backup og meta

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។

តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។

បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទាក់ទង​នឹង​សុខភាពប្រព័ន្ធ​សរសៃ​ប្រសាទ និង​អាកប្បកិរិយា ប៉ុន្តែ ពួក​គេ​ក៏​រក​ឃើញពី​ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​បញ្ហា​រលាក​លំពែង និង​តម្រង​នោម​ ផង​ដែរ​។

លទ្ធផល​នៃ​ការសិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ចេញផ្សាយ​ក្នុងសៀវភៅ​វេជ្ជសាស្ត្រ Nature កាលពីថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​។

ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

លោក Ziyad Al-Aly គ្រូពេទ្យជំនាញខាង​ជំ​ងឺរាតត្បាត និងរោគសរសៃប្រសាទដែលព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ WashU Medicine-affiliated John J. Cochran Veterans ក្នុង​ទីក្រុង St. Louis និង​ជា​អ្នក​និពន្ធ​ការ​ស្រាវ​ជ្រាវនេះ មាន​ប្រសាសន៍​ថា៖ «ដោយសារ​តែ​ភាព​ថ្មី​ថ្មោង និង​ការកើន​ឡើង​នូវ​ប្រជា​ប្រិយភាព​លើ​ឱសថ​ទាំងនេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ត្រួតពិនិត្យ​ជាប្រព័ន្ធ​លើ​ប្រសិទ្ធ​ភាព​របស់​វា​ចំពោះ​ប្រព័ន្ធ​រាង​កាយ​ទាំង​អស់ ដើម្បី​យល់​ច្បាស់​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​»​។

ឱសថ​ GLP-1 ដែល​ត្រូវ​ចាក់​១លើក​ក្នុង​១​សប្តាហ៍ ជួយ​បង្កើតលំនាំ​អ័រម៉ូនធម្មជាតិ ដែលទប់​ស្កាត់ចំណង់អាហារ និង​កាត់បន្ថយ​ការ​រំលាយ​អាហារ ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ឆ្អែត​រយៈ​យូរ​។ ការ​មាន​របប​អាហារ​ប្រកប​ដោយ​សុខភាព និង​ការ​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ក៏​ជួយ​ដល់​ការ​ស្រក​ទម្ងន់​ផង​ដែរ​។

[embed-health-tool-ovulation]

មិនត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ Washington បាន​ធ្វើ​ការ​វិភាគ​​កំណត់ត្រា​វេជ្ជសាស្ត្រ​ដែលមិន​បាន​កំណត់​អត្តសញ្ញាណ ក្នុង​ប្រព័ន្ធ​ទិន្នន័យ​មួយ ដែល​ត្រូវ​បាន​រក្សា​ទុក​ដោយ​នាយកដ្ឋាន​កិច្ច​ការ​អតីតយុទ្ធជនរបស់​សហ​រដ្ឋ​អាមេរិក​។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​លទ្ធផល​សុខភាព​​​មនុស្ស​ចាស់​ចំនួន​១៧៥​នាក់ ដែល​បាន​ប្រើ​ប្រាស់​ឱសថ GLP-1 ដើម្បី​ព្យា​បាល់​ជំ​ងឺ​ទឹក​​នោម​ផ្អែម និង​អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ជា​​មួយ​នឹង​ឱសថ​ធម្ម​តា ដូច​ជា Jardiance, Glipizide និង Januvia​​។

ជាលទ្ធផល ឱសថ GLP-1 បាន​បង្ហាញ​ពី​អត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពសរសៃប្រសាទ និងអាកប្បកិរិយា ស្រប​ពេល​ដែល​ឱសថ​នេះ ក៏​ជួយ​​កាត់បន្ថយហានិភ័យនៃការប្រកាច់ និងការញៀនសារធាតុដូចជា គ្រឿងស្រវឹង កញ្ឆា សារធាតុរំញោច និងអាភៀន។ អ្នក​ដែល​ប្រើ​ឱសថសម្រក​ទម្ងន់នេះ ​ក៏​បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចង់​ធ្វើ​អត្តឃាត ការ​ធ្វើ​បាប​ខ្លួន​ឯង ជំ​ងឺ​ញ៉ាំ​ច្រើន និង​ជំងឺ​ផ្លូវចិត្ត ​ដូច​ជា ​វិកលចរិត​ ជាដើម។

ការ​ស្រាវជ្រាវ​នៅសាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ Washington ក៏​បាន​រក​ឃើញ​ផង​ដែរ អំពី​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​ប្រព័ន្ធ​សរសៃ​ប្រសាទ ដូច​ជា ជំ​ងឺ​ភ្លេច​ភ្លាំង និង​ជំ​ងឺ​វង្វេងវង្វាន់ ស្រប​ពេល​ឱសថ GLP-1 ក៏​មាន​សក្តានុ​ពលក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​ជំ​ងឺ​បេះ​ដូង​ផ្សេង​ទៀត។

លោក​វេជ្ជ​បណ្ឌិត Al-Aly បាន​សង្កត់ធ្ងន់​ថា ការ​ស្រាវជ្រាវ​របស់​លោក ក៏​បាន​រក​ឃើញ​ពី​ផល​ប៉ះ​ពាល់​​​នៃ​ការ​ប្រើ​ប្រាស់​ឱសថ​នេះ​ផង​ដែរ ដូច​ជា ការ​ប្រឈម​នឹង​មាន​បញ្ហា​ក្រពះពោះវៀន ដូច​ជា ចង្អោរ ក្អួត រាគ ខ្វិនក្រពះ (ក្នុងករណី​កម្រ) និងរលាកលំពែង និង​តម្រង​នោម ជា​ដើម។

បើ​ទោះ​បី​ផល​ប៉ះ​ពាល់​ទាំង​នេះ មិនមែន​ជា​បញ្ហា​ទូទៅ​ក៏ដោយ ប៉ុន្តែ ផល​ប៉ះ​ពាល់ អាច​នឹង​មាន​​សភាព​ធ្ងន់ធ្ងរ ហេតុនេះ វេជ្ជបណ្ឌិតទាំង​អស់​ត្រូវតែមានការប្រុងប្រយ័ត្នចំពោះសញ្ញានៃជំងឺរលាកលំពែង និងតាមដានមុខងារតម្រងនោមចំពោះ​អ្នក​ជំ​ងឺ​ដែល​ប្រើប្រាស់ឱសថ GLP-1៕

ចំណុចសំខាន់

ឱសថបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម GLP-1 ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ ត្រូវបាន​ក្រុម​គ្រូពេទ្យ និង​បណ្តាញ​សារ​ព័ត៌​មាន​ជាច្រើន ចាត់ទុក​ថា ជាឱសថទិព្វ ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ជាច្រើន​ដូច​ជា ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។
ប៉ុន្តែ ឱសថនេះ ក៏​ផ្តល់ផល​ប៉ះ​ពាល់​​​មួយ​ចំនួន​ផង​ដែរ ដូច​ជា ការ​ប្រឈម​នឹង​មាន​បញ្ហា​ក្រពះពោះវៀន ដូច​ជា ចង្អោរ ក្អួត រាគ ខ្វិនក្រពះ (ក្នុងករណី​កម្រ) និងរលាកលំពែង និង​តម្រង​នោម ជា​ដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Study identifies benefits, risks linked to popular weight-loss drugs – https://medicine.washu.edu/news/study-identifies-benefits-risks-linked-to-popular-weight-loss-drugs/
  2. Research shows GLP-1 receptor agonist drugs are effective but come with complex concerns – https://www.uchicagomedicine.org/forefront/research-and-discoveries-articles/research-on-glp-1-drugs
  3. GLP-1 Agonists – https://my.clevelandclinic.org/health/treatments/13901-glp-1-agonists

កំណែ​ប្រែបច្ចុប្បន្ន

29/01/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ដំណឹងល្អ! គ្រូពេទ្យចិនព្យាបាលអ្នកជំងឺទឹកនោមផ្អែមជាសះស្បើយ ដោយប្រើស្ទីមសែល

កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ Yesterday

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម