កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?
ជំងឺទឹកនោមផ្អែមប្រភេទ ២ មិនមែនកើតតែលើមនុស្សចាស់ទេ មនុស្សញវ័យ ក្មេងជំទង់ និងកុមារក៏អាចកើតជំងឺនេះដែរ។ ការកើនឡើងនៃចំនួនកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺបណ្តាលមកពីជំងឺធាត់។ ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យកុមាធាត់លើសគីឡូដែលជា មូលហេតុចម្បងបង្កឱ្យកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២។ តើក្នុងមួយថ្ងៃកុមារអាចញុំាជាតិស្ករប៉ុន្មាន ទើបមិនប្រឈមហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២? លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតអុីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានលើកឡើងថា ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានធ្វើរោគវិនិច្ឆ័យថ្មី និងទទួលព្យាបាលជំងឺទឹកនោមផ្អែមថ្មីចំនួន ៦១ ករណី ដែលក្នុងនោះមានកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មានចំនួន ៥%។ កុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺពពួកធាត់ ដែលពាក់ព័ន្ធនឹងការញុំារបបអាហារមិនល្អ ជាពិសេសភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំង។ សមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្នុងមួយថ្ងៃកុមារអាយុពី ២ ទៅ ១៨ ឆ្នាំអាចញុំាជាតិស្ករតិចជាង ២៥ ក្រាម (៦ ស្លាបព្រាកាហ្វេ) ហើយក្នុងមួយសប្តាហ៍អាចញុំាភេសជ្ជៈផ្អែមត្រឹម ២៣៧ មីល្លីលីត្រ ព្រោះការញុំាជាតិស្ករលើសកម្រិតអាចបណ្តាលឱ្យកុមារធាត់ដែល បង្កហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]