មហារីកសុដន់ជាជំងឺដ៏កាចសាហាវមួយ និងច្រើនតែកើតលើស្ត្រីអាយុ៥០ឆ្នាំឡើងទៅ។ ថ្វីត្បិតតែមហារីកសុដន់ជាប្រភេទជំងឺមហារីកទូទៅបំផុតមួយ ប៉ុន្តែគ្នាយើងមួយចំនួននៅមិនទាន់យល់ច្បាស់ពីមូលហេតុបង្កនៅឡើយ។
រោគសញ្ញាមួយចំនួននៃជំងឺមហារីកសុដន់
- ដុំពកថ្មីនៅក្នុងសុដន់ ឬក្រោមក្លៀក
- ផ្នែកនៃសុដន់ឡើងក្រាស់ ឬហើម
- រមាស់ស្បែកសុដន់
- ស្បែកឡើងក្រហម ឬរបកនៅបរិវេណចុងសុដន់ ឬសុដន់
- ចុងសុដន់លឹបចូលក្នុង ឬឈឺចាប់នៅបរិវេណចុងសុដន់
- មានការធ្លាក់ទឹករម្អិលពីចុងសុដន់ក្រៅពីទឹកដោះ រួមទាំងមានឈាម
- មានការប្រែប្រួលទំហំ ឬរូបរាងនៃសុដន់
- ឈឺចាប់នៅបរិវេណណាមួយនៃសុដន់។























