ស្រ្តីក្នុងវ័យណាខ្លះគួរពិនិត្យរកមហារីកមាត់ស្បូន? ហើយធ្វើម៉េចកាត់បន្ថយហានិភ័យ?
ការពិនិត្យរកឃើញជំងឺមហារីកមាត់ស្បូនទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតរបស់ស្រីៗយើងបាន ប៉ុន្តែតើយើងគួរពិនិត្យរកមហារីកមាត់ស្បូននៅអាយុប៉ុន្មានទើបល្អ? ហើយធ្វើម៉េច ដើម្បីអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកដ៏គ្រោះថ្នាក់មួយនេះបាន? បែបបទរស់នៅ និងការរួមភេទ ស្ទើរតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូន កើតឡើងបណ្តាលមកពីវីរុសHPV ហើយវីរុសនេះឆ្លងតាមរយៈការរួមភេទ។ ចំណែកប្រភេទនៃវីរុសHPV ផ្សេងទៀត ក៏អាចបង្កឲ្យមានការដុះសាច់លើប្រដាប់ភេទ ដែលយើងហៅថា ជំងឺសិរមាន់ (Genital warts)។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន វ៉ាក់សាំងអាចការពារខ្លួនយើងពីប្រភេទវីរុស HPV ដែលបង្កជាជំងឺមហារីកលើស្រ្តី។ ហើយវ៉ាក់សាំងប្រភេទនេះ ត្រូវបានណែនាំឲ្យចាក់ចំពោះ៖ ក្មេងស្រី ក្មេងប្រុស ស្រ្តី និងបុរស អាយុចន្លោះពី៩ឆ្នាំ ដល់២៦ឆ្នាំ ឬមនុស្សពេញវ័យដែលមានអាយុចន្លោះពី២៧ ដល់៤៥ឆ្នាំ ដែលមានហានិភ័យនៃការឆ្លងវីរុស HPV ឬមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន។ ចាក់២ដងចំពោះក្មេងស្រី ដែលមានអាយុ៩ ដល់១៤ឆ្នាំ និង៣ដងសម្រាប់ក្មេងជំទង់អាយុ១៥ឆ្នាំ ឬលើសពីនេះ វ័យដ៏ល្អបំផុតក្នុងការចាក់វ៉ាក់សាំង គឺនៅអាយុ១១ឆ្នាំ ឬមុនពេលចាប់ផ្តើមរួមភេទ។ យ៉ាងណាមិញ ក្មេងស្រី និងស្រ្តីវ័យក្មេង ដែលធ្លាប់រួមភេទរួច ក៏អាចការពារខ្លួនដោយការចាក់វ៉ាក់សាំងបានដែរ ប្រសិនបើមិនទាន់ឆ្លងវីរុស HPV។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ទម្លាប់រួមភេទដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសHPV និងជំងឺមហារីកមាត់ស្បូន ប្រើស្រោមអនាម័យ មានដៃគូតែម្នាក់ ការពិនិត្យរកកោសិកាមហារីកមាត់ស្បូន (Pap Smears) មហារីកមាត់ស្បូនវិវត្តន៍បន្តិចម្តងៗ […]