ជំងឺរលាកថ្លើមប្រភេទ B (Hepatitis B) គឺសំដៅលើជំងឺថ្លើម ដែលបង្កឡើងដោយវីរុស។ ជំងឺនេះ បង្កឲ្យថ្លើមមានស្នាម ដែលជាហេតុធ្វើឲ្យថ្លើមងាយនឹងចុះខ្សោយ និងក្លាយទៅជាមហារីក។ ប្រសិនបើមិនព្យាបាលទេ ជំងឺនេះ អាចបង្កឲ្យស្លាប់បាន។
១- តើជំងឺរលាកថ្លើមប្រភេទBឆ្លងយ៉ាងដូចម្ដេច?
ប្រសិនបើនរណាម្នាក់ឆ្លងជំងឺនេះ នោះគេអាចនឹងលេចចេញសញ្ញានិងរោគសញ្ញាដូចជា៖
- ខាន់លឿង (ស្បែករួមទាំងផ្នែកមួយចំនួននៅលើរាងកាយប្រែពីស ទៅជាលឿង ថែមទាំងទឹកនោមឡើងក្រម៉ៅ ប្រែទៅជាពណ៌ឈាមជ្រូគ ឬករណីខ្លះទៅជាពណ៌ទឹកក្រូច)
- លាមកឡើងស
- គ្រុនក្ដៅ
- អស់កម្លាំងខ្លាំង
- បាត់ចំណង់ញ៉ាំអាហារ
- ចង្អោរ ឬក្អួត
- ឈឺពោះ
រោគសញ្ញាទាំងនេះ អាចនឹងលេចចេញឡើងក្រោយពីឆ្លងពី១ខែទៅ ៦ខែ។ មនុស្សជាច្រើនអាចដឹងថាមានជំងឺនេះ នៅពេលដែលធ្វើតេស្តឈាមប៉ុណ្ណោះ។
២- តើត្រូវព្យាបាល ជំងឺរលាកថ្លើមប្រភេទ B (Hepatitis B) ដូចម្ដេច?
ព្យាបាលភ្លាមៗបន្ទាប់ពីឆ្លង
បន្ទាប់ពីយើងដឹងថាបានប៉ះនឹងវីរុសជំងឺរលាកថ្លើមប្រភេទ B យើងត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។ ប្រសិនបើយើងមិនទាន់ចាក់វ៉ាក់សាំងការពារ ឬមិនប្រាកដថាការចាក់វ៉ាក់សាំងពីមុននោះមានប្រសិទ្ធិភាពឬអត់នោះ គ្រូពេទ្យនឹងចាក់វ៉ាក់សាំងបន្ថែម ហើយ និងចាក់ថ្នាំ Hepatitis Immune globulin នៅក្នុងអំឡុងពេល ១២ម៉ោងបន្ទាប់ពីហេតុការដែលយើងប៉ះនឹងវីរុស។
ថ្នាំប្រូតេអ៊ីននេះ នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំ ដើម្បីជួយដល់ការប្រឆាំងនឹងវីរុស។ បើសិនយើងមានអារម្មណ៍មិនស្រួល នោះគ្រូពេទ្យនឹងឲ្យយើងសម្រាក។ អំឡុងពេលនេះ យើងត្រូវតែនៅឆ្ងាយពីអ្វីដេលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ថ្លើម ដូចជាភេសជ្ជៈជាតិអាល់កុល ឬថ្នាំពេទ្យដូចជាប៉ារ៉ាសេតាម៉ុលជាដើម។ ជាបន្ថែម ត្រូវញ៉ាំអាហារដែលផ្ដល់សុខភាពល្អគឺជារឿងសំខាន់។ បន្ថែមលើនេះ មិនត្រូវប្រើថ្នាំពេទ្យ ថ្នាំបូរាណ ឬអាហារបំប៉នអ្វី ឡើយបើគ្មានការណែនាំពីគ្រូពេទ្យទេ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ការព្យាបាល ជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាល់
ជំងឺរលាកថ្លើមប្រភេទ B (Hepatitis B) ស្រួចស្រាវ គឺជាជំងឺដែលកើតមានតែមិនកើតមានយូរទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។ ប្រសិនបើគ្រូពេទ្យបញ្ជាក់ថាយើងមានជំងឹនេះ តែក្នុងតំណាក់កាលស្រួចស្រាវ (Acute) នោះយើងនឹងមិនត្រូវការការព្យាបាលទេ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺសម្រាក និងញ៉ាំអាហារដែលផ្ដល់ជីវជាតិល្អ និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
ព្យាបាល ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ
បើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាយើងមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ នោះយើងនឹងត្រូវព្យាបាលតាមផែនការដែលសមស្រប។ ផែនការនោះ គឺជួយឲ្យយើងកាត់បន្ថយការប្រឈម នឹងការវិវត្តក្លាយទៅជាជំងឺថ្លើម និងការពារកុំ ឲ្យចម្លងជំងឹនេះ ទៅមនុស្សផ្សេងទៀត។ ផែនការព្យាបាលរួមមាន៖
– ថ្នាំប្រឆាំងវីរុស
