​ចម្បង​ចំពោះ​ស្ត្រី ពីព្រោះ​​វា​អាច​​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ និង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​​។ ​យោង​តាម​ទិន្នន័យ​បច្ចុប្បន្ន​បាន​ប៉ាន់​ប្រមាណ​ថា ១%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក អាច​មាន​​វិបត្តិ​ហូរ​ឈាម​ដោយ​មិន​ដឹង​ខ្លួន។ ជាក់ស្ដែង ជំងឺ​វិបត្តិ​ឈាម​​ទូទៅ​បំផុត​ដែល​ប៉ះពាល់​ដល់​ស្ត្រី គឺ​ជំងឺ​Von Willebrand ​​ដែល​ធ្វើ​ឲ្យ​​កើត​មាន​កង្វះ ឬ​ពិការ​ភាព​នៃ​សមត្ថភាព​របស់​រាងកាយ​​ក្នុង​ការ​ផលិត​​ប្រូតេអ៊ីន​ជាក់លាក់​​ជួយ​ឲ្យ​មាន​កំណក​ឈាម។ ទោះ​បី​ជា​ជំងឺ​Von Willebrand ​​​កើត​ឡើង​​​​ចំពោះ​បុរស​ និង​ស្ត្រី​​ស្មើ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ស្ត្រី​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​សម្គាល់​​រោគសញ្ញា​នៃ​ជំងឺ​នេះ​បាន នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ ឬ​មិន​ប្រក្រតី​នៅ​អំឡុង​ពេល​មក​រដូវ និង​ក្រោយ​សម្រាល​កូន​រួច។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ និង​ជំងឺ​វិបត្តិ​ឈាម​ផ្សេង​ទៀត ក៏​អាច​​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​​ការ​បាត់បង់​គភ៌​ម្ដង​ហើយ​ម្ដង​ទៀត ការ​ចេញ​ឈាម​ខ្លាំង​អំឡុង​ពេល​ធ្វើ​ធ្មេញ ​ឈាម​ច្រមុះ​ញឹកញាប់​ និង​ហូរ​ឈាម​ច្រើន​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​វះកាត់។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ស្ត្រី​ដែល​មាន​ឈាម​រដូវ​ច្រើន ​ឬ​កើត​ជំងឺVon Willebrand មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង ឈឺចាប់​អំឡុង​ពេល​មក​រដូវ ​ទទួល​ការ​បញ្ចូល​ឈាម​ ​ព្រម​ទាំង​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​ផង​។ ក្រៅ​ពី​ជំងឺ Von […]


ជំងឺឈាមផ្សេងទៀត

ការបង្ករោគក្នុងឈាមបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​បង្ក​រោគ​ក្នុង​ឈាម​ ឬ​ Sepsis កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ប្រតិកម្ម​ខុស​ប្រក្រតី​ចំពោះ​ការ​ឆ្លង​មេរោគ។ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​សុខភាព​មួយ​នេះ ប្រព័ន្ធ​ភាព​ស៊ាំ​​ដែល​​ការពារ​យើង​ពី​មេរោគ នឹង​បញ្ចេញ​​សារធាតុ​គីមី​ជា​ច្រើន​ចូល​ទៅ​ក្នុង​ឈាម ដោយ​បង្ក​ជា​ការ​រលាក​ ដែល​អាច​នាំ​ឲ្យ​ខូច​សរីរាង្គ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​បង្ក​រោគ​ក្នុង​ឈាម​ អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​សរីរាង្គ​ភ្លាម​ៗ​ ដូចជា​សួត តម្រង​នោម និង​ថ្លើម​ជា​ដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ ការ​ឆ្លង​បាក់តេរី​​ ជា​កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យ​​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម​ ប៉ុន្តែ​បញ្ហា​មួយ​​នេះ ​ក៏​អាច​កើត​ឡើង​ដោយ​សារ​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដូច​គ្នា នៅ​ពេល​ដែល​បាក់តេរី ប៉ារ៉ាស៊ីត ផ្សិត​ ឬ​មេរោគ​ចូល​ក្នុង​រាងកាយ​ ​និង​សូម្បី​តែ​ការ​ឆ្លង​តាម​សាច់​ដុះ​នៅ​គល់​ក្រចក​។​​ [embed-health-tool-heart-rate] ​​​​ការ​បង្ក​រោគ​ក្នុង​ឈាម​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​៖ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដោយ​សារ​ជំងឺ​អេដស៍ ឬ​មហារីក​ ឬ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ប្រឆាំងការរលាក មាន​ផ្ទៃពោះ​ ​មាន​វ័យ​ក្មេង​ពេក ​មាន​វ័យ​ចំណាស់ និង​​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ ​ទទួល​ការ​​វះកាត់ ប្រើ​បំពង់​ជំនួយ​ការ​ដកដង្ហើម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ រលាក​សួត រលាក​ស្រោម​ខួរក្បាល ក្រិន​ថ្លើម​ ឬ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ដោយ​សារ​តែ​ការ​បង្ក​រោគ​ក្នុង​ឈាម​ ចាប់ផ្ដើម​​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ដូច្នេះ​ហើយ​ យើង​អាច​នឹង​មាន​រោគសញ្ញា​ផ្សេង​ៗ​​ជា​ច្រើន​។ ប៉ុន្តែ​ សញ្ញា​ដំបូង​ រួម​មាន​ដកដង្ហើម​ញាប់ និង​វង្វេង​ស្មារតី។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត […]


ជំងឺឈាមផ្សេងទៀត

វិបត្តិឈាមជាអ្វី? មានរោគសញ្ញាយ៉ាងម៉េចខ្លះ?

វិបត្តិ​ឈាម​ជា​ជំងឺ​កម្រ​មួយ​ដែល​ប៉ះពាល់​​ដល់​ការ​គ្រប់គ្រង​កំណក​ឈាម​របស់​រាងកាយ​។ ប្រសិនបើ​ឈាម​មិន​កក​ដូច​​ប្រក្រតី​​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ការ​ចេញ​ឈាម​ច្រើន​ជ្រុល​ នៅ​ពេល​ដែល​រង​របួស ឬ​ធ្វើការ​វះកាត់​​ជា​ដើម។ ដំណើរការ​នៃ​​កំណក​ឈាម​ ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ឈាម​ដែល​​​ធ្វើ​ការ​ជាមួយ​នឹង​កោសិកា​តូច​ៗ​ ហៅ​ថា​ប្លាកែត​ ដើម្បី​​បង្កើត​បាន​ជា​កំណក​ឈាម​។ រាល់​បញ្ហា​ណាមួយ​ដែល​ប៉ះពាល់​ដល់​មុខងារ​ ឬ​​ដំណើរការ​នៃ​កំណក​ឈាម​ ឬ​ប្លាកែត គឺ​សុទ្ធ​តែ​​អាច​នាំ​ឲ្យ​​កើត​វិបត្តិ​ឈាម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! វិបត្តិ​ឈាម​នេះ អាច​​​បណ្ដាល​មក​ពី​តំណ​ពូជ ឬ​​វិវត្តន៍​នៅ​ពេល​ដែល​យើង​មាន​ការ​លូតលាស់ ហើយ​រោគសញ្ញា​​រួម​មាន​ ឧស្សាហ៍​មាន​ស្នាម​​ជាំ មក​រដូវ​ច្រើន​ជ្រុល និង​ឈាម​ច្រមុះ។ វិបត្តិ​ឈាម​មួយ​ចំនួន​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ និង​ខ្លះ​ទៀត អាច​នាំ​ឲ្យ​​មាន​ផលវិបាក​ផ្សេង​ៗ។ ថ្វី​ត្បិត​តែ​​ក្នុង​ករណី​ខ្លះ យើង​មិន​ចាំបាច់​​ធ្វើការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ប្រសិន​បើ​យើង​ត្រូវ​ធ្វើ​ការ​វះ​កាត់ ឬ​​អំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ចៀស​បញ្ហា​ហូរ​ឈាម​នៅ​ពេល​អនាគត។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?


ជំងឺឈាមផ្សេងទៀត

ចេញឈាមខាងក្នុងស្បែកបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​ចេញ​ឈាម​នៅ​​ខាង​ក្នុង​ស្បែក​​ កើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​តូច​ៗ​បែក​នៅ​​ក្រោមស្បែក​។ សរសៃ​ឈាម​ដែល​ខូច​ទាំង​នេះ អាច​មើល​ទៅ​ដូចជា​ចំណុច​ក្រហម​តូច​ៗ ឬ​​មាន​ពណ៌​ស្វាយ​ ខៀវ ឬ​ខ្មៅ ដែល​ជា​ទូទៅ​​មាន​លក្ខណៈ​ស្រាល​ និង​អាច​ជា​សះស្បើយ​​​ក្នុង​រយៈពេល ​២​សប្ដាហ៍​។ អ្នក​ណា​ខ្លះ​​ប្រឈម​នឹង​​ការ​ចេញ​ឈាម​នៅ​ខាង​ក្នុង​ស្បែក? ជា​ទូទៅ យើង​​ម្នាក់​ៗ​សុទ្ធ​តែ​អាច​​មាន​ស្នាម​ជាំ (​ដែល​ជា​ប្រភេទ​​នៃ​ការ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​ទូទៅ​បំផុត​​)​។ ប៉ុន្តែ​ ​អ្នក​ខ្លះ​អាច​ងាយ​កើត​មាន​ស្នាម​ជាំ ក្នុង​នោះ​រួម​មាន​៖ អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ ប្រើប្រាស់​ថ្នាំ​ពង្រាវ​ឈាម ប្រើប្រាស់​អាហារ​បំប៉ន​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ចេញ​ឈាម​ ដូចជា​ពពួក​វីតាមីន​E អ្នក​មាន​ស្បែក​ស អ្នក​លេង​កីឡា ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! បញ្ហា​សុខភាព​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើត​មាន​ស្នាម​ជាំ ឬ​​ចេញ​ឈាម​ មាន​ដូចជា៖ ជំងឺ​ឈាមក្រកក ជំងឺ​មហារីក​ឈាម​ ជំងឺ​ថ្លើម​ ជំងឺ​Lupus វិបត្តិ​ប្លាកែត កង្វះ​វីតាមីន​K ។ ​​​​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​? ការ​រង​របួស​ ជា​មូលហេតុ​ទូទៅ​បំផុត​​ដែល​នាំ​ឲ្យ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក។ កត្តា​ផ្សេង​ទៀត​ មាន​៖ ប្រឹង​យំ ក្អក ឬ​ក្អួត​ ពាក់​ស្បែក​ជើង សំលៀកបំពាក់​ ឬ​វ៉ែនតា ​មិន​មាន​ផាសុកភាព រោគសញ្ញា​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​មាន​អ្វី​ខ្លះ? ​ជួនកាល​ រោគសញ្ញា​តែ​មួយ​គត់​​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​​ គឺ​ការ​ប្រែ​ពណ៌​ស្បែក​ ដោយ​មាន​ស្នាម​ពណ៌​ក្រហម​ ខ្មៅ ខៀវ​ ឬ​ស្វាយ ហើយ​ស្នាម​ជាំ​ខ្លះ​ទៀត​ […]


ជំងឺឈាមផ្សេងទៀត

គន្លឹះ៥យ៉ាង ជួយបន្សុទ្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ

ឈាម​​មាន​មុខងារ​សំខាន់​ខ្លាំង​នៅ​​​ក្នុង​រាងកាយ​របស់​យើង​ ដោយ​​​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កោសិកា​​ពាន់​លាន។ មួយ​វិញ​ទៀត​ ឈាម​ដឹកនាំ​កាកសំណល់​ពី​​សរីរាង្គ​​បន្សាប​ជាតិ​​ពុល ចេញ​ពី​រាងកាយ​ ព្រម​ទាំង​គ្រប់គ្រង​សីតុណ្ហភាព PH ទឹក​នៅ​ក្នុង​រាងកាយ​ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ឈាម​​គ្មាន​ជាតិពុល និង​ដើម្បី​​ឲ្យ​មុខងារ​រាងកាយ​​ដំណើរការ​បាន​ត្រឹមត្រូវ យើង​គួរ​តែ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​ ដើម្បី​បន្សុទ្ធ​ឈាម​។ ១. ហាត់​ប្រាណ​ជា​ទៀងទាត់​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​អាច​ជួយ​​ពង្រឹង​​សរីរាង្គ​សំខាន់​ៗ​​នៃ​រាងកាយ​។ មិន​តែ​ប៉ុណ្ណោះ លំហាត់​ប្រាណ​គ្រប់​ទម្រង់​ អាច​ធ្វើ​ឲ្យ​​ចរន្ត​ឈាម​ក្នុង​រាងកាយ​ប្រសើរ​ឡើង​ បង្កើន​ការ​ផលិត​ញើស និង​ការ​ដកដង្ហើម​ ដែល​​ទាំង​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​។ នៅ​ពេល​ដែល​ឈាម​ចរាចរ​ពាសពេញ​រាងកាយ​កាន់​តែ​ច្រើន​ ថ្លើម​ និង​កូន​កណ្ដុរ​នឹង​ដំណើរការ​កាន់​តែ​​​ល្អ​ដូច​គ្នា​​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ញ៉ាំ​ទឹក​ឲ្យ​​គ្រប់គ្រាន់​ ការ​ញ៉ាំ​ទឹក​ជា​វិធីសាស្ត្រ​ងាយ​ស្រួល​បំផុត​ ក្នុង​ការ​បន្សុទ្ធ​ឈាម ដោយ​បណ្ដេញ​ជាតិ​ពុល​ និង​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ទាំងអស់​ចេញ​ពី​រាងកាយ។​ លើស​ពី​នេះ ទឹក​ផ្ទុក​សារធាតុ​Curcumin ​ដែល​ជួយ​ការពារ​ថ្លើម​ ដោយ​កម្ចាត់​មេរោគ និង​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​ប្រក្រតី។​ [embed-health-tool-heart-rate] ​​​​​៣. បន្លែ​ ជាមួយ​គ្នា​​នេះ​ដែរ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ដូចជា Broccoli ស្ពៃ​ក្ដោប​ និង​ឆៃថាវ ដើម្បី​ជួយ​បន្សុទ្ធ​ឈាម​។ ក្រៅ​ពី​នេះ យើង​ចាំបាច់​បន្ថែម​បន្លែ​ស្លឹក​បៃតង​ទើប​ជា​ការ​ប្រសើរ​។ ៤. ក្រូច​ឆ្មារ ​បន្ថែម​ពី​នេះ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ អាច​ជួយ​ជំរុញ​ការ​បំបែក​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ការឈឺតម្រងនោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត​ វីតាមីន​ […]


ជំងឺឈាមផ្សេងទៀត

សញ្ញាទាំងនេះបញ្ជាក់ថារចន្តឈាមរត់មិនល្អ នេះជាវិធីកែខៃ

ប្រព័ន្ធឈាម (រចន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និង សារធាតុ​ចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាម​ត្រលប់​ទៅកាន់​បេះដូងវិញ។ លំហូរ​ឈាម​ក៏​ជួយ​ដឹកជញ្ជូន​កាកសំណល់​ចេញពី​ជាលិកា​រាងកាយ​ទៅកាន់​តម្រងនោម និង​សួត​ដែរ។ ចុះមានរឿងអ្វីកើតឡើង​បើ​ចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើន​ចរន្ត​ឈាមរត់តាមវិធីណា? នៅពេលចន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និង​សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែល​ធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬ​ងាប់ និងអាច​បណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖ មានស្បែកស្លេកស្លាំង ឬស្ងួត មានក្រចកផុយ អស់កម្លាំង ឬខ្សោយ មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង ជ្រុះសក់ ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង ងាប់លិង្គ ក្រជាពីរបួស ហើម រមួលក្រពើ ប៉ោងសរសៃវ៉ែន ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖ ១. ហាត់លំហាត់ប្រាណជំនួយបេះដូង លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើក​ទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង​ ធ្វើឱ្យ បេះដូង​យើង​ច្របាច់ឈាមបន្ថែម​ដើម្បី​ចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់ ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណ​ឈាម​របស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗ​នៅក្នុងរាងកាយមិនអាចទទួល​បាន​អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។ [embed-health-tool-heart-rate] ៣. បញ្ឈប់ការជក់បារី ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃ​ឈាម​បេះដូង ធ្វើឱ្យឈាម​យើង​ខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។ ៤. ចៀសវាងអង្គុយយូរ ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ […]


ជំងឺឈាមផ្សេងទៀត

គួរដឹងរឿងនេះ! ប្រការគួរ និងមិនគួរធ្វើបន្ទាប់ពីបរិច្ចាគឈាមរួច

ការបរិច្ចាគឈាមអាចជួយសង្រ្គោះជីវិតជាច្រើន និងជួយឱ្យយើងមានសុខភាព​ល្អទៀតផង​។ បន្ទាប់​ពីបរិច្ចាគឈាមរួច រាងកាយយើង​នឹងផលិតឈាមឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែភ្លាមៗបន្ទាប់​ពី​បរិច្ចាគ​ឈាមរួច គ្នា​យើងខ្លះ​អាចវិលមុខ អស់កម្លាំង ឬចង្អោរដោយសារបាត់បង់ឈាម។ ដូច្នេះ​ដើម្បី​ចៀសពីផលរំខានដូចខាងលើ យើងគួរធ្វើ និងគួរចៀសវាងអ្វីខ្លះ? ១. ប្រការគួរធ្វើ បន្ទាប់ពីគ្រូពេទ្យដកម្ជុលចេញ និងយកសំឡីជ្រលក់អាល់កុល​ទប់​ឈាមឱ្យយើង យើងគួរ​សង្កត់​ក​ន្លែង​បូមឈាមរយៈពេល ៥ នាទី ដើម្បីកាត់បន្ថយការហើម និងឡើងជាំ សម្រាកនៅមជ្ឈមណ្ឌលផ្តល់ឈាមយ៉ាងហោចណាស់ ២០ នាទី រក្សាបង់បិទរបួសលើដៃពីរបីម៉ោង ញុំាទឹកឱ្យបានច្រើនដើម្បីគ្រប់គ្រងសម្ពាធឈាម ញុំាអាហារសម្រន់ ញុំាអាហារសម្បូរជាតិដែកដូចជា បន្លែស្លឹកបៃតង សណ្តែក ដំឡូងជ្វា ទំពាំងបាយជូរក្រៀម ឪឡឹក សាច់គោ ឬគ្រឿងសមុទ្រជាដើម ព្រោះ​រាងកាយយើងត្រូវការជាតិដែក​ដើម្បីផលិតកោសិកាឈាម​ក្រហម ហើយជាតិដែកជួយឱ្យរាងកាយយើងឆាប់មានកម្លាំងឡើងវិញ។ ញុំាអាហារសម្បូរវីតាមីន C ដូចជា បន្លែស្លឹកបៃតង ប៉េងប៉ោះ ខាត់ណាខៀវ ម្ទេសហាវៃ ផ្លែឈើអម្បូរក្រូច គីវី ឬល្ហុងជាដើមព្រោះអាច​ជួយ​​ឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អ។ ស្វែងរកជំនួយ ប្រសិនបើយើងខ្សោយ មានការឈឺចាប់ ឬជាំកន្លែង​បូមឈាមខ្លាំង ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