ពិតជាអស្ចារ្យមែន! ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់សាស្រ្តាចារ្យ Kwang-Hyun Cho នៃប្រទេសកូរ៉េខាងត្បូង បានទទួលជោគជ័យក្នុងការបំប្លែងកោសិកាមហារីកឱ្យក្លាយទៅជាកោសិកាធម្មតាវិញ។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវនៃផ្នែកជីវ និងវិស្វកម្មខួរក្បាល បានទទួលជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមូលដ្ឋាន ដើម្បីចាប់យកអន្តរកាលដ៏សំខាន់ នៅពេលកោសិកាធម្មតាផ្លាស់ប្តូរទៅជាកោសិកាមហារីក ហើយធ្វើការវិភាគស្វែងរកការផ្លាស់ប្តូរម៉ូលេគុលដែលអាចបំប្លែងកោសិកាមហារីកទៅជាកោសិកាធម្មតាវិញបាន។
នៅពេលដែលកោសិកាធម្មតា និងកោសិកាមហារីករួមបញ្ចូលគ្នា មុនពេលដែលពួកវាបំប្លែងទៅជាកោសិកាមហារីក អំឡុងពេលបង្កើតជាដុំសាច់ ក្រុមអ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តជីវវិទ្យាប្រព័ន្ធ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាកំណត់អត្តសញ្ញាណការផ្លាស់ប្តូរម៉ូលេគុលបញ្ចា្រស់ ដែលអាចកែប្រែដំណើរការនៃជំងឺមហារីកបាន។
[embed-health-tool-due-date]
បន្ទាប់មក ពួកគេបានអនុវត្តលើកោសិកាមហារីកពោះវៀនធំ ហើយបានបញ្ជាក់តាមរយៈការពិសោធន៍កោសិកាម៉ូលេគុលថា កោសិកាមហារីកអាចធ្វើការស្តារឡើងវិញឱ្យក្លាយជាកោសិកាធម្មតា។ នេះជាបច្ចេកវិទ្យាដើម ដែលសន្និដ្ឋានដោយស្វ័យប្រវត្តិនូវគំរូកុំព្យូទ័រនៃបណ្តាញហ្សែនដែលគ្រប់គ្រងការផ្លាស់ប្តូរដ៏សំខាន់អំពីការវិវត្តនៃជំងឺមហារីកពីទិន្នន័យកោសិកាតែមួយ RNA ហើយរកឃើញប្រព័ន្ធបំប្លែងម៉ូលេគុលសម្រាប់ការធ្វើឱ្យកោសិកាមហារីកត្រលប់មកដូចដើមវិញ។
ចំពោះបច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តចំពោះការអភិវឌ្ឍនៃការព្យាបាលចំពោះជំងឺមហារីកដទៃទៀតនាពេលអនាគត៕
ចំណុចសំខាន់
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប