របបអាហារត្រឹមត្រូវ មានសារៈសំខាន់ណាស់សម្រាប់សុខភាពយើងទូទៅ ពិសេសស្រីៗគ្នាយើងមានជំងឺមហារីកក្រពេញអូវែ កាន់តែសំខាន់ទៀត ត្រូវដឹងអាហារណាគួរញ៉ាំ អាហារណាមិនគួរញ៉ាំ។ ទោះមានជំងឺកាចសាហាវនេះក៏ដោយ គ្នាយើងនៅតែអាចបន្តរស់ដោយសប្បាយចិត្ត និងសុខភាពល្អ បើចេះរៀបចំអាហារល្អៗចំពោះខ្លួនឯង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងណែនាំគ្នាយើង អាហារមួយចំនួន ត្រូវចៀសវាងដាច់ខាត បើមានជំងឺមហារីកក្រពេញអូវែ។
១- ស្រា
ការព្យាបាលដោយប្រើគីមី អាចជាជម្រើសមួយ នៃវិធីព្យាបាលជំងឺមហារីកក្រពេញអូវែ។ ករណីនេះ ថ្លើម ជាសរីរាង្គសំខាន់មួយ ទទួលខុសត្រូវលើការរំលាយជាតិពុលទាំងអស់ចេញពីចរន្តឈាម ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗ ក្រោយធ្វើការព្យាបាលដោយគីមី។ បើស្រីៗគ្នាយើង ផឹកគ្រឿងស្រវឹង នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់លើថ្លើម ធ្វើឲ្យថ្លើមពិបាកក្នុងការរំលាយជាតិគីមីចេញមកក្រៅបាន ក៏អាចបណ្តាលឲ្យយើងមានអាការៈចង្អោរ ឬមានផលប៉ះពាល់ផ្សេងទៀត ទៅលើក្រពះពោះវៀន។ ម្យ៉ាងវិញទៀត ក៏អាចមានអន្តរកម្មជាមួយថ្នាំមួយចំនួនផងដែរ។ ដូច្នេះ ចំពោះស្រីៗមានជំងឺមហារីកក្រពេញអូវែ គួរតែចៀសវាងផឹកស្រា ទោះតិចក្តី ច្រើនក្តី។
២- សាច់កែច្នៃពីសាច់ក្រហម
ការណែនាំចំពោះស្រីៗមានជំងឺមហារីកក្រពេញអូវែ គួរញ៉ាំអាហារណាមានផលល្អដល់ប្រព័ន្ធភាពស៊ាំ ឬល្អដល់ការបំផ្លាញកោសិកាមហារីក។ ជាក់ស្តែងសាច់ ត្រូវគេហាមមិនឲ្យញ៉ាំចំពោះគ្នាយើងមានជំងឺមហារីកប្រភេទនេះ ដោយសារតែ គេជឿថា មិនមានតួនាទីអ្វីទាំងអស់ ក្នុងការការពារកុំឲ្យកើត ឬព្យាបាលជំងឺមហារីកបាន។ ក្នុងសាច់ក្រហម មានអង់ស៊ីមសំខាន់ពីរ គឺ Trypsin និង Chymotrypsin ដែលជម្រុញឲ្យប្រព័ន្ធភាពស៊ាំចេញមកសម្លាប់កោសិកាមហារីក ដោយប្រូតេអ៊ីបន្លែ មិនមានអង់ស៊ីមទាំងនោះទេ។ នៅពេលប្រព័ន្ធភាពស៊ាំធ្វើសកម្មភាពកាន់តែខ្លាំង នឹងធ្វើឲ្យថាមពលរាងកាយយើងចុះខ្សោយ ដើម្បីរប្រយុទ្ធប្រឆាំងជំងឺមហារីកក្រពេញអូវែ។
[embed-health-tool-pregnancy-weight-gain]
