ដូច “Hello គ្រូពេទ្យ” ធ្លាប់ប្រាប់ចឹង ស្រីៗគ្នាយើង មិនងាយស្រួលដូចប្រុសៗទេ ហើយពួកប្រុសៗ ក៏មិនយល់អារម្មណ៍នេះយើងក្រៅពីគ្នាយើងផ្ទាល់ដែរ។ សុខភាពទន់ខ្សោយ ការងារច្រើន បើប្រហែសបន្តិច ច្បាស់ជាមានជំងឺកាចសាហាវភ្លាម ពិសេសមហារីកមាត់ស្បូនតែម្តង។ ប៉ុន្តែកុំទាន់បារម្ភ “Hello គ្រូពេទ្យ” នៅគាំទ្រគ្នាយើង ទាំងផ្លូវចិត្ត និងផ្លូវកាយ ហើយនឹងផ្តល់ចំណេះដឹងល្អៗជាច្រើន ដើម្បីការពារគ្នាយើងរហូត បើមិនចង់កើតមហារីកមាត់ស្បូន អានអត្ថបទនេះសិនទៅ។
តាមរបាយការណ៍អង្គការជំងឺមហារីកអាមេរិក American Cancer Society ឆ្នាំ ២០១៦ ករណីកើតថ្មីនៃមហារីកមាត់ស្បូន មានដល់ទៅជិត ១៣ម៉ឺននាក់ ក្នុងនោះប្រមាណ ៤១២០នាក់ បានស្លាប់។ ដូច្នេះទើបស្រីៗគ្នាយើង ត្រូវតែដឹងច្បាស់ពីជំងឺនេះ និងវិធីការពារកុំឲ្យកើត ហើយខាងក្រោមនេះជាចម្លើយគ្នាយើងចង់ដឹងបំផុត។
[embed-health-tool-bmr]
១- ត្រូវធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា
គ្រូពេទ្យ បានលើកទឹកចិត្តឲ្យស្រីៗគ្នាយើង ធ្វើតាមគោលការណ៍នេះ ដើម្បីដឹងពីជំងឺមហារីកមាត់ស្បូនទាន់ពេលវេលា។ ព្រោះបើរកឃើញតាំងពីចាប់ផ្តើមកកើតដំបូង មានឱកាសអាចទប់ស្កាត់ជំងឺកាចសាហាវនេះបាន៖
– គួរពិនិត្យរកមហារីកមាត់ស្បូននៅអាយុ ២១ឆ្នាំ ចំពោះស្រីអាយុចន្លោះពី ២១-២៩ ឆ្នាំ គួរពិនិត្យកោសិកាមាត់ស្បូន (Pap test) រៀងរាល់ ៣ ឆ្នាំម្តង។ ការធ្វើតេស្តរកមេរោគ HPV អាចជាចំណែកតាមដានភាពមិនប្រក្រតីកោសិកាមាត់ស្បូន។
– ក្នុងករណីកាត់ស្បូនទាំងអស់ នឹងត្រូវបញ្ឈប់ការពិនិត្យ រហូតដល់ការព្យាបាល កកើតមហារីកត្រូវបញ្ចប់។ ស្រីៗកាត់ស្បូន តែនៅទុកមាត់ស្បូន គួរបន្តការពិនិត្យរកមើលមេរោគ HPV។
– ចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ គួរធ្វើតេស្តបៀកមាត់ស្បូន និងតេស្ត HPV រៀងរាល់ ៥ ឆ្នាំម្តង ហៅថាតេស្តរួមគ្នា គួរតាមដានរហូតដល់អាយុ ៦៥ ឆ្នាំ។
– អាយុលើស ៦៥ឆ្នាំ ធ្លាប់តាមដានជាប្រចាំរយៈពេល ១០ ឆ្នាំជាប់គ្នា ឬមិនធ្លាប់កើតមហារីកនេះ រយៈពេល ២០ ឆ្នាំចុងក្រោយ គួរតែបញ្ឈប់ការតាមដាន។ ស្រីមានប្រវត្តិកើតមហារីកកម្រិត ២ ឬកម្រិត ៣ គួរពិនិត្យតាមដានយ៉ាងតិច ២០ ឆ្នាំបន្ទាប់ពីរកឃើញ។
– ជម្រើសផ្សេងទៀតសម្រាប់ស្រីៗអាយុ ៣០-៦៥ ឆ្នាំ អាចពិនិត្យតាមដានរៀងរាល់ ៣ឆ្នាំ ជាមួយតេស្តបៀកមាត់ស្បូនតែមួយមុខ។
– ស្រីៗគ្នាយើង មានកត្តាប្រឈមខ្ពស់ជាមួយមហារីក ពីព្រោះប្រព័ន្ធការពារ DES នៅក្នុងស្បូនចុះខ្សោយ ត្រូវតាមដានឲ្យបានញឹកញាប់ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
– ទោះបានចាក់វ៉ាក់សាំងក៏ដោយ ត្រូវតែគោរពតាមគោលការណ៍ទាំងនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- សារៈសំខាន់នៃការធ្វើតេស្ត
ពិនិត្យបានទៀងទាត់ អាចការពារមហារីកមាត់ស្បូនបាន ក៏ដូចជាបង្ការករណីកកើតក្រោយព្យាលបាលជោគជ័យផងដែរ។ ធ្វើតេស្តអាចរកកោសិកាមិនប្រក្រតី អាចព្យាបាលមុនពេលវាក្លាយជាកោសិកាមហារីក រកឃើញកាន់តែលឿន មហារីកមាត់ស្បូនអាចព្យាបាលបានជោគជ័យ។ ៣០ ឆ្នាំចុងក្រោយ នៅអាមេរិក អត្រាស្លាប់ដោយមហារីកមាត់ស្បូនធ្លាក់ចុះ ៥០ភាគរយ ដោយសារការតាមដាន និងធ្វើតេស្តបៀកមាត់ស្បូនជាប្រចាំ។
ករណីស្លាប់ដោយសារមហារីកមាត់ស្បូន គឺច្រើនជាងជំងឺផ្សេងៗទាំងអស់លើពិភពលោកពីព្រោះ ស្រីៗមិនបានតាមដានទៀងទាត់ ជាមូលហេតុនាំឲ្យការកើតជំងឺនេះ ពិសេសស្រីៗក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាស្រុក ខ្មែរ ហើយភាគច្រើនបានដឹងនៅដំណាក់កាលចុងក្រោយ។ ទោះមហារីកនេះអាចបណ្តាលឲ្យស្លាប់ តែក៏អាចព្យាបាលជាសះស្បើយ បើគ្រូពេទ្យរកឃើញនៅដំណាក់ដំបូង ហើយបានព្យាបាលមុនពេលវិវត្តទៅជាមហារីក។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?