ប៉ារ៉ាស៊ីតម្យ៉ាងឈ្មោះថា Trichomonas Vaginalis ដែលបង្កឲ្យកើតជំងឺកាមរោគ អាចបំផ្លាញជាលិកាមាត់ស្បូន បង្កើតជាដំបៅ និងជំរុញឲ្យស្រីៗយើងងាយឆ្លងពពួកវីរុស HPV ។
តាមការសិក្សាលើស្ត្រីច្រើនជាងកន្លះលាននាក់ បានឲ្យដឹងថា អ្នកដែលធ្លាប់ឆ្លងប៉ារ៉ាស៊ីត Trichomonas Vaginalis មានហានិភ័យខ្ពស់ដល់ទៅ៧៩%នៃការឆ្លងវីរុស HPV ដែលនាំឲ្យកើតជំងឺមហារីកមាត់ស្បូន។ ពិតណាស់ វីរុសនេះតែឯង មិនមានសមត្ថភាពគ្រប់គ្រាន់បង្កទៅជាជំងឺមហារីកឡើយ ប៉ុន្តែកត្តាជំរុញមួយចំនួនទៀត ដូចជាការជក់បារី ការប្រើថ្នាំពន្យារកំណើតលើសពី៥ឆ្នាំឡើងទៅ និងការឆ្លងជំងឺកាមរោគប្រភេទផ្សេងទៀត សុទ្ធតែអាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកមាត់ស្បូនបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ជាក់ស្តែង ជំងឺកាមរោគអាចនាំឲ្យគ្នាយើងមានការធ្លាក់ទឹករម្អិលដែលមានក្លិនមិនល្អ រមាស់ និងក្រហាយទ្វារមាស។ យ៉ាងណាមិញ ប្រហែល៨៥%នៃជំងឺនេះ ក៏អាចគ្មានរោគសញ្ញាផងដែរ ដែលនេះធ្វើឲ្យយើងពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
[embed-health-tool-ovulation]
ហានិភ័យនៃជំងឺមហារីកកើនឡើងទៅតាមវ័យ
ជាទូទៅ ស្រីៗយើងច្រើនមានហានិភ័យខ្ពស់ក្នុងឆ្លងវីរុស HPV នៅវ័យ២០ឆ្នាំ ប៉ុន្តែការបង្ករោគនេះ អាចនឹងបាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងនេះក្តី ស្ត្រីអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយមានផ្ទុកវីរុស HPV គឺអាចវិវត្តន៍ទៅជាជំងឺមហារីកក្នុងរយៈពេលប្រហែលពី៥ឆ្នាំ ទៅ១០ឆ្នាំ។ យ៉ាងណាមិញ ប្រហែលជា៩០%នៃអ្នកដែលមានផ្ទុកវីរុសនេះ អាចជាសះស្បើយដោយខ្លួនឯងនៅចន្លោះពេលពី១ឆ្នាំទៅ២ឆ្នាំ។
ជំងឺកាមរោគអាចសម្ងំនៅក្នុងខ្លួនស្ត្រីរាប់ឆ្នាំ
លោកវេជ្ជបណ្ឌិត John White អ្នកប្រឹក្សាសុខភាពផ្លូវភេទនៅការិយាល័យ NHS និងជានាយកផ្នែកវេជ្ជសាស្ត្រនៅ Preventx បានឲ្យដឹងថា ស្ត្រីអាចផ្ទុកប៉ារ៉ាស៊ីត Trichomonas Vaginalis ជាច្រើនឆ្នាំ។ ក្នុងករណីដែលយើងមិនធ្វើការព្យាបាលទេនោះ ប៉ារ៉ាស៊ីតប្រភេទនេះ អាចបង្កើនឱកាសនៃការកើតវីរុស HIV ក៏ដូចជាបង្កឲ្យមានផលវិបាកផ្សេងៗអំឡុងពេលពពោះ។ ដើម្បីជៀសវាងផលវិបាកនៃប៉ារ៉ាស៊ីត Trichomonas Vaginalis និងកាត់បន្ថយការចម្លងរោគ គ្នាយើងគួរតែធ្វើតេស្ដរកការប៉ារ៉ាស៊ីតនេះ និងព្យាបាលដោយការប្រើថ្នាំផ្សះឲ្យបានទាន់ពេលវេលា។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?