ជំងឺមហារីក ជាជំងឺដែលកើតឡើងដោយសារបែបបទរស់នៅមិនល្អ និងកត្តាជាច្រើនទៀត ដូចជា ការប៉ះពាល់នឹងកាំរស្មីUV ឬកាំរស្មីដែលបង្កគ្រោះថ្នាក់ដទៃទៀត ភាពចាស់ ការជក់បារី កង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អជាដើម។ ពិតណាស់ ទម្លាប់នៃការញ៉ាំអាហារមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធភាពនៃការវិវត្តទៅជាជំងឺដែលទាក់ទងនឹងការរស់នៅ រួមមានធាត់ជ្រុល ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត។
រោគសញ្ញានៃជំងឺមហារីក
ជាទូទៅ រោគសញ្ញានៃជំងឺមហារីករួមមានដុំពកមិនប្រក្រតី ស្រកទម្ងន់ ទម្លាប់បន្ទោបង់ប្រែប្រួល និងអស់កម្លាំង។ ជាមួយនឹងការផ្លាស់ប្ដូរបែបបទរស់នៅយ៉ាងឆាប់រហ័ស ការសិក្សាជាច្រើនបានរកឃើញថា លទ្ធភាពនៃការកើតជំងឺមហារីកមានអត្រាកាន់តែខ្ពស់ទៅៗ។ ហេតុនេះហើយ ដើម្បីបង្ការជំងឺមហារីក គ្នាយើងគួររក្សាបែបបទរស់នៅល្អ និងញ៉ាំអាហារដែលមានតុល្យភាពជាប្រចាំ។
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
ហេតុអ្វីបានជាគ្រឿងស្រវឹងបង្កើនហានិភ័យកើតជំងឺមហារីក?
យោងតាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា កត្តាចម្បងដែលនាំឲ្យកើតជំងឺមហារីក គឺការជក់បារី ធាត់លើសទម្ងន់ និងភាពចាស់។ បន្ថែមពីនេះ ការផឹកគ្រឿងស្រវឹងក៏បង្កើនហានិភ័យនៃការកើនជំងឺមហារីកផងដែរ។ យ៉ាងណាមិញ ប្រសិនបើយើងមិនផឹកគ្រឿងស្រវឹងទេនោះ យើងអាចកាត់បន្ថយហានិភ័យបានរហូតដល់៣១%។ ពិតណាស់ សារធាតុEthanolដែលជាសមាសធាតុសំខាន់នៃជាតិអាល់កុល ដែលបំបែកដើម្បីផ្ដល់ជាសារធាតុAcetaldehyde គឺជាភ្នាក់ងារបង្កជំងឺមហារីក។
សារធាតុAcetaldehydeមិនត្រឹមតែបំផ្លាញ DNAប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងដល់ដំណើរការនៃការជួសជុលកោសិកា ដែលធ្វើឲ្យកោសិកាត្រូវបំផ្លាញជារៀងរហូត និងមិនអាចត្រលប់មករកសភាពដើមវិញបាន។ កត្តានេះ អាចនាំឲ្យកោសិកាមហារីករាលដាល និងលូតលាស់ ព្រមទាំងប៉ះពាល់ដល់ដល់ការលូតលាស់របស់កោសិកាផ្សេងទៀត ក៏ដូចជានាំឲ្យខូចជាលិកា និងបង្កើនការស្រូបយកសារធាតុបង្កជាជំងឺមហារីកផ្សេងទៀត។ លើសពីនេះ គ្រឿងស្រវឹងក៏អាចបំផ្លាញក្រពេញទឹកមាត់ និងបង្កជាជំងឺអញ្ចាញធ្មេញ ពុកធ្មេញ ដំបៅបំពង់អាហារ និងជំងឺឫសដូងបាតថែមទៀតផង។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
[embed-health-tool-bmi]