មួយទៀត អំឡុងពេលកំពុងព្យាបាលជំងឺមហារីកនេះ ស្រីគួរតែចៀសវាងការញ៉ាំសាច់ច្រើនពេក ដោយសារសាច់ គឺមានជាតិខ្លាញ់ឆ្អែតច្រើន និងគ្មានជាតិកាកសរសៃល្អចំពោះសុខភាពច្រើនទេ។ ជាពិសេសសាច់ក្រហម មិនគួរមាននៅក្នុងរបបអាហារយើងឡើយ គ្នាយើងអាចញ៉ាំបានក្នុងកម្រិតតិចតួចប៉ុណ្ណោះ ឯសាច់កែច្នៃ រឹតតែមិនគួរញ៉ាំទៀត ដោយសារវាមានផ្ទុកជាតិសូដ្យូមនីដ្រាត ពិសេសនៅក្នុង សាច់ក្រក អាចធ្វើឲ្យជំងឺមហារីកកាន់តែអាក្រក់បាន។ ម្យ៉ាងវិញទៀត ញ៉ាំសាច់ដែលកែច្នៃ និងខ្លាញ់ឆ្អែត ក្នុងកម្រិតតិច ក៏អាចផ្តល់អត្ថប្រយោជន៍ល្អដល់បេះដូងទៀតផង។
៣- អាហារចម្អិនក្នុងសីតុណ្ហភាពខ្ពស់
ការណែនាំចំពោះស្រីៗមានជំងឺមហារីកក្រពេញអូវែ ក៏មិនគួរញ៉ាំអាហារណាចម្អិនក្នុងសីតុណ្ហភាពខ្ពស់នោះដែរ។ បើយើងចម្អិនម្ហូបក្នុងសីតុណ្ហភាពខ្ពស់ អាចបង្កើនសារជាតិបង្កឲ្យមានមហារីកបាន នាំឲ្យមានផលប៉ះពាល់មិនល្អដល់ស្ថានភាពជំងឺយើង។ គួរតែចម្អិនអាហារតាមវិធីផ្សេងៗ ដូចជា ចំហុយ ដុត និងឆា ខណៈអាហារចៀន បំពង ត្រូវបានគេចាត់ទុក មិនល្អចំពោះសុខភាព។ ចំពោះគ្នាយើងចូលចិត្តញ៉ាំដុត គួរដុតក្នុងសីតុណ្ហភាពទាប ដើម្បីចៀសវាង ការកើនឡើងសារជាតិបង្កឲ្យមានមហារីក។
៤- ស្ករចម្រាញ់
ដុំសាច់មហារីក អាចមានការវិវត្តបាន ដោយសារមានជាតិស្ករនៅក្នុងចរន្តឈាម ដូច្នេះបើមិនចង់ឲ្យដុំសាច់មហារីក មានវិវត្តកាន់តែធំ ឬធ្ងន់ធ្ងរនោះ មិនគួរញ៉ាំអាហារណាមានផ្ទុកជាតិស្ករច្រើនពេកទេ ដោយសារតែវាសម្បូរទៅដោយថាមពលគីមី ចាំបាច់សម្រាប់កោសិកាមហារីកទាំងនេះ។ ការញ៉ាំអាហារសុខភាព គឺសំខាន់ណាស់គ្នាយើងមានជំងឺ ត្រូវញ៉ាំអាហារមានជាតិស្ករ (Glycemic) ទាប ពិសេស មិនមានស្ករចម្រាញ់ក្នុងអាហារយើងញ៉ាំនោះឡើយ។
ចំពោះស្រីៗ ពិសេសម៉ាក់អ៊ំ មានជំងឺមហារីកក្រពេញអូវែ អាហារគឺសំខាន់ណាស់ អាចជួយឲ្យស្ថានភាពជំងឺធូរស្រាល ក៏អាចធ្វើឲ្យយើងកាន់តែធ្ងន់ធ្ងរ បើមិនដឹងថា អាហារប្រភេទណាគួរញ៉ាំ និងមុនគួរញ៉ាំ។ ញ៉ាំរបបអាហារមានសុខភាពល្អ អាចនឹងធ្វើឲ្យស្ថានភាពជំងឺត្រឡប់មកធូរស្រាលវិញបាន។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប