ប្រព័ន្ធឈាម (រចន្តឈាម) មាននាទីដឹកនាំឈាមពីបេះដូងដែលផ្ទុកទៅដោយអុកស៊ីសែន និង សារធាតុចិញ្ចឹមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងសរីរាង្គសំខាន់ៗ ហើយដឹកនាំឈាមត្រលប់ទៅកាន់បេះដូងវិញ។ លំហូរឈាមក៏ជួយដឹកជញ្ជូនកាកសំណល់ចេញពីជាលិការាងកាយទៅកាន់តម្រងនោម និងសួតដែរ។ ចុះមានរឿងអ្វីកើតឡើងបើចន្តឈាមរត់មិនល្អ? ហើយយើងគួរបង្កើនចរន្តឈាមរត់តាមវិធីណា?
នៅពេលចន្តឈាមរត់មិនល្អ កោសិកានៅក្នុងរាងកាយយើងមិនអាចទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ដែលធ្វើឱ្យកោសិកាទាំងនោះមិនអាចដំណើរការបានល្អ ឬងាប់ និងអាចបណ្តាលឱ្យសរីរាង្គសំខាន់ៗខូចទៀតផង។ ជាលទ្ធផលយើងអាចមានអាការៈដូចជា៖
- មានស្បែកស្លេកស្លាំង ឬស្ងួត
- មានក្រចកផុយ
- អស់កម្លាំង ឬខ្សោយ
- មិនអាចផ្តោតអារម្មណ៍ ឬភ្លេចភ្លាំង
- ជ្រុះសក់
- ត្រជាក់ចុងដៃចុងជើង ឬស្ពឹកដៃស្ពឹកជើង
- ងាប់លិង្គ
- ក្រជាពីរបួស
- ហើម
- រមួលក្រពើ
- ប៉ោងសរសៃវ៉ែន
ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យចរន្តឈាមរត់បានល្អ៖
១. ហាត់លំហាត់ប្រាណជំនួយបេះដូង
លំហាត់ប្រាណជំនួយបេះដូង ឬលំហាត់ប្រាណបែបអ៊ែរ៉ូបិកដូចជា ការរត់ ដើរលឿនៗ ហែលទឹក ជិះកង់ រាំ ចែវទូក លើកទម្ងន់ លោតអន្ទាក់ជាដើមគឺជាលំហាត់ប្រាណបែបដុតបំផ្លាញជាតិខ្លាញ់ ពង្រឹងសាច់ដុំបេះដូង និងបង្កើនចង្វាក់បេះដូង ធ្វើឱ្យ បេះដូងយើងច្របាច់ឈាមបន្ថែមដើម្បីចែកចាយទៅគ្រប់ផ្នែកនៃរាងកាយ។
២. ញុំាទឹកឱ្យបានគ្រប់គ្រាន់
ឈាមរបស់យើងមួយភាគធំគឺផ្សំពីទឹក ហើយបើរាងកាយយើងគ្មានជាតិទឹកគ្រប់គ្រាន់ទេ បរិមាណឈាមរបស់យើងថយចុះ ហើយបណ្តាលឱ្យសរីរាង្គសំខាន់ៗនៅក្នុងរាងកាយមិនអាចទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។
[embed-health-tool-heart-rate]
៣. បញ្ឈប់ការជក់បារី
ជាតិនីកូទីននៅក្នុងបារីអាចបំផ្លាញជញ្ជាំងសរសៃឈាម និងសរសៃឈាមបេះដូង ធ្វើឱ្យឈាមយើងខាប់ និងបណ្តាលឱ្យមានកំណកកំបោរនៅក្នុងសរសៃឈាមវ៉ែន។
៤. ចៀសវាងអង្គុយយូរ
ការអង្គុយយូរអាចធ្វើបន្ថយល្បឿនឈាមរត់ ដូច្នេះយើងគួរឧស្សាហ៍ងើបដើរ ពត់ដៃពត់ជើង និងសន្ធឹងជើងដើម្បីឱ្យឈាមរត់បានល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
៥. ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ
– វីតាមីន B3៖ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ដែលជាហេតុធ្វើឱ្យសរសៃឈាម និងសរសៃឈាមបេះដូងឡើងរឹង និងក្រិន។ វីតាមីន B3 សម្បូរនៅក្នុងអាហារដូចជា សាច់គោ ត្រី សាច់ទ្រូងមាន់ គ្រាប់ល្ពៅ សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន និងប្រូខូលីជាដើម។
– វីតាមីន E៖ អាចជួយពង្រីកសរសៃឈាមដែលធ្វើឱ្យឈាមរត់បានល្អ។ ម្យ៉ាងទៀត រាងកាយយើងត្រូវការវីតាមីន E ដើម្បីផលិតកោសិកាឈាមក្រហម និងការពារការកកឈាម។ អាហារសម្បូរវីតាមីន E រួមមាន បន្លែស្លឹកបៃតង គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងបន្លែជាដើម។
– វីតាមីន C៖ ជួយការពារការកកំណកក្នុងសរសៃឈាមដែលរាំរាំងរំហូរឈាម ធ្វើឱ្យសរសៃឈាមមានភាពយឺត និងជួយរាងកាយស្រូបយកជាតិដែកបានល្អ។ វីតាមីន C សម្បូរនៅក្នុងផ្លែស្ត្របឺរី ក្រូច ឪឡឹក គីវី ក្រូចល្ហុង ស្វាយ ប៉េងប៉ោះ ប្រូខូលី បន្លែស្លឹកបៃតងជាដើម។
– វីតាមីន B6៖ អាចប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបណ្តាលឱ្យមានជាតិសរសៃឈាមឡើងរឹង ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីធូណា ត្រីសាល់ម៉ុន សាច់ទ្រូងមាន់ ខ្ទឹមស ដំឡូងបារាំង ខ្ទឹមបារាំង ស្បៃពួយឡេង ចេក បឺរ ស្វាយ ម្នាស់ និងទំពាំងបាយជូរជាដើម។
– អាស៊ីដខ្លាញ់អូមេហ្កា-៣៖ ជួយបង្កើនកូលេស្តេរ៉ូលល្អ និងជួយកម្ចាត់កូលេស្តេរ៉ូលអាក្រក់ ការពារការកកកំណកខ្លាញ់ក្នុងសរសៃឈាម និងការពារសរសៃឈាមពីការឡើងរឹង ហើយសម្បូរនៅក្នុងអាហារដូចជា ត្រីសាលម៉ុន ត្រីធូណា គ្រាប់ឈៀ គ្រាប់វ៉ុលណាត់ និងផ្លែបឺរជាដើម។
ដើម្បីឱ្យរចន្តឈាមរត់បានល្អ យើងគួរប្រកាន់ខ្ជាប់របៀបរស់នៅដែលល្អចំពោះសុខភាពដូចជា ហាត់ប្រាណ ចៀសវាងជក់បារី ញុំាអាហារសម្បូរសារធាតុចិញ្ចឹមល្អៗជាដើម។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
- ខ្វះគ្រាប់ឈាមមានរោគសញ្ញាអីខ្លះ ហើយត្រូវធ្វើដូចម្តេច?
ចំណុចសំខាន់
- ហាត់លំហាត់ប្រាណជំនួយបេះដូង
- ញុំាទឹកឱ្យបានគ្រប់គ្រាន់
- បញ្ឈប់ការជក់បារី
- ចៀសវាងអង្គុយយូរ
- ញុំាអាហារជួយឱ្យរំហូរឈាមរត់បានល្អ