យើងអាចនឹងទទួលបានថ្នាំ Lamivudineថ្នាំ adefovirថ្នាំ telbivudine ឬ ថ្នាំ entecavir ដើម្បីប្រើប្រឆាំងនឹងវីរុស ក៏ដូចជា ធ្វើឲ្យវាមានសកម្មភាពខ្សោយ កុំឲ្យវាធ្វើឲ្យថ្លើមអ្នកខូច។ យោងលើស្ថានភាពជំងឺ និងកត្តាផ្សេងទៀត គ្រូពេទ្យនឹងឲ្យយើងនូវថ្នាំដែលសមស្របនឹងជំងឺ។
– ថ្នាំចាក់ Interferon alfa-2b (Intron A)
សម្រាប់អ្នកដែលមិនចង់បានការព្យាបាលរយៈពេលវែង ជាពិសេសគឺមនុស្សវ័យក្មេង និងអ្នកដែលមានផែនការយកកូននៅពេលអនាគតយ៉ាងខ្លីខាងមុខ ថ្នាំ intron A គឺជាជំរើសល្អបំផុត។ Intron A គឺជាសារធាតុដែលសំយោគចេញពីសារធាតុនៅក្នុងរាងកាយ ដើម្បីប្រឆាំងនឹងការបង្ករោគ។ Intron A គឺត្រូវផ្ដល់ដោយចាក់។ ប៉ុន្តែវាអាចផ្ដល់ផលរំខានដូចជា មានជំងឺធ្លាក់ទឹកចិត្ត (Depression) មានបញ្ហាដង្ហើម និងឈឺតឹងទ្រូង។
– វះកាត់ដូរថ្លើម
អ្នកជំងឺនឹងតម្រូវឲ្យវះកាត់ដូរថ្លើមប្រសិនបើថ្លើមរបស់គាត់រងការខូចខាតខ្លាំង។ អំឡុងពេលវះកាត់ គ្រូពេទ្យនឹងយកថ្លើមដែលខូចចេញ និងជំនួសវិញដោយថ្លើមដែលមានសុខភាពល្អ។ ពេលខ្លះ គឺមិនមែនថ្លើមទាំងមូលទេ ប៉ុន្តែត្រឹមតែចំណែកថ្លើមដែលមានសុខភាពល្អ ពីអ្នកផ្ដលគឺគ្រប់គ្រាន់ហើយ។ នៅពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រនៅកំពុងធ្វើការយ៉ាងខ្លាំងដើម្បី អភិវឌ្ឍស្វែងរកថ្នាំដើម្បីអាចព្យាបាលជំងឺនេះបាន។
៣- ការថែទាំពិសេសចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ B
– កែប្រែរបៀបរស់នៅ
យើងមិនចាំបាច់បោះបង់ចោលរាល់ទម្លាប់ ហើយគេងនៅលើគ្រែពេញមួយថ្ងៃនោះទេ។ គ្រាន់តែយើងធ្វើតាមអ្វីដែលរាងកាយអ្នកត្រូវការ ឧទាហរណ៍បើយើងហត់ គឺត្រូវតែសម្រាក។ កាត់បន្ថយការងារដែលរវល់ខ្លាំង និងហាត់ប្រាណសមស្រប ហើយត្រូវនៅឲ្យឆ្ងាយពីសកម្មភាពដែលត្រូវបញ្ចេញកម្លាំងខ្លាំង។ ពេលដែលយើងមានអារម្មណ៍ប្រសើរហើយយើងអាចត្រលប់មកសកម្មភាពធម្មតារបស់វិញបានដោយសន្សឹមៗ។ ត្រូវសន្សឹមៗ ព្រោះបើយើងជំរុញខ្លួនឯងជ្រុលពេកនោះយើងអាចនឹងឈឺម្ដងទៀត។
– ផែនការអាហារដែលត្រឹមត្រូវ
អាហារដែលទន់នឹងមានជីវជាតិគ្រប់គ្រាន់គឺសំខាន់ណាស់ ហើយដូចគ្នានេះ ដែរយើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ ជំងឺនេះ អាចធ្វើឲ្យយើងក្អួត ហើយធ្វើឲ្យបាត់បង់ជាតិទឹក។ ក្រៅពីទឹក យើងអាចញ៉ាំទឹកផ្លែឈើ ដើម្បីបន្ថែមកាឡូរីដល់រាងកាយទៀត។
អ្វីដេលសំខាន់ជាងនេះ គឺត្រូវនៅឲ្យឆ្ងាយពីស្រា និងថ្នាំញៀន។ ពេលដែលយើងមានជំងឺរលាកថ្លើម រាងកាយនឹងត្រូវការពេលច្រើនដើម្បីបញ្ចេញជាតិថ្នាំ និងស្រាចេញពីរាងកាយ។ ដូចនេះ ការទទួលទានសារធាតុទាំងនេះ នៅអំឡុងពេលមានជំងឺ គឺផ្ដល់គ្រោះថ្នាក់ច្រើន ហើយសារធាតុទាំងនោះ ក៏អាចធ្វើឲ្យថ្លើមកាន់តែខូចផងដែរ។ សម្រាប់ថ្នាំដែលត្រូវប្រើដោយមានវេជ្ជបញ្ជា យើងអាចឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតប្រើ តាមការណែនាំរបស់គ្រូពេទ្យ។ ចំពោះថ្នាំផ្សេង ទៀត មុននឹងប្រើសូមពិគ្រោះជាមួយពេទ្យសិន។
– ការគ្រប់គ្រងបញ្ហារមាស់
ជំងឺរលាកថ្លើមអាចនឹងធ្វើឲ្យរមាស់ស្បែកបាន។ ដើម្បីសម្រួលពីអាការនេះ សូមនៅកន្លែងដែលត្រជាក់ ពាក់ខោអាវទន់ និងចៀសឆ្ងាយពីពន្លឺថ្ងៃ។ សម្រាប់ពពួកថ្នាំ ប្រឆាំង histamine (Antihistamines) សូមពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងប្រើ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
[embed-health-tool-bmi]