នៅកម្ពុជាតួលេខស្ត្រីកើតជំងឺមហារីកមាត់ស្បូនមានច្រើនជំងឺមហារីកដទៃទៀត ជាជំងឺមហារីកទី១ នៅលើស្ត្រី នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម។
១. រោគសញ្ញាជំងឺមហារីកមាត់ស្បូន
– ហូរឈាមក្នុងពេលរួមភេទ
– ហូរឈាមក្រោយអស់រដូវ
– ហូរឈាមខុសប្រក្រតី ក្នុងចន្លោះរដូវ
– ទ្វារមាសមានក្លិនមិនល្អ
– ធ្លាក់ស ឬទឹកថ្លាៗខុសប្រក្រតី
២. វិធីបង្ការជំងឺមហារីកមាត់ស្បូន
ទោះបីជាបែបនេះក្តី លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករូបនេះថា ជំងឺមហារីកមាត់ស្បូន ជាជំងឺមួយអាចការពារបាន ដែលយើងចាំបាច់ត្រូវតែការពារ។ ចំពោះវិធីការពារនោះ ទី១ គឺចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV ដែលបង្កឲ្យកើតជំងឺមហារីកមាត់ស្បូន ទី២ ត្រូវពិនិត្យកោសិកាមាត់ស្បូនឲ្យបានទៀងទាត់។
តើត្រូវចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននៅពេលណា?
សំណួរនេះលោកវេជ្ជបណ្ឌិតឆ្លើយថា ក្មេងស្រីៗអាចវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនបានចាប់ពីអាយុ ៩ឆ្នាំឡើងទៅ ឯប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះនៅវ័យក្មេង ហើយមិនមានការរួមភេទទាល់តែសោះនោះ អាចការពារជំងឺមហារីកមាត់ស្បូនដល់ទៅជាង ៩០%។
[embed-health-tool-ovulation]
ចំពោះស្ត្រីដែលរួមភេទហើយវិញ អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបាន លុះត្រាតែមានកៀរកោសិកាមាត់ស្បូនមកវិភាគសិន តើមានមេរោគ HPV ឬអត់? ប្រសិនបើមិនមានទេ នោះបញ្ជាក់ថា យើងអាចចាក់វ៉ាក់សាំងនេះបាន ហើយត្រូវប្រាកដថាក្នុងរយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗយើងមិនត្រូវមានផ្ទៃពោះឲ្យសោះ ឯប្រសិទ្ធភាពក្រោយចាក់មានប្រមាណតែ ៧០% ប៉ុណ្ណោះ។
វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន (HPV) អាចការពារជំងឺមហារីកស្បូនបានក៏ពិតមែន តែទោះយ៉ាងណាក្រោយពេលចាក់វ៉ាក់សាំងរួច ស្ត្រីដែលមានដៃគូរួមភេទត្រូវពិនិត្យតាមដាន និងធ្វើតេស្តកោសិកាមហារីកមាត់ស្បូនជាមួយគ្រូពេទ្យជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប